ក្រសួងអប់រំបង្កើតមូលនិធិជួយគាំទ្រគ្រូបង្រៀន ដែលរងផលប៉ះពាល់នៅតាមតំបន់ព្រំដែន

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា មានប្រសាសន៍ថា ក្រសួងបានសម្រេចបង្កើតមូលនិធិ ដើម្បីជួយគាំទ្រ​លោកគ្រូអ្នកគ្រូ ដែលផ្ទះសម្បែងត្រូវបានហ៊ុមព័ទ្ធ និង​ខូចខាតពីការឈ្លានពានរបស់កងទ័ពថៃ​នៅ​តាមតំបន់ព្រំដែន។

ក្នុងពិធីសំណេះសំណាល សួរសុខទុក្ខ និង​ប្រគល់សម្ភារៈ​ប្រើប្រាស់ គ្រឿងឧបភោគបរិភោគ ព្រមទាំង​ថវិកា ជូន​ដល់​លោក​គ្រូអ្នកគ្រូ​ដែល​រងផលប៉ះពាល់​តាមព្រំដែន ក្នុង​ខេត្ត​បន្ទាយមានជ័យ កាលពីចុងសប្តាហ៍កន្លងទៅនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានថ្លែង​ដោយ​កោតសរសើរ ចំពោះសមានចិត្ត និងវីរៈភាពអង់អាចក្លាហានរបស់លោកគ្រូ អ្នកគ្រូ ដែលបានតស៊ូជម្នះរាល់ឧបសគ្គ ដើម្បីបន្តបេសកកម្មអប់រំសិស្សានុសិស្សនៅតាមតំបន់ព្រំដែន ទោះបីស្ថិតក្នុងស្ថានភាពលំបាកយ៉ាងណាក៏ដោយ។

ដើម្បីជួយសម្របសម្រួល និងសម្រាលការលំបាករបស់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកអប់រំ ឯឧត្តមរដ្ឋមន្រ្តីមានប្រសាន៍ថា កន្លងមកក្រសួងបានផ្ដល់គ្រឿងឧបភោគបរិភោគ សម្ភារៈសិក្សា សម្ភារៈប្រើប្រាស់ចាំបាច់ និងថវិកាមួយចំនួនតាមរយៈ​លោកប្រធានមន្ទីរអប់រំ ដើម្បីបែងចែកបន្តជួយ​សម្រួលដល់ជីវភាពរបស់បុគ្គលិកអប់រំ។ ឯកឧត្តមរដ្ឋមន្រ្តីគូសបញ្ជាក់ថា ការជួយគាំទ្រនេះ ក្រសួងនឹងនៅតែបន្តជួយដល់សាលារៀនដែលរងគ្រោះ និងលោកគ្រូ អ្នកគ្រូភៀសសឹក ដោយ​ក្រសួងបានសម្រេចបង្កើតមូលនិធិជួយគាំទ្រលោកគ្រូ អ្នកគ្រូ ដែលផ្ទះសម្បែងត្រូវបានហ៊ុមព័ទ្ធ និងខូចខាតពីការ​ឈ្លានពាន​របស់កងទ័ពថៃ ហើយនឹងបន្តផ្សព្វផ្សាយឱ្យបានទូលំទូលាយ ដើម្បីរួមគ្នាជាធ្លុងមួយ​ក្នុងការជួយ​គាំទ្រ និងសាងសង់លំនៅឋានថ្មីជូនលោកគ្រូ អ្នកគ្រូដែលរងផលប៉ះពាល់ឱ្យមានលំនឹងជីវភាព និងភាពកក់ក្តៅឡើងវិញ ក្នុងនាមជាគ្រួសារអប់រំតែមួយ។

តាមរបាយការណ៍របស់ក្រសួងមហាផ្ទៃ គិតត្រឹមព្រឹកថ្ងៃទី១១ ខែមករា ឆ្នាំ២០២៦ នៅ​មានពលរដ្ឋ​ភៀសសឹកប្រមាណជាង ១៦ម៉ឺននាក់ទៀត ដែល​នៅក្នុងនោះ​ក៏​មានគ្រូបង្រៀន កំពុងស្នាក់នៅតាមជំរំ ដោយសារភូមិឋានរបស់ពួកគាត់មិនអាច​ចូលទៅរស់នៅវិញបាន​ ព្រោះតែមានបន្សល់នូវគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ ខណៈភូមិឋានខ្លះត្រូវបំផ្លាញទាំងស្រុង និង​ហ៊ុំព័ទ្ធដោយ​កងទ័ពថៃ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស.ស.យ.ក. រាជធានីភ្នំពេញ ផ្តល់​ការ​ចុះឈ្មោះ​ប្រឡង​គណិតវិទ្យាសិង្ហបុរី ចំនួន២៥០កន្លែង ដោយ​ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

ដើម្បីបន្ត​ចូលរួម​ចំណែកជា​មួយ​រាជរដ្ឋាភិបាល​ក្នុង​ការ​លើក​កម្ពស់​ធនធាន​មនុស្ស នៃព្រះរាជាណាចក្រ​កម្ពុជា សហភាព​សហព័ន្ធ​យុវជន​កម្ពុជា រាជធានីភ្នំពេញ ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយ​មជ្ឈមណ្ឌល​រៀបចំ​ការ​ប្រឡង​អូឡាំព្យាដ​សិង្ហបុរី (SIMCC)

អាហារូបករណ៍កន្លែងស្នាក់នៅសម្រាប់សិស្ស និងនិស្សិតពីអង្គការ ACE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2023

អង្គការ Advanced Centre for Empowerment (ACE) ប្រកាសផ្ដល់អាហារូបករណ៍កន្លែងស្នាក់សម្រាប់សិស្សថ្នាក់ទី១២ ឬនិស្សិតឆ្នាំទី១ និងចាប់ផ្ដើមឆ្នាំទី២ ។ អាហារូបករណ៍ផ្ដល់កន្លែង...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជា៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មន្ត្រីនគរបាលកម្ពុជាចំនួន៥០នាក់សិក្សាជំនាញគ្រប់គ្រងនិងដឹកនាំបញ្ជា និង...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....

ស.ស.យ.ក រាជធានីភ្នំពេញផ្ដល់អាហារូបករណ៍ ១០០% ចំនួន៥៩កន្លែង នៅសាកលវិទ្យាល័យចំនួនប្រាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/08/2025

ដើម្បីចូលរួមចំណែកលើកកម្ពស់វិស័យអប់រំ និងបណ្ដុះបណ្ដាលធនធានមនុស្ស ឆ្នាំសិក្សា២០២៥-២០២៦ សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ បាន​ប្រកាសផ្ដល់អាហារូបករណ៍​១០០%ចំនួន៥៩កន្លែង និងអាហារូបករណ៍៥០% មិនកំណត់ចំនួន...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែនតាកែវ ជ្រើសរើស​យុវជន​ចូលរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ ចំនួនជាង១ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/02/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិ​ភាគ​តេជោ​សែនតាកែវ បានប្រកាស​ពីការជ្រើសរើស​យុវជន​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ១ ក្រោម​គ្រោង​កម្មវិធី ១,៥លាននាក់របស់រាជរដ្ឋាភិបាល រហូត​ដល់ទៅ​ចំនួន ១៦៨០នាក់ ក្នុងឆ្នាំ២០២៥នេះ។

ឱកាសសិក្សាអាហារូបករណ៍ ១០០% ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ និងទូរគមនាគមន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2025

ឱកាសសិក្សាអាហារូបករណ៍ ១០០% ចំនួន៧៥កន្លែង ជំនាន់ទី២ ពីមូលនិធី ស.អ នៃក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ លើមុនជំនាញសន្តិសុខសាយប័រ (CyberSecurity)