ប្រទេសថៃចង់ពង្រឹងកិច្ច​សហប្រតិបត្តិការ​ជាមួយ​កម្ពុជា​លើវិស័យ​អប់រំ តាមរយៈ​ការ​ផ្តល់អាហារូបករណ៍ និង​ការ​ស្រាវជ្រាវរួមគ្នា

ភ្នំពេញ – ក្នុង​ជំនួប​ជាមួយ​សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា នាព្រឹកថ្ងៃសុក្រ (៧ តុលា) លោក អនេក ឡៅថាំម៉ាតាស់ (Anek Laothamatas) រដ្ឋមន្រ្តីឧត្តម​សិក្សា​វិទ្យាសាស្រ្ត ស្រាវជ្រាវ និង​នវានុវត្តន៍ នៃព្រះរាជាណាចក្រ​ថៃ បានបញ្ជាក់អំពីបំណង​​ក្នុង​ការ​ពង្រឹង​កិច្ច​សហប្រតិបត្តិការ​រវាង​កម្ពុជា និងថៃ ជាពិសេស​លើ​វិស័យ​អប់រំ។

​បើតាម​ប្រសាសន៍​របស់​លោក អនេក ឡៅថាំម៉ាតាស់ ប្រទេសថៃចង់​ពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយ​ព្រះរាជាណាចក្រកម្ពុជា តាមរយៈ ទី១) ផ្ដល់អាហាររូបករណ៍ដល់និស្សិតកម្ពុជាទៅសិក្សាថ្នាក់អនុបណ្ឌិត  និងថ្នាក់បណ្ឌិត លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកទេស នៅសាកលវិទ្យាល័យល្បីៗរបស់ព្រះរាជាណាចក្រថៃ, ទី២)អនុញ្ញាតឱ្យ​អ្នកស្រាវជ្រាវ វិទ្យាសាស្រ្តកម្ពុជា ទៅចូលរួមធ្វើការសិក្សាស្រាវជ្រាវ លើវិស័យជាច្រើន រួមទាំងវិស័យតារាសាស្ត្រ វិស័យជីវសាស្ត្រ វិស័យអាហារសាស្ត្រ  និងវិស័យដទៃទៀត និងទី៣) កិច្ចសហប្រតិបត្តិការ លើវិស័យសុខាភិបាល ជាពិសេសលើជំនាញឯកទេស។ លើសពីនេះទៅទៀត លោក​ក៏​បានគោរពអញ្ជើញប្រតិភូកម្ពុជា ដើម្បីទៅធ្វើទស្សនកិច្ចផ្លូវការនៅព្រះរាជាណាចក្រថៃ ដើម្បីពិនិត្យលទ្ធភាពលើវិស័យដែលអាចពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងថៃ។

ជាការឆ្លើយតប សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានថ្លែងអំណរគុណចំពោះការផ្ដល់អាហារូបករណ៍ ការផ្ដល់កិច្ចសហប្រតិបត្តិការលើការសិក្សា​ស្រាវជ្រាវ លើវិស័យវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា និងវិស័យសុខាភិបាល ។ សម្ដេចតេជោបានមានប្រសាសន៍ថា កម្ពុជាត្រូវការនិស្សិតទៅសិក្សាលើជំនាញនោះ លើថ្នាក់អនុបណ្ឌិត និងបណ្ឌិត រួមទាំងការស្រាវជ្រាវផងដែរ។

ក្នុងន័យនេះ សម្ដេចតេជោបានស្នើសុំឱ្យ​មានការពិភាក្សាជាមួយស្ថាប័នពាក់ព័ន្ធ ដើម្បីជំរុញកិច្ចសហប្រតិបត្តិការឱ្យ​បានល្អ និងកាន់តែស៊ីជម្រៅ។ ជាមួយគ្នានោះដែរ សម្ដេចតេជោនាយករដ្ឋមន្ត្រី ក៏បានប្រគល់ជូនក្រសួងឧស្សាហកម្ម សិប្បកម្ម និងនវានុវត្តន៍ ទៅធ្វើទស្សនកិច្ចសិក្សាតាមការអញ្ជើញរបស់លោក អនេក ឡៅថាំម៉ាតាស់ រដ្ឋមន្រ្តីឧត្តម​សិក្សា​វិទ្យាសាស្រ្ត ស្រាវជ្រាវ និង​នវានុវត្តន៍ នៃព្រះរាជាណាចក្រ​ថៃ ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល១ឆ្នាំ នៅ​សាកលវិទ្យាល័យ Yunnan Normal

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2026

សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធារណរដ្ឋប្រជាមានិតចិន ប្រកាស​ពីការផ្តល់អាហារូបករណ៍​ដល់និស្សិត​ចំនួន ៣០នាក់ សម្រាប់ការ​បណ្តុះបណ្តាល​ភាសាចិន​រយៈពេល១ឆ្នាំ នៅសាកលវិទ្យាល័យ Yunnan Normal ស្ថិត​នៅ​ទីក្រុង​គុនមីង

អាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យសាកលវិទ្យាល័យ​ United Arab Emirate ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ United Arab Emirate ពីកម្មវិធីអាហារូបករណ៍ UEAU PHD នៅទីក្រុងឌូបៃឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

ឱកាស​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក STEM នៅសាកលវិទ្យាល័យ Manchester ប្រទេស​អង់គ្លេស ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ នៅសាកលវិទ្យាល័យ Menchester ពីកម្មវិធី ASEAN-UK SAGE ដែលផ្ដល់ឱ្យការសិក្សានៅក្នុងវិស័យ STEM។ អាហារូបករណ៍ផ្តល់មូលនិធិសម្រាប់ស្ត្រីដើម្បីសិក្សាថ្នាក់អនុបណ្ឌិតរយៈពេលមួយឆ្នាំនៅចក្រភពអង់គ្លេស។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសិក្សាថ្នាក់ Online ឥតគិតថ្លៃពី UNICEF Online Courses 2023

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2023

កម្មវិធីសិក្សាឥតគិតថ្លៃពី UNICEF online Course 2023 បើកទទួលនិស្សិតអន្តជាតិគ្រប់ជាតិសាសន៍សិក្សាដោយឥតគិតថ្លៃចំនួន១១៥៤វគ្គសិក្សា។ អាហារូបករណ៍ក៏មានផ្ដល់លិខិតបញ្ជាក់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅគ្រឹះស្ថានសិក្សា ចំនួន១៣៣០កន្លែង ពី អ.ម.ត ដោយមិនឆ្លងកាត់ការប្រឡង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2025

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់ឧត្ដមសិក្សារហូត​ដល់ ១៣៣០កន្លែង ពីអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត (អ.ម.ត) សិក្សានៅគ្រឹះស្ថានឧត្ដមសិក្សាចំនួន១៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធី ADB-JSP ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យក្យូតូពីកម្មវិធីអាហារូបករណ៍ ADB-JSP ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនប្រជាជន...

រដ្ឋមន្រ្តីអប់រំផ្តល់អាហារូបករណ៍ ១០០% នៅវិទ្យាស្ថានគរុកោសល្យ​បាត់ដំបង ជូនដល់​កូនៗ​របស់វីរៈកងទ័ពកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/08/2025

វិទ្យាស្ថានគរុកោសល្យ​បាត់ដំបង បានប្រកាស​ជូនដំណឹង​ដល់​ក្រុមគ្រួសារវីរៈកងទ័ព​កម្ពុជា ដែល​បាន​ពលីជីវិត​ក្នុង​បុព្វ​ហេតុ​ការពារ​បុរណភាព​ទឹកដីថា វិទ្យាស្ថាន​បានសម្រេច​ផ្តល់ជូនអាហារូបករណ៍ ១០០%