ខេត្តរតនគិរី មាន​អត្រា​រៀបការ​វ័យក្មេង​ខ្ពស់ជាង​គេ ៣៧.៣ភាគរយ កំពុង​បង្ក​បញ្ហា​ប្រឈម​ដល់​អនាគត​កុមារ

  • របាយការណ៍ថ្មីបង្ហាញខេត្តរតនគិរីមានអត្រារៀបការវ័យក្មេងខ្ពស់ជាងគេ (៣៧.៣%) ធៀបនឹងខេត្តផ្សេងៗ
  • ផលប៉ះពាល់សំខាន់ ៖
    • បោះបង់ការសិក្សា
    • ផ្ទៃពោះវ័យក្មេងប៉ះពាល់សុខភាព
    • អំពើហិង្សាគ្រួសារ និងអត្រាលែងលះខ្ពស់

ការរៀប​អាពាហ៍ពិពាហ៍​នៅវ័យ​កុមារ ការរៀប​អាពាហ៍ពិពាហ៍​ដោយ​បង្ខំ និង​ការរស់នៅ​ជា​សហភ័ន្ធវ័យកុមារ នៅតែ​ជាបញ្ហា។ ការរៀបការ​វ័យក្មេង​នេះ បាន​បង្កនូវ​បញ្ហាប្រឈម​ជាច្រើន​សម្រាប់​កុមារ និង​ក្មេងជំទង់ ដូចជា ការបោះបង់​ការ​សិក្សា មានផ្ទៃពោះ​វ័យក្មេង បញ្ហា​សុខភាព អំពី​ហិង្សា និង​ឆាប់លែងលះ​ជាដើម។

តាម​របាយការណ៍​សិក្សាស្រាវជ្រាវ​រួម​ដែល​រៀបចំ​ដោយ​ក្រសួង​កិច្ចការនារី សហការ​ជាមួយ​អង្គការ​ភ្លែន​អន្តរជាតិ (២០២៤) ការ​ស្ទង់មតិ​ជាមួយស្រ្តី​ដែលមាន​អាយុចាប់​ពី២០ឆ្នាំ ដល់២៤ឆ្នាំ នៅក្នុង​ខេត្ត​គោលដៅ​ចំនួន៩ ដែល​ខេត្តនីមួយៗ​មានការ​ស្ទង់មតិ​ចំនួន ១៥០នាក់ សរុប​មាន ១៣៥០នាក់។ ការ​ប្រៀបធៀប​អត្រា​ប្រេវ៉ាឡង់ នៃបញ្ហានេះ​នៅតាម​បណ្ដា​ខេត្តទាំង៩ នោះបាន​ឱ្យ​រកឃើញ​ថា ខេត្តរតនៈគីរី គឺជាខេត្ត​ឈរនៅ​កម្រិតខ្ពស់​ជាងគេ​ក្នុងអត្រា ៣៧.៣ភាគរយ, ខេត្តព្រះវិហារ​ឈរនៅ​កម្រិត​ខ្ពស់​បំផុត​ទី២ មាន​អត្រា ១៦.៧ភាគរយ, ខេត្ត​ស្ទឹងត្រែង មាន​អត្រា ១៤.៧ភាគរយ, ខេត្តកំពត មាន​អត្រា ១៤ភាគរយ និង​ខេត្តសៀមរាប មាន​អត្រា ១២ភាគរយ, ខេត្តព្រៃវែង​មាន​អត្រា ១០.៧​ភាគរយ, ខេត្តព្រះសីហនុ មាន​អត្រា ៩.៣ភាគរយ, ខេត្តបាត់ដំបង មានអត្រា ៨ភាគរយ និង​ខេត្តតាកែវ មាន​អត្រា​ទាប​បំផុត គឺ៧.៧ភាគរយ។

លោក យី គឹមថាន នាយកអង្គការភ្លែនកម្ពុជា

បើតាម​របាយការណ៍​ដដែល ដើម្បី​ឈានទៅ​ដល់ការ​ដោះស្រាយ​បញ្ហា​នេះ ក្មេងស្រី និង​ក្មេងប្រុស គួរទទួល​បានចំណេះដឹង​ផ្នែកសុខភាព​បន្តពូជ សុខភាព​ផ្លូវភេទ និង​សិទ្ធិឌីជីថល មិនតែប៉ុណ្ណោះ ក្មេងស្រី និង​ស្រីវ័យក្មេង គួរទទួល​បាន​ការពង្រឹង​ភាព​អង់អាច ការលើកកម្ពស់​លទ្ធភាព​ទទួលបាន​ការអប់រំ​ប្រកបដោយ​គុណភាព និង​ការផ្ដល់ជំនួយ​ដល់ក្មេងស្រី និង​ស្រ្តីវ័យក្មេង​ដែល​រងផល​ប៉ះពាល់។ ក្នុងនោះ គ្មានការ​បង្ខំឱ្យ​រៀបអាពាហ៍ពិពាហ៍​វ័យកុមារ អនាគត​ក្មេងស្រី​នឹងកាន់​តែ​ល្អប្រសើរ។

លោក យី គឹមថាន នាយក​អង្គការ​ភ្លែន​កម្ពុជា មាន​ប្រសាសន៍​ថា អត្រា​រៀបការ​វ័យក្មេង និង​មានផ្ទៃពោះ​វ័យ​ជំទង់ខ្ពស់ នឹង​បង្ក​បញ្ហា​ប្រឈម​ជាច្រើន​សម្រាប់​កុមារ រួមមាន ទី១. កុមារ​ត្រូវ​បោះបង់​ចោលការ​សិក្សា ធ្វើឱ្យ​បាត់បង់​ឱកាស​ទទួលបាន​ចំណេះ ជំនាញ​ដែលអាច​រកចំណូល​ខ្ពស់នៅ​ថ្ងៃ​អនាគត, ទី២. នៅពេល​រៀបការ​ក្រោម​អាយុ១៨ឆ្នាំ មានផ្ទៃពោះ​វ័យក្មេង​អាចធ្វើឱ្យ​ប៉ះពាល់​សុខភាព ព្រោះ​សារពាង្គកាយ​មិនទាន់​ត្រៀមលក្ខណៈ​ដើម្បីមាន​កូន ធ្វើឱ្យពិបាក​សម្រាល កូនមិន​គ្រប់គីឡូ និង​ងាយ​កើតជំងឺ​ក្រេះក្រិន ដោយ​សារឪពុកម្ដាយ​មិនទាន់​យល់ពី​របៀប​ថែទាំកូន, ទី៣. អំពើ​ហិង្សា​ក្នុង​គ្រួសារ ពីព្រោះ​ពួកគាត់​នៅវ័យក្មេង ការគ្រប់​គ្រង​ចិត្ត គ្រប់គ្រ​ង​កំហឹង នៅ​មាន​កម្រិត ដែលអាច​ឈាន​ដល់​ការ​ប្រើអំពើហិង្សា និង​លែងលះ​គ្នា​ជាដើម។ លើស​ពីនេះ ការរស់នៅ​ក្នុង​សង្គម​អាចមាន​ការ​រើសអើង​ផ្សេងៗ​ទៅលើ​ពួកគាត់​ដែរ។

សាលារៀនខេត្តរតនគិរី

នាយក​អង្គការ​ភ្លែន​កម្ពុជា បន្ថែម​ថា បច្ចុប្បន្ន​នេះ អង្គការ​ភ្លែន​កម្ពុជា បាន​អនុវត្ត​គម្រោង «ដល់ពេល​ដែលត្រូវ​ធ្វើ​សកម្មភាព-Time to Act» នៅក្នុង​ខេត្តរតនៈគិរី ខេត្តស្ទឹងត្រែង និងខេត្តសៀមរាប ដើម្បីដោះស្រាយ​បញ្ហា​កាត់បន្ថយ​អត្រា​រៀបការ​វ័យក្មេង និង​មានផ្ទៃពោះ​វ័យជំទង់ ដោយផ្ដល់​កម្មវិធី​ការអប់រំ ជំរុញ​ឱ្យក្មេងស្រី​រៀនដល់​ថ្នាក់ខ្ពស់ តាមរយៈ​ការផ្ដល់​អាហារូបករណ៍ លើក​កម្ពស់​គុណភាព​បង្រៀន​តាម​ថ្នាក់រៀន ដើម្បីឱ្យ​ពួកគាត់បន្តការ​រៀន​រហូតបញ្ចប់​ថ្នាក់​បឋមសិក្សា រួចបន្តទៅ​ថ្នាក់​អនុវិទ្យាល័យ។

“ដូចនៅ​ខេត្តរតនៈគិរីខ្វះ​សាលា​អនុវិទ្យាល័យ ត្រូវធ្វើដំណើរ​ផ្លូវឆ្ងាយ ធ្វើឱ្យពួកគាត់​ងាយបោះបង់​ចោលការ​សិក្សា យើងបាន​គាំទ្រ​ដោយ​សាងសង់​អគារសិក្សា​សម្រាប់​អនុវិទ្យាល័យ ដើម្បីធ្វើយ៉ាងណា​ឱ្យក្មេងស្រី​បានបន្តការ​សិក្សា និងមាន​កម្មវិធី​ថ្នាក់​ពន្លឿន សម្រាប់​ក្មេង​អាយុច្រើន ឬលើស​អាយុ​ចូលរៀន”

លោក យី គឹមថាន បន្ថែម​ថា ភាគច្រើន​ក្មេងស្រី​ឈប់រៀន ហើយរៀបការ​ដោយសារ​ពួកគាត់​គិតថា មនុស្ស​ប្រុស គឺជំហរ​សេដ្ឋកិច្ច ជាអ្នក​រកចំណូល​ឱ្យ ហើយ​ដើម្បី​ដោះស្រាយ​បញ្ហា​នេះ មាន​តែពង្រឹង​សមត្ថភាព ឬក៏​ពង្រឹង​សិទ្ធិអំណាច​ផ្នែកហិរញ្ញវត្ថុ​ទៅឱ្យក្មេងស្រី។ ដូច្នេះ ប្រសិន​គាត់ឈប់រៀន​ត្រឹម​ថ្នាក់ទី៩ គាត់អាច​មកបន្តការ​សិក្សា​ជំនាញ​វិជ្ជាជីវៈណាមួយ​នៅតាមខេត្ត ដើម្បីអាច​ប្រកប​មុខរបរ និង​រក​ចំណូល​បាន។ កាល​ណា​គាត់មាន​ចំណូល មានសិទ្ធិអំណាច​ផ្នែក​សេដ្ឋកិច្ច ដូច្នេះ​គាត់នឹង​មិនឆាប់​រៀបការ​នោះទេ។ លើស​ពីនេះ អង្គការ​ភ្លែន ក៏មាន​កម្មវិធី​អប់រំ​អំពី​សុខភាព​បន្តពូជ តាម​សាលារៀន និងតាម​សហគមន៍។ ជាពិសេស ផ្សព្វផ្សាយ​អំពីផលវិបាក​នៃការរៀបការ​វ័យក្មេង ដល់​មាតាបិតា សហគមន៍ ក៏ដូចជា​អាជ្ញាធរ​ឱ្យបាន​យល់ដឹង​បន្ថែម។

ជាមួយ​គ្នានេះ កញ្ញា លេក ការី ជាយុវតី​ជនជាតិ​ដើមភាគ​តិចព្រៅ ខេត្ត​រតនគិរី យល់​ឃើញ​ថា ការ​បោះបង់​ការសិក្សា​របស់ក្មេងស្រី​ជនជាតិ​ដើម​ភាគតិច នៅ​ខេត្តរតនគិរី ដោយ​សារ​ខ្វះការ​ទទួល​បាន​ព័ត៌មាន និង​ការតម្រង់​ទិស​អំពី​ជំនាញ អាជីព​ការងារ​សមស្រប​ ចំណង់​ចំណូលចិត្ត និង​ទេព្យកោសល្យ។ លើស​ពីនេះ ការនៅ​តំបន់​ដាច់​ស្រយាល​ពិបាកធ្វើ​ដំណើរ​ផ្លូវឆ្ងាយ​ទៅ​សាលារៀន ក្មេងស្រី​ប្រឈម​នឹងការ​រំលោភ​បំពាន។ ហើយ​ឪពុកម្ដាយ​មួយចំនួន​មិនអនុញាតិឱ្យ​កូនទៅរៀន​នៅ​សាលា​តែម្ដង ដើម្បី​សុវត្ថិភាព​សុខចិត្តឱ្យ​កូននៅ​ផ្ទះធ្វើ​ស្រែចម្ការ។

កញ្ញា លេក ការី បន្ថែមថា ក្មេងស្រី​រៀបការ​នៅវ័យក្មេង​ក្រោម១៨ឆ្នាំ អាច​បណ្ដាល​ឱ្យបាត់​ឱកាស​រៀនសូត្រ ការ​ចូលរួម ការធ្វើ​សេចក្តី​សម្រេច​ចិត្ត ប្រឈម​អំពើ​ហិង្សា​ទាក់ទង​នឹង​យេនឌ័រ គ្មានភាព​ជាម្ចាស់ការ​លើខ្លួនឯង បាត់បង់​សេរីភាព។ លើស​ពីនេះ ប៉ះពាល់​ដល់​ជីវភាព ប៉ះពាល់​សុខភាព​ដោយសារ​គ្មានចំណេះ​ដឹងផ្នែក​សុខភាព​ផ្លូវភេទ និង​សុខភាព​បន្តពូជ ប្រឈម​នឹងការ​លែងលះគ្នា និងអាច​បន្សល់​ទុកក្មេង​កំព្រា​ជាដើម។ ការី បន្ថែម​ថា មានតែការ​អប់រំខ្ពស់​ប៉ុណ្ណោះ ដែលអាចជួយ​កាត់បន្ថយ​អត្រា​នៃការ​រៀបការ​វ័យក្មេង​ក្នុង​ខេត្ត​រតនគិរី ព្រមទាំងជា​ការបង្ហាញ​ផ្លូវឱ្យពួកគេ​មានការ​សម្រេច​ចិត្ត​យ៉ាងត្រឹមត្រូវ​ចំពោះ​អនាគត​របស់​ពួកគេ។

កញ្ញា លេក ការី ជាយុវតីជនជាតិដើមភាគតិចព្រៅ ខេត្តរតនគិរី

កញ្ញា លេក ការី ចង់ឃើញ​ក្រសួង​ស្ថាប័ន អង្គការ​ពាក់ព័ន្ធ គិតគូរ​ពីតម្រូការ​ចាំបាច់​សម្រាប់ក្មេងស្រី​ជនជាតិដើម​ភាគតិច​គ្រប់គ្នាឱ្យបន្តការ​សិក្សា​នៅ​សាកលវិទ្យាល័យ តាមរយៈ​ការផ្ដល់​អាហារូបករណ៍​ជាក់លាក់ កន្លែង​ស្នាក់នៅ​មាន​ផាសុកភាព និង​សុវត្ថិភាព នោះ​អត្រាក្មេងស្រី​ជនជាតិដើម​ភាគតិច​នៅបន្តការ​សិក្សា​នឹង​មាន​ចំនួនច្រើន។

ការី ក៏សំណូមពរ​ឱ្យភាគី​ពាក់ព័ន្ធថ្នាក់​ជាតិ និងថ្នាក់​ក្រោមជាតិ ចូលរួមដោះស្រាយ សម្រាប់​ផ្នែកវិស័យ​អប់រំត្រូវ​បង្កើត​អាហារូបករណ៍ កន្លែង​ស្នាក់​នៅ សម្ភារៈសិក្សា និងមាន​គ្រូបង្រៀន​គ្រប់ឯកទេស​តាមសាលានីមួយ ទើប​អាចទទួល​បាន​ការ​អប់រំពេញលេញ។ អង្គការ​សង្គមស៊ីវិល គួរមាន​វគ្គបណ្ដុះបណ្ដាល និង​ការអប់រំ​តម្រង់ទិស​ទៅតំបន់ដាច់​ស្រយាល​ឱ្យបាន​ច្រើន។ ជាពិសេស ឪពុកម្ដាយ​ផ្ដល់ការ​គាំទ្រកូន​ឱ្យបន្ត​ការរៀនសូត្រ ហើយ​កុមារ និង​វ័យជំទង់​ខ្លួនឯង​ត្រូវតែ​មាន​ភាពច្បាស់​ការ​លើ​ខ្លួនឯង។

គួរជំរាប​ជូនថា បច្ចុប្បន្ននេះ អង្គការ​ភ្លែន​កម្ពុជា កំពុងធ្វើការ​ក្នុងភាព​ជាដៃគូ​ជាមួយ​ក្រសួងកិច្ចការ​នារី អង្គការ​យូនីសេហ្វ និង​អង្គការ UNFPA Cambodia ដើម្បីរៀបចំ​កសាងនូវ​ឯកសារ​ផែនការ​សកម្មភាព ដើម្បី​បង្ការ និង​ទប់ស្កាត់​អាពាហ៍ពិពាហ៍​នូវវ័យក្មេង និងការ​មានផ្ទៃពោះ​នៅ​វ័យជំទង់។ ដោយ​សង្ឃឹម​ថា នៅត្រីមាសទី៣ នៃឆ្នាំ២០២៥ នឹងបាន​ការអនុម័ត​ផែនការ​សកម្មភាពនេះ ជាសៀវភៅ​មួយ​សម្រាប់​ចង្អុល​បង្ហាញ ដើម្បី​ឱ្យភាគី​ពាក់ព័ន្ធចូលរួម​ទប់ស្កាត់​អាពាហ៍ពិពាហ៍​វ័យក្មេង និង​ការ​មានផ្ទៃពោះ​វ័យជំទង់​នៅកម្ពុជា៕


ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាអាហារូបករណ៍កម្រិតវិស្វករនៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជារាជធានីភ្នំពេញ និងខេត្តត្បូងឃ្មុំ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សាកម្រិតវិស្វករនៅ...

ឱកាសសិក្សានៅសាកលវិទ្យាល័យ  Warwick ពីកម្មវិធី ASEAN-UK សម្រាប់ស្ត្រីក្នុងវិស័យ STEM

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/03/2025

កម្មវិធី ASEAN-UK Sage ផ្ដល់ឱកាសសិក្សាក្នុងគម្រោង Women in STEM Scholarship ប្រកាសផ្ដល់ការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅសាកលវិទ្យាល័យ Warwick ក្នុងវិស័យ STEM ដល់ស្ត្រីដែលស្ថិតក្នុងប្រទេសតំបន់អាស៊ាន...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

អាហារូបករណ៍ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/01/2026

ឱកាសសិក្សាអាហារូបករណ៍រយៈពេល២ឆ្នាំសម្រាប់ថ្នាក់បណ្ឌិតពីក្រុមហ៊ុន Meta ឆ្នាំ២០២៦ នៅសហរដ្ឋអាមេរិក។ អាហារូបករណ៍ផ្ដល់ឱ្យបេក្ខភាពបន្តការសិក្សា និងស្រាវជ្រាវក្នុងវិស័យស្នូលរបស់ Meta ដូចជា ឯកជនភាព...

ឱកាសសិក្សាហាត់ការងារផ្នែករូបវិទ្យា និងកុំព្យូទ័រពីកម្មវិធី DESY នៅប្រទេសអាល្លឺម៉ង់ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/01/2024

ឱកាសសិក្សា និងហាត់ការងារសម្រាប់សិស្សនិស្សិតកំពុងសិក្សានៅផ្នែករូបវិទ្យា និងកុំព្យូរទ័រពីកម្មវិធី DESY Summer Student សិក្សានៅប្រទេសអាល្លឺម៉ង់ សម្រាប់ឆ្នាំសិក្សា២០២៤។ ការសិក្សា...

អាហារូបករណ៍កន្លែងស្នាក់នៅក្នុងទីក្រុងភ្នំពេញសម្រាប់ជនជាតិដើមភាគតិចឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/07/2025

សមាគមយុវជនជនជាតិដើមភាគតិចកម្ពុជា កំពុងប្រកាសផ្ដល់កន្លែងស្នាក់នៅសម្រាប់បេក្ខជនចំនួន២០រូប ដែលមិនមានលទ្ធភាពក្នុងអំឡុងពេលបន្តការសិក្សានៅទីក្រុងភ្នំពេញ តាមបណ្ដាវិទ្យាស្ថាន និងសាកលវិទ្យាល័យនានា សម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់ឧត្ដមសិក្សាពីកម្មវិធីអាហារូបករណ៍ MEXT ប្រទេសជប៉ុនឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2023

កម្មវីធីអាហារូបករណ៍ MEXT ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសជប៉ុនសម្រាប់និស្សិតបរទេសឆ្នាំសិក្សា២០២៤ ។ អាហារូបករណ៍ជាការឧបត្ថម្ភគាំទ្ររ...

កម្មវិធីអាហារូបករណ៍ចេនហ្ស៊ី ផ្តល់អាហារូបករណ៍១០០% ដល់និស្សិតកំពុងសិក្សា​នៅ​សាកលវិទ្យាល័យធំៗ​ចំនួន៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/01/2025

និស្សិត​ដែល​កំពុងសិក្សា​នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ, សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង និង​វិទ្យាស្ថាន​បច្ចេកវិទ្យាកម្ពុជា នឹងមានឱកាស​ទទួលបានអាហារូបករណ៍​១០០%រយៈពេល៤ឆ្នាំ..

អាហារូបករណ៍ជំនាញ​វិស្វកម្ម​ឧស្សាហកម្ម នៅវិទ្យាស្ថាន​ពហុបច្ចេក​ទេស​ខេត្ត​កំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/10/2025

ជាឱកា​សសម្រាប់សិស្សានុសិស្ស​ដែលទើបប្រឡង​បាក់ឌុបរួច ដោយ​វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្ត​កំពង់ស្ពឺ បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០%

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ជ្រើសរើសយានយន្ដតាមតម្រូវការ ! សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទង៖ 089 555 409 ឬ 089 999 150 *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត ទំហំកម្ចីរហូតដល់ (ឬសមមូលប្រាក់រៀល)

ទំនាក់ទំនងលេខទូរសព្ទ៖ 023 22 02 02 ឬ 1800 200 200 ការប្រាក់ត្រឹមតែ សម្រាប់ឆ្នាំទី១ ទំហំកម្ចីជាង២០.០០០ដុល្លារ

មិនត្រឹមតែយានយន្តថ្មី ទោះជាយា​នយន្តកំពុងប្រើប្រាស់ ក៏អាចយកកាតគ្រីមក​ អិលអូអិលស៊ី ដើម្បីទទួលបាន ប្រាក់កម្ចី

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *