សម្តេចតេជោ​ប្រាប់​ឱ្យ​មានការ​សិក្សាពីបញ្ហា​យុវជន ក្រោយ​ចំនួនសិស្សស្រីជាប់បាក់ឌុបកើន​​រហូត​ជាង៧០ភាគរយ

ភ្នំពេញ – ក្នុងពិធីជួបសំណេះសំណាល និងផ្ដល់រង្វាន់លើកទឹកចិត្តដល់សិស្សនិទ្ទេស A ក្នុងឆ្នាំសិក្សា២០២១-២០២២ សរុបចំនួន១,០៤៩នាក់ នាព្រឹកថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី បានសម្តែង​មោទនភាពអំពីការកើនឡើង នៃចំនួនសិស្សជាស្រ្តីដែលបានប្រឡងជាប់សញ្ញាមធ្យមសិក្សាទុតិយភូមិរហូត​ដល់ជាង​៧០ភាគរយ តែជាមួយ​គ្នា​នោះ សម្តេច​ក៏បារម្ភពីការធ្លាក់ចុះ​នៃ​ការ​សិក្សារបស់សិស្សប្រុស ដោយ​បានប្រាប់​ឱ្យ​ក្រសួងអប់រំ​ធ្វើការ​សិក្សា​ពី​ករណីនេះ។

ក្នុងការ​ប្រឡង​សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិកន្លងទៅនេះ មាន​បេក្ខជន​សរុប​ចំនួន ១២៥៧៣៩នាក់បានដាក់ពាក្យប្រឡង ក្នុងនោះសិស្ស​ដែល​ប្រឡង​ជាប់​មាន​ចំនួន ៩០៩៥០នាក់ ស្មើ ៧២,៣៧ភាគរយ ​ក្នុងចំណោមអ្នកជាប់នោះ គេឃើញថា ​បេក្ខជន​ជាសិស្ស​ស្រីមានរហូត​ដល់ទៅ ៥២៥១២នាក់ ដែលស្មើនឹង ៧៧,៥២ភាគរយ ។ សម្តេចតេជោលើក​ឡើងថា លទ្ធផលនេះសម្តេចមានមោទនភាពចំពោះ​ការកើន​ឡើងនៃចំនួនសិស្សស្រីដែលប្រឡងជាប់ ប៉ុន្តែសម្តេចក៏​មានកង្វល់ផងដែរចំពោះ​ការ​ធ្លាក់ចុះការសិក្សា របស់សិស្សប្រុស។

សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តី

“ម្ខាងយើងមានមោទនភាពអំពីការ​កើន​ឡើងនៃចំនួនសិស្សជាស្រ្តីដែល​បានប្រឡងជាប់នៅមធ្យមសិក្សា​ទុតិយភូមិ​ តែម្ខាងទៀត​យើង​ក៏​មានការកង្វល់ដែរ កង្វល់ត្រង់ថា ហេតុអីបានជាក្នុងចំនួនអ្នកដែលជាប់១០០នាក់ ៧៧នាក់បានទៅស្រ្តី តើមកពីមូលហេតុអ្វី… យុវជន​ចូលចិត្ត​ដើរលេង ក្នុងពេល​ដែលយុវនារីសម្ងំរៀននៅផ្ទះ ឬយ៉ាងម៉េច?”

ចំពោះការ​កើន​ឡើង​ចំនួន​សិស្ស​ស្រី​ដែល​ជាប់សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ​រហូត​ដល់​​ជាង​៧៧ភាគរយនេះ បើ​តាម​ការ​លើក​ឡើង​របស់ លោកបណ្ឌិត សុខ សូត្រ ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ថា កត្តាដែលនាំឱ្យសិស្សស្រីទទួលបានលទ្ធផលសិក្សាខ្ពស់ជាងសិស្សប្រុស គឺទី១. កត្តាជីវភាពប្រជាជនខ្ពស់អាចផ្ដល់ឱកាសឱ្យកូនស្រីបានរៀន ឪពុកម្ដាយចាប់ផ្ដើមងាកចេញឆ្ងាយពីប្រពៃណីឱ្យកូនស្រីរៀនតិចជាងកូនប្រុសនៅក្នុងគ្រួសារ ទី២. ក្មេងស្រីជាទូទៅរៀនពូកែជាងក្មេងប្រុស ព្រោះរបៀបគិត របៀបរស់នៅមានការអត់ធ្មត់ និងមានការយកចិត្តទុកដាក់ខ្ពស់ជាងក្មេងប្រុស។

ចំណែកកត្ដាដែលនាំឱ្យក្មេងប្រុសបោះបង់ការសិក្សាច្រើនជាងក្មេងស្រីវិញ គឺទី១. តម្រូវការសេដ្ឋកិច្ចច្រើននៅក្នុងគ្រួសារ ឪពុកម្ដាយចង់ឱ្យមានជីវភាពធូរធារទាមទារឱ្យមានកូនប្រុសចេញធ្វើការដើម្បីរកចំណូល, ទី២. ការរៀនជាការវិនិយោគរយៈពេលយូរ និងចង់បណ្ដុះក្មេងស្រីឱ្យមានចំណេះដឹងក្នុងការចិញ្ចឹមកូន និងចេះចាត់ចែងគ្រួសារបានល្អ។ លោកបណ្ឌិត សុខ សូត្រ បន្តថា មកដល់ឧត្តមសិក្សាក្មេងស្រីហាក់ដូចជាថយចុះវិញ ដោយសារដល់វ័យត្រូវរៀបការផង ហើយជីវភាពចិញ្ចឹមកូនវែងឆ្ងាយផង និងការរៀននៅថ្នាក់ឧត្តមសិក្សាមានរយៈពេលយូរ និងពេលខ្លះមិនបានដូចចិត្តផង ក៏ងាកទៅការគិតបែបប្រពៃណីវិញគឺក្មេងស្រីចាប់ផ្ដើមថយចុះនៅកម្រិតឧត្តមសិក្សា។

លោកបណ្ឌិត សុខ សូត្រ

“ខ្ញុំគិតថាជារឿងគួរឱ្យចាប់អារម្មណ៍បើនិយាយអំពីការសិក្សាពីមុនយើងឃើញថា កុមារីបោះបង់ការសិក្សាច្រើន ប៉ុន្តែឥឡូវសិស្សប្រុសបោះបង់ច្រើនទៅវិញ ហើយបើសិស្សប្រុសមិនយកចិត្តទុកដាក់រឿងរៀននេះទេ ថ្ងៃក្រោយក្មេងប្រុសនឹងជួបការលំបាកក្នុងការដឹកនាំគ្រួសារជាមិនខាន”

ព្រឹទ្ធបុរសមហាវិទ្យាល័យអប់រំ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញរូបនេះបន្ថែមថា ដើម្បីចូលរួមជួយជំរុញឱ្យអត្រាការសិក្សារបស់សិស្សស្រី និងសិស្សប្រុសទទួលបានលទ្ធផលគាប់ប្រសើរ គឺឪពុកម្ដាយគប្បីយល់ដឹងពីការវិនិយោគលើការសិក្សាកូនៗរបស់ខ្លួន ដោយបើកឱកាសឱ្យសិស្សប្រុស និងសិស្សស្រីបានចូលរៀនគ្រប់ៗគ្នា និងការធ្វើផែនការគ្រួសារឱ្យបានច្បាស់លាស់។ លើសពីនេះ មានការចូលរួមពីអន្តរក្រសួងទាំងមន្រ្តីមូលដ្ឋាន សង្គមកិច្ច លើកកម្ពស់ការរៀនបំណិនជីវិតដែលរៀននៅសាលាអាចរកចំណូលបានក្នុងការចិញ្ចឹមជីវិត និងជួយឪពុកម្ដាយ ដើម្បីឱ្យយុវជន យុវនារីបានរៀនរហូតមកដល់ថ្នាក់ឧត្តមសិក្សា សម្រេចឱ្យបានគោលដៅឆ្នាំ២០៣០ដល់២០៥០ ឱ្យបានអត្រា៤០% ដោយបច្ចុប្បន្នយើងមានត្រឹមតែជាង១០ភាគរយប៉ុណ្ណោះ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សានៅប្រទេសជប៉ុន ពីកម្មវិធីអាហារូបករណ៍ធនាគារអភិវឌ្ឍអាស៊ីឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/03/2023

កម្មវីធីអាហារូបករណ៍ The ADB-Japan Scholarship Program (JSP) បានប្រកាស​ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់សិក្សានៅសាកលវិទ្យាល័យ Tokyo ...

អាហារូបករណ៍ម៉ាណាគី ទៅសិក្សា​នៅប្រទេស​ណូវែលហ្សេឡង់ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/03/2026

ស្ថានទូតណូវែលហ្សេឡង់ប្រចាំកម្ពុជា កាលពីថ្ងៃទី១ ខែមីនា បានប្រកាសផ្តល់អាហារូបករណ៍ Manaaki New Zealand Scholarships សម្រាប់ឆ្នាំ២០២៦ ដល់ប្រជាជន​កម្ពុជា។

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែងសម្រាប់៤២ជំនាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/10/2024

ជាឱកាសល្អសម្រាប់ការសិក្សាជំនាញវិជ្ជាជីវៈចំពោះយុវជន យុវនារី ដែលបោះបង់ការសិក្សា ឬមិនមានលទ្ធភាពបន្តការសិក្សាឱ្យសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ស្ពឺជាច្រើនកន្លែង។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា TVET ១,៥លាន

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Sydney ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Sydney នៃប្រទេសអូស្ដ្រាលីឆ្នាំសិក្សា២០២៣ ។ការសិក្សាផ្ដល់ដោយកម្មវិធី...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ HTW Berlin University ប្រទេសអាល្លឺម៉ង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/02/2026

ឱកាសទទួលបានអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ទៅសិក្សា​នៅសាកលវិទ្យាល័យ HTW Berlin ពីកម្មវិធីអាហារូបករណ៍ DAAD MIDE Scholarship 2026 ប្រទេសអាល្លឺមង់។ ជំនាញដែលអាហារូបករណ៍ផ្ដល់ឱ្យសិក្សា...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធី Canada-ASEAN នៅប្រទេសកាណាដា ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/03/2025

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សា និងក្រោយឧត្ដមសិក្សា ពីកម្មវិធី Canada-ASEAN Scholarships and Educational Exchanges for Development (SEED) ឆ្នាំសិក្សា២០២៥ ។

ឱកាស​ចូលរួមវគ្គសិក្សាជាស៊េរី “មេរៀនអតីតកាល មាគ៌ា​ឆ្ពោះទៅអនាគត” ពី អ.វ.ត.ក.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2025

ជាឱកាស​សម្រាប់គ្រូបង្រៀន សាស្រ្តាចារ្យបង្រៀន​លើ​មុខ​វិជ្ជាមនុស្សសាស្រ្ត ព្រមទាំ​ងអ្នក​ដឹកនាំ​ជំនាន់ក្រោយ​ទាំងអស់! ពេលនេះ អង្គជំនុំជម្រះវិសាមញ្ញ​ ក្នុង​តុលាការ​កម្ពុជា (អ.វ.ត.ក.) ប្រកាស​បើក​ដាក់ពាក្យ សម្រាប់ការ​ចូលរួម​វគ្គ​សិក្សា​...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា