អ្នកនាំពាក្យ ៖ វគ្គបណ្ដុះបណ្ដាលគ្រូបង្រៀនមានសារៈសំខាន់សម្រាប់គ្រូអភិវឌ្ឍន៍សមត្ថភាពវិជ្ជាជីវៈជាប្រចាំ

ក្រសួងអប់រំ យុវជន និងកីឡា តែងតែរៀបចំវគ្គបណ្ដុះបណ្ដាលពង្រឹងសមត្ថភាពគ្រូបង្រៀនប្រចាំ, ទន្ទឹមគ្នានេះ សម្រាប់គរុនិស្សិតដែលត្រៀមចេញទៅធ្វើជាគ្រូបង្រៀន ក៏តែងតែមានកម្មវិធីកែលម្អបណ្ដុះបណ្ដាលគ្រូ ធ្វើយ៉ាងណាដើម្បីឱ្យគ្រូមានសមត្ថភាពបង្រៀនសិស្សក្នុងយុគសម័យឌីជីថល។ នេះបើតាមការលើកឡើងរបស់ លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​យុវជន និងកីឡា។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា មានប្រសាសន៍ថា ការបណ្ដុះបណ្ដាលគ្រូបង្រៀន ជាកិច្ចការមួយដែលក្រសួងអប់រំ យុវជន និងកីឡា បាននឹងកំពុងយកចិត្តទុកដាក់ដើម្បីពង្រឹងសមត្ថភាពលោកគ្រូ អ្នកគ្រូ ដែលចេញបម្រើការងារ ក្នុងនោះ ទី១. ធ្វើយ៉ាងណាតាមឱ្យទាន់គោលនយោបាយ ក៏ដូចជាអាទិភាពក្រសួងអប់រំ យុវជន និងកីឡា ទី២. អភិវឌ្ឍជំនាញវិជ្ជាជីវៈឱ្យទាន់បរិបទថ្មី និងទី៣. ចេះវិធីសាស្រ្តបង្រៀន និងប្រើប្រាស់ឌីជីថលក្នុងការបង្រៀន និងរៀន។

លោកស្រីបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ យុវជន និងកីឡា

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បន្ថែមថា សម្រាប់ការបណ្ដុះបណ្ដាលបន្ត ឬការធ្វើវិក្រិត្តការនេះ មានទម្រង់សំខាន់ៗរួមមាន ទី១. ការបណ្ដុះបណ្ដាលរៀបចំដោយក្រសួងអប់រំ ធ្វើការងារផ្ទាល់ជាមួយមន្ទីរអប់រំ ដើម្បីកំណត់អ្នកចូលរួមតាមគោលដៅដែលបានកំណត់ទុក ទី២. វគ្គបណ្ដុះបណ្ដាលផ្សេងៗដែលលោកគ្រូ អ្នកគ្រូ អាចដាក់ពាក្យសិក្សាបន្ត មិនថានៅក្នុងសាកលវិទ្យាល័យ ឬនៅក្នុងគ្រឹះស្ថានបណ្ដុះបណ្ដាលគ្រូ ឬតាមអង្គភាពនានាដែលក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំ។

«ការចូលរួមពង្រឹងសមត្ថភាពជាប្រចាំរបស់លោកគ្រូ អ្នកគ្រូ ធ្វើឱ្យគ្រូតាមទាន់សម័យកាលជានិច្ចមិនថាតែចំណេះដឹង ជំនាញ ប៉ុន្តែទាក់ទងនឹងទិដ្ឋភាពនៃតម្រូវការវិធីសាស្រ្តបង្រៀន ឬសម្ភារៈឧបទេសដែលឆ្លើយតបឱ្យទាន់យុគសម័យសតវត្សទី២១»។

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា

តើគ្រូបង្រៀនចូលរួមវគ្គបណ្ដុះបណ្ដាលដើម្បីពង្រឹងសមត្ថភាពជាប្រចាំទទួលបានអត្ថប្រយោជន៍អ្វីខ្លះ?

ឆ្លើយនឹងសំណួរនេះ អ្នកនាំពាក្យក្រសួងអប់រំ​ យុវជន និងកីឡា បញ្ជាក់ថា បច្ចុប្បន្ននេះ ក្រសួងអប់រំ បានបង្កើតការិយាល័យមួយនៅក្នុងនាយកដ្ឋានបុគ្គលិក គឺការរិយាល័យអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ឬហៅថា CPDMO ដែលការិយាល័យនេះ មានតួនាទីក្នុងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀនទូទាំងប្រទេស ក៏ដូចជាវាយតម្លៃវគ្គបណ្ដុះបណ្ដាលនានាដើម្បីផ្ដល់ជាក្រេឌីត ដែលលោកគ្រូអ្នកគ្រូនឹងអាចប្រើប្រាស់ជាប្រយោជន៍នៅក្នុងពេលអនាគតដោយសារតែប្រព័ន្ធបានរៀបចំជាផែនការគោលនយោបាយរបស់គ្រូបង្រៀន។ ក្នុងនោះក៏បង្ហាញអំពីគន្លងអាជីពរបស់គ្រូបង្រៀន នៅពេលគាត់រៀនបន្ថែម ក្រេឌីតដែលគាត់បានសន្សំនឹងយកមកជាអត្ថប្រយោជន៍នៅក្នុងការវាយតម្លៃទៅអនាគតនៅក្នុងការធ្វើការងារ បានទទួលស្គាល់ជាគ្រូល្អ ឬក៏ជាគ្រូឆ្នើម ឬក៏ជាបុគ្គលដែលមានឯកទេសខាងផ្នែកណាមួយ។

វគ្គបណ្ដុះបណ្ដាលគ្រូ

លោកជំទាវបណ្ឌិត ឃួន វិច្ឆិកា បញ្ជាក់បន្ថែមថា ក្រេឌីតនេះ គ្រូអាចយកប្រើសម្រាប់បន្តការសិក្សានៅកម្រិតណាមួយបាន ដោយជាឧទាហរណ៍ កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ ឬបណ្ឌិត ដោយសារការិយាល័យនឹងផ្ដល់ការទទួលស្គាល់ក្រេឌីតនេះ ទៅកាន់ជំនាញវគ្គបណ្ដុះបណ្ដាលនីមួយៗ។ នេះមានន័យថា ក្រេឌីត ដែលទទួលបាននឹងយកទៅប្រើជាប្រយោជន៍ក្នុងការបន្តការសិក្សានៅសាកលវិទ្យាល័យបន្ថែមទៀត។

ជាចក្ខុវិស័យនៃកម្មវិធីបណ្តុះបណ្តាលគ្រូ បើតាមលោកជំទាវ ឃួន វិច្ឆិកា គឺជាការកសាងជួរគ្រូបង្រៀនឱ្យមានសមត្ថភាពជំនាញសតវត្សរ៍ទី២១ ដោយផ្តោតលើចំណេះដឹងវិជ្ជាជីវៈ ជំនាញវិជ្ជាជីវៈ ក្រមសីលធម៌វិជ្ជាជីវៈ និងការអភិវឌ្ឍវិជ្ជាជីវៈជាប្រចាំ ដើម្បីចូលរួមចំណែកដល់ការអភិវឌ្ឍធនធានមនុស្ស ឱ្យមានលក្ខណៈ​សម្បត្តិពេញលេញសម្រាប់កសាងសង្គមពុទ្ធិ និងវិបុលភាព។

គួរជម្រាបជូនថា កម្មវិធីបណ្ដុះបណ្ដាលគ្រូបង្រៀនតែងតែអភិវឌ្ឍជាប្រចាំ ហើយបច្ចុប្បន្នក្នុងឆ្នាំសិក្សា២០២៣-២០២៤ កម្រិតគ្រូទុតិយភូមិនឹងចាប់ផ្ដើមបណ្ដុះបណ្ដាលបរិញ្ញា+២, នៅកម្រិតបឋមភូមិ មានកម្មវិធី ១២+២ និង ១២+៤ ដែលនៅដល់ថ្ងៃអនាគតខាងមុខនឹងពង្រីកដល់បរិញ្ញាបត្រ+១ ដែលនឹងចេញធ្វើគ្រូនៅកម្រិតអនុវិទ្យាល័យផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2025

សមាគមនិស្សិតវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ប្រកាសដំណឹងជូនដល់សិស្សនិស្សិតដែលកំពុងសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជាឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅអន្តេវាសិកដ្ឋានចំនួន៤៥នាក់ក្នុងឆ្នាំសិក្សា២០២៤-២០២៥...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ ១៥០កន្លែង ពីវិទ្យាស្ថានវីឌីស៊ី សម្រាប់ឆ្នាំសិក្សា ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2025

វិទ្យាស្ថានវីឌីស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ដល់​សិស្ស​និស្សិត​ចំនួន ១៥០កន្លែង សម្រាប់​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​រង និង​ថ្នាក់បរិញ្ញាបត្រ តាមរយៈកម្មវិធីអាហារូបករណ៍​អភិសន្តិបណ្ឌិត

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរី ជ្រើសរើសយុវជនចូលរៀនជំនាញវិជ្ជាជីវៈចំនួន៣៨៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/12/2023

មជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្តមណ្ឌលគិរីប្រកាសជ្រើសរើសយុវជនចូលសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈចំនួន៣៨៥កន្លែងសម្រាប់ឆ្នាំសិក្សា...

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់ឯកទេស និង​បណ្ឌិត ពីរដ្ឋាភិបាល​សហព័ន្ធរុស្ស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2025

រដ្ឋាភិបាល​នៃសហព័ន្ធរុស្ស៊ី បានប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន ៤០-៦០កន្លែង ដល់​សិស្ស​និស្សិត និង​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រ​ឯកទេស (Specialist) បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/10/2024

ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Tsinghua

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/05/2023

សាកលវិទ្យាល័យ Tsinghua ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន២០០កន្លែងសម្រាប់និស្សិតបរទេសសិក្សានៅប្រទេសចិនឆ្នាំ២០២៣។ ...