នាយករដ្ឋមន្រ្តី ៖ ខ្ញុំ​កំពុងសិក្សាផ្តល់ការ​បណ្តុះបណ្តាល​ជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដល់​យុវជន​ពី​គ្រួសារក្រីក្រ និង​ងាយ​រងគ្រោះ​ដោយ​ឥតគិតថ្លៃ

ភ្នំពេញ – លើក​ឡើង​នៅ​ក្នុង​ពិធី​ចែកសញ្ញាបត្រ​ដល់​និស្សិត​សាកលវិទ្យាល័យ​ឯកទេស​នៃកម្ពុជា (CUS) សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានមានប្រសាសន៍ថា សម្តេច​កំពុង​តែ​សិក្សា​ផ្តល់​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស ជូន​ដល់យុវជន​ពី​គ្រួសារ​ក្រីក្រ និង​គ្រួសារងាយរងហានិភ័យ​នៅទូទាំងប្រទេស ឱ្យ​ទទួល​បានការ​សិក្សា​នៅ​តាម​គ្រឹះស្ថាន​បណ្តុះ​បណ្តាល​របស់រដ្ឋ​ក្នុងកម្រិតសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត១ ដោយ​មិន​បង់ថ្លៃ ហើយ​ទទួលបាន​ប្រាក់ឧបត្ថម្ភ​ប្រចាំខែថែមទៀត។

សម្តេចតេជោបញ្ជាក់ថា យ៉ាងយូរនៅចុងឆ្នាំនេះ ឬដើមឆ្នាំក្រោយគម្រោងនោះនឹងចាប់ផ្តើម ដោយ​មានន័យថា រាជរដ្ឋាភិបាល​នឹង​រ៉ាប់រង​សម្រាប់សិស្ស​ដែលចេញពីគ្រួសារក្រីក្រ​គ្មានលទ្ធភាព​​ទៅ​កាន់មហាវិទ្យាល័យ ដោយ​ទទួល​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈដោយ​មិន​បង់ថ្លៃ ហើយ​ក៏​នឹង​ទទួលបាន​ប្រាក់ឧបត្ថម្ភពីរាជរដ្ឋាភិបាលផងដែរ។

” លទ្ធភាពនៃការ​ជំរុញ​ការ​បណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈឱ្យ​យុវជន​ក្រីក្រទទួលបានការបណ្តុះបណ្តាល មិន​ត្រឹម​តែ​មិន​បង់ប្រាក់ទេ ប៉ុន្តែយើង​ត្រូវផ្តល់ប្រាក់ឧបត្ថម្ភ​ឱ្យ​ពួកគាត់ថែមទៀត… ដោយសារថវិកាជាតិត្រូវបានអនុម័តរួចហើយ យើង​គ្មានកញ្ចប់ថវិកាដើម្បីអនុវត្តទេ ប៉ុន្តែ​រឿង​នេះ​យើង​នឹង​អនុវត្តនៅចុងឆ្នាំ ឬដើមឆ្នាំក្រោយតែម្តង “

បើតាម​ប្រសាសន៍​លើក​ឡើង​របស់សម្តេចតេជោនាយករដ្ឋមន្រ្តី កម្ពុជា​មានសក្តានុពល គឺយុវជន​វ័យ​ក្មេង​មានចំនួនច្រើន ក៏​ប៉ុន្តែសមត្ថភាព​របស់ពួកគេ​នៅ​មាន​កម្រិត ។ យ៉ាងណាក៏ដោយ នៅពេលដែល​គម្រោងដាក់ឱ្យដំណើរ​ការសម្តេចរំពឹងថា យុវជន​ប្រមាណ១លាន៥សែននាក់នឹង​ត្រូវ​បណ្តុះបណ្តាល​ក្នុងមួយឆ្នាំៗនូវជំនាញ​ដែលជាតម្រូវការ​របស់អ្នក​វិនិយោគ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត ១២១កន្លែង ពីកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យជាច្រើនក្នុងប្រទេសថៃ ក្រោមកម្មវិធីអាហារូបករណ៍ Thailand Scholarship Year 2025, THe Ministry of Higer Education, Science...

អាហារូបករណ៍ ASEAN-China Young Leaders ថ្នាក់បណ្ឌិត បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ស្រាវជ្រាវសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នៅប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2026

ក្នុងសេចក្តីជូនដំណឹងកាលពីដើមសប្តាហ៍នេះ ក្រសួងអប់រំ យុវជន និងកីឡា បានឱ្យដឹងថា គណៈកម្មាធិការអាហារូបករណ៍អ្នកដឹកនាំវ័យក្មេងអាស៊ាន-ចិន (ASEAN-China Young Leaders Scholarship) នឹងផ្តល់អាហារូបករណ៍...

ឱកាសសិក្សាជំនាញបច្ចេកទេសវិជ្ជាជីវៈចំនួន២១០០កន្លែងនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/11/2023

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យប្រកាសជ្រើសរើសយុវជន យុវនារី និងសាធារណជនសិក្សាវគ្គបណ្ដុះបណ្ដាលសញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ រយៈពេល៤ខែ ចំនួន២១០០...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

វិទ្យាស្ថានបច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ផ្តល់អាហារូបករណ៍១០០% ព្រមជាមួយ​កន្លែងស្នាក់នៅ ដល់កូនៗ​វីរៈកងទ័ព

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2025

តាមរយៈសេចក្តីជូនដំណឹងកាលពីថ្ងៃទី២៩ កក្កដា វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ហៅកាត់ថា (ITI) បានប្រកាស​ផ្តល់អាហារូបករណ៍​១០០%

សាកលវិទ្យាល័យ Mae Fah Lung ប្រទេសថៃ ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​សម្រាប់ឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/03/2023

ភ្នំពេញ - សាកលវិទ្យាល័យ Mae Fah Lung នៃប្រទេសថៃ បានប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣ ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ ADB-Korea Fellowship Program ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់​នៅ​ប្រទេស​កូរ៉េ សម្រាប់មន្រ្តីរាជការកម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/02/2026

ធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) សហការជាមួយរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េ បានផ្តល់នូវកម្មវិធីអាហារូបករណ៍ ADB-Korea Fellowship Program (KFP) សម្រាប់ឆ្នាំសិក្សា២០២៦ ដែលមានគោលបំណង ពង្រឹងសមត្ថភាពមន្ត្រីរាជការមកពី...

អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ប្រកាស​ផ្តល់​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រ ចំនួន៥០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/08/2025

ក្នុងឆ្នាំសិក្សា២០២៥-២០២៦ នេះ កម្មវិធី អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ តាមរយៈក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ (ក.ប.ទ.) នឹងបន្តផ្តល់អាហារូបករណ៍ចំនួន ៥០០ កន្លែង សម្រាប់សិក្សាថ្នាក់បរិញ្ញាបត្រជំនាញបច្ចេកវិទ្យាឌីជីថល...