លោកជំទាវ តិមា វិច្ឆិកាល ៖ ការផ្តល់ឈាមសង្រ្គោះជីវិត ជាកាយវិកាដ៏ប្រពៃ និង​ថ្លៃថ្នូរបំផុត

ថ្លែងក្នុងកម្មវិធីបរិច្ចាគឈាម «រួមគ្នាសង្រ្គោះជីវិត» រៀបចំឡើងដោយ​សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារកម្ពុជា ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាព្រឹកថ្ងៃទី១៦ កក្កដា លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជាមានប្រសាសន៍ថា ការបរិច្ចាគឈាម គឺជា​កាយវិកាដ៏ប្រពៃ និង​ថ្លៃថ្នូរ​បំផុត។

លោកជំទាវមានប្រសាសន៍ថា ការបរិច្ចាគឈាម​មួយប្លោក មិន​មែន​ត្រឹមសង្រ្គោះជីវិត​មនុស្សដែលត្រូវការឈាម​តែម្នាក់នោះទេ តែអាច​ជួយ​ជីវិតមនុស្ស​ដល់ទៅ៣នាក់ ខណៈបច្ចុប្បន្ន​មិន​ទាន់​មានអ្នក​វិទ្យាសាស្រ្តណាម្នាក់អាច​រកឃើញ​សាធាតុគីមីដែលអាចផ្សំ​ចេញជាឈាម​បាននៅឡើយ ។ ដូច្នេះ ការបរិច្ចាគឈាម​​មួយប្លោក គឺអាចជួយ​សង្រ្គោះជីវិត​មនុស្ស​ដល់ទៅ៣នាក់ ដែលនេះ គឺជា​កាយវិកាដ៏ប្រពៃ និងថ្លៃថ្នូរ។

“សាកស្រមៃមើល យើងផ្តល់ឈាម យើងជួយសង្រ្គោះជីវិត​មនុស្ស​ដល់៣នាក់ ផ្តល់ក្តីសង្ឃឹមដល់ក្រុមគ្រួសារ៣គ្រួសារ នេះជាកាយវិកាដ៏ល្អ”

លោកជំទាវ តិមា វិច្ឆិកាល អនុប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ

ជាមួយគ្នានេះលោកជំទាវ តិមា វិច្ឆិកាល ក៏​បានលើកទឹកចិត្ត​ទៅដល់​យុវជន​ខ្មែរ​គ្រប់រូប ដែលចង់​ចូលរួមផ្តល់ត្រឡប់មកវិញ​ដល់សង្គមជាតិ សូមចូលរួមការងារស្ម័គ្រចិត្ត ឬអាចចាប់ផ្តើម​ពីសកម្មភាពផ្តល់ឈាមនេះ។ បើតាមការបញ្ជាក់របស់លោកជំទាវ « គុណតម្លៃរបស់ ស.ស.យ.ក. នៅក្នុងចំណោមគុណតម្លៃទាំង១៥ គឺរួមមាន ការងារស្ម័គ្រចិត្ត ឆន្ទៈតែមួយ និងស្មារតីជាក្រុម ហើយអ្វីដែលអ្នកទាំងអស់គ្នាបានធ្វើនៅថ្ងៃនេះ គឺជាការចូលរួមក្នុងឆន្ទៈ តែមួយ បានន័យថា ខ្មែរតែមួយ»។

ឆ្លៀតក្នុង​ឱកាសនោះដែរ លោកជំទាវ ក៏​បានអំពាវនាវ​ដល់យុវជនទាំងអស់ បន្ត​នូវ​សកម្មភាពបរិច្ចាគឈាម ហើយ​នឹង​ចូលរួម​បំផុស​ស្មារតី​រួមគ្នា​សង្រ្គោះជីវិត​នេះ​ឱ្យ​កាន់តែសុះសាយគ្រប់ទីកន្លែង និង​កាន់តែទូលំទូលាយថែមទៀត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ Fulbright ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/02/2025

កម្មវិធីអាហារូបករណ៍ Fulbright ប្រកាសបើកទទួលពាក្យ អាហារូបកណ៍ Fulbright ឆ្នាំសិក្សា​២០២៦-២០២៧ សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសហរដ្ឋអាមេរិក។

ក្រសួងអប់រំ ប្រកាសជ្រើសរើស​សិស្ស​ចូលរៀន​ផ្នែកអប់រំ​បច្ចេកទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/07/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីសប្តាហ៍​កន្លងទៅនេះ ប្រកាស​ដល់​សិស្សានុសិស្សដែល​ប្រឡង​ជាប់​សញ្ញាបត្រ​មធ្យមសិក្សា​បឋមភូមិ ឬសញ្ញាបត្រ​មានតម្លៃសមមូល ពីការ​ជ្រើសរើស​សិស្ស​ឱ្យ​ចូល​រៀន​នៅ​តាម​...

អាហារូបករណ៍ល្បីៗ៣ប្រភេទសម្រាប់និស្សិតចង់ទៅ​សិក្សានៅប្រទេសតួគី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/06/2023

កម្មវិធីអាហារូបករណ៍៣ប្រភេទកំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យជាច្រើនដែលជាសាកលវិទ្យាល័យដៃគូក្នុងប្រទេស...

អាហារូបករណ៍ Fulbright បញ្ចប់ការចុះឈ្មោះចុងខែមេសានេះ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/04/2026

នៅសល់មិនដល់មួយខែទៀតទេ ពោលគឺនៅចុងខែមេសានេះ កម្មវិធីអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត) នៅសហរដ្ឋអាមេរិក ឆ្នាំសិក្សា ២០២៧-២០២៨

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Western Australia សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាជាប្រភេទអាហារូបករណ៍ ពេញលេញសម្រាប់និស្សិតអន្តរជាតិ ដែលជាបេក្ខជនជ័យលាភីអាហារូបករណ៍។

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...