មន្ត្រីជំនាញ បង្ហាញពីឥរិយាបថ និងវិធីទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ អំឡុងនៃពិធីបុណ្យចូលឆ្នាំខ្មែរ

ជាធម្មតានៅអំឡុងបុណ្យទានដូចជា បុណ្យចូលឆ្នាំខ្មែរ បុណ្យភ្ជុំបិណ្ឌ និងបុណ្យអុំទូក​ជាដើម កំណើនចរាចរណ៍នៃយានយន្តលើដងផ្លូវ គឺមានសភាពមមាញឹកខ្លាំងច្រើនជាងសព្វមួយដង ព្រោះប្រជាពលរដ្ឋ ត្រូវធ្វើដំណើរទៅកាន់ទីជិតឆ្ងាយ ដើម្បីជួបជុំគ្រួសារ ញាតិ្តមិត្ត បងប្អូននៅស្រុកកំណើត ទៅកាន់វត្តអារាម និងរមណីយដ្ឋាននានាទូទាំងប្រទេស។ កំណើនចរាចរណ៍នេះ ក៏បណ្ដាលឱ្យចំនួននៃគ្រោះថ្នាក់ចរាចរណ៍ បានកើនឡើងខ្ពស់ ដែលទាមទារឱ្យមានស្មារតីប្រុងប្រយ័ត្នខ្ពស់ពេលធ្វើដំណើរអំឡុងពេលនេះ។

តើមូលហេតុអ្វី ដែលបណ្ដាលឱ្យមានគ្រោះថ្នាក់ចរាចរណ៍?

ឧត្ដមសេនីយ៍ត្រី ថី វិសាល អនុប្រធាននាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ បញ្ជាក់ថា មានមូលហេតុធំៗចំនួន ៣ ដែលនាំឱ្យមានគ្រោះថ្នាក់ចរាចរណ៍នៅកម្ពុជា ក្នុងនោះ ទី១ បើកបរក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង, ទី២ ការបើកបរលឿនលើសល្បឿនកំណត់ និងមិនគោរពស្លាកសញ្ញានៅតាមដងផ្លូវ និងទី៣ ការមិនគោរពសិទ្ធិអាទិភាពនៅលើដងផ្លូវ។

ខណៈ ឯកឧត្តម គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក មានប្រសាសន៍ថា តាមការសិក្សាអង្កេតលក្ខណៈវិទ្យាសាស្ត្រ ដែលបានធ្វើនៅប្រទេសមួយចំនួន រកឃើញថា គ្រោះថ្នាក់ចរាចរណ៍នៅអំឡុងថ្ងៃបុណ្យទាន កើតឡើង ព្រោះភាពរំជើបរំជួល ឬភាពរំភើបចិត្តជ្រុលហួស ដែលអាចប៉ះពាល់ដល់ការប្រុងប្រយ័ត្ន និងការផ្តោតអារម្មណ៍អ្នកបើកបរ នៅមុនអំឡុងថ្ងៃឈប់សម្រាក ហើយជាធម្មតាមួយថ្ងៃក្រោយពេលថ្ងៃឈប់សម្រាក គឺជាពេលវេលាមានគ្រោះថ្នាក់ចរាចរណ៍កើនឡើងខ្ពស់។

វិធីសាស្ត្រកាត់បន្ថយ ឬទប់ស្កាត់ បញ្ហាគ្រោះថ្នាក់ចរាចរណ៍

ឯកឧត្តម គង់ សុវណ្ណ មានប្រសាសន៍ថា ដើម្បីទប់ស្កាត់ និងកាត់បន្ថយបញ្ហាគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឱ្យមានការបាត់បង់អាយុជីវិត របួសធ្ងន់ធ្ងរ និងពិការភាព ឱ្យស្ថិតនៅក្នុងកម្រិតទាប ទាមទារឱ្យមានការចូលរួមទូលំទូលាយពីបណ្តា ក្រសួងស្ថាប័នទទួលបន្ទុក វិស័យឯកជន អង្គការដៃគូ ស្ថាប័នសារព័ត៌មាន សិល្បករ និងអ្នកមានជំនាញធ្វើមាតិការទាក់ទាញលើបណ្តាញសង្គម ដោយផ្តោតលើការអប់រំផ្សព្វផ្សាយតាមរយៈយុទ្ធនាការ និងផ្តល់សារក្រើនរំលឹកតាមបណ្តាញព័ត៌មាន និងបណ្តាញសង្គមសំខាន់ៗ។

ការរឹតបន្តឹងការអនុវត្តច្បាប់ ត្រូវធ្វើឱ្យបានមុន១ ឬ២សប្តាហ៍នៃពិធីបុណ្យ ហើយនៅក្នុងអំឡុងពេលបុណ្យក៏ត្រូវបន្តផ្សព្វផ្សាយសារសុវត្ថិភាពនោះរំលឹកបន្ថែមទៀត។

ឯកឧត្តម គង់ សុវណ្ណ ទីប្រឹក្សាគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក

ស្របគ្នានេះ ឧត្ដមសេនីយ៍ត្រី ថី វិសាល មានប្រសាសន៍ថា បញ្ហាចរាចរណ៍នេះ គឺជាបញ្ហាពហុវិស័យ, បញ្ហាពហុវិស័យ មានន័យថា អ្នកណាក៏ត្រូវចូលរួមធ្វើចរាចរណ៍លើផ្លូវថ្នល់ដែរ។ ដូច្នេះ ដើម្បីចូលរួមដោះស្រាយបញ្ហាចរាចរណ៍នេះ យើងត្រូវមានការចូលរួមទាំងអស់គ្នា ដោយចាប់ផ្ដើមពីយើងម្នាក់ៗ។ ក្នុងនោះមានទាំងអ្នកប្រើប្រាស់ផ្លូវ (មន្ត្រីរាជការ សិស្សសាលា អ្នកដឹកជញ្ជូន បុគ្គលិកក្រុមហ៊ុនឯកជន …) និងភាគីនគរបាលចរាចរណ៍។

ឥរិយាបថ និងការពារខ្លួនពីគ្រោះថ្នាក់ចរាចរណ៍

ចំពោះចំណុចនេះ មន្ត្រីជំនាញផ្នែកចរាចរណ៍ទាំងពីររូប លើកឡើងស្រដៀងគ្នាថា ដើម្បីអាចជៀសវាងពីគ្រោះថ្នាក់ចរាចរណ៍ យើងត្រូវពិនិត្យមើលបញ្ហាសំខាន់ៗចំនួន ៤ ធំៗ ៖ ១. ខ្លួនយើងសាម៉ីខ្លួនត្រូវមានស្មារតីប្រុងប្រយ័ត្ន, ទី២ ត្រូវចេះយោគយល់អធ្យាស្រ័យ, ទី៣ ត្រូវតែចូលរួមគោរពច្បាប់ (មិនបើកបរក្រោមឥទ្ធិពលគ្រឿងស្រវឹង, មិនបើកបរបំពានស្លាកសញ្ញា ឬភ្លើងសញ្ញាចរាចរណ៍, ពាក់មួកសុវត្ថិភាពឱ្យបានត្រឹមត្រូវសម្រាប់ការធ្វើដំណើរតាមម៉ូតូ, ពាក់ខ្សែក្រវ៉ាត់សុវត្ថិភាពជានិច្ចពេលបើកបរតាមរថយន្ត និងមិនបើកបរលើសល្បឿនកំណត់) និងទី៤ ត្រូវពិនិត្យមើល លក្ខណៈបច្ចេកទេសយានយន្ត ដើម្បីធានាថាការធ្វើដំណើរផ្លូវឆ្ងាយមានសុវត្ថិភាព ក្នុងនោះមាន សំបកកង់, ប្រព័ន្ធហ្វ្រាំង, ភ្លើងបំភ្លឺ, ចង្កូត និងធុងទឹក (សម្រាប់រថយន្ត)៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

សាកលវិទ្យាល័យ Adelaide ផ្ដល់ការសិក្សាវគ្គខ្លីតាម Online ដោយឥតគិតថ្លៃ សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2025

ឱកាសសិក្សាវគ្គខ្លីតាម Online នៅសាកលវិទ្យាល័យ Adelaide ដោយឥតគិតថ្លៃសម្រាប់និស្សិតអន្តរជាតិ ពីកម្មវិធីអាហារូកបរណ៍ University of Adelaide edX សម្រាប់ឆ្នាំសិក្សា២០២៦។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/01/2023

កម្មវិធីអាហារូបករណ៍ ស សុខា បានប្រកាស​ផ្ដល់ជូនអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញឆ្នាំសិក្សា២០២២-២០២៣ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងនៅវិទ្យាស្ថាន វ៉ាន់ដា ឆ្នាំសិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០កន្លែងពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិសម្រាប់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាថ្នាក់បរិញ្ញាបត្រ សិក្សា...

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

រៀនជំនាញឥតគិតថ្លៃ សម្រាប់អតីតពលករដែលធ្លាប់ធ្វើការនៅបរទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2026

មជ្ឈមណ្ឌលពលករទេសន្តប្រវេសន៍​មាតុភូមិនិវត្តន៍​កម្ពុជា (HRCC) ដែលជាមជ្ឈមណ្ឌលបណ្តុះបណ្តាល និងគាំទ្រពលករទេសន្តរប្រវេសន៍ (ពលករចំណាកស្រុក)