សម្តេចតេជោ​នាយករដ្ឋមន្ត្រី ៖ សិស្សនៅជនបទមានឱកាស​​​សិក្សាមិនចាញ់សិស្សនៅទីក្រុង

ភ្នំពេញ – ក្នុង​ពិធីសំណេះសំណាលជាមួយ​សិស្ស​និទ្ទេស A នៅព្រឹក​ថ្ងៃទី០៣ ខែឧសភា ឆ្នាំ​២០២២ សម្តេចអគ្គមហាសេនាបតីតេជោ​ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានលើក​ឡើងថា ដោយសារតែសន្តិភាពនិងការ​យកចិត្តទុកដាក់របស់រាជរដ្ឋាភិបាល​ បច្ចុប្បន្ន​នេះសិស្សជនបទនិងសិស្ស​រស់នៅទីដាច់ស្រយាលមានឱកាសសិក្សា​មិន​ចាញ់អ្នក​រស់នៅទីក្រុង​នោះ​ឡើយ។

សម្តេចតេជោបានលើកឡើងថា ចាប់តាំងពីក្រោយឆ្នាំ​១៩៩៨ សន្តិភាពបានកើត​មានទូទាំងប្រទេស​ ដែលជាលើកដំបូងក្នុងប្រវត្តិសាស្រ្តដ៏យូរលង់របស់កម្ពុជា ដែលយើងមានការ​ឯកភាពជាតិ ឯកភាពទឹកដី។ សម្តេចបញ្ជាក់ថា វត្តមាននៃសន្តិភាព ជំនួស​ឱ្យ​សង្រ្គាម ផ្តល់​ឱកាស​សម្រាប់ការ​អភិវឌ្ឍន៍, ផ្លូវ​ថ្នល់ សាលារៀន ត្រូវបានសាងសង់ទៅ​ដល់ទីជនបទ ផ្តល់​ឱ្យ​អ្នកជនបទ​ទទួលបានការ​សិក្សា​។

“ថ្ងៃនេះ យើងបានឃើញ​នូវ​ការ​ចង្អុលបង្ហាញថា សិស្សនៅជនបទ សិស្ស​នៅបណ្តាខេត្ត មិនអន់ជាងសិស្សនៅទីក្រុងភ្នំពេញទេក្នុងការសិក្សា ។ ដំណើរ​ផ្លូវរបស់ខ្ញុំប្រមាណជាង៦ពាន់គីឡូម៉ែត្រ នៅឆ្នាំ​២០១៦ ទៅតាមតំបន់នានាដែលធ្លាប់ជាទីកន្លែងប្រយុទ្ធ ខ្ញុំបានដាក់សាលារៀន…”

សម្តេចតេជោបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានវិនិយោគធំណាស់​ទៅលើវិស័យអប់រំ ដោយថា ​កាលពីដើមសិស្សរត់រកសាលា ប៉ុន្តែបច្ចុប្បន្ន​ គឺសាលារត់រកសិស្ស។ សម្តេចសង្កត់ធ្ងន់ថា នៅក្នុងសេចក្តីថ្លែងការណ៍សន្ទុក​ឆ្នាំ​២០០២ បានចង្អុលបង្ហាញថា ឃុំមួយ​ត្រូវមានអនុវិទ្យាល័យមួយ​, ប៉ុន្តែឥឡូវយើងមិនប្រើភាសានេះទៀតទេ ឃុំ​មួយ ត្រូវ​មានអនុវិទ្យាល័យ​មួយ​យ៉ាងតិច ដើម្បីកាត់បន្ថយ​ចម្ងាយ​ផ្លូវ នៃការធ្វើដំណើររបស់សិស្ស។

បើយោងតាមរបាយការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា គិតត្រឹមឆ្នាំសិក្សា ២០២១-២០២២ កម្ពុជាមាន​សាលាមត្តេយ្យសិក្សា និងគ្រឹះស្ថានសិក្សាចំណេះ ទូទៅទាំងសាធារណៈ និងឯកជនចំនួន ១៨៤៣០សាលា ក្នុងនោះ មត្តេយ្យសិក្សាសហគមន៍ ៣០៨៣ កន្លែងគ្រឹះស្ថានសិក្សាចំណេះទូទៅសាធារណៈ ១៣៦៨១និងគ្រឹះស្ថានសិក្សាឯកជន ១៦៦៦។ ចំណែកគ្រឹះស្ថានឧត្តមសិក្សាមានសរុបចំនួន ១៣០ ក្នុងនោះគ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ៤៨ និងគ្រឹះស្ថានឧត្តមសិក្សាឯកជន ៨២ ដោយឡែក​និស្សិតកំពុងសិក្សានៅកម្រិតឧត្តមសិក្សាមានសរុបចំនួន ១៩៨,៣៦៣នាក់៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum ឆ្នាំសិក្សា២០២៤ នៅប្រទេសហុងគ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ PECS ពីកម្មវិធីអាហារូបករណ៍ Stipendium Hungaricum សម្រាប់ឆ្នាំសិក្សា២០២៤នៅប្រទេសហុងគ្រី។ ...

ឱ​កាស​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​ទៅ​សិក្សា​នៅ​ ​University​ ​of​ ​Toronto​ ​សម្រាប់​ឆ្នាំ​២០២៧​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2026

​ឱកាស​សម្រាប់​សិស្សានុសិស្ស​កម្ពុជា​ដែល​បញ្ចប់​ថ្នាក់​ទី​១២​ ​ហើយ​មាន​បំណង​ចង់​បន្ត​ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ​នៅ​ប្រទេស​កាណាដា​បាន​មកដល់​ហើយ​។ ​ពេលនេះ​អាហារូបករណ៍​ ​Lester​ ​B​.​ ​Pearson​ ​International​ ​Scholarship​ ​2027​

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

ឱកាសសិក្សានៅអឺរ៉ុប ៖ អូទ្រីសប្រកាសផ្តល់អាហារូបករណ៍កម្រិតបរិញ្ញាបត្រជាន់ខ្ពស់ និងក្រោយបណ្ឌិត សម្រាប់ឆ្នាំសិក្សា ២០២៧-២០២៨

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2026

ក្រសួងអប់រំ យុវជន និងកីឡា បានចេញសេចក្តីជូនដំណឹងជាផ្លូវការស្តីពីការផ្តល់អាហារូបករណ៍របស់ក្រសួងអប់រំ វិទ្យាសាស្ត្រ និងស្រាវជ្រាវសហព័ន្ធអូទ្រីស (BMBWF)

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Columbia ប្រទេសកាណាដាឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Columbia ពីកម្មវិធីអាហារូបករណ៍ Schmidt Science Fellowships 2024 នៃប្រទេសកាណាដា ឆ្នាំសិក្សា២០២៤ ។ ជំនាញដែល...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីរដ្ឋាភិបាលសាធារណៈរដ្ឋឆែក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2024

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាធារណៈឆែកពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលសាធារណរដ្ឋឆែកសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ ...

អាហារូបករណ៍ TVET ចំនួន ១២០៥កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/10/2025

សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ នឹង​ជ្រើសរើស​សិស្ស​និស្សិតរហូត​ដល់ចំនួន ១២០៥នាក់ សម្រាប់ទទួលអាហារូបករណ៍​ទៅតាម​មុខ​ជំនាញ និង​កម្រិតសញ្ញាបត្រ។

ក្រសួងទេសចរណ៍ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញឆុងកាហ្វេ និងសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ សម្រាប់ខេត្តបាត់ដំបង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/08/2023

គណៈកម្មការគ្រប់គ្រងគម្រោង ហូកា នៃក្រសួងទេសចរណ៍ ក្រោមកិច្ចសហការជាមួយគម្រោង “គាំទ្រនិរន្តរភាពហេដ្ឋារចនាសម្ព័ន្ធជនបទ ដើម្បីទីផ្សារកសិករ និងពាណិជ្ជូបនីយកម្មកសិកម្មនៅកម្ពុជា (SAAMBAT)”...