សម្តេចធិបតី ៖ ដើម្បីកសាងមូលធន​មនុស្ស, សុខភាព និង​ចំណេះដឹង គឺជា​កិច្ច​ការ​សំខាន់ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានបញ្ជាក់ជាថ្មីថា មូលធន​មនុស្ស គឺជា​គន្លឹះ​អាទិភាព​សម្រាប់​ការ​កសាង​ប្រទេស​ ព្រោះ​តែ​មនុស្សមនុស្ស គឺជាដង្ហើមសេដ្ឋកិច្ចក្នុងការអភិវឌ្ឍប្រទេសជាតិ និងការថែរក្សាប្រពៃណី វប្បធម៌ និងអត្តសញ្ញាណជាតិ ។ ប្រការនេះហើយដែលរាជរដ្ឋាភិបាល ត្រូវយកចិត្តទុកដាក់ទៅលើ សុខភាព និងចំណេះដឹងរបស់ធនធានមនុស្ស។

ក្នុងពិធីប្រកាសដាក់ឱ្យអនុវត្តជាផ្លូវការ «ផែនទីបង្ហាញផ្លូវឆ្ពោះទៅការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥» នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៣ ខែឧសភា ឆ្នាំ២០២៤ សម្តេចធិបតី ហ៊ុន ម៉ាណែត បានគូស​បញ្ជាក់ថា គោលដៅ​នៅក្នុងការ​កសាងសុខភាព គឺធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​អាចទទួលបានការ​ថែទាំសុខភាព ពីសេវាសុខាភិបាលដែលមានគុណភាព តម្លៃសមរម្យ ដូច្នេះចាំបាច់​ត្រូវ​ការនូវ​ គោលដៅចំនួន៣ ដែលរាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់គឺ ៖ ១- គុណភាពសុខាភិបាល (Quality) ២- លទ្ធភាពក្នុងការប្រើប្រាស់ (Access) និង ៣- តម្លៃសមរម្យ (Suitable cost)។

តើរាជរដ្ឋាភិបាលបានធ្វើ​អ្វីខ្លះហើយ​សម្រាប់គោលដៅទាំង៣ ?

ពាក់ព័ន្ធនឹងគោលដៅទី១ គឺ គុណភាពសុខាភិបាល បើតាមប្រសាសន៍របស់សម្តេចធិបតី អស់រយៈពេល​៤០ឆ្នាំមកនេះ កម្ពុជា​បាន​វិនិយោគ​យ៉ាង​ច្រើន​ទៅ​លើវិស័យសុខាភិបាល ពោលគឺវិស័យសុខាភិបាល​ស្ថិត​នៅ​ក្នុងវិស័យនាំមុខ នៃការ​វិនិយោគ​របស់រាជរដ្ឋាភិបាលកម្ពុជា ដោយផ្តោត​ទៅលើការ​ពង្រឹង និង​ធ្វើ​ឱ្យ​ប្រសើរឡើង ហេដ្ឋារចនាសម្ព័ន្ធរូបវន្តសុខាភិបាល ទំនើបកម្មឧបករណ៍បរិក្ខាលើកកម្ពស់គុណភាពថ្នាំ បង្កើនសមទ្ធផលនៅមូលដ្ឋាន ពង្រឹងក្រមប្រតិបត្តិ ពង្រឹងការកសាងធនធាន​មនុស្ស និងជំរុញបន្ថែមទៅមូលដ្ឋាន និង​លើកទឹកចិត្ត និតផ្តល់សិទ្ធិ​ឱ្យវិស័យ​ឯកជននៅក្នុង និង​ក្រៅប្រទេស​ចូលរួម។

ក្រៅពីគុណភាពសុខាភិបាល គឺ លទ្ធភាពក្នុងការ​ទទួលបាន​សេវា ដែលជាគោលដៅទី២ គឺរាជរដ្ឋាភិបាល​បានកំពុងអនុវត្ត​តាមរយៈ ការ​រុញសេវាសុខាភិបាល​ឱ្យ​ដល់ថ្នាក់មូលដ្ឋាន ក៏សាងប៉ុស្តិ៍សុខភាព មណ្ឌលសុខភាព ពេទ្យបង្អែកស្រុក ពង្រឹងពេទ្យបង្អែកខេត្ត​ ពេទ្យថ្នាក់ជាតិ ទំនើបកម្ម សេវា បង្កើនគុណភាព នៃការផ្តល់សេវាប្រភេទធ្ងន់ និង​រុញទៅដល់តាមខេត្ត ដែលជាផែនការ​របស់រាជរដ្ឋាភិបាល គឺការ​រៀបចំជាមន្ទីរពេទ្យតំបន់ ។ ក្នុងនោះក៏​មាន​ការដាក់ចេញ​នូវគោលនយោបាយអាទិភាពទី១ ស្តីពីការថែទាំសុខភាពឆ្ពោះទៅរក​ការគ្របដណ្តប់គុណភាពសេវា គ្របដណ្តប់សុខភាពជាសាកលនៅកម្ពុជា។

វិធានគន្លឹះនៅ​ក្នុងវិស័យសុខាភិបាល​ក្នុងអាណត្តិទី៧នេះ ដោយផ្តោតទៅលើការពង្រឹងមណ្ឌលសុខភាព ពេទ្យបង្អែកស្រុក «យើងពង្រឹងពីក្រោមឡើង យើងទំនើបពីលើចុះ»

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា

ចំណែកគោលដៅទី៣ តម្លៃសមរម្យ គឺរាជរដ្ឋាភិបាលបានរៀបចំ​ប្រព័ន្ធគាំពារសង្គមដែលកំពុង​រៀបចំរាល់ថ្ងៃ ដើម្បីព្យាករណ៍​ទៅថ្ងៃអនាគត ពោលគឺធ្វើយ៉ាងណា​ឱ្យ​ប្រជាពលរដ្ឋ​ចំណាយមិន​ឱ្យលើស​ ៣៥ភាគរយ នៃការព្យាបាល។ សម្តេចធិបតីបានពន្យល់ថា ប្រទេស​នៅលើពិភពលោក កាលណាប្រទេស​រីកចម្រើន តម្លៃនៃការថែទាំសុខភាព​ក៏​ឡើង​ទៅតាមហ្នឹង​ដែរ ដូច្នេះ​ទើបរាជរដ្ឋាភិបាល​កំពុង​រក​រូបមន្តណាដែល​មិន​ឱ្យ​ប្រជាពលរដ្ឋចំណាយ​ខ្ពស់ពេក។

សរុបជារួម បើតាម​ប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី ការគ្របដណ្តប់សុខភាពជាសាកល មិន​មែនត្រឹមតែជាការគិតគូរពីសុខភាពប្រជាពលរដ្ឋ​តែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែថែមជាការនិយោគ​ប្រកបដោយយុទ្ធសាស្រ្ត ដើម្បីអភិវឌ្ឍមូលធន សំដៅលើកកម្ពស់សុខមាលភាពសង្គមសមធម៌ កំណើនសេដ្ឋកិច្ច​ និង​សេចក្តីថ្លៃថ្នូ របស់ជាតិផងដែរ ។ បន្ថែមលើនេះ ការ​គ្របដណ្តប់សុខភាពជាសាកល ក៏​ជាកត្តាគន្លឹះមួយ ដែលចូលរួមចំណែក​ក្នុងការ​សម្រេចបាននូវចក្ខុវិស័យរបស់រាជរដ្ឋាភិបាល ក្នុងការប្រែក្លាយ​កម្ពុជា​ឱ្យ​ទៅជា​ប្រទេស​មានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និង​ក្លាយជា​ប្រទេសមានចំណូលខ្ពស់នៅឆ្នាំ២០៥០៕


ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា ពីកម្មវិធីរដ្ឋាភិបាលអាស៊ែបៃហ្សង់ ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2024

ក្រសួងការបរទេស និងក្រសួងវិទ្យាសាស្ត្រ និងអប់រំនៃសាធារណរដ្ឋអាស៊ែបៃហ្សង់ប្រកាសបើកផ្ដល់អាហារូបករណ៍សិក្សាឆ្នាំ២០២៤ក្រោម...

អាហារូបករណ៍ទៅ​សិក្សា​ថ្នាក់បរិញ្ញាបត្រ​នៅសាកលវិទ្យាល័យ Kent State សម្រាប់ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/08/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Kent State សហរដ្ឋអាមេរិក ឆ្នាំសិក្សា២០២៦ ពីកម្មវិធីអាហារូបករណ៍ Kent State University Global Scholarship 2026 ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ច ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/10/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១៦០កន្លែងនៅវិទ្យាស្ថានជាតិសង្គមកិច្ចក្នុងឆ្នាំសិក្សា២០២៤-២០២៥។ អាហារូបករណ៍ជាការគាំទ្រពី ឯកឧត្តមអភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការជាមួយវិទ្យាស្ថានជាតិសង្គមកិច្ច។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Beijing Normal ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/01/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានប្រកាសដំណឹងអំពីការជ្រើសរើសនិស្សិតទៅសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យប៉េកាំង  (Beijing Normal Universty) នាសាខា Zhuhai នៃសាធារណរដ្ឋប្រជាមានិតចិន ឆ្នាំសិក្សា២០២៥។

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

អាហារូបករណ៍​សម្រាប់ការ​សិក្សាថ្នាក់បរិញ្ញាបត្រ​នៅ​សាកលវិទ្យាល័យ DALI ប្រទេស​ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/07/2024

សាកលវិទ្យាល័យ DALI នៃ​សាធារណរដ្ឋ​ប្រជាមានិតចិន បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​ចំនួន១០កន្លែង ដល់និស្សិត​កម្ពុជា ដើម្បីទៅ​បន្ត​ការ​សិក្សា​នៅ​សាធារណរដ្ឋប្រជាមានិតចិន​ សម្រាប់ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសផ្លាស់ប្ដូរការសិក្សាទៅសាកលវិទ្យាល័យ Chulalongkorn នៃកម្មវិធី AMIS Programme

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/01/2024

ឱកាសផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យ​Chulalongkorn នៃកម្មវិធី Asian International Mobility for Student និង The ASEAN University Network-ASEAN Credit Transfer ...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ ផ្ដល់អាហារូបករណ៍១០០% សិក្សាវគ្គខ្លីផ្នែកសន្តិសុខបច្ចេកវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/06/2023

ក្រសួងប្រៃសណីយ និងទូរគមនាគមន៍ប្រកាសផ្ដល់អាហារូបករណ៍ ១០០% ចំនួន​៤០កន្លែងសម្រាប់ការ​សិក្សាផ្នែកសន្តិសុខបច្ចេកវិទ្យា ។ ជំនាញដែល...

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី