បន្លែសុវត្ថិភាពដាំដុះតាមសាលារៀន​ផ្តើម​ប្រមូលផល ដើម្បីគាំទ្រ​ដល់កងទ័ពជួរមុខ និង​ជនភៀសសឹក

ចលនាដាំដុះបន្លែសុវត្ថិភាព ដែលជាការផ្ដួចផ្ដើមបំផុសដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត អគ្គស្នងការសមាគមកាយឫទ្ធិនារីកម្ពុជា បានចាប់ផ្ដើមប្រមូលផលជាបណ្ដើរៗហើយនៅតាមសាលារៀន និងតាមសហគមន៍នានា ដើម្បីយកទៅផ្ដល់ជូនដល់វីរកងទ័ពនៅសមភូមិមុខ វីរនគរបាលជាតិ និងប្រជាពលរដ្ឋដែលកំពុងភៀសសឹកនៅតាមជំរំសុវត្ថិភាព។

ចលនា “យើងរួមគ្នាដើម្បីជាតិ” គឺជា​ចលនាបំផុសសកម្មភាពដាំបន្លែ ដែលអាច​ឆាប់ប្រមូលផល​នៅតាមសាលារៀន ផ្ទះសម្បែង វត្តអារាម និង​ដីសហគមន៍ សំដៅកសាង​កសិផលជាតិ ដើម្បីទ្រទ្រង់​ដល់វីរកងទ័ព វីរនគរបាលជួមុខ​ការពារព្រំដែន និង​ជនភៀសសឹក​ដោយសារ​ការឈ្លានពីសំណាក់យោធាថៃ។

ក្នុងឱកាសជួបសំណេះសំណាលជាមួយលោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស ព្រមទាំងចូលរួមប្រមូលផលបន្លែក្នុងចលនា “យើងរួមគ្នាដើម្បីជាតិ!” នៅសាលាបឋមសិក្សាភ្នំពេញថ្មី កាលពីថ្ងៃអាទិត្យ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត បានមានប្រសាសន៍ដោយ​បង្ហាញនូវមោទនភាព និងក្តីរំភើបយ៉ាងក្រៃលែង ចំពោះចលនាដាំបន្លែដែលត្រូវបានធ្វើឡើងនៅទូទាំងប្រទេស ក្រោមស្មារតីស្នេហាជាតិ និងសាមគ្គីភាពខ្មែរតែមួយ។ លោកជំទាវបណ្ឌិត ក៏បានថ្លែងអំណរព្រះគុណដល់ព្រះសង្ឃ និងអរគុណដល់អាជ្ញាធររាជធានី-ខេត្ត សាលារៀន វត្តអារាម សហគមន៍ និងសិស្សានុសិស្សទាំងអស់ ដែលបានចូលរួមដាំបន្លែស្រស់ៗប្រកបដោយសុវត្ថិភាព ដើម្បីឱ្យវីរកងទ័ពដែលកំពុងឈរការពារបូរណភាពទឹកដី និងជនភៀសសឹក មានបន្លែសម្រាប់បរិភោគដែលជំនួយដល់សុខភាព។

ផលបន្លែ​នៅសាលាបឋមសិក្សាភ្នំពេញថ្មី

ជាមួយគ្នានេះ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ក៏បានបង្ហាញនូវការជឿជាក់ថា ចលនានៃការគាំទ្រដល់ វីរយុទ្ធជនកម្ពុជា និងជួយដល់អ្នកភៀសសឹកនេះ នឹងនៅបន្តក្នុងដួងចិត្តរបស់ប្រជាពលរដ្ឋខ្មែរគ្រប់រូប ហើយបន្តសហការគ្នា ដើម្បីកម្ពុជាមានកម្លាំងដ៏ខ្លាំងក្លា ថែរក្សាការពារប្រទេសជាតិ ។

បើតាម​ប្រសាសន៍ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងភូមិសាស្ត្ររាជធានីភ្នំពេញ មានសាលារៀនជាង១៧០កន្លែង បានកំពុង​ចូលរួមក្នុងចលានាដាំបន្លែ សម្រាប់ផ្ដល់ជូនវីរកងទ័ព វីរនគរបាលជាតិ និងប្រជាពលរដ្ឋភៀសឹក ហើយបន្លែដែលប្រមូលបាន នឹងត្រូវនាំទៅផ្ដល់ជូនពួកគាត់ភ្លាមៗ។

នាយកសាលាបឋមសិក្សាភ្នំពេញថ្មី និងនាយកសាលាបឋមសិក្សាគោកបញ្ជាន់ មានប្រសាសន៍ថា បន្ទាប់ពីមានការបំផុសចលនា ដែលផ្ដួចផ្ដើមឡើងដោយលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ក្នុងនាមថ្នាក់ដឹកនាំសាលា លោកបានរួមគ្នាជាមួយលោកគ្រូអ្នកគ្រូ ដឹកនាំសិស្សានុសិស្ស ដាំបន្លែសុវត្ថិភាព ដើម្បីផ្ដល់ជូនវីរកងទ័ព វីរនគរបាលជាតិ និងជនភៀសសឹក ជាមួយនឹងទឹកចិត្តសាមគ្គីជាតិ។

សកម្មភាពប្រមូលផលបន្លែ​នៅ​ក្នុង​កសិដ្ឋានកសិកម្ម​ជនភៀសសឹក មណ្ឌលសុវត្ថិភាព​បាត់ផ្តៅ

គួរជំរាបដែរថា ចលនាការដាំបន្លែនេះ មិនត្រឹមតែធ្វើនៅតាមសាលារៀន ទូទាំងប្រទេសប៉ុណ្ណោះទេ នៅតាមជំរំភៀសសឹកមួយចំនួន អាជ្ញាធរខេត្តក៏បានបំផុសឱ្យ​មានការដាំបន្លែផងដែរ។ ឯកឧត្តម មាន ចាន់យ៉ាដា អភិបាលខេត្តឧត្តរមានជ័យ ក៏​បាន​ចុះជួយប្រមូលផលបន្លែ​នៅ​ក្នុង​កសិដ្ឋានកសិកម្ម​ជនភៀសសឹក ស្ថិតនៅមណ្ឌលសុវត្ថិភាព​បាត់ផ្តៅ, ឯកឧត្តមមានប្រសាសន៍ថា ការប្រមូលផលបន្លែ​ផ្គត់ផ្គង់ដោយផ្ទាល់ទៅកាន់កងទ័ពជួរមុខ និង​ជនភៀសសឹក គឺបានឆ្លុះបញ្ចាំង​ពីយុទ្ធសាស្រ្ត​គ្រប់គ្រង​គ្រោះអាសន្ន​ដ៏ឆ្លាតវៃ ដោយ​បានផ្លាស់ប្តូរ​ស្ថានភាពពីការ​រង់ចាំ​ជំនួយ មកជាម្ចាស់ការលើខ្លួនឯង ក្នុង​ការធានាយ៉ាងរឹងមាំ​នូវ​ខ្សែ​សង្វាក់ផ្គត់ផ្គង់​ម្ហូបអាហារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

CGTI ផ្ដល់អាហារូបករណ៍ចំនួន៥០កន្លែងសម្រាប់សិស្សថ្នាក់ទី១២

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ ឬហៅថា CGTI ប្រកាសជ្រើសរើសសិស្សានុសិស្ស ចូលសិក្សាក្នុងវគ្គបណ្ដុះបណ្ដាលចំនួន៥០កន្លែង។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិស្សានុសិស្ស...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សាពីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B នៅសាកលវិទ្យាល័យ Shanghai ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/01/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សា សិក្សា​នៅសាកលវិទ្យាល័យ Shanghai សម្រាប់ឆ្នាំសិក្សា២០២៥ ដល់និស្សិតអន្តរជាតិជាច្រើននាក់។ អាហារូបករណ៍ផ្ដល់ការសិក្សា ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគារអ៊ូរីសម្រាប់និស្សិត នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/06/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ពីកម្មវិធីអាហារូបករណ៍ធនាគាអ៊ូរីសម្រាប់កំពុងសិក្សានៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ អាហារូបករណ៍ផ្ដល់ជូន...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/05/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យ Calgary ប្រទេសកាណាដា សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ដោយ កម្មវិធី University of Calgary Bachlor’s Scholarship 2025 in Canada។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% សិក្សា​ថ្នាក់​បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/08/2025

ជា​ឱកាស​សម្រាប់​សិស្សានុសិស្ស​ដែល​បានបញ្ចប់ថ្នាក់ទី១២ បើទោះជា​ធ្លាក់ ឬជាប់បាក់ឌុប ដោយ​ក្រសួងអប់រំ យុវជន និងកីឡា កំពុង​ប្រកាសប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍១០០% និង​និស្សិត​បង់ថ្លៃ សរុប​ចំនួន ២៩០កន្លែង...

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សារដូវក្ដៅនៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/11/2024

ឱកាសសិក្សាអាហារូបករណ៍សម្រាប់វគ្គសិក្សានារដូវក្ដៅក្នុងប្រទេស អាល្លឺម៉ង់ឆ្នាំសិក្សា២០២៥ ពីកម្មវិធី DAAD University Summer Courses 2025 ។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ដោយការសិក្សា...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...

អាហារូបករណ៍ ស សុខា ១០០កន្លែងនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ឆ្នាំ២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/01/2023

ឱកាសទទួលបានអាហារូបករណ៍សម្រាប់​សិក្សាថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាយអាយស៊ី នៃបច្ចេកទេស ចំនួន១០០កន្លែង សម្រាប់ឆ្នាំសិក្សា២០២២-២០២៣...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/03/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់ក្រោយបរិញ្ញាបត្រនៅសាកលវិទ្យាល័យ Loughborough នៃចក្រភពអង់គ្លេស....