បណ្ណាល័យអេឡិចត្រូនិកសម្ដេចតេជោ ហ៊ុន សែន ទទួលបានមេដាយមាស និងលិខិតសរសើរពីចក្រភពអង់គ្លេស

បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បានទទួលមេដាយមាស និងលិខិតសរសើរ ពីចក្រភពអង់គ្លេស ក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី ២០២៤។ នេះជាមោទនភាពមួយសម្រាប់កម្ពុជាដែលទទួលបានភាពជោគជ័យក្នុងការផ្ដួចផ្ដើមគំនិតច្នៃប្រឌិត និងបង្កើតថ្មី និងមានការទទួលស្គាល់កម្រិតអន្តរជាតិ។

លោក លុយ​ មិថុនា ស្ថាបនិក នៃបណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា លោកពិតជាមានមោទនភាពដែលបណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បានទទួលមេដាមាស និងលិខិតសរសើរពីប្រទេសអង់គ្លេសក្នុងកម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី ២០២៤។ លោក លុយ​ មិថុនា បន្តថា មុននឹងទទួលបានមេដាយមាស និងលិខិតសរសើរ គឺមានការវាយតម្លៃជាច្រើនរបស់គណកម្មការលើគំនិតច្នៃប្រឌិតក្នុងការបង្កើតថ្មីរបស់យើង។

លោក លុយ​ មិថុនា ស្ថាបនិកនៃបណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន

លោក លុយ​ មិថុនា បញ្ជាក់បន្ថែមថា បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន ជាគេហទំព័រមួយសម្រាប់ប្រមូលផ្ដុំដោយព័ត៌មានជាច្រើនដូចជា ព័ត៌មានរបស់សម្ដេចតេជោ ព័ត៌មានថ្នាក់ដឹកនាំ និងមានសៀវភៅឯកសារចាប់ពីថ្នាក់ទី១ រហូតដល់ថ្នាក់ទី១២ និងព័ត៌មានចំណេះដឹងជាសំឡេងអាន និងជាវីដេអូជាច្រើនទៀត ដោយទទួលស្គាល់ពីក្រសួងអប់រំ យុវជន និងកីឡា។ «ខ្ញុំសង្ឃឹមថា បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន ជាបណ្ណាល័យមួយដែលអាចផ្ដល់ឱកាសឱ្យប្រជាជនខ្មែរស្វែងរកចំណេះវិជ្ជាបាន»។

ស្ថាបនិកនៃបណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន លើកឡើងថា បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បង្កើតឡើងដើម្បីឱ្យប្រជាជនខ្មែរ សិស្សានុសិស្ស អាចរៀនបានគ្រប់ទីកន្លែង បើទោះជាមិនមានលទ្ធភាពក៏អាចរៀនបាន។ ជាពិសេស កម្មករ កម្មការិនីរោងចក្រដែលមិនទាន់ចេះអានអក្សរនៅឡើយ អាចឆ្លៀតពេលរៀនបាន បន្ទាប់ពីទំនេរពីការងារដោយមានទាំងសៀវភៅ និងវីដេអូបង្រៀន។

កម្មវិធីប្រកួតគំនិតច្នៃប្រឌិត និងបង្កើតថ្មី ២០២៤

បើតាម លោក លុយ​ មិថុនា បណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន បង្កើតឡើងចាប់តាំងពីឆ្នាំ២០១៥ ហើយបានដាក់ឱ្យដំណើរការប្រើប្រាស់ក្នុងឆ្នាំ២០២២ នៅសាលាមធ្យមវិចិត្រសិល្បៈ។ លោក លុយ​ មិថុនា បន្តថា រយៈពេលជិត៩ឆ្នាំមកនេះ ក្រុមការងារនៅតែខំប្រឹងប្រែង និងយកបណ្ណាល័យអេឡិកត្រូនិកសម្ដេចតេជោ ហ៊ុន សែន ដែលជាគំនិតច្នៃប្រឌិតរបស់ក្រុមការងារទៅប្រកួតប្រជែងនៅបរទេសជាញឹកញាប់។

គួរបញ្ជាក់ថា បណ្ណាល័យអេឡិកត្រូនិក សម្ដេចតេជោ ហ៊ុន សែន បានបង្កើតឡើងដើម្បីតបស្នងតម្លៃនៃសន្តិភាព ហើយបណ្ណាល័យនេះមានព័ត៌មានចំណេះដឹងជាច្រើនរបស់ថ្នាក់ដឹកនាំកំពូលៗ ជាពិសេសព័ត៌មានរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋន្ត្រីនៃកម្ពុជា ដែលអាចប្រើជាប្រយោជន៍ទូទៅសម្រាប់សិស្សនិស្សិត និងប្រជាពលរដ្ឋ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សា​ថ្នាក់បរិញ្ញាបត្រ និង​បរិញ្ញាបត្រជាន់ខ្ពស់ នៅ​សាកលវិទ្យាល័យលីមកុកវីង ពីកម្មវិធីអាហារូបករណ៍ អ.ម.ត.

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/12/2025

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិត​ក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង​សម្តេចកិត្តិព្រឹទ្ធបណ្ឌិត បានប្រកាស​ផ្តល់អាហារូបករណ៍តាមរយៈ​សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត និង​លោកជំទាវ​បណ្ឌិត ពេជ ចន្ទមុន្នី សិក្សា​នៅ...

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលដាណឺម៉ាកឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2024

រដ្ឋាភិបាលដាណឺម៉ាកប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Southern Denmark សម្រាប់ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតចំនួន២០កន្លែងនៅ BTBU នៃសាធារណរដ្ឋប្រជាមានិតចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យសាកលវិទ្យាល័យបច្ចេកវិទ្យា និងពាណិជ្ជកម្មប៉េកាំង (Beijing Technology and Business ) ពី ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន...

ឱកាសបន្តការសិក្សានៅបារាំង! អាហារូបករណ៍ France Excellence Eiffel ឆ្នាំ២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/10/2026

បារាំង ផ្តល់អាហារូបករណ៍ដល់និស្សិតកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៧–២០២៨

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាបប្រកាស​ផ្ដល់អាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស​ជាច្រើន​កន្លែងសម្រាប់យុវជន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/08/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនសៀមរាប ប្រកាសផ្ដល់អាហារូបករណ៍១០០% ជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណជន ចូលសិក្សាកម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស រយៈពេល២ឆ្នាំ។

អាហារូបករណ៍ជំនាញ Fashion សិក្សានៅប្រទេសកូរ៉េខាងត្បូង និងអាមេរិក

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/06/2026

សម្រាប់សិស្ស-និស្សិតដែលមានក្តីស្រមៃចង់ទៅបន្តការសិក្សាលើជំនាញ Fashion ពេលនេះ​ឱកាស​បាន​មក​ដល់ ដោយអាចសិក្សាដល់ទៅ២ប្រទេស គឺនៅកូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក ពីកម្មវិធី Fashion Institute of Technology (FIT)។



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *