ភ្នំពេញ – នៅឆ្នាំ២០២២ នេះ ប្រទេសកម្ពុជា គឺជាម្ចាស់ផ្ទះ និង ប្រធានអាស៊ានសម្រាប់កិច្ចប្រជុំលើកទី៤០ និង ៤១ ។ ខាងក្រោមនេះ គឺជាចំណុចខ្លះៗដែលយើងគួរតែដឹងអំពីអាស៊ាន។
អាស៊ាន (ASEAN) គឺជាពាក្យកាត់ពីភាសាអង់គ្លេសថា The Association of Southeast Asian Nations ដែលជាឈ្មោះពេញរបស់សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍។ សព្វថ្ងៃនេះ អាស៊ានមានសមាជិក ១០ ប្រទេស រួមមាន៖ ឥណ្ឌូនេស៊ី ថៃ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី ប្រ៊ុយណេ វៀតណាម ឡាវ កម្ពុជា និង មីយ៉ាន់ម៉ា។
សមាគមនេះ ត្រូវបានបង្កើតឡើងនៅថ្ងៃទី៨ ខែសីហា ឆ្នាំ១៩៦៧ នៅទីក្រុងបាងកក ប្រទេសថៃ ក្រោមការចុះហត្ថលេខាលើសេចក្តីប្រកាសអាស៊ាន ឬ មានឈ្មោះមួយទៀតថា សេចក្តីថ្លែងការណ៍ទីក្រុងបាងកក ដែលមានបណ្តាប្រទេសនៅអាស៊ីចំនួន ៥ ជាស្ថាបនិក រួមមាន ថៃ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និង ឥណ្ឌូនេស៊ី ហើយក្រោយមកបណ្ដាប្រទេសក្នុងតំបន់បានចូលជាសមាជិកជាបន្ដបន្ទាប់ ដែលរហូតមកដល់សព្វថ្ងៃនេះមានសរុបចំនួន ១០ ប្រទេស ។

គោលបំណងនៃការបង្កើតសមាគមអាស៊ាន គឺដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការមិត្តភាពផ្នែកនយោបាយ សេដ្ឋកិច្ច ការអប់រំ វប្បធម៌ សមាហរណកម្ម និង ការអភិវឌ្ឍន៍ភាពជាដៃគូនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។ បាវចនាទាំងបីរបស់អាស៊ាន គឺ ចក្ខុវិស័យតែមួយ អត្តសញ្ញាណតែមួយ និង សហគមន៍តែមួយ។ លើសពីនេះទៅទៀត អាស៊ានមានសសរស្តម្ភបី គឺ ៖ សមាគមន៍នយោបាយសន្តិសុខអាស៊ាន (APSC) សមាគមន៍សេដ្ឋកិច្ចអាស៊ាន (AEC) និង សមាគមន៍សង្គម-វប្បធម៌អាស៊ាន (ASCC)។
ធម្មនុញ្ញអាស៊ានត្រូវបានចូលជាធរមានបានយ៉ាងពេញលេញ និង ក្លាយជាកិច្ចព្រមព្រៀងស្របច្បាប់នៅថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០០៨ ដែលបានធ្វើឡើងនៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី ក្រោមការជួបជុំ និងព្រមព្រៀងគ្នាពីមេដឹកនាំរបស់ប្រទេសជាសមាជិកអាស៊ានទាំង១០។ ធម្មនុញ្ញអាស៊ាន គឺជាគ្រឹះសំខាន់មួយក្នុងការបង្កើតអាស៊ាន ដោយមានការរៀបរៀងជាក្របខណ្ឌ ឬ ច្បាប់អាស៊ាន ការកំណត់គោលដៅច្បាស់លាស់របស់អាស៊ាន និង ការមានទំនួលខុសត្រូវដែលអនុវត្តទៅតាមច្បាប់អាស៊ាន។
កិច្ចប្រជុំកំពូលអាស៊ាន គឺជាស្ថាប័នរៀបចំគោលនយោបាយខ្ពស់បំផុតក្នុងអាស៊ាន ដែលមានការចូលរួមពីប្រមុខរដ្ឋ ឬរដ្ឋាភិបាលនៃប្រទេសសមាជិកអាស៊ាន។ កិច្ចប្រជុំកំពូលអាស៊ានធ្វើឡើងពីរដងក្នុងមួយឆ្នាំ ដែលប្រធានកិច្ចប្រជុំកំពូលអាស៊ានត្រូវបានរើសតាំង និង បង្វិលបន្តបន្ទាប់គ្នា ដោយផ្អែកលើលំដាប់អក្សរដំបូងនៃឈ្មោះភាសាអង់គ្លេស នៃប្រទេសជាសមាជិក។ កិច្ចប្រជុំកំពូលនេះ នឹងត្រូវរៀបចំឡើងនៅប្រទេសដែលកាន់តំណែងជាប្រធានអាស៊ាន ឬ គេហៅបានមួយទៀតថាជាម្ចាស់ផ្ទះ។ កិច្ចប្រជុំកំពូលអាស៊ានលើកទី១ ជាលើកដំបូងបង្អស់ ត្រូវបានធ្វើឡើងនៅកោះបាលី ប្រទេសឥណ្ឌូនេស៊ី នៅថ្ងៃទី២៣-២៤ ខែកុម្ភៈ ឆ្នាំ១៩៧៦។

និមិត្តរូបរបស់អាស៊ាន គឺតំណាងឱ្យស្ថិរភាព សន្តិភាព ការរួបរួម និងអំណាចរបស់អាស៊ាន ដែលមានចំនួន ៤ ពណ៌ដូចជា ខៀវ ក្រហម ស និង លឿង ដែលតំណាងឱ្យពណ៌សំខាន់ៗ នៃគ្រប់ទង់ជាតិរបស់រដ្ឋសមាជិកអាស៊ានទាំងអស់ ហើយពណ៌នីមួយៗមានអត្ថន័យដូចជា ៖ ពណ៌ខៀវ តំណាងឱ្យសន្តិភាពនិងស្ថិរភាព ពណ៌ក្រហម តំណាងឱ្យភាពក្លាហាន និងអំណាច ពណ៌ស តំណាងឱ្យភាពបរិសុទ្ធ និង ពណ៌លឿង តំណាងឱ្យវិបុលភាព។ រូបកួរស្រូវចំនួន ១០ ដែលផុសឡើងនៅចំកណ្តាលនិមិត្តសញ្ញាអាស៊ាន គឺតំណាងឱ្យក្តីសុបិន្តរបស់បិតាស្ថាបនិកអាស៊ាន ដែលចង់ឱ្យប្រទេសទាំងអស់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍រួបរួមគ្នាក្នុងស្មារតីមិត្តភាព និង សាមគ្គីភាព ហើយរង្វង់ព័ទ្ធជុំវិញកួរស្រូវនោះ គឺជាតំណាងឱ្យការរួបរួមរបស់អាស៊ាន៕

លោក សេក សត្យា មានបទពិសោធន៍ធ្វើការលើវិស័យសារព័ត៌មានរយៈ ពេលជាង ១០ឆ្នាំ និងជាផលិតករកម្មវិធីព័ត៌មានទូរទស្សន៍ ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ប្រកាសផ្តល់អាហារូបករណ៍១០០% ព្រមជាមួយកន្លែងស្នាក់នៅ ដល់កូនៗវីរៈកងទ័ព
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 30/07/2025
តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាសផ្តល់អាហារូបករណ៍១០០%

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី Glasgow International Leadership Scholarships 2024
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/05/2024
ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ Glasgow International Leadership Scholarships 2024 នៅ...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 04/11/2024
ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ១ នៅវិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2025
វិទ្យាស្ថានជាតិពហុបច្ចេកទេសតេជោសែន កំពុងប្រកាសជ្រើសរើស សិស្ស និងសាធារណជនទៅរៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ថ្នាំសិក្សាថ្មី ក្នុងកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ។

សាកលវិទ្យាល័យស៊ុនយ៉ាតសេន ប្រទេសចិន ផ្តល់អាហារូបករណ៍១០កន្លែងសម្រាប់និស្សិតកម្ពុជា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 10/02/2023
ក្រោមកម្មវិធី «2023 Sun Yat-sen University Belt and Road Schoiarship Program for International Students» សាកលវិទ្យាល័យស៊ុនយ៉ាតសេននៅទីក្រុងក្វាងចូវ ប្រទេសចិន...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/12/2023
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សារបស់រដ្ឋស្ថិតក្រោមក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសជ្រើសរើសសិស្សចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ (C1)...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/07/2024
ជាឱកាសសម្រាប់និស្សិតដែលចង់បន្តការសិក្សានៅសាកលវិទ្យាល័យ Totonto ប្រទេសកាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាសជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្ររងនៅវិទ្យាស្ថានអលណេសិនចំនួន១៧០នាក់សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/11/2024
អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ថ្នាក់ជាតិ ផ្ដល់ជូនការសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់បរិញ្ញាបត្ររង នៅវិទ្យាស្ថានអលណេសិន ចំនួន១៧០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា៥០កន្លែងនៅវិទ្យាស្ថានអាហ្កា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 22/10/2024
ឱកាសសិក្សាអាហារូបករណ៍ចំនួន៥០កន្លែងនៅវិទ្យាស្ថានអាហ្កា (AGA) សិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាថ្នាក់បរិញ្ញាបត្ររង និងថ្នាក់បរិញ្ញាបត្រ សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥។
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប


































































