ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ៖ ក្នុងមួយថ្ងៃកម្ពុជាត្រូវការឈាម ១៤ម៉ឺនប្លោក

ក្នុងមួយ​ថ្ងៃនៅ​តាម​មន្ទីរពេទ្យ​ទូទាំ​ងប្រទេស​កម្ពុជា មាន​តម្រូវការឈាម​សរុប​ប្រមាណ១៤ម៉ឺន​ប្លោក ដើម្បីជួយសង្រ្គោះជីវិតមនុស្សដែលត្រូវការឈាម។ នេះ​បើតាម​ប្រសាសន៍លើកឡើងរបស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធាន​មជ្ឈមណ្ឌលជាតិផ្តល់ឈាម ក្នុងកម្មវិធីបរិច្ចាគឈាម ក្រោម​ប្រធានបទ «រួមគ្នា សង្គ្រោះជីវិត» រៀបចំឡើងដោយសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការជាមួយសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា សមាគមធនាគារកម្ពុជា ធនាគារជាតិនៃកម្ពុជា និងមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នាថ្ងៃទី១៦ កក្កដា។

បើតាម​ប្រសាសន៍របស់លោកវេជ្ជបណ្ឌិត សុខ ប៉ូ យើងត្រូវការឈាមមួយប្លោកនៅ​រៀងរាល់៥នាទីម្តង ដើម្បីជួយសង្គ្រោះជីវិតអ្នកជំងឺ ដូច្នេះ​តម្រូវការឈាមប្រចាំថ្ងៃ គឺមានសរុបប្រមាណពី៣០០ ទៅ៣៥០ប្លោកក្នុងមួយថ្ងៃ​សម្រាប់រាជធានីភ្នំពេញ។

ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏​បាន​ឱ្យដឹងដែរថា ក្នុង​តម្រូវការឈាមទូទាំងប្រទេសដែល​មានប្រមាណ១៤ម៉ឺនប្លោកក្នុងមួយថ្ងៃ គឺមជ្ឈមណ្ឌលជាតិផ្ដល់ឈាមបានធានាការផ្គត់ផ្គង់ប្រមាណ៧៥% នៃតម្រូវការឈាម ខណៈការទទួលអំណោយឈាមតាមរយៈសប្បុរសជនដោយស្ម័គ្រចិត្ត និងមិនទទួលកម្រៃ គឺឆ្លើយតបបានតែ ១៩.៥% ប៉ុណ្ណោះ។ ចំនួននេះ គឺនៅ​តិចតួចនៅឡើយ​បើធៀបជាមួយប្រទេសជិតខាងកម្ពុជា ដែលការបរិច្ចាគឈាមដោយស្ម័គ្រចិត្ត គេអាចផ្គត់ផ្គង់រហូតដល់លើសពី៩០%នៃតម្រូវការ, នេះបើយោងតាមទិន្នន័យរបស់អង្គការសុខភាពពិភពលោក។

បើតាមលោកវេជ្ជបណ្ឌិត សុខ ប៉ូ ការបរិច្ចាគឈាមមិនត្រឹមតែមិនប៉ះពាល់ដល់សុខភាពប៉ុណ្ណោះទេ ថែមទាំងមានអត្ថប្រយោជន៏ជាច្រើនទៀត។ ក្នុងនោះការបរិច្ចាគឈាមម្តង យើងទទួលបានការពិនិត្យពិគ្រោះសុខភាពម្ដងដើម្បីឱ្យយើងបានដឹងពីស្ថានភាពជំងឺឆ្លងផ្សេងៗដូចជា ជំងឺថ្លើមប្រភេទ បេ សេ ស្វាយ អេដស៍ ។ល។ ហើយក្រុមការងារនៃមជ្ឈមណ្ឌលជាតិផ្ដល់ឈាម នឹងរក្សាការសម្ងាត់ជូន។

ម៉្យាងវិញទៀត ការបរិច្ចាគឈាមជួយកាត់បន្ថយផងដែរនូវហានិភ័យនៃជំងឺមហារីកនានា, កាត់បន្ថយកំហាប់ឈាម និងការលើសជាតិដែក ដែលធ្វើឱ្យមានផលប៉ះពាល់ដល់ថ្លើមនិងលំពែង, ជួយធ្វើឱ្យប្រសើរឡើងនូវសុខភាពបេះដូង បន្ថយការឡើងទម្ងន់ ជំងឺដាច់សរសៃឈាមក្នុងខួរក្បាល, ហើយ​អ្នកនឹងមានភាពសប្បាយរីករាយ នៅពេលអ្នកអាចក្លាយជាជំនួយការខានមិនបានម្នាក់សម្រាប់វេជ្ជបណ្ឌិតក្នុងការសង្គ្រោះជីវិតអ្នកជំងឺ។

“សូមចងចាំថាកិច្ចបរិច្ចាគឈាមមិនប៉ះពាល់ដល់សុខភាពទេ ហើយឈាមមានប្រភពតែមួយគត់គឺពីមនុស្ស មិនមានរោងចក្រឱសថណាផលិតបានទេ”

លោកវេជ្ជបណ្ឌិត សុខ ប៉ូ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម

ជាមួយគ្នានេះ ប្រធានមជ្ឈមណ្ឌលជាតិផ្ដល់ឈាម ក៏បានលើកឡើងដែរថា ការបរិច្ចាគឈាម គឺជាការចូលរួមជួយគ្នាក្នុងសង្គមជាតិ ជាកាតព្វកិច្ចរបស់ពលរដ្ឋល្អដែលចង់ឃើញសង្គមជាតិមួយមានសុជីវធម៌ល្អ គុណធម៌ល្អ និងវប្បធម៌ល្អ ហើយនេះគឺជាការឆ្លើយតបយ៉ាងត្រឹមត្រូវទៅនឹងទិសស្លោក«យុវជនយុវនារីដើម្បីបុព្វហេតុជាតិ និងមាតុភូមិ» «ខ្មែរជួយខ្មែរ» «ខ្មែរធ្វើបាន» ដែលជាភាសាបេះដូងមួយសម្រាប់យុវជនកម្ពុជាយើង។ «សូមកុំរង់ចាំដល់វេលាមួយនៅពេលដែលយើងចង់ជួយគ្នា បែរជាហួសពេលនិងមិនអាចធ្វើបាន»៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍សិក្សាវគ្គ IELTS តាម Online ពីសាកលវិទ្យាល័យ California

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/02/2025

ឱកាសសិក្សាដោយឥតគិតថ្លៃលើការសិក្សាវគ្គ IELTS នៅលើ Coursera ពីសាកលវិទ្យាល័យ California Irvine (University of California Irvine) សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាលើជំនាញចំនួន៧ក្នុងការរៀនយក IELTS ។

វិទ្យាស្ថានតេជោសែនសាធារណការ និងដឹកជញ្ជូនផ្ដល់អាហារូបករណ៍១០០%ចំនួន៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/01/2023

ឱកាសសិក្សានៅអាហារូបករណ៍១០០%នៅវិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូនផ្ដល់ចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។...

ក្រសួងអប់រំជ្រើសរើស​សិក្ខាកាម​ចូលរួមវគ្គ​បណ្តុះបណ្តាល​​នវានុវត្តន៍​បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយ​លើ​វិធីសាស្រ្ត​បង្រៀន និង​រៀន​ក្នុង​បរិបទថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

ក្រសួងអប់រំ យុវជន និងកីឡា បាន​ប្រកាស​ជ្រើសរើសសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាល ស្ដីពី នវានុវត្តន៍បច្ចេកវិទ្យាអប់រំឌីជីថល ជំនួយលើវិធីសាស្រ្តបង្រៀន និងរៀនក្នុងបរិបទថ្មី រៀបចំដោយនាយកដ្ឋានបរិវត្តកម្មឌីជីថល...

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

ឱកាសសិក្សាអាហារូបករណ៍ ៧៨កន្លែងនៅប្រទេសចិន  ពី អ.ម.ត សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/03/2025

គណៈកម្មាកិធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន​ សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ ថ្នាក់ភាសាចិន ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥-២០២៦

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....