សម្តេចតេជោជំរុញ​ឱ្យ​មានការ​ថែរក្សា​ ការពារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ «ដូនតា»

ភ្នំពេញ – រាជរដ្ឋាភិបាល​កម្ពុជា​នឹង​ផ្តល់​អាហារូបករណ៍​ដល់ការ​បណ្តុះបណ្តាលជំនាញ​វិជ្ជាជីវៈ​សម្រាប់យុវជនចំនួន ១លាន៥សែននាក់ ដោយ​ពួកគេ​ទទួលបានការ​សិក្សាជំនាញវិជ្ជាជីវៈ​ដោយ​មិនបង់ថ្លៃ ហើយ​ថែមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋថែមទៀត។ ក្នុង​ចំណោម​អាហារូបករណ៍នោះ មានប្រមាណ ២ ទៅ​៤ភាគរយ នឹងផ្តល់ជូន​សម្រាប់​ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ «ដូនតា»។

បើតាម​ប្រសាសន៍​របស់សម្តេចតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា ក្នុងជំនួប​ជាមួយ​សិស្សនិទ្ទេស A នៅមជ្ឈមណ្ឌលពិព័រណ៍ជ្រោយចង្វា សម្តេចបញ្ជាក់ថា ការ​បណ្តុះបណ្តាល​ជំនាញ​វិជ្ជាជីវៈ «ដូនតា» នេះ គឺស្ថិត​ក្រោមការ​គ្រប់គ្រង​របស់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ដែលរួមមាន ជាងចម្លាក់ ស្មូន គំនូរ និង​តម្បាញជា​ដើម។ ហើយថា កម្មវិធីបណ្តុះបណ្តាលកំពុងតែត្រូវសិក្សា​រួមគ្នា ហើយ​នៅឆ្នាំក្រោយ​សាលា​បណ្តុះបណ្តាល​របស់ក្រសួងការងារ និង​នៅ​តាម​មូលដ្ឋាន នឹង​ចាប់ផ្តើម​​បើក​ទទួល​យកនិស្សិត​ដើម្បីសិក្សា ។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី

“អញ្ចឹងយើងត្រូវធ្វើការបណ្តុះបណ្តាល ប្រយ័ត្នបាត់អាកន្លែងហ្នឹងទៀត ជាជាងចម្លាក់ ជាស្មូន ជាគំនូរ… ដែលជាវិជ្ជាជីវៈដូនតារបស់យើងបន្សល់ទុក.. បច្ចេកវិទ្យាថ្មីៗក៏​យើងហ្វឹកហាត់ វិជ្ជាជីវៈ មុខរបរដូនតារបស់យើងបន្សល់ទុក ក៏​យើងត្រូវធ្វើ ត្រូវ​បណ្តុះបណ្តាល… “

សម្តេចតេជោ​លើក​ឡើងថា យើង​មិន​អាច​ត្រឹម​តែ​យកជំនាញថ្មីទេ ប៉ុន្តែជំនាញ​ដូនតា​របស់​យើង ក៏​ជាជំនាញ​ដោះ​ស្រាយ​ការងារ​ធ្វើ និង​បង្កើតមុខរបរផងដែរ ។ សម្តេចបន្តថា កន្លង​មក​មាន​សិស្ស​​ចង់រៀន ប៉ុន្តែខ្លះ​គេ​មិនអាច​រៀន​បាន​ដោយសារ​តែខ្វះប្រាក់ដើម្បីសិក្សា ដូច្នេះ​រាជរដ្ឋាភិបាល​នឹងផ្គត់ផ្គង់​សម្រាប់​ការ​បណ្តុះបណ្តាល​ធនធាន​មនុស្ស។

បើតាម​ប្រសាសន៍​របស់សម្តេចនាយករដ្ឋមន្រ្តី ការ​បណ្តុះបណ្តាល​វិជ្ជាជីវៈ «ដូនតា» មិន​ត្រឹម​តែ​មិន​ឱ្យ​បាត់បង់​នោះទេ តែ​វានឹងធ្វើ​ឱ្យ​នោះ​រីកចម្រើន​ឡើង ដែល​វាជាផ្នែក​មួយ នៃសមិទ្ធផល​ទេសចរណ៍ សម្រាប់វិស័យ​ទេសចរណ៍​ផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Chulabhorn Postgraduate Scholarship ប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/07/2023

កម្មវិធីអាហារូបករណ៍ Chulabhorn Postgraduate Scholarship in Thailand ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ។...

ឱកាសសិក្សាអាហារូបករណ៍ KOICA-GIST ប្រទេសកូរ៉េ ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2023

កម្មវិធីអាហារូបករណ៍ពេញលេញ KOICA-GIST កំពុងផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅវិទ្យាស្ថានបច្ចេកវិទ្យា Gwanju នៃប្រទេស​កូរ៉េ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Leed នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យLeed ពីកម្មវិធីអាហារូបករណ៍ Leed Scholarship 2024 សម្រាប់សិក្សាផ្នែកគណនេយ្យ ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

អាហារូបករណ៍សម្រាប់សិស្សនារី ដែលមានបំណងបន្តការ​សិក្សា​ថ្នាក់ឧត្តមសិក្សា​នៅ​រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2024

មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការមិនមែនរដ្ឋាភិបាល បានប្រកាសផ្តល់អាហារូបករណ៍ ២០២៤-២០២៥ សម្រាប់សិស្ស​នារី​ដែល​រស់​នៅ​តាម​បណ្តា​ខេត្ត​ដែលកំពុងសិក្សា...

អាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសឥណ្ឌូនេស៊ី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2026

សាកលវិទ្យាល័យ Muhammadiyah Purwokerto (UMP) ប្រកាសជ្រើសរើសនិស្សិតអន្តរជាតិឱ្យចូលរៀនក្នុងកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ សម្រាប់ឆ្នាំសិក្សា២០២៦...