អ្នកនាំពាក្យ ៖ ក្រសួងអប់រំ​កំពុងធ្វើការ​យ៉ាងជិតស្និទ្ធជាមួយអាជ្ញាធរ ដើម្បីរក្សា​សុវត្ថិភាព​សិស្ស គ្រូបង្រៀន បុគ្គលិកអប់រំទាំងអស់​នៅ​តាម​តំបន់ព្រំដែន

សាលារៀនចំនួន ៣៧៧សាលា ស្ថិតក្នុងខេត្តជាប់ព្រំដែនចំនួន៤ តាម​បណ្តោយ​ព្រំដែន​កម្ពុជា-ថៃ ត្រូវ​បានផ្អាក​ដំណើរការ​បង្រៀន និង​រៀន​ជា​បណ្តោះអាសន្ន ដែល​ធ្វើ​ឱ្យ​គ្រូ និងសិស្សប្រមាណ៨ម៉ឺននាក់កំពុង​រងផលប៉ះពាល់។ ស្របគ្នានេះ ក្រសួងអប់រំ​កំពុង​តែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធជាមួយ​អាជ្ញាធរ ដើម្បី​អាច​ចាត់វិធានការ​ទាន់ពេលវេលា ដើម្បីរក្សា​សុវត្ថិភាព​សិស្ស គ្រូបង្រៀន បុគ្គលិកអប់រំទាំងអស់​នៅ​តាម​តំបន់ព្រំដែន។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ មានប្រសាសន៍ថា ដោយសារការវាយប្រហារបស់យោធាថៃនៅតាមបណ្ដោយព្រំដែន សាលារៀនសរុបចំនួន ៣៧៧សាលាបានបិទទ្វារ ដែលសាលារៀនទាំងនេះស្ថិតនៅក្នុងខេត្តចំនួន៤ រួមមាន ខេត្តឧត្តរមានជ័យ ខេត្តបន្ទាយមានជ័យ ខេត្តព្រះវិហារ និងខេត្តពោធិ៍សាត់។

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់ថា ការបិទសាលារៀនទាំង ៣៧៧សាលានេះ ធ្វើឱ្យគ្រូបង្រៀនប្រមាណ ៣១៩៧នាក់ និងសិស្សសរុប ៧៨៥៨៥នាក់រងផលប៉ះពាល់។

«ពេលនេះក្រសួងអប់រំ នៅតែបន្តធ្វើការងារយ៉ាងជិតស្និទ្ធជាមួយគណៈគ្រប់គ្រងសាលារៀន ក៏ដូចជាមន្ទីរអប់រំយុវជននិងកីឡាខេត្តនានានៅតាមតំបន់ព្រំដែន ធ្វើយ៉ាងណារក្សាសុវត្ថិភាពរបស់ប្អូនៗ​ លោកគ្រូ អ្នកគ្រូ ក៏ដូចជាបុគ្គលិកអប់រំទាំងអស់»

សម្រាប់លោកបណ្ឌិត ឈត ប៊ុនថង មន្ត្រីស្រាវជ្រាវផ្នែកទំនាក់ទំនង វប្បធម៌ អប់រំ និងទេសចរណ៍ នៃរាជបណ្ឌិត្យសភាកម្ពុជា យល់ឃើញថា ការសម្រេចផ្អាកដំណើរការសាលារៀនតាមបណ្ដោយព្រំដែន ជាពិសេសជាតំបន់ដែលប៉ះទង្គិចគ្នា ដែលរងការបាញ់ប្រហាពីកងទ័ពថៃ គឺជាចំណាត់ការមួយដ៏ត្រឹមត្រូវ ពីព្រោះសុវត្ថិភាព សន្តិសុខ គឺជារឿងចម្បងបំផុត។

«អ្វីដែលសំខាន់ជម្លៀសបងប្អូន សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មកទីទួលសុវត្ថិភាពសិន ចាំរកវិធីដោះស្រាយក្រោយទៀត»

លោកបណ្ឌិត ឈត ប៊ុនថង បន្ថែមថា ជម្លោះប្រដាប់អាវុធព្រំដែនកម្ពុជា-ថៃនេះ អាចនឹងអូសបន្លាយវែងឆ្ងាយទៀត ដូច្នេះគួរពិចារណារកទីទួលសុវត្ថិភាព កន្លែងជំរុំជនភៀសខ្លួនត្រូវរៀបចំឱ្យមានសាលារៀនបណ្ដោះអាសន្ន ឬសង់រោងបណ្ដោះអាសន្ននៅកន្លែងមានសុវត្ថិភាពដើម្បីឱ្យសិស្សអាចរៀន ព្រោះបើមិនដូច្នោះទេ សិស្សរត់ចុះរត់ឡើងនឹងមិនបានរៀនសូត្រនោះទេ។

ស្របគ្នានេះដែរ អង្គការ​ទស្សនៈពិភពលោក​អន្តរជាតិ ប្រចាំ​នៅ​កម្ពុជា ដែលធ្វើការងារលើកុមារ ក៏​កំពុងបង្ហាញពីក្តីបារម្ភ​ចំពោះសុវត្ថិភាពកុមារ​ ចំពោះ​ការ​ប៉ះទង្គិចគ្នា​នៅ​តាម​បណ្តោយព្រំដែន​កម្ពុជា-ថៃ ដែលបណ្តាលឱ្យមានការផ្លាស់ទី និងការរំខានដល់អាយុជីវិត ហើយ​កុមារ គឺជាជនងាយរងគ្រោះបំផុត​ក្នុងវិបត្តិនេះ។ របាយការណ៍​ដែលអង្គការ​មួយនេះទទួលបាន គិតមកត្រឹមល្ងាចថ្ងៃទី៨ ខែធ្នូ មានគ្រួសារចំនួនជាង ៤៨៥០ក្នុងនោះមាន​មនុស្ស​ចំនួន​ជាង១៧០០០ នាក់ រួមទាំងកុមារ ស្ត្រីមានផ្ទៃពោះ មនុស្សចាស់ និងជនពិការត្រូវបានជម្លៀស នៅ​ក្នុង​ខេត្ត​ព្រះវិហារ និង​ឧត្តរមានជ័យ។

ជាមួយគ្នានេះ លោកបណ្ឌិត វីល ផាកស៍ នាយកអង្គការ​យូនីសេហ្វ​ប្រចាំ​នៅ​កម្ពុជា ក៏​បានសម្តែង​ការ​ព្រួយបារម្ភដែរ ដោយថា កុមារត្រូវតែទទួលបានការការពារគ្រប់ពេលវេលា ហើយសុវត្ថិភាព និងសុខុមាលភាពរបស់ពួកគេ ត្រូវតែចាត់ទុកជាអាទិភាពចម្បង។ ហើយពេលនេះ យូនីសេហ្វ កំពុងតាមដានស្ថានភាពនេះយ៉ាងយកចិត្តទុកដាក់ និងសហការជាមួយអាជ្ញាធរ ដើម្បីវាយតម្លៃតម្រូវការ និងផ្ដល់ការគាំទ្រចាំបាច់ដល់គ្រួសារ និងកុមារដែលរងផលប៉ះពាល់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

ឱកាស​សម្រាប់​សិស្ស​និស្សិត​កម្ពុជា បន្ត​ការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅប្រទេស​ចិន តាមរយៈអាហារូបករណ៍ China-ASEAN Digital Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/05/2026

សាធារណរដ្ឋ​ប្រជាមានិត​ចិន កំពុុង​​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​និស្សិត​កម្ពុជាចំនួន ១០​ រូប ដើម្បី​ឱ្យ​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត លើមុខជំនាញផ្សេងៗ នៅ Harbin Institute of Technolog

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/08/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចក្រភពអង់គ្លេស Chevening ឆ្នាំ២០២៦ ប្រកាសបើកទទួលពាក្យជាផ្លូវការ ចាប់ពីថ្ងៃទី០៥ ខែសីហា ដល់ថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

ក្រសួងអប់រំផ្តល់​អាហារូបករណ៍ថ្នាក់បណ្ឌិត ទៅ​សិក្សា​នៅ​សាកលវិទ្យាល័យ​មហាសារ៉ាខាម ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2024

ក្រសួងអប់រំ យុវជន និងកីឡា បាន​ឱ្យដឹងថា សម្រាប់ឆ្នាំ​២០២៤ សាកលវិទ្យាល័យ​មហាសារ៉ាខាម នៃព្រះរាជាណាចក្រ​ថៃ នឹងផ្តល់អាហារូបករណ៍ចំនួន ០១កន្លែង ដល់​និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​ថ្នាក់បណ្ឌិត...

ឱកាស​បន្ត​ការសិក្សាថ្នាក់អនុបណ្ឌិត ឬបណ្ឌិតនៅសហរដ្ឋអាមេរិក ជាមួយនឹងអាហារូបករណ៍ Fulbright

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2026

ផ្នែកកិច្ចការសាធារណៈ នៃស្ថានទូតសហរដ្ឋអាមេរិកប្រចាំនៅភ្នំពេញ បានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ Fulbright Foreign Student Program សម្រាប់ការសិក្សាកម្រិតក្រោយឧត្តមសិក្សា (ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឬថ្នាក់បណ្ឌិត)

ឱកាស​គ្រូបង្រៀន​ចូលរួម​កម្មវិធី Teacher Training Students នៅប្រទេស​ជប៉ុន ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/01/2026

ជា​ឱកាសសម្រាប់លោកគ្រូ អ្នកគ្រូ ដែលកំពុងបង្រៀន​នៅ​តាម​សាលា​រៀន​បឋមសិក្សា មធ្យមសិក្សា និង​សាលាគរុកោសល្យ នៅទូទាំងប្រទេស​កម្ពុជា, សម្រាប់ឆ្នាំ​២០២៦នេះ កម្មវិធីអាហារូបករណ៍ Teacher Training...

អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា និងឧត្តមសិក្សា ទៅសិក្សា​នៅជាំងក្វាងស៊ី ប្រទេស​ចិន សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/03/2024

សម្រាប់និស្សិត​កម្ពុជា​ដែល​មានបំណងចង់បន្តការសិក្សា​ថ្នាក់ក្រោយ​ឧត្តមសិក្សា និង​ថ្នាក់ឧត្តមសិក្សា នៅប្រទេសចិន ពេលនេះ ក្រសួងអប់រំ យុវជន និង​កីឡា បាន​ប្រកាស​ពីអាហារូបករណ៍​ចំនួន​៨កន្លែង សម្រាប់​សិស្ស និស្សិត ...