ឯកឧត្តម ហង់ជួន ណារ៉ុន បង្ហាញចក្ខុវិស័យកំណែទម្រង់វិស័យអប់រំកម្ពុជាឆ្ពោះទៅរកគុណភាព ដោយរៀនសូត្រពីប្រព័ន្ធអប់រំសិង្ហបុរី និងបណ្តាប្រទេសអភិវឌ្ឍទូទាំងពិភពលោក

ក្នុងជំនួបពិភាក្សាការងារជាមួយតំណាងក្រសួងអប់រំ នៃប្រទេសសិង្ហបុរី កាលពីពេលថ្មីៗនេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា បានបង្ហាញពីចក្ខុវិស័យក្នុងការធ្វើ​កំណែទម្រង់វិស័យអប់រំកម្ពុជាឆ្ពោះទៅរកគុណភាពដោយរៀនសូត្រពីប្រព័ន្ធអប់រំសិង្ហបុរី និងបណ្តាប្រទេសនានាទូទាំងពិភពលោក ដើម្បីឆ្លើយតបទៅនឹងយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលអាណត្តិទី៧ ដែលបានកំណត់យកការអភិវឌ្ឍធនធានមនុស្សជាអាទិភាព ឈានទៅសម្រេចចក្ខុវិស័យកម្ពុជាឆ្នាំ២០៣០ និង២០៥០។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានលើកឡើងពីកំណែទម្រង់វិស័យអប់រំជាច្រើនដំណាក់កាលនៅកម្ពុជា ដែលបានចាប់ផ្តើមពីការធ្វើកំណែទម្រង់ការប្រឡងមធ្យមសិក្សាទុតិយភូមិ តាមរយៈការពង្រឹងបន្ថែមសមត្ថភាពគ្រូបង្រៀន និងវិធីសាស្ត្របង្រៀន ការពង្រឹងការគ្រប់គ្រងនៅតាមសាលារៀន ការលើកកម្ពស់បច្ចេកវិទ្យាអប់រំ វិធីសាស្ត្របង្រៀនបែបចម្រុះ និងការសហការជាមួយដៃគូអភិវឌ្ឍ និងអ្នកពាក់ព័ន្ធក្នុងវិស័យអប់រំ។

ទស្សនកិច្ចនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី

រដ្ឋមន្រ្តីក្រសួងអប់រំកម្ពុជា ក៏បានចែករំលែកពីសមិទ្ធផល១០ឆ្នាំ នៃកំណែទម្រង់ការបណ្តុះបណ្តាលគ្រូបង្រៀនក្នុងវិស័យអប់រំកម្ពុជា ចាប់តាំងពី ឆ្នាំ២០១៤ មកទល់បច្ចុប្បន្ននេះ ដោយរំលេចថា ក្រសួងបានដាក់ចេញនូវយុទ្ធសាស្ត្រកំណែទម្រង់សាលាគរុកោសល្យ ដូចជា ១. បង្កើនគុណវុឌ្ឍិគ្រូ កែលម្អកម្មវិធីបណ្តុះបណ្តាល និងវិធីសាស្ត្របង្រៀន ២. លើកកម្ពស់សមត្ថភាពវិជ្ជាជីវៈគ្រូឧទ្ទេស ៣. អភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ ៤. លើកកម្ពស់ភាពជា អ្នកដឹកនាំគ្រប់គ្រង ៥. ផ្សារភ្ជាប់ទ្រឹស្តីទៅនឹងការអនុវត្តកម្មវិធីសិក្សាគរុកោសល្យ ៦. ការធានាគុណភាពអប់រំជាដើម។

ក្នុងឱកាសនោះដែរ លោក Song Chern Wei អគ្គនាយករងទទួលបន្ទុកកម្មវិធីសិក្សាក្នុងវិស័យអប់រំ នៃប្រទេសសិង្ហបុរី បានបង្ហាញជូនឯកឧត្តមរដ្ឋមន្រ្តីអំពីវឌ្ឍនភាពនៃការអភិវឌ្ឍប្រព័ន្ធអប់រំរបស់ប្រទេសសិង្ហបុរី ដើម្បីសម្របទៅនឹងដំណាក់កាលនីមួយៗនៃបម្រែបម្រួលសេដ្ឋកិច្ច រួមមាន ការអភិវឌ្ឍជំនាញសតវត្សទី២១ នៅក្នុងសាលារៀន, ការរៀបចំសកម្មភាពបន្ថែមនៅក្នុងកម្មវិធីសិក្សា, ការអប់រំកាយដើម្បីធ្វើឱ្យរាងកាយមានភាពសកម្ម និងសុខភាពល្អ, ការលើកកម្ពស់ជំនាញឌីជីថល និងបច្ចេកវិទ្យា, ការពង្រឹងការគាំទ្រស្មារតីនិងសុខុមាលភាព និងការអប់រំកម្រិតឧត្តមសិក្សា។

លោក Song Chern Wei ក៏បានលើកឡើងអំពីការគាំទ្រ និងពង្រីកបន្ថែមនូវគន្លងនៃការសិក្សាពេញមួយជីវិត ដោយរៀបចំកម្មវិធីសិក្សាឱ្យមានភាពចម្រុះ និងបង្កើនឱកាសបន្ថែម ធ្វើឱ្យប្រសើរឡើងនៃការអប់រំនៅថ្នាក់មត្តេយ្យសិក្សា និងការបង្កើនភាពបត់បែននៃការសិក្សា តាមការអនុវត្តកម្មវិធី Full Subject-Based Banding។

កឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា

គួរ​ជំរាបជូនថា ក្នុងអំឡុងដំណើរទស្សនកិច្ចផ្លូវការនៃកម្មវិធី Lee Kuan Yew Exchange Fellowship នៅប្រទេសសិង្ហបុរី ឯកឧត្តម ហង់ជួន ណារ៉ុន បានដឹកនាំប្រតិភូក្រសួងអប់រំ យុវជន និងកីឡា បំពេញទស្សនកិច្ចនៅវិទ្យាស្ថានជាតិអប់រំនៃសាកលវិទ្យាល័យបច្ចេកវិទ្យាណានយ៉ាងសិង្ហបុរី (Nanyang Technological University) ដើម្បីស្វែងយល់ពីការបណ្ដុះបណ្ដាលគ្រូបង្រៀន, ធ្វើទស្សនកិច្ចសិក្សានៅវិទ្យាស្ថានពហុបច្ចេកវិទ្យាណានយ៉ាងសិង្ហបុរី (Nanyang Polytechnic) ដើម្បីពិនិត្យមើលគំរូនៃប្រព័ន្ធអប់រំពហុបច្ចេកទេសរបស់សិង្ហបុរីផងដែរ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ ECNU ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅសាកលវិទ្យាល័យ East China Normal University(ECNU) ពីកម្មវិធីអាហារូបករណ៍សៀងហៃ...

ក្រសួងអប់រំ ជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សា​នៅសាកលវិទ្យាល័យ SUSTech ប្រទេស​ចិន ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/03/2025

ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសប្រឡងជ្រើសរើសសិស្សនិស្សិតចំនួន១០រូប ឱ្យ​ទៅសិក្សាថ្នាក់បរិញ្ញាបត្រនៅ សាកលវិទ្យាល័យ SUSTech ( Southern University of Science and Technology) នៃសាធារណរដ្ឋប្រជាមានិតចិន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី British Wellcome Scholarships 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2025

កម្មវិធីអាហារូបករណ៍ British Wellcome Scholarship 2025 ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យផ្សេងៗក្នុងចក្រភពអង់គ្លេស។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាពេញលេញ សម្រាប់និស្សិតអន្តរជាតិ...

កម្មវិធីផ្លាស់ប្តូរវប្បធម៌ Autumn Korean Culture Camp 2024 នៅប្រទេសកូរ៉េខាងត្បូង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/07/2024

ជាឱកាសសម្រាប់សិស្សានុសិស្សក្នុងការសិក្សាស្វែងយល់អំពីវប្បធម៌ដ៏សម្បូរបែប និងទទួលយកបទពិសោធថ្មីៗនៅក្នុងប្រទេសកូរ៉េខាងត្បូងរយៈពេល ៦ ថ្ងៃ គឺចាប់ពីថ្ងៃទី១៧-២២ ខែវិច្ឆិកា ឆ្នាំ២០២៤...

ឱកាសអាហារូបករណ៍សិក្សានៅប្រទេសអូស្ត្រាលី ពី Macquarie University International Scholarship សម្រាប់និស្សិត​ពីតំបន់អាស៊ាន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/12/2025

សាកលវិទ្យាល័យ Macquarie ដែលជាគ្រឹះស្ថានសិក្សាលំដាប់ថ្នាក់អន្តរជាតិមួយក្នុងប្រទេសអូស្ត្រាលី កំពុងប្រកាសផ្តល់អាហារូបករណ៍ Vice-Chancellor's International Scholarship សម្រាប់និស្សិតឆ្នើមមកពីបណ្តា...

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Boston សហរដ្ឋអាមេរិកឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/09/2023

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យBoston ពីកម្មវិធីអាហារូបករណ៍ Trustee 2024 នៅសហរដ្ឋអាមេរិក ។ អាហារូបករណ៍ផ្ដល់ជូនចំនួន២០កន្លែងសម្រាប់ការ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/12/2023

ក្រសួងអប់រំ យុវជន និងកីឡា កម្ពុជាប្រកាសជូនដំណឹងពីការប្រឡងអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យមហាសារ៉ាខាម នៃព្រះរាជាណាចក្រថៃចំនួន១៤កន្លែង...

ឱ​កាស​សម្រាប់​យុវជន​នៅ​ខេត្ត​ស្ទឹងត្រែង​ រៀន​ជំនាញ​ចំនួន​ ​៩​ ​ឥត​គិត​ថ្លៃ​

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/07/2026

​សម្រាប់​យុវជន ​ក៏​ដូចជា​សាធារណជន​ទូទៅ​រស់​នៅក្នុង​ខេត្ត​ស្ទឹងត្រែង​ ​ដែល​ចង់​ទទួលបាន​ជំនាញ​ប្រចាំ​ជីវិត ​ពេលនេះ​ មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ​ខេត្ត​ស្ទឹងត្រែង



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *