នាយកមជ្ឈមណ្ឌលកម្ពុជា ៤.០ ៖ ការចូលរួមប្រកួតគំនិតបង្កើតថ្មី បង្ហាញអំពីការយកចិត្តទុកដាក់អនាគតសង្គមជាតិ របស់យុវជន

តាមរយៈការចូលរួមយ៉ាងផុសផុល របស់យុវជន នៃការធ្វើបទបង្ហាញ ដោយមានទស្សនៈផ្ទាល់ខ្លួន និងការស្រាវជ្រាវដោយគត់មត់ ទាក់ទងនឹងបច្ចេកវិទ្យា​ឌីជីថល ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព ក្នុងវេទិកាប្រកួតគំនិតបង្កើតថ្មី កម្ពុជា ៤.០ គឺបានបង្ហាញអំពីការយកចិត្តទុកដាក់របស់យុវជន ទៅកាន់សង្គមដែលពួកគេរស់នៅ ហើយថែមទាំងឆ្លើយតបនឹងតម្រូវការនៃការរស់នៅប្រចាំថ្ងៃរបស់យើងទាំងអស់គ្នាផងដែរ។ នេះជាប្រសាសន៍ របស់ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ក្នុងកម្មវិធីប្រកួតប្រជែងគំនិតបង្កើតថ្មី កម្ពុជា ៤.០ រដូវកាលទី ៤ ក្រោមប្រធានបទ “ការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ក្នុងការលើកកម្ពស់សុខភាពផ្លូវចិត្ត និងសុខុមាលភាព” (Using Digital Technology to Promote Mental Health and Well-being)  ។

ឯកឧត្តមបន្តថា ការយល់ដឹងអំពីបច្ចេកវិទ្យាមានសារៈសំខាន់ក្នុងពេលបច្ចុប្បន្នរួមទាំងអនាគត ហើយការវិវឌ្ឍនេះ មានភាពជឿនលឿន ពីមួយពេលទៅមួយពេល ដែលត្រូវការស្វែងយល់ជាប្រចាំ។ “ការចូលរួមរបស់បេក្ខជនជា សញ្ញាណវិជ្ជមានមួយ នៅក្នុងសង្គមរបស់យើង ដែលមានន័យថា យើងចូលរួមគិត ចូលរួមធ្វើ និងចូលរួមទទួលខុសត្រូវទាំងអស់គ្នា ទៅលើអ្វីដែលជាអនាគតរបស់ប្រទេសយើង ដែលទាមទារចាំបាច់ ពីការចូលរួម របស់ភាគីនៃគ្រប់តួអង្គ”។

នៅក្នុងលក្ខខណ្ឌ នៃការចូលរួមមានការកំណត់យ៉ាងជាក់ច្បាស់ថា បេក្ខជនដែលចូលរួមបាន ត្រូវមានអាយុ២៥ឆ្នាំចុះក្រោម ដែលធ្វើឱ្យសាធារណៈជនមើលមួយភ្លែតទៅ ហាក់ឃើញថាមិនសូវមានការបើកទូលាយ ប៉ុន្តែនាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០ បានពន្យល់ថា  កាលដែលកំណត់បែបនេះ គឺមានន័យថាយុវជនកម្ពុជាបច្ចុប្បន្ន ថ្វីត្បិតតែមានវ័យក្មេងបន្តិចមែន ប៉ុន្តែពួកគាត់ចាប់ផ្តើមចូលរួមបញ្ចេញមតិ និងធ្វើលំហាត់នៃការគិតជាប្រចាំ ដើម្បីពង្រឹងធនធានជាតិ​ឱ្យពោរពេញដោយសក្តានុពល។

កាលណាតែយើងចូលរួមគិត ទៅលើប្រធានបទដែលមានសារៈសំខាន់សម្រាប់ខ្លួន​យើង ឬសង្គមយើង  គឺយើងនឹងធានាបាន នូវធនធានមួយដែលមានសមត្ថភាព មានការយក់ចិត្តទុកដាក់ទៅលើអនាគតរបស់ប្រទេសជាតិយើង ទាំងនេះហើយជាមូលបទ និងវត្ថុបំណងយ៉ាងសំខាន់ នៃមជ្ឈមណ្ឌលកម្ពុជា ៤.០ ។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០

នៅក្នុងកម្មវិធីមានបេក្ខជនតែបីរូបប៉ុណ្ណោះ ដែលទទួលបាននៅជ័យលោភី និងទឹកប្រាក់លើកទឹកចិត្ត។ ដោយឡែក បេក្ខជនដទៃក៏បានទទួលនៅវត្ថុអនុស្សាវរីយ៍ដើម្បីជាការលើកទឹកចិត្តផងដែរ។

ឈានមកដល់ដំណាក់កាលប្រកួតគឺមានន័យថា​ បេក្ខជនទទួលបានជ័យជំនះរួចទៅហើយ គឺឈ្នះខ្លួនឯង ដែលបានបង្ហាញអំពីភាពក្លាហាន និងសមត្ថភាព។

ឯកឧត្តម អាំង សុវណ្ណរ័ត្ន នាយកប្រតិបត្តិនៃមជ្ឈមណ្ឌលកម្ពុជា ៤.០

ជាចុងក្រោយ ឯកឧត្តម អាំង សុវណ្ណរ័ត្ន លើកទឹកចិត្តឱ្យយុវជននិងបេក្ខជន បន្តប្រឹងប្រែង បន្តស្វែងយល់ សិក្សារៀនសូត្រ ព្រមទាំងការយកចិត្តទុកដាក់លើសពីការសិក្សានៅក្នុងថ្នាក់រៀន។ ដូចជាការចូលរួមប្រកួតក្នុងកម្មវិធីប្រឡងប្រជែងនានា ដើម្បីជាការរៀនបន្ថែមពីសកម្មភាពក្នុងសាលា។ ឯកឧត្តមសង្កត់ធ្ងន់ថា ចំណុចនេះគឺសំខាន់ណាស់ ហើយក៏ឆ្លើយតបនឹងតម្រូវការរបស់យុវជន ក្នុងរយៈពេលវែងទៅមុខទៀត ជាពិសេសសម្រាប់អភិវឌ្ឍន៍អាជីពការងារនាថ្ងៃអនាគត៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ក្រសួងការងារ​ផ្តល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស ជំនាញ Animation ទៅ​សិក្សា​នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/04/2024

តាមរយៈ​កិច្ច​សហការ​រវាង​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ និង CIIC International Education Technology (Beijing) (CIICIE) នៃសាធារណរដ្ឋប្រជាមានិតចិន, ក្នុងឆ្នាំ​សិក្សា​២០២៤-២០២៥...

ឱកាសសិក្សានៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ប្រទេសដាណឺម៉ាក ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 06/09/2024

ឱកាសទទួលបានការសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Aarhus ពីកម្មវិធីអាហារូបករណ៍ដាណឺម៉ាកសម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់មុនវិជ្ជាផ្សេងៗ និងផ្ដល់ជូននិស្សិតអន្តរជាតិជាច្រើនកន្លែង។

អាហារូបករណ៍ជំនាញព័ត៌មានវិទ្យា ៥០កន្លែង​នៅ​វិទ្យាស្ថាន NTTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2025

វិទ្យាស្ថានជាតិបណ្តុះបណ្តាល​បច្ចេកទេស ហៅកាត់ថា NTTI បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការសិក្សាថ្នាក់សញ្ញាបត្រជាន់ខ្ពស់​បច្ចេកទេស (បរិញ្ញាបត្ររង) ក្នុងឆ្នាំសិក្សា​២០២៥-២០២៦

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេសចំនួន២២៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/05/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺប្រកាសជ្រើសរើសសិក្ខាកាមសិក្សាជំនាញបច្ចេកទេសវគ្គខ្លី មួយសប្ដាហ៍ និងបួនខែចំនួន២២៥កន្លែង​ដោយឥតគិថ្លៃ ។...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយបណ្ឌិត ទៅ​សិក្សា​នៅ​រ៉ូម៉ានី ឆ្នាំសិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2024

ក្រោម​កម្មវិធីអាហារូបករណ៍ Eugen Ionescu Programme របស់​រដ្ឋាភិបាល នៃ​ប្រទេសរ៉ូម៉ានី សម្របសម្រួល​ដោយទីភ្នាក់ងារ​ឧត្តមសិក្សាហ្រ្វង់កូហ្វូនី (AUF) នឹងផ្តល់អាហារូបករណ៍​ស្រាវជ្រាវ​ថ្នាក់បណ្ឌិត និង​ថ្នាក់ក្រោយ​បណ្ឌិត សិក្សា​រយៈពេល​៣ខែ...