សម្ដេចតេជោ ៖ គ្រូបញ្ចេញចំណេះដឹងទៅឱ្យសិស្ស ទាល់តែសិស្សមានសមត្ថភាពស្រូបយកចំណេះពីគ្រូទើបអាចក្លាយជាអ្នកចេះដឹង

ភ្នំពេញ – ថ្លែងក្នុងពិធីប្រគល់សញ្ញាបត្រជូននិស្សិតសាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) ជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៣នេះ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា គ្រូបញ្ចេញចំណេះដឹងទៅឱ្យសិស្ស ប៉ុន្តែទាល់តែសិស្សមានសមត្ថភាពស្រូបយកចំណេះវិជ្ជាពីគ្រូ ទើបអាចក្លាយទៅជាអ្នកចេះដឹង ហើយសិស្សខ្លួនឯងក៏ត្រូវមានការស្រាវជ្រាវផងដែរ។

សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន មានប្រសាសន៍ថា រឿងរៀនសូត្រខុសគ្នាពីរឿងចាក់ថ្នាំ ឬការបញ្ចូលឈាម អ្នកជំងឺខ្វះឈាម ត្រូវការយកឈាមពីមនុស្សម្នាក់ ទៅបញ្ចូលឱ្យមនុស្សម្នាក់ ដើម្បីការរស់រៀន និងជាសះស្បើយពីជំងឺ ។ ប៉ុន្តែការរៀនមិនអាចផ្ទេរចំណេះដឹងពីខួរក្បាលមនុស្សម្នាក់ទៅខួរក្បាលមនុស្សម្នាក់បានទៀតទេ គឺត្រូវមានគ្រូ និងត្រូវមានសិស្ស ។

នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក៏បានផ្ដាំផ្ញើដល់និស្សិតទាំងអស់ឱ្យបន្តការខិតខំបន្ថែមទៀត មិនមែនទទួលសញ្ញាបត្រថ្ងៃនេះចប់ត្រឹមប៉ុណ្ណឹងនោះទេ ត្រូវបន្តការខិតខំដើម្បីទទួលបានចំណេះដឹងកាន់តែខ្ពស់ កាន់តែជ្រៅ ហើយត្រូវបណ្ដុះបណ្ដាលចំណេះដឹង និងអភិវឌ្ឍខ្លួនចាប់យកការរៀនសូត្រពេញមួយជីវិត ។

សម្តេចតេជោ ហ៊ុន សែន​ នាយករដ្ឋមន្រ្តី

“ខ្ញុំក៏សូមចូលរួមជាមួយអាណាព្យាបាល និស្សិតទាំងអស់ ដែលទទួលបានសញ្ញាបត្រនៅថ្ងៃនេះ បើគ្មានពួកគាត់ទេ យើងលំបាក ព្រោះមានអ្នកនៅលីវទទួលបានការផ្គត់ផ្គង់ពីឪពុកម្ដាយ ឬពីអ្នកជួយឧបត្ថម្ភ ដើម្បីទទួលបានការបណ្ដុះបណ្ដាល ប៉ុន្តែមាននិស្សិតខ្លះក៏មានប្ដី និស្សិតខ្លះក៏មានប្រពន្ធ និស្សិតខ្លះមានទាំងកូនមានទាំងចៅទៅទៀតដែលរៀនពេញមួយជីវិត”

គួររជម្រាបជូនផងដែរថា សាកលវិទ្យាល័យឯកទេសនៃកម្ពុជា (CUS) មាននិស្សិតជិត៧ពាន់នាក់ ដែលបានបញ្ចប់ការសិក្សាដោយជោគជ័យ ក្នុងនោះនិស្សិតថ្នាក់បរិញ្ញាបត្ររងចំនួន ៤៤៣នាក់, និស្សិតថ្នាក់បរិញ្ញាបត្រចំនួន ៤៤៤៦នាក់ , និស្សិតបរិញ្ញាបត្រជាន់ខ្ពស់ចំនួន ១៦០៣នាក់ និងនិស្សិតថ្នាក់បណ្ឌិតចំនួន ១នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អគ្គនាយកដ្ឋានអប់រំ ជ្រើសរើសនិស្សិតចុះកម្មសិក្សាការងារ ៦រូប លើជំនាញរដ្ឋបាល អប់រំ ទំនាក់ទំនងអន្តរជាតិ និងព័ត៌មានវិទ្យា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/10/2026

ឱកាស​សម្រាប់សិស្ស​និស្សិត ដែល​កំពុងសិក្សា​លើ​ជំនាញ រដ្ឋបាលសាធារណៈ អប់រំ ទំនាក់ទំនងអន្តរជាតិ និងបច្ចេកវិទ្យាកុំព្យូទ័រ និងព័ត៌មានវិទ្យា

ឱកាសសិក្សាអាហារូបករណ៍បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Science Po ប្រទេស​បារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

តាមរយៈកម្មវិធីអាហារូបករណ៍ Emile Boutmy Scholarship 2025 កំពុងប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិ សិក្សានៅសាកលវិទ្យាល័យ Science Po នៃប្រទេសបារាំង ក្នុងឆ្នាំសិក្សា២០២៥។

អាហារូបករណ៍ Global Korea Scholarship (GKS-G) ឆ្នាំ២០២៦ កំពុងជ្រើសរើស​និស្សិតអន្តរជាតិ២ពាន់នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2026

រដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានប្រកាសជាផ្លូវការនូវការផ្តល់អាហារូបករណ៍ថ្នាក់ក្រោយឧត្តមសិក្សា Global Korea Scholarship (GKS-G) សម្រាប់ឆ្នាំ ២០២៦ ដើម្បីផ្តល់ឱកាសដល់និស្សិតអន្តរជាតិសរុបចំនួន ២,០០០ នាក់

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/04/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃកម្រិតសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១(កម្មវិធី១,៥លាននាក់).....

សាកលវិទ្យាល័យក្រចេះ ប្រកាសផ្តល់អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ​៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/01/2023

ភ្នំពេញ- សហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញ សហការណ៍ជាមួយសាកលវិទ្យាល័យក្រចេះ បានសម្រេចផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៣០កន្លែង...

រដ្ឋាភិបាលសឹង្ហបុរីផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត សម្រាប់និស្សិតអន្តរជាតិចំនួន២៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសឹង្ហបុរីឆ្នាំសិក្សា២០២៤ ។ អាហារូបកណរ៍ផ្ដល់ជូនការសិក្សាដល់និស្សិតអន្តរជាតិ...

សិស្សបាក់ឌុបដែលចង់រៀនជំនាញមេកានិករថយន្ត សាលា JVC ផ្តល់អាហារូបករណ៍ ១០០%

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

វិទ្យាស្ថានបច្ចេកទេស ហ្ស៊ី វ៉េ សេ ដែលគេទទួលស្គាល់ថា ជាសាលា​ដែលបណ្តុះបណ្តាលជំនាញជួសជុលរថយន្ត បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ បច្ចេកវិទ្យាឌីជីថល ចំនួន៥០កន្លែង នៅ CADT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2026

ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) បានប្រកាស​ពីការផ្តល់អាហារូបករណ៍ចំនួន ៥០កន្លែង សម្រាប់ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេស​បច្ចេកវិទ្យាឌីជីថល នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)។

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥