គុណសម្បត្តិ៣ចំណុច នៃការបំពេញភារកិច្ចដោយមិនប្រញាប់ប្រញាល់

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត

ការរស់បែបប្រើប្រាស់ល្បឿនធម្មតាៗ ឬយឺតៗ ដើម្បីបំពេញភារកិច្ចប្រចាំថ្ងៃបានក្លាយជាចំណែកមួយ ជះឥទ្ធិពលទាំងផ្នែកសុខភាពផ្លូវការ និងសុខភាពផ្លូវចិត្ត។ តាមការ​សិក្សា​គេ​រកឃើញថា ការប្រើប្រាស់របៀបរស់នៅបែបមួយៗ ចូលរួមកាត់បន្ថយស្រ្តេស ជំរុញសុខុមាលភាព រក្សាតុល្យភាពនៃការរស់នៅ  និងបង្កើនបាននូវផលិតភាពការងារ។

តាមរយៈ គេហទំព័រ Positivemindworks បានប្រាប់អំពីអត្ថប្រយោជន៍ ៣ចំណុច នៃការរស់នៅតាមបែបមិនប្រញាប់ប្រញាល់ខ្លាំង ដែលមានដូចជា៖

១. ពង្រឹងសុខភាព ៖ ការប្រើប្រាស់រាងកាយ ឱ្យដំណើរការតាមរយៈអនុវត្តន៍សកម្មភាពប្រចាំថ្ងៃមួយៗ ឬយឺតៗ បានផ្តល់អត្ថប្រយោជន៍ជាច្រើនចំពោះសុខភាព ព្រោះការអនុញ្ញាតឱ្យរាងកាយប្រព្រឹត្ត​តាមសម្រួល នោះស្មារតីក៏មានឱកាសនិងតាមទាន់ ក៏ដូចជា ផ្ទៀងផ្ទាត់អំពីបច្ចុប្បន្នភាពបានលម្អិតជាងកាលដែលធ្វើអ្វីមួយបែបរួសរាន់។ ទុកចន្លោះធ្វើសកម្មភាពរាងកាយយឺតៗក្នុងការធ្វើសកម្មភាពប្រចាំថ្ងៃ ហើយរៀនរីករាយរាល់សកម្មភាពដែលកំពុងមាន មិនថា កំពុងដើរ កំពុងជិះកង់ និងសកម្មភាពលេងកម្សាន្តដទៃទៀត។

ការរស់នៅដោយដំណើរធម្មតាៗមួយៗ ជាពិសេស ពេលធ្វើដំណើរកម្សាន្តទៅក្រៅផ្ទះ អាចជួយសម្រួលដល់សុខភាពបេះដូង ផ្លូវចិត្ត រួមទាំងពង្រឹងរាងកាយឱ្យរឹងមាំតាមរយៈការស្រូបយកពន្លឺព្រះអាទិត្យដែលពោរពេញដោយវិតាមីន D ទៅកាន់តម្រូវការ នៃសុខភាពរាងកាយ។ ការរស់បែបដំណើរមួយៗ ផ្តល់គុណសម្បត្តិជាច្រើនរាប់មិនអស់ចំពោះរាងកាយ និងដើរតួនាទីសំខាន់ជំរុញដល់សុខភាពផ្លូវចិត្តផងដែរ មានដូចជា ជួយឱ្យការសម្រេចចិត្តមួយដែលល្អចំពោះខ្លួនឯង អាចរស់ដោយមានតុល្យភាព និងការប្រឈមមុខដោះស្រាយបញ្ហាថ្មីៗ។

២. កាត់បន្ថយភាពតានតឹង និងស្រ្តេស ៖ បុគ្គលម្នាក់ៗ ហាក់ជួបប្រទះនូវបញ្ហាដែលស្រដៀងគ្នាមួយចំនួន ដូចជា ស្រ្តេស អាការតានតឹង ឬក៏ជំងឺបាក់ទឹកចិត្តក្នុងដំណាក់កាល នៃដំណើររស់នៅក្នុងគ្រាណាមួយ ដែលកត្តាទាំងនេះ ប៉ះពាល់ទៅដល់ការរស់នៅក្នុងរយៈពេលវែង។  ចំពោះ បុគ្គលដែលមានទម្លាប់រស់នៅសាមញ្ញៗ ធ្វើសកម្មភាពតាមដំណើរយឺតៗ មានឱកាសក្នុងការហ្វឹកហាត់ផ្លូវចិត្តបានច្រើន ដោយការដកដង្ហើមមួយៗ និងមានស្មារតីរឮកដឹងជាប្រចាំ។

ការរស់នៅមួយៗ ផ្តល់ឱកាសឱ្យមនុស្សម្នាក់ៗ អាចវិភាគកាលៈទេសៈនីមួយៗបានយ៉ាងលម្អិត និងអាចស្វែងយល់អំពីទស្សនៈផ្ទុយចម្រុះគ្នា រួមទាំងមានគំនិតទូលំទូលាយក្នុងការស្វែងរកដំណោះស្រាយ ទោះស្ថិតក្នុងស្ថានភាពដែលលំបាកៗក្ដី ហើយថែមទាំងងាយក្នុងការស្វែងរកវិធីសាស្រ្តចាកចេញពីស្ថានភាពដែលស្រ្តេស។

៣. រក្សាទំនាក់ទំនងកាន់តែរឹងមាំ ៖ ក្នុងទំនាក់ទំនង ជាទូទៅតែងមានបញ្ហា ដែលកម្រនិងជៀសរួចណាស់ ប៉ុន្តែការរស់នៅមួយៗ គិតមួយៗ អាចរួមចំណែកដល់ការធ្វើឱ្យទំនាក់ទំនងត្រូវដល់ផ្លូវបញ្ចប់ត្រូវបានបញ្ចៀស កាត់បន្ថយជម្លោះ ដោយជំនួសមកវិញនូវការស្វែងរកវិធីសាស្រ្តដើម្បីផ្សារភ្ជាប់ទំនាក់ទំនងជាមួយមនុស្សនៅជុំវិញខ្លួនឱ្យប្រសើរឡើងវិញ៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Donghua ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2025

កម្មវិធីអាហារូបករណ៍ Donghua University Scholarship 2026 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៦ នៅសាកលវិទ្យាល័យ Donghua ប្រទេសចិន។

រៀនជំនាញដូនតាដោយឥតគិតថ្លៃ ជាមួយក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/04/2026

ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ ប្រកាស​ពីការ​ផ្តល់ជូន​ការ​បណ្តុះបណ្តាលជំនាញដូនតាដោយ​ឥតគិតថ្លៃ សម្រាប់ឆ្នាំ២០២៦ ដល់យុវជន និងសាធារណជន ដែលចង់ចេះជំនាញ​ដូចជា តម្បាញសូត្រ និងអំបោះ, តម្បាញក្រមាពណ៌ត្រុំ,

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យឯកទេសនៃកម្ពុជា ខេត្តបាត់ដំបង ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/01/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ ឯកទេស នៃកម្ពុជា ខេត្តបាត់ដំបង ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យអន្តរជាតិ នៃប្រទេសអាល្លឺម៉ង់ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់MBA នៅសាកលវិទ្យាល័យអន្តរជាតិ (International University) នៃប្រទេសអាល្លឺម៉ង់ក្នុងសិក្សា២០២៣-២០២៤ ។

ឱ​កាស​ផ្លាស់ប្តូរ​ការ​សិក្សា​នៅ​ប្រទេស​រុស្ស៊ី​! ​សាកលវិទ្យាល័យ​ ​Sechenov​ ​បើក​ទទួល​ពាក្យ​អាហារូបករណ៍​ ​InteRussia​ ​2026​ ​ផ្នែក​វេជ្ជសាស្ត្រ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2026

សម្រាប់​គ្រូពេទ្យ​ ​និស្សិត​ឯកទេស ​និង​ឱសថការី​កម្ពុជា​ ​ដែល​កំពុង​ស្វែងរក​ឱកាស​ពង្រឹង​សមត្ថភាព​ ​និង​បទពិសោធន៍​ក្នុង​កម្រិត​អន្តរជាតិ​, ​ពេលនេះ​ ​សាកលវិទ្យាល័យ​វេជ្ជសាស្ត្រ​ឈាន​មុខ​គេ​លេខ​១

ឱកាសសិក្សាជំនាញបច្ចេកទេសនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន ៦៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃចំនួន៦៦០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ជំហានទី២។ អា...

អាហារូបករណ៍​ថ្នាក់ភាសា ​នៅ​ប្រទេសចិន សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2023

សមាគមនិស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋ​ប្រជាមានិតកម្ពុជា បានប្រកាស​អំពី​អាហារូបករណ៍ថ្នាក់ភាសា សិក្សា​នៅ​ប្រទេស​ចិន រយៈពេល​១ឆ្នាំ។...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *