បង្កើតភាពច្នៃប្រតិដ្ឋ និងការសង្កេតជុំវិញខ្លួនជំរុញបាននូវអារម្មណ៍ល្អ

មានកត្តាជាច្រើន ដែលជំរុញឱ្យសិស្សនិស្សិត ក៏ដូចជាយុវជនទូទៅ ងាយកើតមានអាការថប់បារម្ភ ពិបាករក្សាទឹកចិត្តឱ្យមានស្មារតីល្អ ឬក៏ការធ្វើឱ្យមានអារម្មណ៍បំពេញកិច្ចការនីមួយៗមិនបានល្អ។ ទាំងនេះ គឺជាចំណោទបញ្ហាមួយ ងាយធ្វើឱ្យយុវជនងាយធ្លាក់ទៅក្នុងស្ថានភាពផ្លូវចិត្តមិនល្អ រួមទាំងធ្លាក់ចុះនូវការបំពេញការងារ និងការសិក្សា។ ដើម្បីជំរុញបាននូវអារម្មណ៍ល្អ គេហទំព័រ Yourtango បានចែករំលែកគន្លឹះ៣ចំណុច នៅខាងក្រោម ៖

១. បង្កើនភាពច្នៃប្រតិដ្ឋតាមរយៈរូបភាព ៖ សកម្មភាពដែលនាំបាននូវភាពច្នៃប្រតិដ្ឋ បានរួមចំណែកធ្វើឱ្យអារម្មណ៍ល្អ តួយ៉ាងសូម្បីការស្រមៃសាច់រឿងឱ្យទៅជារូបភាព ក៏អាចរាប់បានថា ជាការបង្កើននូវសកម្មភាពថ្មីៗ ឬការច្នៃប្រតិដ្ឋបន្ថែមដែរ។ មួយវិញទៀតការជ្រើសរើសទីតាំងកម្សាន្តប្លែកៗ និងការកត់ត្រាទុកអនុស្សាវរីយ រាល់គ្រប់កន្លែងដែលបានទៅ សុទ្ធសឹងតែបង្កើតបានរូបភាពមួយដែលផ្តល់នូវភាពរីករាយសម្រាប់ពេលក្រោយៗ ឬក៏ការស្រមើស្រមៃ ផែនការបែបជារូបភា​ព មិនថាការលេងកីឡា ទៅដើរកម្សាន្តនៅចុងសប្តាហ៍ ឬក៏សកម្មភាពធ្វើដើម្បីបំបាត់ភាពអផ្សុក ព្រោះការបង្កើត ឬរក្សាជារូបភាពបានបង្កើននូវភាពអត់ធ្មត់អំឡុងពេលរង់ចាំអ្វីមួយ។

២. ទម្លាប់សង្កេតបរិយាកាសជុំវិញខ្លួន ៖ រៀងរាល់ពេលធ្វើដំណើរកម្សាន្ត ការសង្កេតសកម្មភាព និងបរិយាកាសជុំវិញខ្លួន ជាជំហាននាំទៅរកភាពវិជ្ជមានមិនថា ទិដ្ឋភាពទូទៅ សម្លេងកើតឡើងជុំវិញខ្លួន ក្លិន ពណ៌ និងកត្តាផ្សេងៗទៀត ដែលចំណុចទាំងនេះ បានរួមចំណែកដល់ការបន្ថយអាការថប់បារម្ភ និងការបង្វឹកស្មារតីឱ្យស្ថិតក្នុងបច្ចុប្បន្នភាព និងភាពរីករាយក្នុងរយៈពេលវែង។

៣. ព្យាយាមរក្សាទស្សនៈវិជ្ជមាន ៖ ដើម្បីបង្កើនប្រសិទ្ធភាព នៃការរក្សាផ្នត់គំនិតខ្លួនឯងឱ្យរក្សាទម្លាប់គិតល្អៗ ពេលខ្លះការលេងហ្គេមជាមួយខ្លួនឯង ឬក៏ការកុហកខ្លួនឯងក្នុងរយៈពេលខ្លី ក៏ជាចំណែកមួយជួយឱ្យមានទម្លាប់គិតអំពីសកម្មភាពដែលអាចគ្រប់គ្រងបាន។ ឧទាហរណ៍ដូចជា ការញញឹមដាក់កញ្ចក់ទោះបីស្ថិតក្នុងស្ថានភាពមិនអំណោយផល ឬក៏ការស្រមៃទៅដល់រូបភាពដែលខ្លួនពិតជាចង់បានជាដើម។ ការរក្សាការគិតក្នុងន័យល្អៗទៀតសោត ត្រូវការពេលវេលា និងការហាត់ពត់ឱ្យបានជាប្រចាំ ទើបអាចបង្កើតទម្លាប់មួយនេះបាន៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

ឱកាសសិក្សាតាមរយៈ Online ឥតគិតថ្លៃពីកម្មវិធី UNICEF Online Course

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/05/2024

ឱកាសសិក្សាអាហារូបករណ៍តាមរយៈOnlineពីកម្មវិធី UNICEF Online Course ឆ្នាំសិក្សា២០២៤។ កម្មវិធីសិក្សាអាចផ្ដល់ភាពងាយស្រួលឱ្យអ្នកសិក្សា...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍ Tianjin

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យធានជីន ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលធានជីននៃ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០០កន្លែងនៅសាកលវិទ្យាល័យកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៣-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យកម្ពុជាចំនួន២០០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៨ ។ អាហារូបករណ៍សិក្សាស្ថិតក្រោមកម្មវិធី អាហារូប......

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Miami Stamps ពីកម្មវិធីអាហារូបករណ៍ Miami Scholarships 2024-25 នៃសហរដ្ឋរិក...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *