កីឡាការិនីមេដាយមាសស៊ីហ្គេម កាំង មុយនីន យកជ័យជម្នះមកបញ្ជាក់ថា កីឡាសំខាន់សម្រាប់ជីវិត

ភ្នំពេញ – កីឡាការិនី កាំង មុយនីន បានបង្កើតប្រវិត្តសាស្រ្តថ្មីជូនជាតិកម្ពុជាដោយដណ្ដើមបានមេដាយមាស ២គ្រឿងក្នុងព្រឹត្តិការណ៍កីឡាស៊ីហ្គេម លើវិញ្ញាសាហែលទឹកពាក់ជើងទា (Bi Fins) ចម្ងាយ ៤០០ម៉ែត្រ និងចម្ងាយ ២០០ម៉ែត្រ ។ ក្រោយពីទទួលជយជម្នះកីឡាការិនី កាំង មុយនីន បានលើកឡើងថា កីឡាសំខាន់សម្រាប់សុខភាព ហើយការសិក្សាក៏ត្រូវផ្សាភ្ជាប់ស្មារតីកីឡា ។

កីឡាការិនី កាំង មុយនីន បាននិយាយថា កញ្ញាមិនបានរំពឹងខ្ពស់លើការប្រកួតយកមេដាយមាសផ្នែកកីឡាហែលទឹកវិញ្ញាសាទាំងពីរខាងលើ តែផ្ទុយទៅវិញក្នុងពេលប្រកួតត្រូវតែបញ្ចេញសក្តានុពលប្រកួតប្រជែងឱ្យអស់ពីសមត្ថភាព ។ ទន្ទឹមគ្នានេះ លទ្ធផលប្រកួតកីឡាគឺមិនអាចស្មានទុកជាមុនបាននោះទេ ដោយសារកីឡាការិនីដៃគូប្រកួតទាំងអស់សុទ្ធសឹងតែមានសមត្ថភាពដូចគ្នា ។ 

ម្ចាស់មេដាយមាសកីឡាហែលទឹកស៊ីហ្គេម កាំង មុយនីន បានបញ្ជាក់បន្ថែមថា ៖

“ ខ្ញុំយល់ថា កីឡាសំខាន់ ! តែឪពុកម្តាយខ្ញុំតាំងពីដើមមកមិនចង់ឱ្យខ្ញុំហាត់កីឡា​ព្រោះគាត់ចង់ឱ្យយើងផ្តោតលើការសិក្សាច្រើនជាង ! គាត់យល់ថា ការសិក្សាសំខាន់ហើយកីឡាហែលទឹក ឬកីឡាជម្រើសជាតិមិនអាចឱ្យយើងចិញ្ចឹមពេញមួយជីវិតបាននោះទេ ប៉ុន្តែអ្វីដែលខ្ញុំធ្វើនៅពេលនេះ គឺខ្ញុំបង្ហាញពួកគាត់ថា ខ្ញុំអាចធ្វើបាន រហូតដល់ពួកគាត់សប្បាយចិត្តគាំទ្រ… ហើយកីឡានិងការសិក្សាអាចទៅព្រមគ្នាបាន” ។

កីឡាការិនី កាំង មុយនីន បានឈ្នះមេដាយមាសលើវិញ្ញាសាហែលទឹកជើងទាចម្ងាយ ៤០០ម៉ែត្រ ដោយប្រើថិរវេលា ៣ : ៥៩.០១ នាទី ពោលគឺបាននាំមុខកីឡាការិនីលេខ២ របស់ឥណ្ឌូនេស៊ី Az Zahra Raqiel ដែលប្រើពេល ៤ : ០៥.៩៧ នាទី ។ ចំណែកកីឡាការិនីកម្ពុជា ឃឿន ប៊ុនពេជ្រមរកត បានទទួលបានមេដាយសំរឹទ្ធលើវិញ្ញាសាដូចគ្នា ដោយប្រើថិរវេលា ៤ : ០៩.៦២នាទី និងបាននាំមុខកីឡាការិនីសិង្ហបុរី Dawn Tong Eh Koh ព្រមទាំងកីឡាការិនីផ្សេងៗទៀត ។

សូមជម្រាបថា កីឡាការិនី កាំង មុយនីន បានជួយឱ្យសហព័ន្ធខ្មែរកីឡាហែលទឹកអាចបំបែកកំណត់ត្រាប្រវត្តិសាស្រ្តឈ្នះមេដាយមាសជាលើកដំបូង បន្ទាប់ពីពួកគេបានរង់ចាំអស់រយៈពេល ៥០ឆ្នាំ និងជាប្រវត្តិសាស្រ្តលើកទី១ ដែលកម្ពុជារង់ចាំអស់រយៈពេល ៦៤ឆ្នាំ ធ្វើជាម្ចាស់ផ្ទះរៀបចំការប្រកួតកីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ ។ សហព័ន្ធខ្មែរកីឡាហែលទឹកបច្ចុប្បន្នដឹកនាំដោយឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាលជ្រើសរើសនិស្សិតអាហារូបករណ៍ទៅសិក្សានៅប្រទេសថៃ ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/12/2024

វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ឈើទាល​ ប្រកាសការប្រឡងជ្រើសរើសសិស្ស និស្សិត និងសាធារណជន ជាច្រើនកន្លែង ដើម្បីទៅបន្ត​ការ​សិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសថៃ ក្រោមគម្រោងព្រះរាជទានរបស់ ព្រះអង្គម្ចាស់ក្សត្រីយមហាចក្រីសិរិនថន

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/05/2023

សាកលវិទ្យាល័យ International University of Health and Welfare ប្រទេសជប៉ុនប្រកាសជ្រើសរើសនិស្សិតឆ្នាំមូលដ្ឋាន និងឆ្នាំទី២ផ្នែកវេជ្ជសាស្ត្រនៃសាកលវិទ្យាល័យវិទ្យាសាស្ត្រ...

ឱកាសស្វែងរកមុខជំនាញសិក្សា និងការងារនៅក្រៅប្រទេស

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/07/2024

ឱកាសល្អសម្រាប់យុវជន យុវនារីសម្រាប់ការស្វែងយល់ពីមុខជំនាញសិក្សា និងមានឱកាសបរទេសដោយឥតគិតថ្លៃជាមួយភ្នាក់ងារជំនាញពីស្ថាប័នអប់រំពីបណ្ដាប្រទេសធំៗនៅលើពិភពលោក។

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

ឱកាសសិក្សាជំនាញ AI ពីកម្មវិធី Google Course Artificial Intelligence 2024 តាមរយៈ Online

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/02/2024

កម្មវិធី Google Course Artificial Intelligence 2024 ផ្ដល់ការសិក្សាអំពី Artificial Intelligence(AI) សម្រាប់ឆ្នាំសិក្សា២០២៤ ។ ការសិក្សាវគ្គខ្លីនេះផ្ដល់...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីកម្មវិធី Melbourne Graduate Research

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/07/2024

ឱកាសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Melbourne ពីកម្មវិធី Melbourne Graduate ...

អាហារូបករណ៍​ជំនាញវិជ្ជាជីវៈ នៅវិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2025

វិទ្យាស្ថានអភិវឌ្ឍន៍មុខជំនាញកម្ពុជា-ថៃ ប្រកាសជ្រើសរើស សិក្ខាកាម សិស្សានុសិស្ស និងសាធារណជន ចូលសិក្សាជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ជាច្រើនកន្លែងសម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្របច្ចេកទេស (វិស្វករ) ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស...

ឱកាសអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងថ្នាក់ក្រោយ​ឧត្តមសិក្សា​ចំនួន១២០កន្លែងនៅ​សាធារណរដ្ឋសង្គមនិយម​វៀតណាម ឆ្នាំ​សិក្សា​២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 04/04/2023

រសួងអប់រំយុវជន និង​កីឡា កាលពីពេលថ្មីៗនេះ បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់​ក្រោយ​ឧត្តមសិក្សា និង​ប្រឡង​ជ្រើសរើស​និស្សិត​អាហារូបករណ៍...

ACE​ ​ផ្តល់​អាហារូបករណ៍​ ​100​% ​ចំនួន​ ​៣៤​ ​កន្លែង​សម្រាប់​ការ​សិក្សា​ភាសា​អង់គ្លេស​រយៈពេល​មួយ​ឆ្នាំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/07/2026

​មជ្ឈមណ្ឌល​អូស្ត្រាលី​សម្រាប់​ការ​បណ្តុះបណ្តាល ​(​ACE​) ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​សិក្សា​ភាសា​អង់គ្លេស​ ​១០០​% ​ចំនួន​ ​៣៤​ ​រង្វាន់​ សម្រាប់​រយៈពេល​មួយ​ឆ្នាំ​ពេញ​ ​ជូន​ដល់​សិស្សានុសិស្ស​កម្ពុជា