រដ្ឋបាលខេត្តត្បូងឃ្មុំ ប្រកាសផ្ដល់កន្លែងស្នាក់នៅ និងផ្ញើកង់ម៉ូតូជូនបេក្ខជនប្រឡងបាក់ឌុបនៅទូទាំងខេត្តដោយឥតគិតថ្លៃ

ដើម្បីសម្រួលដល់ការស្នាក់នៅ និងផ្ញើកង់ម៉ូតូរបស់បេក្ខជនប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ដែលប្រព្រឹត្តទៅនៅថ្ងៃទី០៦ ខែវិចិ្ឆកា ឆ្នាំ២០២៣ខាងមុខ រដ្ឋបាលខេត្តត្បូងឃ្មុំ បានប្រកាសផ្ដល់កន្លែងស្នាក់នៅ និងផ្ញើកង់ម៉ូតូជូនបេក្ខជនប្រឡងបាក់ឌុបនៅទូទាំងខេត្តដោយឥតគិតថ្លៃសម្រាប់បេក្ខជនមកពីបណ្ដាស្រុកឆ្ងាយៗពុំមានលទ្ធភាពគ្រប់គ្រាន់ក្នុងការដោះស្រាយទីកន្លែងស្នាក់នៅ និងរក្សាកង់ ម៉ូតូ។

បើតាមរដ្ឋបាលខេត្តត្បូងឃ្មុំ ទីតាំងដែលផ្ដល់ជូនការស្នាក់នៅដោយឥតគិតថ្លៃ សម្រាប់បេក្ខជនប្រឡងនោះរួមមាន ក្រុងសួង មានដូចជា ផ្ទះសំណាក់នៅក្រុងសួង រួមមាន ១. ផ្ទះសំណាក់៦៦៦, ២. ផ្ទះសំណាក់ភ្នំមាស, ៣. ផ្ទះសំណាក់សុខ លាភ, ៤. ផ្ទះសំណាក់ផ្សារសួង២, ៥. ផ្ទះសំណាក់៣៣៣, ៦. ផ្ទះសំណាក់អប្សរា, ៧. ផ្ទះសំណាក់អ៊ាត អ៊ន់, ៨. ផ្ទះសំណាក់ដានីន, ៩. ផ្ទះសំណាក់បាយ័ន, ១០. ផ្ទះសំណាក់ចែលី, ១១. ផ្ទះសំណាក់យូ ឡុង និង១២. ផ្ទះសំណាក់៦៩(សរុបចំនួន១២ផ្ទះសំណាក់)។

លើសពីនេះ ផ្ទះសំណាក់នៅស្រុកត្បូងឃ្មុំ រួមមាន ១. ផ្ទះសំណាក់មានមាន, ២. ផ្ទះសំណាក់ពន្លឺចន្ទ, ៣. ផ្ទះសំណាក់រស្មីនារី, ៤. ផ្ទះសំណាក់នាគពីរ, ៥. ផ្ទះសំណាក់មហាផល, ៦. ផ្ទះសំណាក់សុចរិតមហាឧត្ដម, ៧. ផ្ទះសំណាក់មាន ហេង, ៨. ផ្ទះសំណាក់ស៊ី&អឹម, ៩. ផ្ទះសំណាក់កុលាបត្បូងឃ្មុំ, ១០. ផ្ទះសំណាក់រាត្រីចំការថ្ម, ១១. ផ្ទះសំណាក់គឹម ប៉, ១២. ផ្ទះសំណាក់មហាលាភ, ១៣. ផ្ទះសំណាក់ខុម សីលា, ១៤. ផ្ទះសំណាក់ថៅ ស៊ីថង, ១៥. ផ្ទះសំណាក់ថៅ ស៊ីថង, ១៦. ផ្ទះសំណាក់ជៀនជីងហាបឹងកំប្លោក, ១៧. ផ្ទះសំណាក់បង មូន, ១៨. ផ្ទះសំណាក់ដាវ៉ាន់, ១៩. ផ្ទះសំណាក់WiFi, ២០. ផ្ទះសំណាក់សុវណ្ណភូមិត្បូងឃ្មុំ, ២១. ផ្ទះសំណាក់ថុល នីតា, ២២. ផ្ទះសំណាក់លីហៀង ត្បូងឃ្មុំ, ២៣. ផ្ទះសំណាក់ទួលតាម៉ុក និង២៤. ផ្ទះសំណាក់ មានហេង។ បន្ថែមពីនេះ ក៏មានការទទួលផ្ញើកង់ ម៉ូតូ មិនគិតថ្លៃដូចគ្នាផងដែរ។

លោកបណ្ឌិត ជាម ច័ន្ទសោភ័ណ អភិបាលខេត្តត្បូងឃ្មុំ បានណែនាំដល់អាជ្ញាធត្រូវចុះទៅណែនាំ និងធ្វើកិច្ចសន្យាឱ្យផ្អាកដំណើរចំពោះអាជីវកម្មថតចំលង ដែលនៅជិតមណ្ឌលប្រឡងរយៈពេល២ថ្ងៃនៃការប្រឡង និងបានណែនាំដល់មន្ទីរសុខាភិបាល អាជ្ញាធមានសមត្ថកិច្ចត្រូវត្រៀមគ្រូពេទ្យ ថ្នាំសង្កូវ រថយន្តសង្រ្គោះបន្ទាន់ និងត្រៀមកំលាំងការពារសុខសុវត្ថិភាព សណ្ដាប់ធ្នាប់នៅថ្ងៃប្រឡងឲ្យបានល្អប្រសើរ។

សូមជម្រាបជូនថា ខេត្តត្បូងឃ្មុំ មានបេក្ខជនប្រឡងសរុបចំនួន៥,៦៥៤ នាក់ ស្រីចំនួន៣,១៧៤ នាក់ និងមានមណ្ឌលប្រលងសញ្ញាបត្រមធ្យមសិក្សាទុតុយភូមិសម្រាប់ឆ្នាំ២០២៣ មានចំនួន ០៩មណ្ឌល ដោយក្នុងនោះ ថ្នាក់វិទ្យាសាស្រ្តមានចំនួន ០៣ មណ្ឌល និងថ្នាក់វិទ្យាសាស្រ្តសង្គមមានចំនួន០៦ មណ្ឌល និងមានបន្ទប់ប្រឡងចំនួន ១៩៦ បន្ទប់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

អាហារូបករណ៍ ៥០% ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្ស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/01/2024

ឱកាសទទួលបានអាហារូបករណ៍៥០% សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធនធានមនុស្សសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍...

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីវិទ្យាស្ថានខុងជឺនៅប្រទេសចិនឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2026

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សានៅប្រទេសចិនសម្រាប់ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍វិទ្យាស្ថានខុងជឺ ឆ្នាំ២០២៦។ អាហារូបករណ៍ផ្ដល់ឱ្យថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់សិក្សាវគ្គខ្លីជាឆ្នាំ និងឆមាស។

ឪពុកម្ដាយគួរដឹង! របៀបដោះស្រាយភាពតានតឹងផ្លូវចិត្តរបស់កុមារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ភាពតានតឹងចិត្តមិនកើតមានឡើងចំពោះតែមនុស្សធំនោះទេ វាក៏អាចកើតមានចំពោះកុមារដែរ។ នៅពេលកូន ឬកុមារមានភាពតាមតឹងចិត្ត តើឪពុកម្ដាយធ្វើបែបណា? ខាងក្រោមនេះ ជារៀបដោះស្រាយភាពតានតឹង...

អាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សានៅសាកលវិទ្យាល័យ Sydney ប្រទេស​អូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2023

ឱកាសសិក្សាអាហារូបករណ៍ស្រាវជ្រាវក្រោយឧត្ដមសិក្សាសម្រាប់អន្តរជាតិនៅសាកលវិទ្យាល័យSydny ប្រទេសអូស្រ្តាលីឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការផ្ដល់ឱ្យពីសាកលវិទ្យាល័យSydny...

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Malaysia International Scholarship ឆ្នាំ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/06/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍ Malaysia International Scholarship(MIS)ឆ្នាំ២០២៤-២០២៥.....