សម្តេចតេជោលើកទឹកចិត្ត​យុវជន ក៏​ដូចជាថ្នាក់ដឹកនាំបន្តរៀនសូត្រជាប្រចាំ ខណៈពិភពលោកដើរកាន់តែលឿន

ភ្នំពេញ – មានប្រសាសន៍​លើក​ឡើង​នៅ​ក្នុង​កម្មវិធីប្រគល់សញ្ញាបត្រជូននិស្សិតបញ្ចប់ការ​សិក្សា​ពីសាកលវិទ្យាល័យ​ភូមិន្ទនីតិសាស្រ្ត និង​វិទ្យាសាស្រ្តសេដ្ឋកិច្ច នាព្រឹកថ្ងៃទី៥ ខែមិថុនា ឆ្នាំ​២០២៣ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រ​កម្ពុជា បានស្នើ​ទៅ​ដល់យុវជន ក៏​ដូចជាពលរដ្ឋ​កម្ពុជា បន្តរៀនពេញមួយ​ជីវិត ដោយសារតែសភាពការណ៍​ពិភពលោកដើរ​កាន់តែលឿន។

សម្តេចតេជោមានប្រសាសន៍ថា នៅថ្ងៃនេះ យើង​អាចនឹង​គិតថា យើង​បានរៀនចប់បរិញ្ញាបត្រ យើង​កំពុងមានលទ្ធភាព ប៉ុន្តែសភាពការណ៍ពិភពលោកបច្ចុប្បន្នកំពុងតែដើរលឿនណាស់ បច្ចេកវិទ្យា​កាន់តែវិវឌ្ឍខ្លាំង ដូច្នេះ​តម្រូវ​ឱ្យ​យើង​រៀន​សូត្រជាប្រចាំ ដោយ​មិន​អាចនៅទ្រឹងបាននោះទេ។ បើតាមប្រសាសន៍របស់សម្តេចតេជោ ប្រសិនបើយើងនៅទ្រឹង នោះយើងនឹងក្លាយ​ទៅជាជនអភិរក្ស​និយម​ដ៏​គួរ​ឱ្យ​ខ្លាច។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

“​បញ្ហា​នេះ វាមិន​មែនគ្រាន់តែចង្អុលបង្ហាញទៅ​លើនិស្សិតទេ ប៉ុន្តែចង្អុលបង្ហាញទៅលើមេដឹកនាំផងដែរ បើមេដឹកនាំនោះមិនព្រមរៀនសូត្រ មិន​ព្រមស្វែងយល់ គឺពួកគាត់នឹងក្លាយទៅជាឧបស័គ្គរារាំងនូវការជឿនលឿនរបស់ក្មេងជំនាន់ក្រោយ វាប្រៀបបានដូចជាដុំថ្មសង្កត់ពន្លកដែល​កំពុងតែរីកដុះដាល ដូច្នេះគ្រប់តួអង្គទាំងអស់​ ត្រូវបន្តការរៀន រៀនពេញមួយជីវិត….”

សម្តេចតេជោ​បន្តថា ដំណាក់កាលនេះ គឺជា​ដំណាក់កាលសេដ្ឋកិច្ចឌីជីថល ដូច្នេះគេមិន​អាចយកបញ្ហាកាលពី២០ឆ្នាំមុន មកធ្វើជាវិធីសាស្រ្តដឹកនាំនៅពេលនេះបានទេ ។ តែយ៉ាងណាបើតាមប្រសាសន៍​របស់សម្តេចតេជោ ត្បិតតែអតីតកាល​យើង​មិន​អាចធ្វើអ្វីវាកើត ប៉ុន្តែអតីតកាលវាផ្តល់នូវ​បទពិសោធន៍​ឱ្យ​យើង​សម្រាប់តម្រង់ផ្លូវបច្ចុប្បន្នកាល និង​អនាគតកាល។

សូមបញ្ជាក់ថា ការសិក្សា​ពេញមួយ​ជីវិត គឺជាដំណើរការ​រៀនសូត្រ​ទាំងនៅក្នុង​ប្រព័ន្ធ ក្រៅ​ប្រព័ន្ធ និង​មិន​ផ្លូវការ តាំងពីការ​ចាប់កំណើត​រហូត​ដល់វ័យ​ជរា ដើម្បី​អភិវឌ្ឍវិជ្ជាសម្បទា បំណិនសម្បទា ចរិយាសម្បទា កាយសម្បទា និង​គុណសម្បទា ឱ្យ​ក្លាយ​ជាពលរដ្ឋល្អ និង​ចេះរួមរស់​ជាមួយ​គ្នា​ប្រកបដោយ​សុខដុម​នៅ​ក្នុងសង្គម។ ស្ថិត​ក្នុងបរិការណ៍ នៃសកលភាវូបនីយកម្ម​សតវត្សរ៍ទី២១ និង​ការ​ប្រកួតប្រជែង​ទាំងក្នុង​តំបន់ និង​សកលលោកផ្នែកសង្គម សេដ្ឋកិច្ច នយោបាយ បរិស្ថាន វប្បធម៌ ឧស្សាហកម្ម និង​បច្ចេកវិទ្យា បុគ្គលគ្រប់រូប​ត្រូវ​ទទួលបានការបណ្តុះបណ្តាលវប្បធម៌សិក្សា​ពេញមួយ​ជីវិត។

បច្ចុប្បន្ននេះ កម្ពុជា​កំពុង​បោះជំហានទៅរកដំណាក់កាលថ្មីមួយ​ទៀត នៃការ​អភិវឌ្ឍ គឺការប្រែក្លាយ​កម្ពុជាឱ្យ​ទៅជាប្រទេស​ដែលមានចំណូលមធ្យមកម្រិតខ្ពស់​នៅ​ឆ្នាំ​២០៣០ និង​ជាប្រទេស​ដែលមាន​ចំណូល​ខ្ពស់​នៅ​ឆ្នាំ​២០៥០។ នៅ​ក្នុងន័យ​នេះ រាជរដ្ឋាភិបាលកម្ពុជា ក៏​បានបង្កើត​ឡើងនូវ​គោល​នយោបាយ​ជាតិស្តីពីការ​សិក្សា​ពេញមួយ​ជីវិត ដើម្បីឆ្លើយតបទៅនឹងបរិបទថ្មី សំដៅ​អភិវឌ្ឍធនធាន​មនុស្ស​ប្រកបដោយ​សក្តានុពលសម្រាប់ឈាន​ឆ្ពោះ​ទៅសម្រេចចក្ខុវិស័យ​កម្ពុជា​ខាងលើ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងចំនួន៥៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2024

​វិទ្យាស្ថានពហុច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីដែលបោះបង់ការសិក្សាព្រោះកត្តាផ្សេងៗឱ្យសិក្សាជំនាញវគ្គខ្លីចំណួ៥៤០កន្លែង...

ក្រសួងទេសចរណ៍​ផ្តល់អាហារូបករណ៍១០កន្លែង នៅវិទ្យាស្ថានទេសចរណ៍​សៀងហៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/01/2023

ក្រសួងទេសចរណ៍​កម្ពុជា បានប្រកាស​ទៅ​ដល់​សិស្ស និស្សិត បុគ្គលិក​ជំនាញ​ទេសចរណ៍ និង​មន្រ្តីរាជការ​ក្រសួងទេសចរណ៍​ទាំងអស់ ពីការផ្តល់អាហារូបករណ៍​ចំនួន​១០កន្លែង...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ៣០០កន្លែង នៅវិទ្យាស្ថានខ្មែរជំនាន់ថ្មី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2024

គណៈកម្មាធិការ​អាហារូបករណ៍​សិស្ស-និស្សិតក្រីក្រ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សេន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និងបរិញ្ញាបត្រ ចំនួន ៣០០កន្លែង...

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀង ផ្ដល់អាហារូបករណ៍ ១០០% ចំនួន១២០០កន្លែង លើជំនាញ TVET

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/06/2025

វិទ្យាស្ថានពហុបច្ចេកទេសភូមិភាគតេជោសែនស្វាយរៀងបានប្រកាសផ្ដល់អាហារូបករណ៍ ១០០% សម្រាប់ការបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈកម្រិត១ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ។

សាលាទូតដ៏ល្បីរបស់រុស្ស៊ី MGIMO ប្រកាសផ្ដល់អាហារូបករណ៍ដល់សិស្សកម្ពុជា សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/09/2026

វិទ្យាស្ថានទំនាក់ទំនងអន្តរជាតិរដ្ឋមូស្គូ (MGIMO University) ដែលស្ថិតក្រោមឱវាទនៃក្រសួងការបរទេសសហព័ន្ធរុស្ស៊ី និងជាគ្រឹះស្ថានឧត្តមសិក្សាផ្នែកការទូតឈានមុខគេ

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិត ផ្នែកវេជ្ជសាស្ត្រ នៅប្រទេសជប៉ុន រយៈពេល៦ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 08/07/2026

អាហារូបករណ៍សិក្សាពេញថ្លៃផ្នែកវិជ្ជសាស្ត្រ នៅប្រទេសជប៉ុន សម្រាប់ឆ្នាំសិក្សា២០២៧-២០៣៥

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក នៅសាកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2025

សាកលលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល នឹងធ្វើការជ្រើសរើសនិស្សិតចូលសិក្សាថ្នាក់បរិញ្ញាបត្រចក្ខុគិលានុបដ្ឋាក ជំនាន់ទី៩ ចំនួន៥០នាក់ ដោយក្នុងនោះនឹងផ្ដល់អាហារូបករណ៍ចំនួន៥កន្លែងពីកម្មវិធីអាហារូបករណ៍ The Fred Hollows Foundation...

អាហារូបករណ៍សិក្សានៅប្រទេសចិនចំនួន៨០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/12/2025

តាមរយៈគណៈកម្មធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាធារណរដ្ឋប្រជាមានិតចិន សម្រាប់ឆ្នាំសិក្សា...

ឱកាសចូលរួមកម្មវិធីសិក្ខាសាលាអន្តរជាតិ “The 5th ROK-Mekong Youth Group Workshop” នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/06/2026

ជាឱកាស​សម្រាប់យុវជន​កម្ពុជាក្នុងការ​ផ្លាស់ប្តូរ​ការ​សិក្សា​ទៅក្រៅប្រទេស ពេលនេះ ក្រសួងការបរទេសនៃសាធារណរដ្ឋកូរ៉េ (ROK) បានប្រកាសបើកទទួលពាក្យសុំសម្រាប់ការ​ចូលរួមកម្មវិធីសិក្ខាសាលាក្រុមយុវជនកូរ៉េ-មេគង្គ លើកទី៥ ...