កីឡាការិនីរត់ប្រណាំង ប៊ូ សំណាង ទោះទៅដល់ទីក្រោយគេ តែឈ្នះបេះដូងប្រជាជនកម្ពុជា

វីដេអូនៃសកម្មភាពរត់ប្រណាំងចម្ងាយ ៥០០០ម៉ែត្ររបស់កីឡាការិនីជម្រើសជាតិកម្ពុជា ប៊ូ សំណាង កាលពីថ្ងៃច័ន្ទ ទី៨ ខែឧសភា ក្នុងទីលាននៃពហុកីឡដ្ឋានមរកតតេជោ បានជាធ្វើឱ្យមហាជនកោតសរសើរ និងរំជួលចិត្តយ៉ាងខ្លាំង ចំពោះតែភាពអត់ធ្មត់ និងស្មារតីតស៊ូមិនបោះបង់របស់អត្តពលិករូបនេះ ដោយនាងបានបន្តរត់រហូតដល់គោលដៅដែលបានកំណត់ ទោះជារត់យឺតជាងកីឡាការិនីដទៃជាច្រើនជុំ និងដល់ទីក្រោយកីឡាការិនីវៀតណាម Nguyen Thi Oanh ដែលដល់ទីមុនគេ ៦នាទីក៏ដោយ។

ក្រោយពីរត់មកដល់ទី ប៊ូ សំណាង បានលើកដៃសំពះអរគុណដល់អ្នកគាំទ្រ ទាំងស្រក់ទឹកភ្នែកលាយឡំនឹងដំណក់ទឹកភ្លៀង ដែលធ្វើឱ្យអ្នកគាំទ្រទាំងអស់ទះដៃសាទរចំពោះនាង។ លើសពីនេះ វីដេអូរបស់ កីឡាការិនី ប៊ូ សំណាង ក៏​បាននិងកំពុងល្បីនៅបណ្ដាញសង្គមទាំងក្នុងស្រុក និងបរទេស ដែលមហាជនបានបង្ហាញការកោតសរសើរចំពោះទឹកចិត្តកីឡាដ៏អង់អាច និងក្លាហានមួយនេះ។

កាសែតថៃ MainStand បានចុះផ្សាយពី សំណាង ដោយបានលើកឡើងថា «នេះគឺជាថ្ងៃដំបូង ដែលខ្ញុំឃើញមនុស្សយំហើយ មិនឃើញទឹកភ្នែក ប៉ុន្តែបើយើងក្រឡេងទៅមើលនាង វាគឺជាទិដ្ឋភាពនៃការដឹងគុណអ្វីមួយ។»

ទំព័រហ៊្វេសប៊ុករបស់ព្រះមហាក្សត្រកម្ពុជា ដែលមានឈ្មោះថា Royal du Cambodge ក៏បានបង្ហាញសារលើកទឹកចិត្ត​ចំពោះ អត្តិពលិកកម្ពុជារូបនេះ ដោយថា «កីឡា គឺលើសពីភាពឈ្នះ និងចាញ់» ។ កីឡា មិនបានសំដៅទៅលើតែសេចក្តីឈ្នះចាញ់ចំពោះគូរប្រកួតនោះទេ ខ្លឹមសារបំផុតរបស់អត្តពលិក គឺការបង្ហាញឱ្យ​ឃើញនូវសេចក្តីអំណត់តស៊ូ ការខិតខំប្រឹងប្រែងយកឈ្នះលើខ្លួនឯងចំពោះបញ្ហាដែលកំពុងប្រឈម ស្តែងឱ្យឃើញនូវចំណុចពិសេសរបស់យើងទៅកាន់ពិភពខាងក្រៅ មួយជំហាននៃការខិតខំប្រឹងប្រែង គឺមួយជំហានខិតទៅរកភាពជោគជ័យ។ ប្រជាជនកម្ពុជាគ្រប់រូបមានមោទនភាពយ៉ាងក្រៃលែងចំពោះ អត្តពលិក តំណាងដល់កម្ពុជាទាំងអស់ដែលបានខិតខំប្រឹងប្រែងស្វែងរកមេដាយជូនជាតិ។ យើងនៅទីនេះគាំទ្រអ្នក មិនថាជ័យជំនះ ឬបរាជ័យ។

សម្រាប់លោក ហ្សង់ ហ្រ្វង់ស័រតាន់ នាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ និង​ក៏​ត្រូវ​គេ​ស្គាល់ថា គឺជា​អ្នក​វិភាគអន្តរជាតិដ៏ល្បីឈ្មោះផងដែរនោះ ក៏​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម ​កោតសរសើរ​ចំពោះ​ការ​តស៊ូរបស់កីឡាការិនី ប៊ួ សំណាង ដោយថា «មហាជោគជ័យ គឺ ការយកឈ្នះលើខ្លួនឯង», ប៊ួ សំណាង រត់ទាល់តែដល់ទី (៥ពាន់ម៉ែត្រ) ទោះដល់ក្រោយគេ ទោះត្រូវរត់កាត់ខ្យល់និងក្រោមទឹកភ្លៀង។ លោក​បញ្ជាក់ថា នេះហើយជារូបភាពដែលមានន័យជាងគេ សម្រាប់កម្ពុជាយើង។ ដោយហេតុតែសង្គ្រាម យើងរត់តោងឡើងរទេះភ្លើងនៃការអភិវឌ្ឍក្រោយគេ ប៉ុន្តែយើងនឹងគង់តែទៅដល់ទីអភិវឌ្ឍ ពីព្រោះសន្តិភាពវិលវិញ ពីព្រោះខ្មែររួបរួម ពីព្រោះខ្មែរឈប់បោះបង់។

គួរជម្រាបជូនថា ក្រៅពីសារលើកទឹកចិត្តពីសំណាក់កាសែត និងមហាជនក្នុងស្រុក និងក្រៅស្រុក ផ្ញើសារលើកទឹក និងកោតសរសើរចំពោះនាង ក៏មានមហាជនកម្ពុជាផ្ដល់ប្រាក់លើទឹកចិត្តចំពោះរូបនាងផងដែរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ ទៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/06/2026

ឱកាសផ្លាស់ប្តូរការសិក្សាអន្តរជាតិ នៅសាកលវិទ្យាល័យ Sannio ប្រទេសអ៊ីតាលី ឆ្នាំសិក្សា ២០២៦-២០២៧...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធី Kemitraan Negara Berkebang

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌូនេស៊ី ពីកម្មវិធីអាហារូបករណ៍ Kemitraan Negara Berkembang ឆ្នាំ២០២៤។ អាហារូបករណ៍ផ្ដល់ជូនការសិក្សា...

អង្គការជឿជាក់លើសិស្សជនបទកម្ពុជា ជ្រើសរើសសិស្ស-និស្សិតសិក្សាអាហារូបករណ៍ចំនួន២០កន្លែងសម្រាប់ឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/06/2024

អង្គការជឿជាក់លើសិស្សជនបទកម្ពុជាប្រកាសជ្រើសរើស សិស្ស-និស្សិតចំនួន២០នាក់ដើម្បីសិក្សាអាហារូបករណ៍នៅថ្នាក់វិទ្យាល័យ សាកលវិទ្យាល័យ...

ឱកាសសិក្សា​ជំនាញវិជ្ជាជីវៈ​នៅវិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប ចំនួន ១៧៥០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2024

វិទ្យាស្ថាន​ពហុបច្ចេកទេស​ភូមិភាគ​តេជោសែន​សៀមរាប​ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ឱ្យ​ចូលសិក្សា​ជំនាញវិជ្ជាជីវៈ​ជាច្រើន​កន្លែង​សម្រាប់​ឆ្នាំសិក្សា​២០២៤-២០២៥។

ឱកាសផ្លាស់ប្តូរការសិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio Superio de Musica de Vigo ប្រទេស​អេស្ប៉ាញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/03/2026

ជា​ឱកាស​សម្រាប់សិស្សនិស្សិតកំពុងសិក្សា​ផ្នែក​តូរ្យតន្រ្តី, សាកលវិទ្យាល័យ​ភូមិន្ទវិចិត្រសិល្បៈ បានប្រកាស​ពីការ​ផ្តល់អាហារូបករណ៍ដល់​និស្សិត​ចំនួន៤រូប ដើម្បីទៅផ្លាស់ប្តូរ​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Conservatorio

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍សិក្សាវគ្គខ្លីថ្នាក់ Full-Stack Development នៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/10/2025

ឱកាសសិក្សាអាហារូបករណ៍វគ្គខ្លីថ្នាក់ Full-Steak Development រយៈពេល៤ខែ នៅ ADITI Academy សម្រាប់ឆ្នាំសិក្សាថ្មី។ អាហារូបករណ៍គាំទ្រ​ដោយ​ធនាគារវីង ផ្ដល់ជូន ១០០% ចំនួន ៣០កន្លែង ៨០% ចំនួន១០កន្លែង និង ៧០% ចំនួន ១០កន្លែង។

អាហារូបករណ៍ ៧០% សិក្សាវគ្គខ្លីនៅ ADITI Academy

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/08/2025

ឱកាសសិក្សាវគ្គខ្លីផ្នែកព័ត៌មានវិទ្យានៅ ADITI Academy សម្រាប់សិស្សានុសិស្សចូលសិក្សារយៈពេល៣ខែ ដោយភ្ជាប់ការសិក្សាទ្រឹស្ដី និងការអនុវត្តជាក់ស្ដែង។

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ ផ្ដល់​អាហារូបករណ៍​ថ្នាក់​សញ្ញាបត្រ​បច្ចេកទេស​ចំនួន៦០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

នៅ​ក្នុង​ឆ្នាំសិក្សា​២០២៤-២០២៥ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បាន​ប្រកាស​ជ្រើសរើស​សិស្ស-និស្សិតចំនួន៦០០នាក់ សម្រាប់​ទទួល​អាហារូបករណ៍​សិក្សា​ទៅ​លើមុខ​ជំនាញ​ជាច្រើន​ដែល​កំពុង​មាន​តម្រូវ​ការ...