ចំណុចសំខាន់ខ្លះៗដែលយើងគួរតែយល់ដឹង អំពីអាស៊ាន

ភ្នំពេញ – នៅឆ្នាំ២០២២ នេះ ប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះ និង ប្រធានអាស៊ានសម្រាប់កិច្ចប្រជុំលើកទី៤០ និង ៤១ ។ ខាងក្រោមនេះ គឺជា​ចំណុច​ខ្លះៗ​ដែល​យើង​គួរ​តែ​ដឹង​អំពី​អាស៊ាន។

អាស៊ាន (ASEAN) គឺជាពាក្យកាត់ពីភាសាអង់គ្លេសថា The Association of Southeast Asian Nations ដែលជាឈ្មោះពេញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ សព្វថ្ងៃនេះ អាស៊ានមានសមាជិក ១០ ប្រទេស រួមមាន៖ ឥណ្ឌូនេស៊ី ថៃ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ឡាវ កម្ពុជា និង មីយ៉ាន់ម៉ា។

សមាគមនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមការចុះហត្ថលេខាលើសេចក្តីប្រកាសអាស៊ាន ឬ មានឈ្មោះមួយទៀតថា សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ដែលមានបណ្តាប្រទេសនៅអាស៊ីចំនួន ៥ ជាស្ថាបនិក រួមមាន ថៃ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ហើយក្រោយមកបណ្ដាប្រទេសក្នុងតំបន់បានចូលជាសមាជិកជាបន្ដបន្ទាប់ ដែលរហូត​មក​ដល់សព្វថ្ងៃនេះមានសរុបចំនួន ១០ ប្រទេស ។

គោលបំណងនៃការបង្កើតសមាគមអាស៊ាន គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពផ្នែកនយោបាយ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ សមាហរណកម្ម និង ការអភិវឌ្ឍន៍ភាពជាដៃគូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បាវចនាទាំងបីរបស់អាស៊ាន គឺ ចក្ខុវិស័យតែមួយ​ អត្តសញ្ញាណតែមួយ និង សហគមន៍តែមួយ។  លើសពីនេះទៅទៀត អាស៊ានមានសសរស្តម្ភបី គឺ ៖ សមាគមន៍នយោបាយសន្តិសុខអាស៊ាន (APSC) សមាគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និង សមាគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។

ធម្មនុញ្ញអាស៊ានត្រូវបានចូលជាធរមានបានយ៉ាងពេញលេញ និង​ ក្លាយ​ជា​កិច្ច​ព្រម​ព្រៀង​ស្រប​ច្បាប់នៅ​ថ្ងៃ​ទី​១៥ ខែ​វិច្ឆិកា ឆ្នាំ​២០០៨ ដែលបានធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោមការជួបជុំ និងព្រមព្រៀងគ្នាពីមេដឹកនាំរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០។  ធម្មនុញ្ញអាស៊ាន គឺជាគ្រឹះសំខាន់មួយក្នុងការបង្កើតអាស៊ាន ដោយមានការរៀបរៀងជាក្របខណ្ឌ ឬ ច្បាប់អាស៊ាន ការកំណត់គោលដៅច្បាស់លាស់របស់អាស៊ាន​ និង ការមានទំនួលខុសត្រូវដែលអនុវត្តទៅតាមច្បាប់អាស៊ាន។

កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នរៀបចំគោលនយោបាយខ្ពស់បំផុតក្នុងអាស៊ាន ដែលមានការចូលរួមពីប្រមុខរដ្ឋ ឬរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ានធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដែលប្រធានកិច្ចប្រជុំកំពូលអាស៊ានត្រូវបានរើសតាំង និង បង្វិលបន្តបន្ទាប់គ្នា ដោយផ្អែកលើលំដាប់អក្សរដំបូងនៃឈ្មោះភាសាអង់គ្លេស នៃប្រទេសជាសមាជិក។ កិច្ចប្រជុំកំពូលនេះ នឹងត្រូវរៀបចំឡើងនៅប្រទេសដែលកាន់តំណែងជាប្រធានអាស៊ាន ឬ គេហៅបានមួយទៀតថាជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី១ ជាលើកដំបូងបង្អស់ ត្រូវបានធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦។

និមិត្តរូបរបស់អាស៊ាន គឺតំណាងឱ្យ​ស្ថិរភាព សន្តិភាព ការរួបរួម និងអំណាចរបស់អាស៊ាន ដែលមានចំនួន ៤ ពណ៌ដូចជា ខៀវ ក្រហម ស និង លឿង ដែលតំណាងឱ្យពណ៌សំខាន់ៗ នៃគ្រប់ទង់ជាតិរបស់រដ្ឋសមាជិកអាស៊ានទាំងអស់ ហើយពណ៌នីមួយៗមានអត្ថន័យដូចជា ៖ ពណ៌ខៀវ តំណាងឱ្យសន្តិភាពនិងស្ថិរភាព ពណ៌ក្រហម តំណាងឱ្យភាពក្លាហាន និងអំណាច ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ និង ពណ៌លឿង តំណាងឱ្យវិបុលភាព។ រូបកួរស្រូវចំនួន ១០ ដែលផុសឡើងនៅចំកណ្តាលនិមិត្តសញ្ញាអាស៊ាន គឺតំណាងឱ្យក្តីសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ដែលចង់ឱ្យប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួបរួមគ្នាក្នុងស្មារតីមិត្តភាព និង សាមគ្គីភាព ហើយរង្វង់ព័ទ្ធជុំវិញកួរស្រូវនោះ គឺជាតំណាងឱ្យ​ការរួបរួមរបស់អាស៊ាន៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

ឱកាសអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/02/2024

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គ Full-Stack Web Development Bootcamp IV ពី SabaiCode ដែលមានការសហការណ៍ពី មូលនិធិអភិវឌ្ឍន៍ជំនាញ និង WING BANK សម្រាប់វគ្គ...

ឱកាសសិក្សាអាហារូបករណ៍១៣០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសព្រះកុសុមៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2023

កម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្ស-និស្សិតទូទាំងប្រទេសឱ្យសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្របច្ចេកទេស...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DAAD MIDE ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2024

កម្មវិធីអាហារូបករណ៍ DAAD ប្រកាសផ្ដល់អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣ឆមាស នៅសាកលវិទ្យាល័យ Berlin នៃប្រទេសអាល្លឺម៉ង់។ ...

ក​ម្មវិធីអាហារូបករណ៍ DSU ផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Milan ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/08/2023

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យMilanពីកម្មវិធីអាហារូបករណ៍ DSU ប្រទេសអ៉ីតាលី ឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

មជ្ឈមណ្ឌលបុប្ផាណា រើសសិស្សអាហារូបករណ៍ ១២នាក់ លើជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/01/2026

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា (Bophana Center) បានប្រកាសទទួលពាក្យសុំចូលរៀនវគ្គបណ្តុះបណ្តាលផ្នែក «ផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ» សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

អាហារូបករណ៍សាច់ប្រាក់ពីមូលនិធិបុប្ផាគន្ធ សម្រាប់ថ្នាក់បរិញ្ញាបត្រចំនួន៥កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/10/2025

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្រចំនួន ៤ឆ្នាំ នៅសាកលវិទ្យាល័យផ្សេងៗក្នុងទីក្រុងភ្នំពេញ ពីមូលនិធិ បុប្ផាគន្ធ ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាស​អាហារូបករណ៍ជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន៣១៥កន្លែង នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ប្រកាសជ្រើសរើសសិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ ដោយ​ឥតគិតថ្លៃសរុបចំនួន ៣១៥នាក់។