ក្រសួងការងារ និង KOICA រួមគ្នាលើកកម្ពស់ជំនាញដល់យុវជនកម្ពុជា ឆ្លើយតបទៅនឹង​តម្រូវការ​ឧស្សាហកម្ម

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ កម្ពុជា និងទីភ្នាក់ងារសហប្រតិបត្តិការ​អន្តរជាតិកូរ៉េ (KOICA) នឹងរួមគ្នាជួយ​លើក​កម្ពស់ជំនាញដល់យុវជន​កម្ពុជា តាមរយៈការ​អនុវត្តគម្រោង អភិវឌ្ឍកម្លាំងពលកម្ម​ជំនាញ ដើម្បីឆ្លើយតប​ទៅនឹង​តម្រូវការឧស្សាហកម្ម​ ឆ្នាំ២០២៦-២០៣០។

ក្នុងជំនួបកាលពីថ្ងៃសុក្រ ជាមួយ​លោកស្រី ឆយ ម៉ូនជុង (CHOI Moon Jung) នាយិកា ទីភ្នាក់ងារ​ KOICA ឯកឧត្តម ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ បានគូសបញ្ជាក់​ពីសារៈសំខាន់ នៃការ​ពង្រីក​កិច្ច​សហប្រតិបត្តិការរវាងក្រសួងការងារ និង​ទីភ្នាក់ងារ KOICA ដែលនាំ​មក​នូវ​អត្ថប្រយោជន៍​យ៉ាងច្រើន ជាពិសេស ការ​គាំទ្រ​ដល់ការលើក​កម្ពស់​កម្លាំងពលកម្ម​កម្ពុជា ឱ្យ​ក្លាយ​ជា​កម្លាំងពលកម្មមានជំនាញច្បាស់លាស់ ដែលជាទិសដៅ​អាទិភាពមួយរបស់រាជរដ្ឋាភិបាលកម្ពុជា។

រដ្ឋមន្រ្តីក្រសួងការងារបានសង្កត់ធ្ងន់ថា តាមរយៈការអនុវត្តគម្រោងនេះ កម្ពុជាសង្ឃឹមថា នឹងអាចបង្កើតកម្លាំងពលកម្មជំនាញកាន់តែច្រើនលើជំនាញមេកានិកឧស្សាហកម្ម ផ្សាអគ្គិសនី និងសំណង់ ដែលឆ្លើយតបនឹងលក្ខខណ្ឌ និងតម្រូវការទីផ្សារការងាររបស់សាធារណរដ្ឋកូរ៉េ។

លោកស្រី ឆយ ម៉ូន ជុង នាយិកាទីភ្នាក់ងារ​ KOICA ប្រចាំកម្ពុជា បានបង្ហាញការពេញចិត្តចំពោះការពង្រីកកិច្ចសហប្រតិបត្តិការដែលមានគោលដៅរួម គឺធានាឱ្យនិស្សិតកម្ពុជាអាចបង្កើនជំនាញវិជ្ជាជីវៈបានយ៉ាងពេញលេញទាំងចំណេះដឹងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែងនៅសាលា។ លោកស្រីថា គម្រោងនេះ មិនត្រឹមតែផ្តល់ការបណ្តុះបណ្តាលនិស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងភ្ជាប់ពួកគេទៅនឹងឱកាសការងារនៅក្រៅប្រទេស ព្រោះថាគម្រោងនេះក៏នឹងផ្តល់នូវបទពិសោធកម្រិតស្តង់ដាឧស្សាហកម្មសកលទៀតផង។

យោង​តាមទិន្នន័យរបស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ចាប់តាំងពីឆ្នាំ២០០៧ មក​ដល់បច្ចុប្បន្ន​នេះ កម្ពុជា​បាន​បញ្ជូន​ពលករខ្មែរ​ទៅធ្វើការនៅប្រទេសកូរ៉េ​ប្រមាណជាង ១០ម៉ឺននាក់ហើយ។ ការងារភាគច្រើនរបស់ពលករកម្ពុជាធ្វើ មាននៅក្នុងវិស័យ​ឧស្សាហកម្ម កសិកម្ម សំណង់ និង​វិស័យសេវាកម្ម​ជាដើម៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សិក្សា​ឥត​គិត​ថ្លៃ ​៖​ ​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ប្រកាស​ជ្រើសរើស​សិស្ស​ចូលរៀន ​សម្រាប់​ឆ្នាំ​សិក្សា​ ​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/09/2026

​សាលា​មធ្យម​វិចិត្រ​សិល្បៈ​ ​ដែល​ជា​គ្រឹះស្ថាន​សិក្សា​អប់រំ​ចំណេះទូទៅ ​និង​បច្ចេកទេស​ជំនាញ​វិជ្ជាជីវៈ​សិល្បៈ​ ​ស្ថិត​ក្រោម​ឱវាទ​ក្រសួង​វប្បធម៌​ ​និង​វិចិត្រ​សិល្បៈ​ ​នឹង​រៀបចំ​ការ​ប្រឡង​ជ្រើសរើស​សិស្សា​នុសិស្ស​ទាំង​ពីរ​ភេទ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង ផ្តល់អាហារូបករណ៍៤៥កន្លែង សម្រាប់ជំនាញជួសជុលកុំព្យូទ័រ និង​រចនាក្រាហ្វិច

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/05/2023

ក្រោមថវិកាគម្រោងទ្រទ្រង់គ្រឹះស្ថានជំហាន១ ឆ្នាំ២០២៣ វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសសិស្សសិក្សាជំនាញ​បច្ចេកទេស​ដោយ​ឥតគិតថ្លៃចំនួន ៤៥នាក់។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថាន Chulabhorn Graduate ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅវិទ្យាស្ថានChulabhorn Graduate Institute (CGI) ពីកម្មវិធីអាហារូបករណ៍ Chulabhorn ...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

ក្រសួងអប់រំ ប្រកាសប្រឡងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍កម្មវិធី ACYLS នៅប្រទេសចិន ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2024

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសប្រឡងជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍​ពីកម្មវិធី ASEAN-CHINA YOUNG LEADERS ...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៥០០នាក់នៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 26/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ចំនួន៥០០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១៥មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យឱ្យចូលសិក្សាដោយឥតគិតថ្លៃ។

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%