គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ អំពាវនាវ​​ដល់អ្នកប្រើប្រាស់ផ្លូវចូលរួមទប់ស្កាត់គ្រោះថ្នាក់ចរាចរណ៍ ក្នុង​ឱកាស​ពិធីបុណ្យចូលឆ្នាំថ្មី

ក្នុង​ឱកាស​ពិធីបុណ្យ​ចូលឆ្នាំថ្មីប្រពៃណីជាតិ ដែល​នឹង​ប្រព្រឹត្ត​ទៅ​ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ​២០២៤ គណៈកម្មាធិការជាតិសុវត្ថិភាព​ចរាចរណ៍ផ្លូវគោក បានធ្វើការ​អំពាវនាវ​ដល់សាធារណៈជនជាអ្នក​ប្រើប្រាស់ផ្លូវ​ទាំងអស់ សូម​ខិតខំយកចិត្តទុកដាក់បង្ការ និង​ទប់ស្កាត់​គ្រោះថ្នាក់ចរាចរណ៍។

ការអំពាវនាវនេះ ធ្វើឡើងក្រោយមានការ​កត់សម្គាល់ថា គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកតែងតែមានកំណើនខ្ពស់​នៅ​រាល់​ឱកាស​ពិធីបុណ្យផ្សេងៗ ដែលបាន​បណ្តាល​ឱ្យ​មានកំណើនជនរងគ្រោះជាអតិបរមា និង​មានការ​ខូចខាតទ្រព្យសម្បត្តិជាច្រើន ហើយភាគច្រើន​នៃគ្រោះថ្នាក់ចរាចរណ៍នោះ បណ្តាល​មក​ពី​ការ​បើកបរយានយន្ត​មិន​គោរព​ច្បាប់ ឬធ្វេសប្រហែសដូចជា បើកបរ​លើសល្បឿន​កំណត់ ជែងក្នុងស្ថានភាពគ្រោះថ្នាក់ បើកបរ​ក្នុង​ស្ថានភាពស្រវឹង និង​មិន​គោរព​សិទ្ធិអាទិភាពជាដើម។

យ៉ាងណាក៏ដោយ ក្នុង​ឱកាស​នៃពិធីបុណ្យចូលឆ្នាំនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ស្នើ​ដល់អ្នក​ប្រើប្រាស់ផ្លូវ សូមអនុវត្តនូវវិធានការដូចជា ៖ ត្រូវពាក់មួកសុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមទោចក្រ​យានយន្តទោះជិត ឬឆ្ងាយ គ្រប់ពេលវលា, មិនត្រូវបើកបរលើសល្បឿនកំណត់ជាដាច់ខាត និងបន្ថយល្បឿន ឬឈប់នៅផ្លូវប្រសព្វ, មិនត្រូវបើកបរក្រោយពេលពិសារគ្រឿងស្រវឹង និងជាដាច់ខាតមិនប្រើប្រាស់គ្រឿងញៀន។

ត្រូវគោរពសិទ្ធិអាទិភាព គោរពសញ្ញាចរាចរណ៍ និងប្រកាន់ស្ដាំជានិច្ច, ត្រូវពាក់ខ្សែក្រវាត់សុវត្ថិភាពជានិច្ច ក្នុងពេលធ្វើដំណើរតាមរថយន្ត, មិនត្រូវបត់ ឬវ៉ាជែងក្នុងភាពប្រថុយ់ប្រថាន ឬប្រើទូរស័ព្ទដោយគ្មានឧបករណ៍សំឡេងភ្ជាប់ទំនាក់ទំនង, ត្រូវត្រួតពិនិត្យលក្ខណបច្ចេកទេសយានយន្តជាប្រចាំ ពិសេសត្រួតពិនិត្យកង់ ចង្កូត ហ្វាំងភ្លើងបំភ្លឺ។ល។

ចំពោះរថយន្តដឹកអ្នកដំណើរ ឬដឹកកម្មករ មិនត្រូវ ផ្ទុកអ្នកដំណើរ ឬកម្មករលើដំបូល និងដាក់ឥវ៉ាន់សំពីងសំពោង និងសូមមេត្តាកុំដំឡើងថ្លៃ ធ្វើដំណើរក្នុងឱកាសនេះ, មិនត្រូវបើកបរក្នុងស្ថានភាពងងុយដេកជាដាច់ខាត, ត្រូវបើកបរក្នុងស្មារតីប្រុងប្រយ័ត្នជានិច្ច ប្រកបដោយសីលធម៌យោគយល់អធ្យាស្រ័យ, មិនត្រូវលេងគប់ទឹក ឬប៉ាតម្សៅដល់អ្នកប្រើប្រាស់ផ្លូវ។

គួរ​បញ្ជាក់ដែរថា បើយោង​តាម​របាយការណ៍របស់អគ្គស្នងការនគរបាលជាតិ កាលពីកំឡុង​ពិធីបុណ្យ​ចូលឆ្នាំប្រពៃណីជាតិខ្មែរ​កាលពីឆ្នាំ​២០២៣ ក្នុងរយៈពេល​៣ថ្ងៃ មានករណីគ្រោះថ្នាក់ចរាចរណ៍​កើត​ឡើង​ចំនួន ៤៣ករណី ដែល​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់១៨នាក់ និង​រងរបួស​ចំនួន៧៧នាក់៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ក្រោយឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ GIST ប្រទេសកូរ៉េខាងត្បូងឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងកម្មវិធី MS&PhDរួមបញ្ចូលគ្នា នៅវិទ្យាស្ថានវិទ្យាសាស្ត្រ និបច្ចេកវិទ្យាGwangju (GIST)សាធារណកូរ៉េពីកម្មវិធីអាហា.....

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

កម្មវិធី Women Innovators ជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2025

កម្មវិធី Women Innovators Bootcamp ក្រោមកម្មវិធី SparkMeet រដូវកាលទី៤ បានប្រកាសជ្រើសរើសនិស្សិតស្រី និងស្រ្តី ចូលរួមវគ្គបណ្តុះបណ្តាលពីបច្ចេកវិទ្យា ភាពជាអ្នកដឹកនាំ និងសហគ្រិនភាព រយៈពេល ៦សប្តាហ៍...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ផ្តល់អាហារូបករណ៍​ដល់យុវជន៣៦០នាក់រៀនជំនាញបច្ចេកទេសឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2024

វិទ្យាស្ថានជាតិ​វិជ្ជាជីវៈ​ខេត្តបាត់ដំបង បានប្រកាស​ដល់​យុវជន​មក​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារ​ងាយរងហានិភ័យ ដែលមានបំណងចង់រៀនជំនាញវិជ្ជាជីវៈ ឱ្យ​ប្រញាប់ចុះឈ្មោះចូលរៀន ដោយ​ក្នុងឆ្នាំ​២០២៣-២០២៤នេះ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាស​បន្ត​ការ​សិក្សានៅសាកលវិទ្យាល័យ Muhammadiyah Purworejo ប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/05/2026

តាម​ក្រសួង​អប់រំ យុវជន និង​កីឡា បាន​ឱ្យ​ដឹង​ថា សាកលវិទ្យាល័យ Muhammadiyah Purworejo នៃ​ប្រទេស​ឥណ្ឌូនេស៊ី នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតអន្តរជាតិ ដើម្បី​ទៅបន្តការសិក្សាកម្រិតបរិញ្ញាបត្រ និង​កម្រិត​បរិញ្ញាបត្រ​ជាន់ខ្ពស់...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

ក្រសួងអប់រំជ្រើសរើសនិស្សិតអាហារូបករណ៍សថ្នាក់បរិញ្ញាបត្រនៅប្រទេសបង់ក្លាដែសឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2023

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសសិស្សនិស្សិត មន្ត្រីរាជការ និងសាធារណជននារីកម្ពុជាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាស៊ីសម្រាប់ស្ត្...