ចំណេះដឹងសហគ្រិនភាព ជាដើមទុន​សម្រាប់យុវជន​ក្នុង​ការ​ដោះ​ស្រាយ​បញ្ហាក្នុងសង្គម

នៅក្នុងពិភពលោក នៃសកលភាវូបនីយកម្ម ដែលមានភាពរីកចម្រើនគ្រប់វិស័យ ជាពិសេសការអភិវឌ្ឍបច្ចេកវិទ្យាជាន់ខ្ពស់ គំនិតបង្កើតថ្មី កំណើនសេដ្ឋកិច្ច និងទំហំប្រជាសាស្ត្រ បានសបញ្ជាក់ថា ការមានជំនាញបច្ចេកទេសតែមួយមុខមិនគ្រប់គ្រាន់ទេ ដើម្បីឈោងចាប់ឱកាសការងារ។ ជំនាញសតវត្សរ៍ទី២១ បានកា្លយជាធាតុដែលសំខាន់បំផុត សម្រាប់ធ្វើជាដើមទន់រស់នៅក្នុងសង្គមក្រោយបញ្ចប់ការសិក្សារបស់យុវជន ដោយជំនាញទាំងនោះរួមមាន ការប្រមូលព័ត៌មានគ្រប់ជ្រុងជ្រោយ ការទំនាក់ទំនង ការរៀបចំគម្រោង ការធ្វើបទបង្ហាញ ការដោះស្រាយបញ្ហា និងគំនិតអភិវឌ្ឍសង្គមជាដើម ។

ទន្ទឹមនឹងតម្រូវការចាំបាច់លើជំនាញខាងលើ ការអប់រំ និងបណ្ដុះបណ្ដាលជំនាញសហគ្រិនភាពសម្រាប់យុវជន ក៏​បានក្លាយជាផ្នែកមួយដ៏សំខាន់ ដែលគ្រឹះស្ថានសិក្សាគ្រប់លំដាប់ថ្នាក់ ជាពិសេសកម្រិតសាកលវិទ្យាល័យត្រូវយកចិត្តទុកដាក់ ដោយហេតុថា ចំណេះដឹងសហគ្រិនភាព នឹងបង្រៀនឱ្យមនុស្សដឹងពីរបៀបដោះស្រាយបញ្ហាប្រឈមនានាក្នុងសង្គម ការគ្រប់គ្រងធនធាន វិធីសាស្ត្រវិនិយោគ ការធ្វើទីផ្សារ ចំណេះដឹងហិរញ្ញវត្ថុ រួមទាំងជំនាញក្នុងសតវត្សរ៍ទី២១ ជាច្រើនទៀត។

តើអ្វីជាការអប់រំសហគ្រិនភាព?

យោងតាម The University of Queensland បានឱ្យនិយមន័យការអប់រំសហគ្រិភាពថា គឺជាដំណើរការអប់រំ ផ្ដោតលើការអភិវឌ្ឍជំនាញបំណិនជីវិត ជួយឱ្យសិស្សមានសមត្ថភាពរស់នៅក្នុងសង្គម ដែលកំពុងមានការរីកចម្រើន ​និងផ្លាស់ប្ដូរយ៉ាងឆាប់រហ័ស។ ជំនាញនេះបើកផ្លូវឱ្យអ្នកសិក្សាយល់ពីរបៀបគិតបែបត្រិះរិះ ភាពច្នៃប្រឌិត ហ្វឹកហាត់ដោះស្រាយបញ្ហាស្មុគស្មាញ វិធីសាស្ត្រចរចា និងប្រាស្រ័យទាក់ទងជាដើម ជាពិសេសជំនាញទាំងនេះ ចូលរួមចំណែកយ៉ាងសំខាន់ក្នុងការបណ្ដុះផ្នត់គំនិតសហគ្រិនភាពដល់យុវជន។

សារៈសំខាន់ការអប់រំសហគ្រិនភាពសម្រាប់សិស្ស

ចំណេះដឹងសហគ្រិនភាព មានភាពទូលាយ និងមានចំណុចជាច្រើនដែលត្រូវស្វែងយល់ឱ្យបានស៊ីជម្រៅ។ ដោយឡែក ខាងក្រោមនេះ គឺជាសារៈសំខាន់ចំនួន៥ ដែលបង្ហាញថា ការអប់រំសហគ្រិនភាពមានសារៈសំខាន់សម្រាប់សិស្ស៖

១. បង្កើនភាពច្នៃប្រឌិត និងការបង្កើតថ្មី ៖ ពាក្យថា ច្នៃប្រឌិត និងការបង្កើតថ្មី គឺជាពាក្យគន្លឹះសំខាន់បំផុតសម្រាប់សហគ្រិនភាព។ ប្រសិនបើ គេមិនមានគំនិតច្នៃប្រឌិត និងការបង្កើតថ្មី ក្នុងការបំពេញការងារ ឬអាជីពរបស់គេទេ មានន័យថា អ្នកមិនបានធ្វើការប្រកបដោយភាពវៃឆ្លាតឡើយ។ ទន្ទឹមនឹងនេះ ចំណុចសំខាន់នៃការអប់រំសហគ្រិនភាពផ្ដល់ឱ្យសិស្សគឺ ការលើកទឹកចិត្តឱ្យសិស្សហ៊ានសម្រេចចិត្តធ្វើរឿងថ្មីៗ ដែលធ្វើឱ្យពួកគេកាន់តែមានភាពច្នៃប្រឌិត និងគំនិតថ្មីៗក្នុងការដោះស្រាយបញ្ហាចំពោះមុខ។

២. មានចំណេះដឹងអាជីវកម្មតាំងពីក្មេង ៖ អត្រាអត់ការធ្វើរបស់យុវជនក្នុងពេលបច្ចុប្បន្ន គឺមានច្រើនគួរឱ្យកត់សម្គាល់ ហេតុផលនេះបានជំរុញឱ្យយុវជនងាកមកធ្វើអាជីវកម្ម ឬរកស៊ីដោយខ្លួនឯងវិញម្ដង ហើយចំណុចនេះក៏មានភាពល្អប្រសើរផងដែរ ដែលយុវជនសម្រេចធ្វើជាចៅហ្វាយខ្លួនឯង។ យ៉ាងណាមិញ ដើម្បីធ្វើឱ្យអាជីវកម្មមួយមានលំនឹងមិនមែនជារឿងងាយស្រួលនោះទេ វាទាមទារឱ្យមានការតស៊ូ ភាពមោះមុត មានគម្រោងត្រឹមត្រូវ ហើយយុវជនត្រូវមានចំណេះដឹងមូលដ្ឋានគ្រឹះនៃការធ្វើអាជីវកម្មដោយខានពុំបាន។ ដូច្នេះ ការអប់រំសហគ្រិនភាពចំពោះសិស្ស ពិតជាមានសារៈសំខាន់ ព្រោះវានឹងធ្វើឱ្យសិស្សយល់ដឹងពី បច្ចេកទេសបង្កើតអាជីវកម្មមួយដ៏ត្រឹមត្រូវ និងកាត់បន្ថយការខាតបង់នៅពេលសម្រេចចិត្តឈានចូលពិភពអាជីវកម្ម។

៣. ចេះគិតអំពីអនាគតមួយដ៏ប្រសើរ ៖ ចំណេះដឹងសហគ្រិនភាព នឹងបង្ហាញប្រាប់សិស្សថា មានបញ្ហាសង្គមជាច្រើនដែលពួកគេត្រូវដោះស្រាយ ដើម្បីបង្កើតសង្គមមួយដែលមានអរិយធម៌ខ្ពង់ខ្ពស់ និងអនាគតមួយដ៏ល្អប្រសើរសម្រាប់ខ្លួនឯង និងជាតិ ។ ជាងនេះទៅទៀត របៀបគិតរបស់សហគ្រិន គឺមានភាពស៊ីជម្រៅ និងមានទស្សនៈវិស័យវែងឆ្ងាយជាងបុគ្គលទូទៅ ដែលការគិតនេះ នឹងបើកផ្លូវឱ្យពួកគេចេះរៀបចំផែនការជីវិតមួយដ៏ត្រឹមត្រូវសម្រាប់ខ្លួនឯង ព្រមទាំងចេះរៀបចំយុទ្ធសាស្ត្រ ដើម្បីសម្រេចគោលដៅអនាគត។

៤. ចំណេះដឹងសហគ្រិនប្រើបានគ្រប់វិស័យ ៖ ក្រោយពីបញ្ចប់ការសិក្សា ច្បាស់ណាស់ គឺសិស្សនិស្សិត នឹងឈានជើងចូលទៅក្នុងវិស័យណាមួយ ដើម្បីបំពេញការងារ ឬធ្វើអាជីវកម្ម។​ យ៉ាងណាក្ដី ការមានត្រឹមតែចំណេះដឹងបច្ចេកទេសមិនគ្រប់គ្រាន់ឡើយ ដើម្បីសម្រេចភាពជោគជ័យក្នុងអាជីពរបស់ខ្លួន។ យុវជនក៏ត្រូវមានចំណេះដឹងសហគ្រិនភាពក្នុងខ្លួនផងដែរ ដើម្បីងាយស្រួលចរចា រៀបចំផែនការ និងដោះស្រាយបញ្ហាជាដើម ជាពិសេសជំនាញនេះ អាចយកទៅប្រើគ្រប់វិស័យទាំងអស់។

៥. ត្រៀមខ្លួនសម្រាប់វិបត្តិ ៖ បច្ចុប្បន្នយើងកំពុងរស់នៅក្នុងពិភពលោកមួយរីកចម្រើនលឿនដូចផ្លេកបន្ទោរ លើសពីនេះ មានវិបត្តិមួយចំនួន យើងមិនអាចព្យាករណ៍ទុកមុនបានឡើយ។ ដូច្នេះ សិស្សត្រូវប្រឈមមុខនឹងអនាគតមិនច្បាស់លាស់ ដែលពោរពេញដោយបញ្ហាសកល សង្គម និងបរិស្ថានដ៏ស្មុគស្មាញ។ យោងតាមរបាយការដែលចេញផ្សាយដោយ We forum បានបង្ហាញថា ពាក់កណ្ដាលនៃការងារ ដែលធ្វើដោយមនុស្សសព្វថ្ងៃ នឹងជំនួសដោយម៉ាស៊ីនស្វ័យប្រវត្តិគិតត្រឹមឆ្នាំ២០៥៥។ ហេតុនេះ សិស្សគ្រប់គ្នានឹងប្រឈមនឹងវិបត្តិគ្មានការងារធ្វើក្រោយពេលបញ្ចប់ការសិក្សាកាន់តែច្រើនឡើង។ ម្ល៉ោះហើយ ការអប់រំសហគ្រិនភាព គឺសំខាន់បំផុតសម្រាប់សិស្ស ព្រោះវានឹងផ្ដល់ជាដើមទន់ដើម្បីឱ្យពួកគេដោះស្រាយបញ្ហាដែលកើតមាននាថ្ងៃខាងមុខ។

សរុបមក ការអប់រំសហគ្រិនភាពពិតសំខាន់សម្រាប់មនុស្សសម័យទំនើប ដោយចំណេះដឹងលើផ្នែកនេះនឹងជួយឱ្យមនុស្សមានជំនាញសតវត្សរ៍ទី២១ ដែលជាជំនាញសំខាន់បំផុតក្នុងការរស់នៅ ព្រមទាំងចូលរួមអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបបន្តជ្រើសរើសសិក្ខាកាមរៀនជំនាញឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/06/2025

តាមរយៈកម្មវិធី TVET ១លាន៥សែននាក់ វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសបន្តជ្រើសរើសសិក្ខាកាមចូលរៀនជំនាញវិជ្ជាជីវៈ ថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ សម្រាប់វគ្គសិក្សាថ្មី។

ប្រភេទ នៃអាហារូបករណ៍ទាំង១០ក្នុងប្រទេសអ៉ីតាលីដែលអ្នកគួរដឹង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2025

បើ​និយាយពីការសិក្សាថ្នាក់ឧត្ដមសិក្សានៅក្នុងប្រទេសអ៉ីតាលី គេនឹងដឹងពីអាហារូបករណ៍ជាច្រើនប្រភេទ ដោយមានទាំងអាហារូបករណ៍ពេញលេញ និងអាហារូបករណ៍ដោយផ្នែក ដែលទទួលបានពីអាហារូបករណ៍ជាច្រើនទាំងក្នុង...

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ផ្ដល់អាហារូបករណ៍សិក្សាបច្ចេកទេស និងវិជ្ជាជីវៈ១២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/02/2025

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈជាច្រើនកន្លែង សិក្សានៅមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី។ អាហារូបករណ៍ផ្ដល់ជូនដល់ យុវជន យុវនារី និងសាធារណៈជនដែលចង់មានជំនាញច្បាស់លាស់។

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/05/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលអូទ្រីស ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិ ឆ្នាំសិក្សា២០២៦។ កម្មវិធីសិក្សាផ្ដល់អាហារូបករណ៍៣ប្រភេទសម្រាប់សិក្សា...

ឱកាសសិក្សាអាហារូបករណ៍ចំនួន១២០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា សាខាខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាសាខាខេត្តត្បូងឃ្មុំ ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ ចំនួន១២០កន្លែង។ អាហារូបករណ៍ប្រឡងជ្រើសរើសសម្រាប់កម្រិតវិស្វករ សិក្សារយៈពេល៥ឆ្នាំក្នុងដេប៉ាតឺម៉ង់ចំនួនបួន។

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

ក្រសួងអប់រំ ផ្តល់អាហារូបករណ៍សម្រាប់គ្រូឧទ្ទេស សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ក្រសួងអប់រំ យុវជន និងកីឡា សហការណ៍ជាមួយទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន(JICA) ប្រកាសជ្រើសរើសគ្រូឧទ្ទេសដើម្បីទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...