មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កំពុងវាយតម្លៃជាសាលាគរុកោសល្យគំរូ

សំឡេងត្រូវបានបង្កើតឡើងតាមរយៈប្រព័ន្ធបញ្ញាសិប្បនិម្មិត។

គណៈកម្មការវាយតម្លៃសាលាគរុកោសល្យគំរូ នៃក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានចុះធ្វើ​ការ​វាយតម្លៃមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ជាគ្រឹះស្ថានបណ្តុះបណ្តាលគ្រូគំរូ ឬ សាលាគរុកោសល្យគំរូ សម្រាប់ទទួលពានរង្វាន់សាលាគរុកោសល្យគំរូ ក្នុងសន្និបាតបូកសរុបលទ្ធផលការងារអប់រំ យុវជន និង កីឡាឆ្នាំសិក្សា២០២៣-២០២៤ និងទិសដៅឆ្នាំសិក្សា២០២៤-២០២៥ ខាងមុខ។

លោកជំទាវ ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា នៅក្នុងឆ្នាំ២០២៤ កន្លងមក ក្រសួងអប់រំ បានដាក់ចេញនូវស្តង់ដាសាលាគរុកោសល្យគំរូ​ នៅក្នុងទិសដៅអភិវឌ្ឍការអប់រំគ្រូបង្រៀនឱ្យស្របតាមតម្រូវការក្នុងពេលបច្ចុប្បន្ន ដ៏ដូចជាធានាបានការបណ្ដុះបណ្ដាលគ្រូឱ្យស្របទៅនឹងនិន្នាការតំបន់ និងពិភពលោក។ លោកជំទាវបន្តថា ស្តង់ដាសាលាគរុកោសល្យគំរូមាន៥ស្តង់ដា រួមមាន ទី១. លទ្ធផលបណ្តុះបណ្តាល ទី២. ធនធានបណ្តុះបណ្តាល ទី៣. កិច្ចសហប្រតិបត្តិការ ទី៤. អភិបាលកិច្ចល្អ និង ៥. ការស្រាវជ្រាវ និងនវានុវត្តន៍។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

អ្នកនាំពាក្យក្រសួងអប់រំ បញ្ជាក់បន្ថែមថា មុនធ្វើការវាយតម្លៃ ក្រសួងអប់រំបានឱ្យសាលាទាំងអស់ ក៏ដូចជាមហាវិទ្យាល័យ​អប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ធ្វើស្វ័យវាយតម្លៃ ក៏ដូចជាផ្ញើឯកសារស្វ័យវាយតម្លៃមកក្រសួង។ លោកជំទាវបន្តថា តាមរយៈលទ្ធផលនេះ ក្រសួងក៏បានចុះធ្វើការវាយតម្លៃលើសាលាដែលអាចជាប់ស្តង់ដាសាលាគរុកោសល្យគំរូចំនួន២៦ទីតាំង ដើម្បីបូកសរុប និងប្រកាសលទ្ធផលពីសាលាដែលទទួលបានស្តង់ដានេះ នៅក្នុងសន្និបាតអប់រំ គ្រោងរៀបចំនៅខែកុម្ភៈខាងមុខ។

លោក សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានប្រសាសន៍ថា នេះមិនមែនជាការងាយទេ ក្នុងការខិតខំបំពេញការងាររហូតទទួលបានការគាំទ្រពីថ្នាក់ដឹកនាំក្រសួងអប់រំ យវជន និងកីឡាឱ្យធ្វើការវាយតម្លៃមហាវិទ្យាល័យអប់រំ ជាសាលាគរុកោសល្យគំរូ។ លោកសាស្ត្រាចារ្យបន្តថា មហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ មានមោទនភាពដែលបានចូលរួមជាមួយក្រសួងអប់រំ យុវជន និងកីឡា ក្នុងការកែទម្រង់គ្រូបង្រៀន និងសាលារៀន។

លោកសាស្ត្រាចារ្យ សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ បន្ថែមថា ក្រោមការចង្អុលបង្ហាញពីឯកឧត្តមសាស្ត្រាចារ្យ ជេត ជាលី មហាវិទ្យាល័យអប់រំ បានខិតខំសហការជាមួយអ្នកជំនាញក្នុងក្រសួងអប់រំ យុវជន និងកីឡា និងគ្រូឧទ្ទេសទាំងអស់របស់សាកវិទ្យាល័យ ដើម្បីបង្រៀន និងដឹកនាំអ្នកសិក្សាដែលជាគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនទាំងអស់ ឱ្យរៀនអ្វីដែលថ្មីផង អនុវត្តផង ដោយយកផលជះ និងសមិទ្ធផលជាក់ស្តែងជាសូចនាករវាស់វែងសមត្ថភាព ចំណេះដឹង និងចំណេះធ្វើថ្មី។ លោកសាស្ត្រាចារ្យ សុខ សូត្រ បន្តថា មានកត្តាធំៗចំនួន៣ ដែលធ្វើឱ្យមហាវិទ្យាល័យអប់រំ ទទួលបានឱកាសវាយតម្លៃដោយ គណៈកម្មការវាយតម្លៃសាលា គរុកោសល្យគំរូរបស់ក្រសួងអប់រំ យុវជន និងកីឡា រួមមាន៖

ទី១. មហាវិទ្យាល័យអប់រំបានសហការជាមួយក្រសួង អប់រំ យុវជន និងកីឡាធ្វើការបណ្តុះបណ្តាលគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀន នៃអនុវិស័យមធ្យមសិក្សា ដោយសហការជាមួយមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រ និងមហាវិទ្យាល័យវិទ្យាសាស្ត្រ របស់សាកវិទ្យាល័យភូមិន្ទភ្នំពេញ តាំងពីឆ្នាំ២០១៨ មកដើម្បីឱ្យគណៈគ្រប់គ្រងសាលារៀន និងគ្រូ បង្រៀនទាំងអស់ អនុវត្តកម្មវិធីកំណែទម្រង់អប់រំ របស់ក្រសួងអប់រំ យុវជន និងកីឡា ឱ្យសម្រេចបាន ស្តង់ដាសាលារៀនមានប្រសិទ្ធភាព និងក្រោយមកជាធាតុចូលមួយផ្នែកនៃស្តង់ដាសាលារៀនគំរូ។

សកម្មភាពបណ្តុះបណ្តាលនៅមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ទី២. តាំងពីឆ្នាំ២០២៣ មក មហាវិទ្យាល័យអប់រំ បានទទួលឱកាសពង្រីកឧត្តមានុវត្តនៃការដឹកនាំគណៈគ្រប់គ្រងសាលារៀន និងគ្រូបង្រៀនដល់កម្រិតបឋមសិក្សា និងកម្រិតកុមារតូច ក្រោមកិច្ចសហការល្អជាមួយនាយកដ្ឋានជំនាញទាំងអស់ និងការណែនាំពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡាទាំងអស់ឱ្យខិតខំបង្រៀនសិស្ស ដើម្បីចូលរួមសម្រេចចក្ខុវិស័យ២០៥០ របស់រាជរដ្ឋាភិបាលឱ្យបានដូចការគ្រោងទុក និងទី៣. មហាវីទ្យាល័យអប់រំ បានចែករំលែកឧត្តមានុវត្តន៍របស់ខ្លួន ក្នុងការបណ្តុះបណ្តាលគ្រូឧទ្ទេសនៃគ្រឹះស្ថានបណ្តុះបណ្តាលគ្រូផ្សេងៗឱ្យអនុវត្តកម្មវិធីបណ្តុះបណ្តាលបែបផ្អែកលើសមិទ្ធិផលនេះដែរ។

គួរជម្រាបជូនថា ការប្រកាសលទ្ធផលនៃការវាយតម្លៃសាលាគរុកោសល្យគំរូ គ្រោងនឹងធ្វើឡើងក្នុងសន្និបាតបូកសរុបលទ្ធ ផលការងារអប់រំ យុវជន និងកីឡា និងលើកទិសដៅឆ្នាំសិក្សាបន្ទាប់នៅខែកុម្ភៈ ឆ្នាំ២០២៥៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េពី Global Korea Scholarship ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/01/2026

ឱកាសទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសកូរ៉េ ពីកម្មវិធីអាហារូបករណ៍ Global Korea Scholarship សម្រាប់ឆ្នាំសិក្សា២០២៦។ កម្មវិធីអាហារូបករណ៍នឹងគាំទ្រពេញលេញលើបេក្ខភាពអាហារូបករណ៍ក្នុងរយៈពេលផ្លាស់ប្ដូរការសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា១០កន្លែងនៅសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/04/2023

កម្មវិធីអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៃសាកលវិទ្យាល័យ Pavia ប្រទេសអ៊ីតាលី កំពុងបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យគៀងយ៉ាង​ប្រទេសវៀតណាម​​ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2023

ភ្នំពេញ - សាកលវិទ្យាល័យគៀងយ៉ាង នៃប្រទេសវៀតណាម បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រដល់និស្សិតកម្ពុជាដែលកំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ...

ឱកាសអាហារូបករណ៍ជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ចំនួន៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2024

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនបាត់ដំបង ប្រកាសផ្តល់អាហាររូបករណ៍សិក្សាជំនាញវិជ្ជាជីវៈ ចំនួន៥១០កន្លែង សម្រាប់យុវជន យុវនារីដែលមកពីគ្រួសារក្រីក្រ គ្រួសារងាយរងហានិភ័យ...

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *