វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ ជ្រើសរើសសិក្ខាកាមចូលរៀនជំនាញ TVET ១២០នាក់​ដោយ​ឥតបង់ថ្លៃ

ជាឱកាស​ល្អសម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន រស់នៅខេត្តព្រះវិហារ ពេលនេះវិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ ប្រកាស​ជ្រើសរើស​សិក្ខាកាម​ទាំងពីរភេទ ចំនួន១២០នាក់ ដើម្បីចូលរៀន​ដោយឥតបង់ថ្លៃ។

ជំនាញបច្ចេកទេស​ដែលផ្តល់ជូនសម្រាប់ការសិក្សា​រួមមាន ៖ ១.ថែទាំ និង​ជួសជុល​ទោចក្រយានយន្ត ចំនួន១វគ្គ (សិក្ខាកាម១៥នាក់), ២.ថែទាំ និងជួសជុល​ម៉ាស៊ីនធុនតូច ចំនួន១វគ្គ (សិក្ខាកាម១៥នាក់), ៣.ការដំឡើងបណ្តាញអគ្គិសនីក្នុងអគារ ចំនួន១វគ្គ (សិក្ខាកាម១៥នាក់), ៤.ផ្សារអគ្គិសនី ចំនួន១វគ្គ (សិក្ខាកាម១៥នាក់), ៥.ការងារកំបោរ ចំនួន ២វគ្គ (សិក្ខាកាម៣០នាក់), ៦.សេវាកម្មកុំព្យូទ័រ ចំនួន២វគ្គ (សិក្ខាកាម៣០នាក់)។

វគ្គសិក្ខានីមួយៗមានរយៈពេល​សិក្សាចំនួន ៤ខែ ចាប់ពីថ្ងៃចន្ទ ដល់ថ្ងៃសុក្រ។

លក្ខខណ្ឌ នៃការជ្រើសរើស ៖ យុវជនទាំងពីរភេទ​ដែលមានចំណាប់អារម្មណ៍ ផ្តល់អាទិភាព​ជូន ជនក្រីក្រ ជនជាតិដើមភាគតិច សិស្សបោះបង់ការសិក្សា ជនពិការ ក្មេងកំព្រា ដែលមាន​អាយុចាប់ពី​១៥-៣០ឆ្នាំ។

សំណុំលិខិតដែលត្រូវបំពេញ ៖ ពាក្យសុំចុះឈ្មោះចូលរៀន ១ច្បាប់, ជីវៈប្រវត្តិសង្ខេប ១ច្បាប់, រូបថតថ្មី ថតចំពីមុខ អាវធំក្រវ៉ាត់ក (៤x៦) ចំនួន៤សន្លឹក ដោយភ្ជាប់មកជាមួយ​នូវ​សៀវភៅ​គ្រួសារ ឬសៀវភៅស្នាក់នៅ ប័ណ្ណសមធម៌កម្រិតក្រីក្រ១ ឬក្រីក្រ២ (ករណីដែលមានប័ណ្ណសមធម៌)។

ការទទួលពាក្យ​ចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះ នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ មានទីតាំង​ផ្លូវលេខ ៦A ភូមិដំណាក់ សង្កាត់​កំពង់ប្រណាក ក្រុងព្រះវិហារ (ខាងក្រោយសាលាខេត្តព្រះវិហារ) ឬតាមរយៈមន្រ្តីអភិវឌ្ឍន៍សហគមន៍។ កាលបរិច្ឆេទចូលរៀន​នៅ​ថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៣៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna នៅប្រទេសស៊ុយអែត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/08/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Dalarna ពីកម្មវិធីអាហារូបករណ៍ Dalarna University Scholaship នៅ...

ឱកាសសិក្សាអាហារូបករណ៍១៥០កន្លែង នៅបណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/11/2023

បណ្ឌិតសភាបច្ចេកវិទ្យាឌីជីថលកម្ពុជាប្រកាសប្រលងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជំនាញឯកទេសនានាចំនួន១៥០កន្លែងក្នុងឆ្នាំសិក្សា២០២៣-២០២៤។ អាហារូបករណ៍....

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃព័រទុយហ្គាល់ ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/10/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Porto នៃប្រទេសព័រទុយហ្គាល់ សម្រាប់និស្សិតអន្តរជាតិជាច្រើនកន្លែង នៅឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់សម្រាប់ថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ថ្នាក់បណ្ឌិត និងថ្នាក់បណ្ឌិត។

បំណង ​ផ្ដល់​អាហារូបករណ៍​កន្លែង​ស្នាក់នៅ​ ​២​១០​កន្លែង​ ​ដល់​និស្សិត​បន្ត​ការ​សិក្សា​នៅ​រាជធានី​ភ្នំពេញ​សម្រាប់​ឆ្នាំ​សិក្សា​២០២៦​-​២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/08/2026

​ដើម្បី​ជួយ​សម្រួល​ដល់​ការ​លំបាក ​និង​កាត់បន្ថយ​បន្ទុក​ចំណាយ​លើ​ការ​ស្វែងរក​កន្លែង​ស្នាក់​នៅ​ប្រកបដោយ​គុណភាព​ សុវត្ថិភាព​ ​និង​តម្លៃ​សមរម្យ​ ​"​បំណង​"

ឱកាសសិក្សាអាហារូបករណ៍នៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 25/06/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្តមសិក្សាពីកម្មវិធីអាហារូបករណ៍ U of Manitoba Scholarship for International Students 2025-2026 នៅប្រទេសកាណាដា។ អាហារូបករណ៍ផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជានខ្ពស់ និងថ្នាក់បណ្ឌិត។

អាហារូបករណ៍អន្តរជាតិ Lester B. Pearson នៅសាកលវិទ្យាល័យ Toronto

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2024

ជាឱកាស​សម្រាប់និស្សិត​ដែល​ចង់បន្ត​ការ​សិក្សា​នៅ​សាកលវិទ្យាល័យ Totonto ប្រទេស​កាណាដា ដោយពេលនេះ កម្មវិធីអាហារូបករណ៍ Lester B. Pearson បានប្រកាស​ជ្រើសរើសនិស្សិតពីជុំវិញពិភពលោក...

ឱកាសសិក្សា Online នៅវិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/07/2023

វិទ្យាស្ថានបច្ចេកវិទ្យា Massachusetts ផ្ដល់ការសិក្សាឥតគិតថ្លៃសម្រាប់កម្មវិធីសិក្សា online វគ្គខ្លីឆ្នាំសិក្សា២០២៣-២០២៤ ដោយមានសញ្ញាបត្របញ្ជាក់ការសិក្សាជូន ។...

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសជ្រើសរើសសិស្សចូលរៀនជំនាញវិជ្ជាជីវៈ កម្រិត១ ឥតគិតថ្លៃចំនួន ៦៣០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/12/2023

វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដែលជាគ្រឹះស្ថានសិក្សា​របស់រដ្ឋស្ថិតក្រោម​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានប្រកាស​ជ្រើសរើសសិស្ស​ចំនួន ៦៣០នាក់ សម្រាប់កម្រិតសញ្ញាបត្របច្ចេកទេស និង​វិជ្ជាជីវៈ១ (C1)...