ភ្នំពេញ – បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាប្រធានបទក្តៅ ដោយសារតែឧប្បទ្ទវហេតុនេះបង្កឱ្យមានអ្នកស្លាប់ និងរបួសជារៀងរាល់ថ្ងៃ ។ គ្រោះថ្នាក់ចរាចរណ៍ដែលតែងកើតមាននៅលើដងផ្លូវនាពេលបច្ចុប្បន្ន ករណីគ្រោះថ្នាក់ខ្លះបង្កឡើងដោយខ្លួនឯង គ្រោះថ្នាក់ខ្លះទៀតធ្វើឱ្យប៉ះពាល់ដល់អ្នកដទៃ ហើយជាមួយគ្នានេះ ក៏មានករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឱ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈផងដែរ។ តើករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កដល់ការខូចខាតទ្រព្យសម្បត្តិសាធារណៈ អ្នកបើកបរអាចនឹងមានទោស ឬក៏ត្រូវពិន័យបែបណា?

លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍បណ្តាលឱ្យខូចខាតដល់ទ្រព្យសម្បត្តិសាធារណៈ អ្នកបើកបរអាចនឹងមានទោសទៅតាមកម្រិត គឺអាស្រ័យលើការប្រព្រឹត្ត ។
លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋានសុវត្ថិភាពចរាចរណ៍ផ្លូវគោក ៖
“ឧទាហរណ៍ថា បង្គោលភ្លើង បង្គោលផ្លាកសញ្ញាចរាចរណ៍ ឬក៏ពុះទ្រូងផ្លូវ នេះទាក់ទងនឹងការសិក្សាពីក្រុមការងារបច្ចេកទេស ដោយគេនឹងចុះទៅធ្វើការសិក្សាថា តើការខូចខាតនោះកម្រិតណា? នេះគឺការវិនិច្ឆ័យ ហើយតើមានសំណងបែបណានោះ ក៏ទាក់ទងទៅនឹងអ្វីដែលជាការបង្ករ”
បើតាមលោក ព្រហ្ម វណ្ណថា ក្រោយអ្នកបើកបរធ្វើឱ្យខូចខាតនូវទ្រព្យសម្បត្តិសាធារណៈហើយ សមត្ថកិច្ចក៏នឹងពិនិត្យមើលទៅលើអ្នកបើកបរផងដែរថា តើអ្នកបើកបរមានពាក់ព័ន្ធនឹងគ្រឿងស្រវឹងដែរ ឬយ៉ាងណា ហើយប្រសិនបើសមត្ថកិច្ចរកឃើញថា អ្នកបើកបរមានពាក់ព័ន្ធនឹងគ្រឿងស្រវឹង នោះអ្នកបើកបរនឹងមានទោសចំនួន២ គឺទី១ ធ្វើឱ្យខូចខាតទ្រព្យសម្បត្តិសាធារណៈ និង ទី២ កំហុសបុគ្គលផ្ទាល់ខ្លួន ក្នុងការបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង។

យោងតាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៤៨ ស្តីពីទោសប្បញ្ញត្តិបានចែងថា អ្នកដែលប្រព្រឹត្តល្មើស អាចនឹងទទួលទណ្ឌកម្ម ដោយការព្រមានជាលាយលក្ខណ៍អក្សរ ការដកហូត ឬការព្យួរវិញ្ញាបនបត្រ អាជ្ញាបណ្ណ ការពិន័យអន្តរការណ៍ ទោសពិន័យជាប្រាក់ និងទោសដាក់ពន្ធនាគារ។ សម្រាប់ករណីបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹងវិញ បើយោងតាមមាត្រា ៧៧ថ្មី នៃច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ជនណាបើកបរយានយន្តនៅពេលខ្លួនស្ថិតនៅក្នុងភាពស្រវឹង ដោយមានជាតិអាកុលចាប់ពី ០,៤០ mg/l ខ្យល់ ឬចាប់ពី ០,៨០ g/l ឈាមឡើងទៅ ត្រូវពិន័យអន្តរការណ៍តាមការកមណត់ នៃអនុក្រឹត្តយ។ អំពើល្មើសខាងលើ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ខែ ទៅ៦ខែ និងពិន័យជាប្រាក់ពី ៨សែនរៀល ទៅ៤លានរៀល ក្នុងករណីដែលជនល្មើសធ្លាប់ទទួលរងការពិន័យម្តងរួចហើយ តែនៅបន្តប្រព្រឹត្តល្មើសទៀត ក្នុងកំឡុងពេល ៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍លើកមុន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/08/2025
ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 23/05/2025
កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/05/2025
កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេសអង់គ្លេស ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 27/03/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 15/08/2025
ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 05/06/2024
តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 28/09/2026
វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាសអាហារូបករណ៍ជំនាញវិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 13/06/2025
សម្រាប់សិស្សនិស្សិតកម្ពុជាដែលមានបំណងចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រ ក៏ដូចជាថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្មអគ្គិសនី នៅប្រទេសចិន

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 12/09/2025
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប



































































