រដ្ឋមន្រ្តីក្រសួងសុខាភិបាល អំពាវនាវឱ្យ​រួមគ្នាការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក

ក្នុងទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» រៀបចំដោយក្រសួងសុខាភិបាល កាលពីថ្ងៃទី៥ ខែមិថុនា ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល បានអំពាវនាវដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់រួមគ្នាការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ដើម្បីការអភិវឌ្ឍមូលធនមនុស្សដ៏រឹងមាំ។

បើតាមក្រសួងសុខាភិបាល ទិវាពិភពលោកគ្មានថ្នាំជក់ ជាព្រឹត្តិការណ៍ដ៏សំខាន់មួយកំណត់ឡើងដោយអង្គការសុខភាពពិភពលោក ដែលបានប្រារព្ធធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីក្រើនរំលឹក អំពីផលប៉ះពាល់ដ៏ធ្ងន់ធ្ងររបស់ផលិតផលថ្នាំជក់មកលើសុខភាព សេដ្ឋកិច្ច បរិស្ថាន និងសង្គម ព្រមទាំងអំពាវនាវដល់រដ្ឋភាគីទាំងអស់ និងដៃគូពាក់ព័ន្ធ រួមគ្នាជំរុញការលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ និងទប់ស្កាត់មនុស្សជំនាន់បច្ចុប្បន្ន និងជំនាន់ក្រោយពីការប្រើប្រាស់ផលិតផលថ្នាំជក់។ ទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ នេះ ផ្តោតសំខាន់លើការលាតត្រដាងនូវយុទ្ធសាស្ត្ររបស់ឧស្សាហកម្មថ្នាំជក់ក្នុងការទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រាស់ផលិតផលថ្នាំជក់ និងយកចិត្តទុកដាក់បន្ថែមទៀតការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក។

ពិធីប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» រៀបចំដោយក្រសួងសុខាភិបាល នៅថ្ងៃទី៥ ខែមិថុនា នេះ។

ឯកឧត្តមសាស្រ្តាចារ្យ ឈាង រ៉ា មានប្រសាសន៍ថា ដើម្បីការពារកុមារ និងយុវជនពីផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក គឺ​ ទី១.​ ទប់ស្កាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ផលិតផលថ្នាំជក់ និងបារីអេឡិចត្រូនិក ទី២. ហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងសាធារណៈ ទី៣. ទប់ស្កាត់ការលក់ ចែកចាយ ឬប្រើប្រាស់បារីអេឡិចត្រូនិច និងអំពាវនាវដល់យុវជន កុំសាកល្បងប្រើប្រាស់ផលិតផលថ្នាំជក់ ឬបារីអេឡិចត្រូនិក ទោះបីជាក្នុងទម្រង់ណាមួយក៏ដោយ។

រដ្ឋមន្រ្តីក្រសួងសុខាភិបាល បន្ថែមថា ក្រសួងសុខាភិបាលបានខិតខំបង្កើតសេវាផ្តល់ប្រឹក្សា លះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាព ដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរដែនដី ឱ្យអ្នកជក់ផលិតផលថ្នាំជក់មកប្រើប្រាស់សេវានៅមណ្ឌលសុខភាព ដើម្បីលះបង់ទម្លាប់ប្រើប្រាស់ថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លងនៅទូទាំងប្រទេស។

ជាមួយគ្នានេះ​ រាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកការបង្ការជំងឺមិនឆ្លងជាអាទិភាពចម្បង ក្នុងនោះ ក្រសួងសុខាភិបាល បានយកចិត្តទុកដាក់ទប់ស្កាត់ហានិភ័យសុខភាពនានា រួមទាំង ការកាត់បន្ថយការប្រើប្រាស់ថ្នាំជក់ក្នុងចំណោមប្រជាជន ដូចជា ការអប់រំ ផ្សព្វផ្សាយ ផ្លាស់ប្តូរឥរិយាបថ ការដាក់ចេញនូវច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ និងលិខិតបទដ្ឋានគតិយុត្តិនានា ដើម្បីត្រួតពិនិត្យ ផលិផលថ្នាំជក់ និងការសហការជាមួយក្រសួងពាក់ព័ន្ធ ដែលជាសមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់។ ជាពិសេស ក្រសួងអប់រំ យុវជន និងកីឡា ក្រសួងកិច្ចការនារី និងក្រសួងទេសចរណ៍ អាជ្ញាធរថ្នាក់ក្រោមជាតិ និងជំរុញការអនុវត្តច្បាប់ លិខិតបទដ្ឋានគតិយុត្តិនានា ឱ្យមានប្រសិទ្ធភាព និងអប់រំផ្សព្វផ្សាយអំពីផលប៉ះពាល់នៃផលិតផលថ្នាំជក់។

ពិធីប្រារព្ធទិវាពិភពលោកគ្មានថ្នាំជក់ ឆ្នាំ២០២៤ ក្រោមប្រធានបទ «ការពារកុមារពីផលិតផលថ្នាំជក់» រៀបចំដោយក្រសួងសុខាភិបាល

យ៉ាងណាមិញ រយៈពេលកន្លងមកនេះ គេសង្កេតឃើញមានការប្រើប្រាស់បារីអេឡិចត្រូនិចក្នុងចំណោមយុវជន និងមានការផ្សព្វផ្សាយ និងលក់បារីអេឡិចត្រូនិចតាមរូបភាពផ្សេងៗ ដូចជា ប្រព័ន្ធអនឡាញ តាមរបងសាលារៀន ឬទីកន្លែងណាត់ជួបមួយចំនួនទៀត ដោយប្រើប្រាស់ខ្លឹមសារបំភាន់ថា បារីអេឡិចត្រូនិកជាឧបករណ៍សម្រាប់ផ្តាច់បារី និងជាផលិតផលដែលមានសុវត្ថិភាពជាងបារីធម្មតាជាដើម។

គួរជម្រាបជូនថា ផលិតផលថ្នាំជក់ ជាកត្តាហានិភ័យនៃជំងឺមិនឆ្លង ដូចជា ជំងឺមហារីក ជំងឺសរសៃឈាម និងបេះដូង និងជំងឺសួត ដែលបានសម្លាប់មនុស្សប្រមាណ ៨លាននាក់ក្នុងមួយឆ្នាំនៅទូទាំងពិភពលោក និងបង្កផលប៉ះពាល់ដល់សេដ្ឋកិច្ច បរិស្ថាន និងសង្គមផងដែរ។ ឧស្សាហកម្មថ្នាំជក់ បានកែប្រែទម្រង់ថ្មីៗរបស់ផលិតផលថ្នាំជក់ដូចជា បង្កើតបារីអេឡិចត្រូនិក ផលិតផលអេចឈ៍ ធី ភី (HTPs) និងស៊ីស្សា (SISHA) ជាដើម ដែលមានច្រើនរូបរាង និងទំហំ និងមានជាង ១ម៉ឺន៥ពាន់រស់ជាតិ ដើម្បីទាក់ទាញកុមារ និងយុវជនឱ្យប្រើប្រាស់ផលិតផលទាំងអស់នោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

ឱកាសសិក្សា​នៅប្រទេស​បារាំង ពីកម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth ឆ្នាំ២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/04/2023

កម្មវិធីអាហារូបករណ៍ Queen Elizabeth Commonwealth កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ ...

ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែងនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា មណ្ឌលតេជោ ហ៊ុន សែន ចំការដូងខេត្តកែប

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/10/2024

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់កម្រិតវិស្វករ និងកម្រិតបរិញ្ញាបត្ររងវិស្វកម្ម នៅមណ្ឌល តេជោ ហ៊ុន សែន ចំការដូង (ខេត្តកែប) ជាច្រើននាក់។ ក្នុងនោះវិទ្យាស្ថាននឹងផ្ដល់ឱកាសសិក្សាអាហារូបករណ៍ចំនួន២១០កន្លែង។

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/01/2025

University of the Thai Chamber of Commerce គឺជា​សាកលវិទ្យាល័យ​ល្បីមួយ​នៅ​ប្រទេស​ថៃ ដែល​ផ្តោត​ទៅលើជំនាញធុរកិច្ច បានប្រកាស​ផ្តល់អាហារូបករណ៍​ ១០០% សម្រាប់និស្សិត​បរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍សិក្សា​ភាសាអង់គ្លេស​នៅ ACE ចំនួន ៣២កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/07/2024

ក្នុង​ឱកាស​អបអរ​សាទរ​ខួបទី៣២ឆ្នាំ នៅ​កម្ពុជា មជ្ឈមណ្ឌល​អូស្រ្តាលី​សម្រាប់​ការ​បណ្តុះបណ្តាល បានប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន​៣២នាក់។

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...