គ្រូបង្រៀននៃបណ្តាញគ្រឹះស្ថានអប់រំវេសឡាញទទួលការបណ្តុះបណ្តាលពាក់ព័ន្ធការអប់រំពិសេស

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

គ្រូបង្រៀននៃបណ្តាញសាលារៀនវ៉េស្ទឡាញន៍ សាលារៀនណត្សឡាញន៍ និងសាលារៀនសហគមន៍២១ កាលពីពេលថ្មីៗកន្លងទៅនេះបានទទួលការបណ្តុះបណ្តាលពីអ្នកជំនាញមកពីប្រទេសកាណាដា ទៅលើចំណេះដឹងពាក់ព័ន្ធការអប់រំពិសេស។

លោកស្រី អ៊ុក សូនីតា នាយិកាសិក្សាធិការនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ គ្រុប មានប្រសាសន៍ថា ការបណ្តុះបណ្តាលដែលធ្វើឡើងតាមរយៈសិក្ខាសាលា Mental Health Literacy កាលពីថ្ងៃទី២៤ មករា បានផ្តល់ជាទុន ក៏ដូចជាចំណេះដឹងទៅដល់លោកគ្រូអ្នកគ្រូនៃបណ្តាញគ្រឹះស្ថានអប់រំ វេសឡាញ អេឌ្យូខេសិន គ្រុប ទៅលើព័ត៌មានពាក់ព័ន្ធជាមួយនឹងប្រភេទ នៃការអប់រំបែបពិសេស ដែលមានដូចជា ADHD និង អូទីហ្សឹម, ពីលក្ខណៈនៅក្នុងការសម្គាល់ នូវអ្វីដែលអាចកើតឡើងចំពោះកុមារដែលមានបញ្ហា ADHD ហើយក៏ដូចជាកុមារដែលមានបញ្ហាអូទីហ្សឹម។

ជាមួយគ្នា អ្នកជំនាញក៏បានបង្ហាញពីការសម្គាល់ចំពោះកុមារដែលមានបញ្ហា ADHD និងអូទីហ្សឹម ដោយធ្វើការបង្ហាញទាក់ទងនឹងកម្រងសំណួរមួយចំនួន ដែលលោកគ្រូអ្នកគ្រូអាចធ្វើការវិភាគជាមួយកុមារដែលនឹងចូលរៀន ឬក៏កំពុងរៀននៅបណ្តាញសាលារៀន ដើម្បីអាចជួយគាំទ្រពួកគាត់ឱ្យបានទាន់ពេលវេលា។

បើតាមលោកស្រី សូនីតា តាមរយៈការធ្វើបទបង្ហាញពីអ្នកជំនាញ លោកគ្រូអ្នកគ្រូទទួលបានចំណេះដឹងជាច្រើន ដែលអាចជួយគាំទ្របន្ថែមដល់កុមារដែលមានបញ្ហា ADHD ក៏ដូចជាអូទីហ្សឹម ក្នុងការជួយពួកគេអាចរៀនសូត្រជាមួយកុមារធម្មតា ហើយមានការរីកចម្រើនទៅលើការប្រាស្រ័យទាក់ទង ក៏ដូចជារៀននៅសាលាដែលតម្រូវឱ្យមានការអប់រំពិសេស៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱ​កាស​សម្រាប់​យុវជន​កម្ពុជា​អភិវឌ្ឍន៍​ជំនាញ​គ្រប់គ្រង​អ៊ីនធឺណិត​សកល ​សិក្សា​នៅ​ប្រទេស​ព័រទុយហ្គាល់​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/07/2026

ឱកាសសម្រាប់យុវជនកម្ពុជាអភិវឌ្ឍន៍ជំនាញគ្រប់គ្រងអ៊ីនធឺណិតសកល សិក្សានៅប្រទេសព័រទុយហ្គាល់

ឱកាសសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន៤ក្នុង​ប្រទេស​សិង្ហបុរី ពីអាហារូបករណ៍ Dr.GOH KENG SWEE

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2023

កម្មវិធីអាហារូបករណ៍ Dr. GOH KENG SWEE ឬហៅកាត់ថា GKS Scholarship ប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតបរទេសឆ្នើម...

វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ខេត្ត​កែប ​ផ្តល់​អាហារូបករណ៍​ កម្រិត​វិស្វករ ​និង​បរិញ្ញាបត្រ​រង ​ចំនួន​២១០​កន្លែង​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/07/2026

​ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​នឹង​បញ្ចប់​ថ្នាក់​ទី​១២​នៅពេល​ខាងមុខ​នេះ​ ​ហើយ​ចង់​បន្ត​ការ​សិក្សា​នៅ​ឧត្តម​សិក្សា​ ​ពេលនេះ​ វិទ្យាស្ថាន​បច្ចេកវិទ្យា​កម្ពុជា​ ​មណ្ឌល ​តេជោ ​ហ៊ុន ​សែន ​ចំការ​ដូង​ (​ខេត្ត​កែប​) ​កំពុង​ជ្រើសរើស...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ផ្តល់អាហារូបករណ៍ ១០០% កម្រិតសញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស ចំនួន១០៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោ​សែនបាត់ដំបង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% សរុបចំនួន ១០៥កន្លែង សម្រាប់ការសិក្សា​កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល ២ឆ្នាំ​ដោយ​ឥតគិតថ្លៃ។

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈចំនួន៣៦០ន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/09/2024

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ចំនួន៣៦០កន្លែងសម្រាប់វគ្គសិក្សាថ្មី។ អាហារូករណ៍ផ្ដល់ជូនការសិក្សាចំនួន១២មុខជំនាញទៅកាន់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ ជ្រើសរើសយុវជនចូលរៀនជំនាញ​ឥតគិតថ្លៃចំនួន ១២៦០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2024

ជាឱកាសសម្រាប់​បងប្អូនប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ គ្រួសារ​ដែល​មានបណ្ណសម្គាល់ជនមានពិការភាព មានបណ្ណមូលនិធិសមធម៌សុខាភិបាល...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

គន្លឹះក្នុងការសរសេរលិខិតអនុសាសន៍អាហារូបករណ៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2023

លិខិតអនុសាសន៍ ឬ Recommendation letter ជាឯកសារចាំបាច់មួយក្នុងចំណោមឯកសារចាំបាច់ផ្សេងទៀត ដែលអាហារូបករណ៍តម្រូវឱ្យបេក្ខជនសរសេរឡើងការរៀបរាប់ដោយសង្ខេប...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/02/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *