នាយករដ្ឋមន្រ្តី ៖ មិន​មានការបញ្ឈប់សាលារៀនជំនាន់ថ្មីទេ គឺគ្រាន់តែផ្អាក​មិន​ឱ្យ​មាន​បន្ថែមមជ្ឈមណ្ឌលសិក្សា​ទំនើប

ជាការ​បញ្ជាក់​ដើម្បី​កុំ​ឱ្យ​មានការ​យល់ច្រឡំពី​ប្រជាពលរដ្ឋ​ដែលថា មានការ​បិទសាលា​រៀនជំនាន់ថ្មីនោះ នៅ​រសៀលថ្ងៃម្សិលមិញនេះ ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២៤ និងលើកទិសដៅ ការងារឆ្នាំ២០២៥ របស់ក្រសួងទេសចរណ៍ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា ចំពោះ​សាលា​រៀនជំនាន់ថ្មី ដែល​កំពុង​ដំណើរ​ការ​ចំនួន១៣សាលា គឺមិន​មានការ​បិទនោះទេ ហើយ​រាជរដ្ឋាភិបាល​នឹង​ពិនិត្យ​លទ្ធភាព​ដើម្បីពង្រីកបន្ថែមទៀត, ប៉ុន្តែសាលា​ដែលសម្តេច​​បានប្រកាស​ផ្អាក​ឈប់​ឱ្យ​មានការ​រៀបចំបន្ថែម​ គឺមជ្ឈមណ្ឌលសិក្សា​ទំនើប។

សម្តេចនាយករដ្ឋមន្រ្តី​បាន​បញ្ជាក់ថា សាលា​រៀនជំនាន់ថ្មី និង​មជ្ឈមណ្ឌលសិក្សា​ទំនើប គឺជាសាលា​ពីរ​ខុសគ្នា ដោយ​សាលារៀនជំនាន់ថ្មី គឺជា​សាលា​ដែលរដ្ឋ​គ្រប់គ្រង ទាំង​នាយកសាលា ទាំងគ្រូបង្រៀន ទាំង​កម្មវិធី​សិក្សា​ផ្សេងៗ ប៉ុន្តែ​មជ្ឈមណ្ឌលសិក្សា​ទំនើប ត្បិតស្រដៀងនឹងសាលារៀនជំនាន់ថ្មី ប៉ុន្តែជា​​​រូបមន្ត BOT ជាមួយ​ក្រុមហ៊ុនឯកជន ធ្វើការវិនិយោគ​រយៈពេល​១៥ឆ្នាំ​នៅ​ក្នុង​សាលារដ្ឋ។

សម្តេចពន្យល់ថា ការប្រកាសឱ្យ​ផ្អាកមិន​ឱ្យ​មានបន្ថែម​មជ្ឈមណ្ឌលសិក្សា​ទំនើប ក៏​ព្រោះតែរូបមន្តនេះ​មិន​អាច​ទទួលយកបាន ដោយសារ ទី១ ការ​ជួលអគាររបស់​ក្រុមហ៊ុនឯកជន​នៅក្នុង​សាលា​រដ្ឋ គឺធ្វើ​ឱ្យរដ្ឋបាត់ភាពម្ចាស់ការ, ទី២ មជ្ឈមណ្ឌលនេះមានស្តង់ដារអប់រំពីរ ពោលគឺសិស្ស​នៅ​ក្នុង​សាលា​តែមួយ រវាងសិស្ស​ដែលបង់លុយ​បាន​ចូលរៀន​កុំព្យូទ័រ ហើយ​សិស្ស​មិន​បានបង់លុយ​ត្រូវ​នៅមួយផ្នែក ខណៈ​ដែល​សាលា​នេះ​ប្រើប្រាស់​ធនធាន ថវិកា​របស់រដ្ឋ ធនធាន​មនុស្ស​របស់រដ្ឋ ហេដ្ឋារចនាសម្ព័ន្ធ​ដែលរដ្ឋ​វិនិយោគ។

សកម្មភាពសិក្សាស្រាវជ្រាវរបស់សិស្សនៅសាលារៀនជំនាន់ថ្មី

យ៉ាងណាក៏ដោយ បើតាម​ប្រសាសន៍របស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ការអនុវត្ត​ការ​ផ្អាក​មជ្ឈមណ្ឌលសិក្សា​ទំនើបទាំង១៨សាលានេះ ក៏​មានភាពបត់បែន ដោយ​សម្តេច​បានផ្តល់ជាគោលការណ៍រួចហើយ ក្នុងនោះ​មជ្ឈមណ្ឌល​សិក្សា​ទំនើប​ចំនួន១០ ដែលបានចាប់ផ្តើម​នៅឆ្នាំនេះ នឹង​អនុញ្ញាត​ឱ្យ​បន្ត​រហូត​ដល់ចប់ឆ្នាំ, ចំពោះ​សាលា​ដែល​បាន​អនុវត្ត​ប៉ុន្មានឆ្នាំហើយ ក្រសួងអប់រំ​នឹងចរចាដើម្បី​រក​ដំណោះស្រាយ​កាត់បន្ថយ​ពេលវេលា ហើយ​ឈានទៅ​ដល់​ការ​គិតគូរប្រគល់​មក​ឱ្យ​រដ្ឋរ៉ាប់រងវិញ។

ជាថ្មីម្តងទៀត សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បាន​បញ្ជាក់ថា សាលា​រៀនជំនាន់ថ្មី គឺ​មិន​មាន​ការ​បិទទេ ដោយ​បន្ត​ថែរក្សា​អ្វីដែលមាន និង​ឈានទៅ​រក​ការ​ពង្រីកបន្ថែម​ទៀត ទៅ​តាមលទ្ធភាព ប៉ុន្តែអ្វីដែលបញ្ឈប់ចំពោះសាលារៀនជំនាន់ថ្មី គឺពីមុនឪពុកម្តាយមានកាតព្វកិច្ចក្នុងការបង់លុយទៅសាលានេះ ឥឡូវ​បញ្ឈប់ការបង់លុយជាកាតព្វកិច្ច ហើយរដ្ឋរ៉ាប់រង តែឪពុកម្តាយគឺមានសិទ្ធិចូលដោយស្ម័គ្រចិត្ត, ​ជាមួយ​គ្នានេះ រាជរដ្ឋាភិបា​ល​នឹង​ធ្វើការ​ពង្រឹងគ្រប់សាលាទាំងអស់ ដើម្បីឈានទៅមានស្តង់ដារមួយ​កាន់តែទំនើបទៅថ្ងៃមុខ តាមរយៈ​ការ​ពង្រឹងថ្នាក់បឋមសិក្សា​ឡើងទៅ ។ ដោយឡែក​ការផ្អាក​មជ្ឈមណ្ឌលសិក្សា​ទំនើប គឺ​រាជរដ្ឋាភិបាល​បាន​ដាក់អភិក្រម មិន​ឱ្យ​មានការ​ពង្រីកថ្មី ហើយ​ខិតខំ​ដោះស្រាយ​នៅក្នុង​អភិក្រម ដើម្បីឈាន​ទៅដល់ការពន្លត់​នៅ​ក្នុង​រយៈពេល​ណាមួយ​ដែលអាច​ទទួល​យកបាន ដែលអាច​ផ្តល់​នូវ​ប្រយោជន៍​ជូន​សិស្ស ជូន​លោកគ្រូអ្នកគ្រូ ក៏​ដូចជា​មាតាបិតាសិស្ស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ជ្រើសរើស​យុវជន​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស ដោយឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ធំ ប្រកាសជ្រើសរើស​យុវជន​ដែល​មក​ពី​គ្រួសារ​មាន​បណ្ណក្រីក្រ១ និងទី២ និង​គ្រួសារងាយរងហានិភ័យ ឱ្យ​ចូលសិក្សា​ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃ។

អាហារូបករណ៍សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Monash ចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2023

កម្មវិធីអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យMonash ប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង ...

អាហារូបករណ៍សាច់ប្រាក់សិក្សានៅសហរដ្ឋអាមេរិកផ្នែកវេជ្ជសាស្ត្រពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/10/2023

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ប្រចាំឆ្នាំពីសមាគមសុខាភិបាលខ្មែរនៅអាមេរិក (CHPAA)ទៅសិក្សាផ្នែកវេជ្ជសាស្ត្រនៅសហរដ្ឋអាមេរិក ។ បេក្ខជនជ័យលាភីអាហារូបករណ៍....

អាហារូបករណ៍ ទៅសិក្សានៅ University of Bath ប្រទេស​អង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/05/2026

តាម​រយៈ​កម្មវិធី អាហារូបករណ៍ Bath International Excellence Scholarship នៅ​ឆ្នាំ​២០២៦ នេះ​ សាកលវិទ្យាល័យ​ University of Bath ចក្រភពអង់គ្លេស​ នឹង​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​អន្តរ​ជាតិ​ឆ្នើម...

ឱកាស​សម្រាប់សិស្ស​ថ្នាក់ទី១២ ដែលចង់ចូលរៀន​នៅ​សាកលវិទ្យាល័យ, អង្គការ​កុមារ​មេគង្គ ប្រកាស​អាហារូបករណ៍​ឆ្នាំ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/12/2025

សម្រាប់ប្អូនៗសិស្សានុសិស្ស​ដែលកំពុង​រៀន​ថ្នាក់ទី១២ ក្នុង​ឆ្នាំសិក្សា​២០២៥-២០២៦, អង្គការ​កុមារ​មេគង្គបានប្រកាស​ជ្រើសរើស​និស្សិត​អាហារូបករណ៍

​ឱកាសសិក្សាអាហារូបករណ៍៧៥% នៅសាកលវិទ្យាល័យអន្តរជាតិអាល្លឺម៉ង់ ប្រទេសអាល្លឺម៉ង់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត នៅសាកលវិទ្យាល័យអន្តរជាតិនៅប្រទេសអាល្លឺម៉ង់នៃប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤ ។ ......

សហភាពអឺរ៉ុបផ្តល់អាហារូបករណ៍ពេញថ្លៃ ៣០កន្លែង លើជំនាញវិស័យទឹក ទៅសិក្សានៅសាកលវិទ្យាល័យក្នុងតំបន់អឺរ៉ុប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2026

សហភាពអឺរ៉ុប (EU) ប្រចាំនៅកម្ពុជា បានប្រកាសផ្ដល់អាហារូបករណ៍ពេញថ្លៃចំនួន ៣០ កន្លែង ក្រោមគម្រោង «European Global Gateway Scholarships on Water Professions»

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ២០កន្លែង នៅសាកលវិទ្យាល័យវ៉ាន់ដា ពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

ក្រុមការងារអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន ២០កន្លែង សិក្សានៅសាកលវិទ្យាល័យវ៉ាន់ដា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍មូលនិធិ Matsumae International ថ្នាក់ស្រាវជ្រាវនៅប្រទេសជប៉ុនឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2023

កម្មវិធីអាហារូបករណ៍  Matsumae International នៃប្រទេសជប៉ុនប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់ស្រាវជ្រាវតាមរយៈកម្មវិធីមូលនិធី...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *