The SEED បង្កើតកិច្ចពិភាក្សាចែករំលែកចំណេះអំពីការវិភាគព្រឹត្តិការណ៍កម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២

កាលពីថ្ងៃទី៤ កញ្ញា កន្លងទៅនេះ The SEED បានរៀបចំកិច្ចពិភាក្សាលើប្រធានបទ កម្ពុជា ជាប្រធានអាស៊ានឆ្នាំ២០២២ ដែលកិច្ចពិភាក្សានេះផ្តោតទៅលើប្រធានបទសំខាន់ៗដូចជា ការស្នើសុំជាម្ចាស់ផ្ទះរបស់អគ្គលេខាធិការដ្ឋាន RCEP របស់កម្ពុជា, បញ្ហាមីយ៉ាន់ម៉ា, បញ្ហាជុំវិញច្រកសមុទ្រតៃវ៉ាន់, ការស្នើសុំបេក្ខភាពថ្មីរបស់ប្រទេសទីម័រខាងកើត និងបញ្ហាសមុទ្រចិនខាងត្បូង។

លោក ហ៊ុយ បញ្ញាវ័ន្ដ ប្រធាន The SEED បាន​ឱ្យ​ដឹងថា គោលបំណងសំខាន់ៗនៃការបង្កើត The SEED គឺចង់បង្ហាញសក្តានុពលយុវជនកម្ពុជាទៅកាន់សាធារណៈជនបានស្គាល់ច្រើនជាងមុន។ តាមរយៈការចូលរួមកម្មវិធីផ្លាស់ប្តូរការសិក្សាទៅកាន់ប្រទេសដទៃជាច្រើនវគ្គ លោក បញ្ញាវ័ន្ដ សង្កេតឃើញថា បើទោះបីជាជនជាតិកម្ពុជាកំពុងស្ថិតនៅក្នុងស្ថានភាពប្រទេសកំពុងអភិវឌ្ឍក៏ពិតមែន ប៉ុន្តែយុវជនសុទ្ធតែមានសក្តានុពល ដូច្នេះបើពួកគាត់មានឱកាសបង្ហាញសមត្ថភាពតាមរយៈការសរសេរ, ការវិភាគ នោះវាអាចរំលេចចេញនូវភាពវិជ្ជមានក្នុងសង្គម។

លោកបន្តថា The SEED មានគោលបំណងបណ្តុះបណ្តាលយុវជនក្រោយៗផ្សេងៗទៀតដើម្បីឱ្យមានមូលដ្ឋានគ្រឹះក្នុងការវិភាគបញ្ហាសេដ្ឋកិច្ច និងនយោបាយការបទេសជាដើម។ ហេតុដូច្នេះហើយទើបមានការបែងចែកកម្មវីធី The SEED  ជាបីផ្នែកធំៗគឺ ទីមួយសម្រាប់អ្នក​ដែលមិនទាន់ចេះសរសេរប៉ុន្តែមានចំណេះដឹងនៅក្នុងផ្នែកណាមួយដែលកម្មវិធីបានកំណត់ជាគោលដៅ។ ផ្នែកទីពីរគឺសម្រាប់អ្នកដែលបានដឹងអំពីការសរសេរខ្លះៗ នោះនឹងអាចសរសេរក្នុងកម្មវិធីថង់ប្រាជ្ញា។ ចំណុចបន្ទាប់គឺនៅពេលដែលមានមូលដ្ឋានគ្រឹះសមល្មមអាចសរសេរវិចារណកថាដែលទាក់ទងនឹងការវិភាគ។ 

លោកបន្ថែមថា កម្មវីធីក៏មានគោលបំណង ចាក់ចំណេះដឹងចូលទៅកាន់សាធារណៈជនទូទៅផងដែរ ព្រោះលោកមើលឃើញថា មូលហេតុចម្បងដែល​កម្ពុជា ធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលអស់រយៈពេលជាច្រើនឆ្នាំគឺដោយសារតែកម្ពុជាមិនអាចដើរទាន់បរិបទសង្គម ដែលជាហេតុបណ្តាលឱ្យមនោគមន៍វិជ្ជា ការខឹងស្អប់គ្នាមានឱកាសចាក់ចូលទៅក្នុងសង្គម។ ដូច្នេះការបន្ទាន់សម័យកាលសង្គមតាមរយៈការជំរុញឱ្យសាធារណៈជនដឹងពីបញ្ហាពិភពលោកគឺជាកត្តាសំខាន់។

”កាហ្វេចង់ផ្អែមគេថែមស្ករ បើចង់កសាងសង្គមមួយដ៏ល្អគឺចាក់ចំណេះដឹង”

លោក ហ៊ុយ បញ្ញាវ័ន្ត

គួរជំរាបជូនថា The SEED ឬ គ្រាប់ពូជ គឺជាវេទិកាសម្រាប់ចែករំលែកចំណេះដឹងជូនសាធារណៈជូនតាមរយៈការវិភាគដោយឯករាជ្យ និងវិទ្យាសាស្ត្រលើប្រធានបទគោលចំនួន ៤ ធំៗ ដូចជា, បញ្ហាសង្គម, សេដ្ឋកិច្ច , ពាណិជ្ជកម្មនិង និងការអភិវឌ្ឍ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ Diploma បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេស​ព្រុយណេ ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2025

ស្ថានឯកអគ្គរាជទូតកម្ពុជា​ប្រចាំ​ប្រទេស​ព្រុយណេដារូស្សាឡាម បានប្រកាសថា រាជរដ្ឋាភិបាលព្រុយណេ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិតបរទេស​ទៅ​សិក្សា​នៅ​ប្រទេស​ព្រុយណេ​សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

កម្មវិធីអាហារូបករណ៍ថ្នាក់អនុបណ្ឌិតពីប្រទេសអៀរឡង់ សម្រាប់ឆ្នាំសិក្សា ២០២៧/២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/06/2026

កម្មវិធីអាហារូបករណ៍ Ireland Fellows Programme – Asia សម្រាប់ឆ្នាំសិក្សា 2027/2028 ត្រូវបានបើកទទួលពាក្យជាផ្លូវការហើយ! អាហារូបករណ៍នេះផ្តល់ឱកាសដល់និស្សិត និងមន្ត្រីជំនាញមកពីប្រទេសកម្ពុជា វៀតណាម និងឡាវ...

ឱកាសអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យ Mae Fah Luang ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/04/2023

ក្រោម​កម្មវិធី Boon Rawd Scholarship 2023 សាកលវិទ្យាល័យ Mae Fah Luang ខេត្ត​ឈៀងរ៉ៃ នៃព្រះរាជាណាចក្រ​ថៃ បានប្រកាស​ជ្រើសរើស​និស្សិត​កម្ពុជា​ចំនួន ២រូប...

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធី MOFCOM ២០២៥ នៅសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/04/2025

តាមរយៈការផ្សព្វផ្សាយរបស់ ក្រសួងអប់រំ យុវជន និងកីឡា បុគ្គលិកអប់រំទាំងអស់នឹងមានឱកាសបន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាធារណរដ្ឋប្រជាមានិតចិន ក្រោមកម្មវិធីអាហារូបករណ៍ MOFCOM...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

ឱកាស​អាហារូបករណ៍១០០% និង៥០% ជាច្រើនកន្លែង​នៅ​វិទ្យាស្ថានតេជោសែន សាធារណការ និង​ដឹកជញ្ជូន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/12/2023

វិទ្យាស្ថានតេជោសែន សាធារណការ និងដឹកជញ្ជូន ប្រកាស​ផ្តល់​អាហារូបករណ៍ ១០០% ចំនួន ៥០ កន្លែង និង ៥០% (បេក្ខជននារី) ជាច្រើនកន្លែងទៀត​ រហូតដល់បញ្ចប់ការសិក្សា តាមរយៈការប្រឡងចូលរៀនជំនាន់ទី៤។