គ្រោះថ្នាក់ចរាចរណ៍បង្កឱ្យ​ខូច​ខាតទ្រព្យសម្បត្តិសាធារណៈ អ្នក​បើកបរអាចមានទោសនិង​ត្រូវ​ពិន័យ

ភ្នំពេញ – បញ្ហាគ្រោះថ្នាក់ចរាចរណ៍នៅតែជាប្រធានបទក្តៅ ដោយសារតែឧប្បទ្ទវហេតុនេះបង្កឱ្យ​មានអ្នក​ស្លាប់ និង​របួសជារៀងរាល់ថ្ងៃ ។ គ្រោះថ្នាក់ចរាចរណ៍​ដែល​តែង​កើត​មាន​នៅ​លើ​ដងផ្លូវនាពេលបច្ចុប្បន្ន​ ករណី​គ្រោះថ្នាក់ខ្លះ​បង្ក​ឡើង​ដោយខ្លួនឯង គ្រោះថ្នាក់ខ្លះទៀត​ធ្វើ​ឱ្យ​​ប៉ះពាល់ដល់អ្នកដទៃ ហើយជាមួយ​គ្នា​នេះ ​ក៏​មានករណី​គ្រោះថ្នាក់ចរាចរណ៍ ដែល​បង្ក​ឱ្យ​ខូច​ខាតដល់​ទ្រព្យសម្បត្តិសាធារណៈផងដែរ។ តើ​ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្ក​ដល់​ការ​ខូច​ខាត​ទ្រព្យសម្បត្តិសាធារណៈ អ្នកបើកបរអាចនឹងមាន​ទោស ឬក៏​ត្រូវ​ពិន័យ​បែបណា?

លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក បានបញ្ជាក់ថា ករណីគ្រោះថ្នាក់ចរាចរណ៍​បណ្តាល​ឱ្យ​ខូច​ខាតដល់ទ្រព្យសម្បត្តិសាធារណៈ អ្នក​បើកបរ​អាចនឹងមានទោសទៅតាមកម្រិត គឺអាស្រ័យ​លើ​ការប្រព្រឹត្ត ។

លោក ព្រហ្ម វណ្ណថា ប្រធាននាយកដ្ឋាន​សុវត្ថិភាពចរាចរណ៍​ផ្លូវ​គោក ៖

“ឧទាហរណ៍ថា បង្គោលភ្លើង បង្គោលផ្លាកសញ្ញាចរាចរណ៍ ឬក៏ពុះទ្រូងផ្លូវ នេះទាក់ទងនឹងការសិក្សា​ពីក្រុមការងារបច្ចេកទេស ដោយ​គេនឹងចុះទៅធ្វើការសិក្សាថា តើការខូចខាតនោះកម្រិតណា? នេះគឺការវិនិច្ឆ័យ ហើយតើមានសំណងបែបណានោះ ក៏ទាក់ទងទៅនឹងអ្វីដែលជាការបង្ករ”

បើតាម​លោក ព្រហ្ម វណ្ណថា ក្រោយ​អ្នកបើកបរ​ធ្វើ​ឱ្យ​ខូច​ខាត​នូវ​ទ្រព្យ​សម្បត្តិសាធារណៈហើយ សមត្ថកិច្ច​ក៏​នឹង​ពិនិត្យ​មើលទៅ​លើអ្នក​បើកបរផងដែរថា តើ​អ្នក​បើកបរ​មានពាក់ព័ន្ធនឹងគ្រឿងស្រវឹងដែរ ឬយ៉ាងណា ហើយ​ប្រសិនបើសមត្ថកិច្ច​រកឃើញថា អ្នក​បើកបរមានពាក់ព័ន្ធនឹងគ្រឿងស្រវឹង នោះអ្នកបើកបរ​នឹងមានទោស​ចំនួន២ គឺទី១ ធ្វើ​ឱ្យ​ខូច​ខាត​ទ្រព្យ​សម្បត្តិ​សាធារណៈ និង ទី២ កំហុស​បុគ្គលផ្ទាល់ខ្លួន ក្នុងការ​បើកបរក្រោម​ឥទ្ធិពល នៃគ្រឿងស្រវឹង។

យោង​តាមច្បាប់ស្តីពីផ្លូវថ្នល់ មាត្រា៤៨ ស្តីពីទោសប្បញ្ញត្តិ​បានចែងថា អ្នកដែលប្រព្រឹត្ត​ល្មើស អាច​នឹងទទួល​ទណ្ឌកម្ម ដោយ​ការ​ព្រមានជា​លាយលក្ខណ៍អក្សរ ការដកហូត ឬការ​ព្យួរវិញ្ញាបនបត្រ អាជ្ញាបណ្ណ ការពិន័យ​អន្តរការណ៍ ទោស​ពិន័យ​ជាប្រាក់ និង​ទោស​ដាក់ពន្ធនាគារ។ សម្រាប់ករណីបើកបរក្រោម​ឥទ្ធិពល​ នៃគ្រឿងស្រវឹងវិញ​ បើយោង​តាម​មាត្រា ៧៧ថ្មី នៃច្បាប់ស្តីពីចរាចរណ៍​ផ្លូវគោក ជនណាបើកបរយានយន្តនៅពេលខ្លួន​ស្ថិត​នៅ​ក្នុង​ភាពស្រវឹង ដោយ​មានជាតិអាកុល​ចាប់ពី ០,៤០ mg/l ខ្យល់ ឬចាប់ពី ០,៨០ g/l ឈាមឡើងទៅ ត្រូវ​ពិន័យអន្តរការណ៍តាមការ​កមណត់ នៃអនុក្រឹត្តយ។ អំពើ​ល្មើស​ខាងលើ ត្រូវ​ផ្តន្ទា​ទោស​ដាក់ពន្ធនាគារពី ១ខែ ទៅ​៦ខែ និង​ពិន័យជាប្រាក់ពី ៨សែនរៀល ទៅ៤លានរៀល ក្នុង​ករណី​ដែលជន​ល្មើស​ធ្លាប់ទទួល​រងការពិន័យម្តងរួចហើយ តែ​នៅ​បន្ត​ប្រព្រឹត្ត​ល្មើសទៀត ក្នុង​កំឡុងពេល ៦ខែ ចាប់គិតពីការពិន័យអន្តរការណ៍​លើក​មុន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសអាហារូបករណ៍ពេញលេញនៅសាកលវិទ្យាល័យ Monash ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/05/2025

កម្មវិធីអាហារូបករណ៍ K.C Kuok Scholarship ប្រកាសផ្ដល់អាហារូបករណ៍ដល់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Monash នៃប្រទេសអូស្ត្រាលី។ អាហារូបករណ៍ផ្ដល់ជូនដោយអតីតនិស្សិតនៃសាកលវិទ្យាល័យ Monash

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

គន្លឹះចំនួន៧ ក្នុងការសម្ភាសន៍បានជោគជ័យសម្រាប់អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/08/2025

ដំណាក់កាលនីមួយៗនៃការដាក់ពាក្យអាហារូបករណ៍ Chevening ជាការសន្សំពិន្ទុដើម្បីឱ្យខ្លួនឯងមានអាទិភាពជាប់ជាបេក្ខភាពអាហារូបករណ៍ ជាពិសេសនៅក្នុងវគ្គសម្ភាសន៍។ ខាងក្រោមនេះ ជាគន្លឹះចំនួន៧ដែលអាចជួយឱ្យបេក្ខជន បេក្ខនារី...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

ឱកាស​អាហារូបករណ៍​ជំនាញ​វិស្វកម្មអគ្គិសនី សិក្សានៅប្រទេសចិន ពីក្រុមហ៊ុន China Southern Power Grid

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2025

សម្រាប់សិស្ស​និស្សិត​កម្ពុជា​ដែល​មាន​បំណង​ចង់បន្តការសិក្សា​ថ្នាក់បរិញ្ញាបត្រ ក៏​ដូចជា​ថ្នាក់អនុបណ្ឌិត ទៅលើជំនាញវិស្វកម្ម​អគ្គិសនី នៅ​ប្រទេស​ចិន

អាហារូបករណ៍ថ្នាក់បណ្ឌិតពី Hong Kong PhD Fellowship Scheme ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតពីកម្មវិធី Hong Kong PhD Fellowship Scheme (HKPFS) នៅទីក្រុងហុងកុង ឆ្នាំ២០២៦-២០២៧។ អាហារូបករណ៍ជ្រើសរើសនិស្សិតសិក្សាលើថ្នាក់បណ្ឌិតច្រើនជាង៤០០នាក់ទូទាំងពិភពលោក។