ភ្នំពេញ – ក្រសួងអភិវឌ្ឍន៍ជនបទ បានប្រកាសថា ស្រុកអូរជុំ ក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលដំបូងគេនៅក្នុងខេត្តរតនគិរី និងទីមួយនៅភាគឦសាននៃប្រទេសកម្ពុជា ។ ការប្រកាសនេះ បានធ្វើឡើងនៅក្នុងទិវាជាតិលើកកម្ពស់អនាម័យជនបទលើកទី១២ លើប្រធានបទ «គុណតម្លៃនៃការអនុវត្តអនាម័យ និងការសំអាត» កាលពីថ្ងៃទី០១ ខែធ្នូ កន្លងទៅ ដោយមានការចូលរួមពីមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី អង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍។
លោក ធូ ឃឿ អភិបាលស្រុកអូរជុំ ខេត្តរតនគិរី មានប្រសាសន៍ថា មុនស្រុកអូរជុំក្លាយជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ស្រុកបានរៀបចំផែនការស្រុក និងឃុំដោយដាក់ទិសដៅការងារចំពោះវិស័យទឹកស្អាត និងអនាម័យប្រចាំឆ្នាំ និងធ្វើរបាយការណ៍បច្ចុប្បន្នភាព ។ ទន្ទឹមគ្នានេះ ស្រុកបានបញ្ជ្រាបរបៀបវារៈក្នុងកិច្ចប្រជុំបញ្ជាការឯកភាព ឃុំនីមួយៗ ដោយត្រូវរាយការណ៍ពីស្ថានភាពទឹកស្អាត និងអនាម័យនៅដែនសមត្ថកិច្ចរបស់ខ្លួន និងបញ្ចូលវិស័យទឹកស្អាត និងអនាម័យផែនការវិនិយោគរបស់ឃុំ ។

អភិបាលស្រុកអូរជុំ បានបញ្ជាក់បន្ថែមថា ស្រុកក៏បានចាត់តាំងមន្ត្រីសាលាស្រុកម្នាក់ទទួលបន្ទុកការងារទឹកស្អាត និងអនាម័យដើម្បីមានភាពច្បាស់លាស់ក្នុងការទទួលខុសត្រូវ និងសម្របស្រួលជាមួយអ្នកពាក់ព័ន្ធ និងធ្វើសេចក្តីរាយការណ៍ពីវឌ្ឍនភាព ។ លើសពីនេះស្រុកបានគិតគូររិៈរកមធ្យោបាយគ្រប់គ្រងកាកសំណល់ប្លាស្ទិក ដើម្បីរក្សាភូមិដ្ឋានមិនមានសំរាមតាមគ្រួសារ ឬទីសាធារណៈ ។
ក្នុងនាមជាតំណាងនៃអង្គការភ្លែនអន្តរជាតិកម្ពុជា និងដៃគូអភិវឌ្ឍន៍ លោក យី គីមថាន នាយករងប្រចាំប្រទេសផ្នែកកម្មវិធីនៃអង្គការភ្លែនអន្តរជាតិកម្ពុជា បានចូលរួមអបអរសាទរដល់អាជ្ញាធរមូលដ្ឋានក្នុងស្រុកអូរជុំ និងខេត្តរតនគិរី ដែលបានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយអ្នកពាក់ព័ន្ធទាំងអស់ ដើម្បីសម្រេចបានជាស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល។
លោក យី គីមថាន បន្ថែមទៀតថា ទឹកស្អាត និងអនាម័យ គឺជាកម្មវិធីស្នូលមួយរបស់អង្គការភ្លែនអន្តរជាតិកម្ពុជា ដែលមានប្រជាជនប្រមាណ ១,៥ លាននាក់រស់នៅក្នុងខេត្តចំនួន១៣ បញ្ឈប់ការបន្ទោបង់ពាសវាលពាសកាល ។ ក្នុងនោះ កុមារប្រមាណ ៥សែននាក់ ជាពិសេសកុមារី ២សែនប្រាំមួយម៉ឺននាក់ ដែលរស់នៅក្នុងសហគមន៍ ឥឡូវនេះកំពុងរស់នៅប្រកបដោយសុខភាពល្អនៅក្នុងបរិស្ថានស្អាត។

ក្នុងឆ្នាំ២០១៥ ក្រោមកិច្ចសហការជាមួយក្រសួងអភិវឌ្ឍន៍ និងមន្ទីរពាក់ព័ន្ធនៅក្នុងខេត្ត អង្គការភ្លែនអន្តរជាតិកម្ពុជា បានចាប់ផ្តើមអនុវត្តគម្រោងទឹកស្អាត និងអនាម័យ ហើយបច្ចុប្បន្ននេះស្រុកអូរជុំនៃខេត្តរតនគិរីបានសម្រេចបានស្រុកបញ្ឈប់ការបន្ទោបង់ពាសវាលពាសកាលក្នុងឆ្នាំ២០២១ ។
សូមបញ្ជាក់ថា ស្រុកអូរជុំជាស្រុកមួយក្នុងចំណោមស្រុកទាំង៨ និងក្រុងមួយនៃខេត្តរតនគិរី មានចម្ងាយពីទីរួមខេត្ត៨គីឡូម៉ែត្រធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ៣៧-៥ (៧៨A)។ ស្រុកអូរជុំចែកចេញជា ០៧ឃុំ និង ៣៧ភូមិ ដែលបច្ចុប្បន្នមានប្រជាពលរដ្ឋសរុបចំនួន ២៣ ៧៣១នាក់ ស្រី្ត ១១ ៩០២នាក់ ចំនួនគ្រួសារសរុបមាន ៦ ០១៦គ្រួសារ ក្នុងនោះមានជនជាតិប្រមាណ ០៧ជាតិសាសន៍ដូចជា ជនជាតិខែ្មរ ទំពួន ព្រៅ គ្រឹង ឡាវ ចាម វៀតណាម កួយ ជាដើម។ ប្រជាជនប្រកបប្រកបមុខរបរកសិកម្ម ដាំដំណាំរួមផ្សំ ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ៕

កញ្ញា វ៉ាន គីមសល់ ជាអ្នកសរសេរព័ត៌មានអប់រំ នៅ AMS Education។ កញ្ញាមានចំណូលចិត្តសរសេរមាតិកាព័ត៌មានអប់រំទាក់ទងនឹង ព្រឹត្តិការណ៍ ព័ត៌មានជាតិ ការអប់រំយុវជន និងកុមារតូច ព្រមទាំងស្រាវជ្រាវលើការវិវឌ្ឍន៍ថ្មីៗក្នុងវិស័យអប់រំ។
របាយការណ៍ថ្មី
មើលទាំងអស់ ➧
វិធីសាស្រ្ត ៤ ដើម្បីការពារ និងគ្រប់គ្រងអាការៈ Burnout
ចំណេះជីវិត, បទយកការណ៍, ព្រឹត្តិការណ៍
• 13/04/2026

ការប្រើគ្រឿងស្រវឹងអាចបំផ្លាញខួរក្បាល ដែលរួមចំណែកនាំឱ្យមានជំងឺវង្វេង
បទយកការណ៍, ព័ត៌មានអន្តរជាតិ, ព្រឹត្តិការណ៍
• 13/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឱកាសអាហារូបករណ៍ ១០០% ថ្នាក់បរិញ្ញាបត្ររង បរិញ្ញាបត្រ និងអនុបណ្ឌិត ចំនួន ៣១៤កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 16/07/2026
ក្នុងឆ្នាំសិក្សាថ្មី ២០២៦-២០២៧ ខាងមុខនេះ សហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) រាជធានីភ្នំពេញ ប្រកាសផ្តល់អាហារូបករណ៍ ១០០% ចំនួន ៣១៤កន្លែង សម្រាប់ការសិក្សាថ្នាក់បរិញ្ញាបត្ររង ថ្នាក់បរិញ្ញាបត្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 29/01/2024
ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

សហភាពអឺរ៉ុបប្រកាសផ្តល់អាហារូបករណ៍ ៣០កន្លែង ដល់និស្សិត និងអ្នកជំនាញកម្ពុជា ទៅសិក្សាលើវិស័យទឹកនៅអឺរ៉ុប
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 18/02/2026
ដើម្បីចូលរួមចំណែកក្នុងការអភិវឌ្ឍប្រកបដោយចីរភាព និងពង្រឹងសមត្ថភាពអ្នកជំនាញក្នុងវិស័យទឹកនៅកម្ពុជា សហភាពអឺរ៉ុបប្រចាំកម្ពុជាបានប្រកាសបើកទទួលពាក្យសុំអាហារូបករណ៍ក្រោមកម្មវិធី "European Global Scholarship...

អាហារូបករណ៍ថ្នាក់ឧត្តមសិក្សានៅប្រទេសណូវែលហ្សេឡង់សម្រាប់និស្សិតអន្តរជាតិឆ្នាំសិក្សា២០២៤
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 21/02/2023
កម្មវិធីអាហារូបករណ៍ Manaaki New Zealand បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់និស្សិតអន្តរជាតិទៅសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ...

ឱកាសសម្រាប់សិស្សនារី ! មូលនិធិហាប់ស្វែល ប្រកាសផ្តល់អាហារូបករណ៍ស្នាក់នៅ និងបណ្តុះបណ្តាលភាពជាអ្នកដឹកនាំ ឆ្នាំសិក្សា២០២៦-២០២៧
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/04/2026
មូលនិធិហាប់ស្វែល (Harpswell Foundation) ដែលជាអង្គការឈានមុខគេក្នុងការគាំទ្រ និងលើកកម្ពស់សមត្ថភាពស្ត្រីនៅកម្ពុជា បានប្រកាសបើកទទួលពាក្យស្នើសុំអាហារូបករណ៍សម្រាប់ឆ្នាំសិក្សា ២០២៦-២០២៧

អាហារូបករណ៍ ១០០% ពី University of the Thai Chamber of Commerce ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 14/01/2025
University of the Thai Chamber of Commerce គឺជាសាកលវិទ្យាល័យល្បីមួយនៅប្រទេសថៃ ដែលផ្តោតទៅលើជំនាញធុរកិច្ច បានប្រកាសផ្តល់អាហារូបករណ៍ ១០០% សម្រាប់និស្សិតបរទេស ទៅសិក្សាថ្នាក់បរិញ្ញាបត្រ។

អាហារូបករណ៍នៅសាកលវិទ្យាល័យ Sripatum University International College ប្រទេសថៃ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 26/02/2025
សាកលវិទ្យាល័យអន្តរជាតិ Sripatum International College ប្រកាសផ្ដល់អាហារូបករណ៍ពេញលេញ ១០០% ចំនួន ៥កន្លែង តាមរយៈកម្មវិធីអាហារូបករណ៍ Global Intelligence Scholarship (GIS) សម្រាប់សិក្សា ២០២៥។ អាហារូបករណ៍ផ្ដល់ជូនលើការសិក្សា

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ៦០កន្លែងនៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ ឆ្នាំសិក្សា២០២៤-២០២៥
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 08/11/2024
ដើម្បីគាំទ្រ និងបន្តលើកស្ទួយវិស័យអប់រំ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្តេចគតិព្រឹទ្ធបណ្ឌិត ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន៦០កន្លែង សិក្សានៅសាកលវិទ្យាល័យភូមិន្ទវិចិត្រសិល្បៈ សម្រាប់សិក្សា២០២៤-២០២៥។

អាហារូបករណ៍ ១ ៤០០កន្លែង លើ២១មុខជំនាញ ពីវិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ
ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍
• 20/10/2025
វិទ្យាស្ថានជាតិវិជ្ជាជីវៈបាត់ដំបង ប្រកាសផ្តល់អាហារូបករណ៍ចំនួន ១ ៤០០កន្លែង លើ២១មុខជំនាញ ដល់យុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យ ក្រោមកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេសដល់យុវជនមកពី...
កម្មវិធីពិសេសរបស់ AMS EDUCATION
ព័ត៌មានសង្ខេប
































































