និស្សិត​អន្តរជាតិ​ងាកមក​ចាប់​អារម្មណ៍​បន្តការ​សិក្សានៅ​អង់គ្លេស ជំនួស​អាម៉េរិក

  • តម្រូវការសិក្សានៅសហរដ្ឋអាម៉េរិកបានធ្លាក់ចុះ ៥០% និងបាត់បង់ ៣០% នៃចំណែកទីផ្សារអប់រំ។
  • អង់គ្លេសក្លាយជាគូប្រជែងចម្បង ដោយទាក់ទាញនិស្សិតដែលស្វែងរកស្ថេរភាព និងឱកាសអនាគត។
  • និស្សិតអន្តរជាតិរួមចំណែក ៤៤ពាន់លានដុល្លារដល់សេដ្ឋកិច្ចអាម៉េរិកកាលពីឆ្នាំមុន។
  • អ្នកជំនាញព្រមានថា បើនិន្នាការនេះបន្ត អាម៉េរិកអាចបាត់បង់ទ្រព្យសម្បត្តិចំណេះដឹង និងឥទ្ធិពលអន្តរជាតិ។

ចំណាប់​អារម្មណ៍​ក្នុងការសិក្សា​នៅសហរដ្ឋអាម៉េរិក​បានធ្លាក់ចុះ​ដល់កម្រិត​ទាបបំផុត ចាប់តាំង​ពីការ​រីករាល​ដាល​នៃ​ជំងឺកូវីដ-១៩ ខណៈ​ចក្រភព​អង់គ្លេស​បានក្លាយ​ជា​ជម្រើស​ឈានមុខ​គេ សម្រាប់​ការ​បន្ត​ការសិក្សា ក្រោយ​ឧត្តមសិក្សា សម្រាប់​និស្សិត​អន្តរជាតិ។

ចាប់តាំង​ពីខែ​សីហា ឆ្នាំ២០២០ កម្មវិធី​សិក្សា​ថ្នាក់​មហាវិទ្យាល័យ​របស់​សហរដ្ឋ​អាម៉េរិក មិនធ្លាប់​ធា្លក់ដល់​កម្រិត​ទាប​បែបនេះ​ទេ នេះ​បើយោង​តាម​ទិន្នន័យ Studyportals ជា​វេទិកា​សកល​ដែល​តាមដាន តម្រូវការ​អប់រំ​ឧត្តមសិក្សា​ទូទាំង​ពិភពលោក។

នៅចន្លោះ​ថ្ងៃទី៥ ខែមករា ដល់ថ្ងៃទី៣០ ខែមេសា ការចូល​មើល​គេហទំព័រ​ផ្សព្វផ្សាយ សម្រាប់​កម្មវិធីសិក្សា​នៅសហរដ្ឋអាម៉េរិក​បានធ្លាក់​ចុះ ៥០% ហើយ​ប្រទេស​នេះ បាន​បាត់បង់ ៣០% នៃចំណែក​ទីផ្សារ​អប់រំ​របស់ខ្លួន បើធៀប​ទៅនឹង​ឆ្នាំ២០២៣ ដោយ​មានការ​កាត់​បន្ថយ​ស្ទើរតែ​ពាក់កណ្ដាល។

ប្រភព ៖ US News Education

Studyportals ព្រមាន​ថា ប្រសិនបើ​និន្នាការ​នេះ​នៅ​តែបន្ត តម្រូវ​ការ​និស្សិត ដែល​ចង់បន្តការ​សិក្សានៅ​សហរដ្ឋអាម៉េរិក​អាច​ធ្លាក់​ចុះ ៧០% ពី​មួយឆ្នាំ ទៅ​មួយឆ្នាំ ចាប់​ពីឆ្នាំ​២០២៥​នេះ។

តាមរយៈការ​វិភាគ​សកម្មភាព​របស់​អ្នកប្រើប្រាស់ គេហទំព័រ Studyportals បានបង្ហាញ​យ៉ាងច្បាស់​អំពី​តម្រូវការ​របស់​និស្សិត និងការ​ថ្លឹងថ្លែង​ក្នុង​ជម្រើស​ពួកគេ។ នៅពេល​ពិចារណា​លើការ​សិក្សានៅ​សហរដ្ឋអាម៉េរិក ពួកគេតែង​តែ​ធ្វើការ​ប្រៀបធៀប វគ្គសិក្សា​ដែល​ស្រដៀង​គ្នានេះ នៅ​ប្រទេស​ផ្សេង​ទៀត។

ចក្រភព​អង់គ្លេស​បានក្លាយជាគូប្រកួតប្រជែង​កំពូល​របស់​អាម៉េរិក។ និស្សិតម្នាក់ ក្នុង​ចំណោម​ដប់នាក់ (៩%) ដែល​ស្វែង​រកកម្មវិធី​សិក្សាថ្នាក់​បរិញ្ញាបត្រ ឬ​អនុបណ្ឌិត​នៅអាម៉េរិក ក៏ស្វែង​រកជម្រើស​ផ្សេងៗ​នៅអង់គ្លេស​ដូចគ្នាដែរ ហើយ​អត្រា​នេះ បាន​កើន​ឡើង ៨,៥% កាល​ពីឆ្នាំមុន។ នេះមាន​ន័យ​ថា និស្សិត​រាប់លាន​នាក់ កំពុងធ្វើការ​ប្រៀបធៀប​សាកលវិទ្យាល័យ​របស់​អាម៉េរិក និង​អង់គ្លេស យ៉ាងសកម្ម។

លោក David Hawkins ស្ថាបនិក​ក្រុមហ៊ុន​ប្រឹក្សា​ផ្នែក​អប់រំ The University Guys ដែលជា​ស្ថាប័ន​ជួយ​សិស្ស​រាប់សិប​នាក់នៅ​ចក្រភព​អង់គ្លេស ដាក់​ពាក្យ​ទៅសាកលវិទ្យាល័យ​អាម៉េរិក​ជារៀងរាល់​ឆ្នាំ បាន​លើក​ឡើង​ថា គាត់មិន​ភ្ញាក់ផ្អើល​ចំពោះ​ការ​ព្រួយបារម្ភ​ដែល​កើនឡើង​នេះ​ទេ។

លោក​បន្តថា វាជា​ជម្រើស​របស់​និស្សិត ពួកគេអាច​ទៅ​អាម៉េរិក ប៉ុន្តែប្រសិន​បើពួកគេ​ចូលទៅ​សាកលវិទ្យាល័យ​កាណាដា ដែល​ពួកគេ​យល់​ថា ប្រសើរ​ជាង ពួកគេ​ប្រហែល​ជាទៅ​ទីនោះ​ជំនួស​វិញ។

នាយក​ប្រតិបត្តិ Studyportals លោក Edwin van Rest បាន​និយាយ​ថា ប្រសិន​និស្សិត​អន្តរជាតិ​កាន់តែ​ច្រើន​សម្រេច​ចិត្តមិន​សិក្សា​នៅ​អាម៉េរិក អាម៉េរិក​មិនគ្រាន់តែ​ខាងបង់ថ្លៃ​សិក្សា​របស់​និស្សិត​នោះ​ទេ ថែម​ទាំង​បាត់បង់​ឱកាស​បណ្ដុះបណ្ដាល​ធនធាន​មនុស្ស​ឆ្នើមៗ​ទៀត​ផង។ នេះបើតាម​ការដកស្រង់​សម្តីដោយ​គេហទំព័រ​អប់រំអន្តរជាតិ ICEF Monitor។

លោក​បញ្ជាក់​បន្ថែម​ថា អ្នកដែល​អាចធ្វើការ​នៅ​ក្រុមហ៊ុន​ធំៗ ឬបង្កើត​របក​គំហើញ​អស្ចារ្យ​មួយ​ចំនួន អាច​នឹងធ្វើការ​នៅទីក្រុង​ឡុងដ៍ ជំនួសឱ្យ​នៅទីក្រុង​បូស្ដុន ដោយសារ​តែការ​សម្រេច​ចិត្ត​របស់​ពួកគេ​នៅ​ពេល​នេះ។ មូលដ្ឋាន​គ្រឹះ នៃការ​អប់រំ​ថ្នាក់ឧត្តមសិក្សា​នៅ​សហរដ្ឋ​អាម៉េរិក​នៅតែ​រឹងមាំ ហើយនៅ​តែអាច​ពង្រឹង​ឡើង​វិញ​បាន។ យ៉ាងណា​ក៏ដោយ ទិន្នន័យ ដែល​បាន​បង្ហាញ​នេះ គ្រាន់តែជា​សារដាស់​តឿន​ប៉ុណ្ណោះ មិនមែន​ជាចំណុច​បញ្ចប់​នោះទេ។

ប្រភព ៖ New York Time

និស្សិត​អន្តរជាតិ​បានរួម​ចំណែក​ទឹកប្រាក់ ៤៤ពាន់​លានដុល្លារ​ ដល់​សេដ្ឋកិច្ច​អាម៉េរិក​នៅ​អំឡុង​ឆ្នាំសិក្សា ២០២៣-២០២៤។ យោង​តាម NAFSA សមាគម​អ្នកអប់រំ​អន្តរជាតិ វត្តមាន​របស់និស្សិត​អន្តរជាតិ​ចំនួន ១,១លាននាក់ កាលពី​ឆ្នាំមុន ដែលបាន​បង្កើត​ការងារ​ច្រើន​ជាង ៣៧៨,០០០ កន្លែង​នៅ​អាម៉េរិក។

នាយក​ប្រតិបត្តិ NAFSA លោក Fanta Aw ដែល​ដកស្រង់​ដោយ ICEF បាន​និយាយ​ថា និសិ្សត​អន្តរជាតិ និង​ក្រុមគ្រួសារ​របស់​ពួកគេ ចង់ជ្រើសរើស​សាលារៀន​នៅ​ក្នុង​ប្រទេស ដែលមាន​ស្ថេរភាព និង​សុវត្ថិភាព ហើយ​អាចជា​កន្លែង​សម្រាប់​ពួកគេ​កសាង​អនាគត​បាន។

លោកបាន​សង្កត់ធ្ងន់ថា សកម្មភាព​ថ្មីៗ​នេះ របស់​រដ្ឋាភិបាល​អាម៉េរិក បានធ្វើ​ឱ្យរង្គោះរង្គើ​ទំនុកចិត្ត​របស់​និស្សិត​អន្តរជាតិ​ចំពោះ​សហរដ្ឋអាម៉េរិក។ សកម្មភាព និងគោល​នយោបាយ​របស់​រដ្ឋាភិបាល​បានបង្ក​ផលវិបាក​ជាច្រើន ដល់​និស្សិត ខណៈ​ការថយចុះ​ចំណាប់​អារម្មណ៍​របស់​និស្សិត​អន្តរជាតិ អាចនាំ​មកនូវ​ផលប៉ះពាល់​យ៉ាងធ្ងន់ធ្ងរ ដល់​ភាព​លេចធ្លោ​របស់​សហរដ្ឋអាម៉េរិក​លើផ្នែក​ស្រាវជ្រាវ ការ​បង្កើត​ថ្មី និង​កម្លាំង​សេដ្ឋកិច្ច។ ទិន្នន័យ​អំពី​និន្នាការ​ដំបូង​នេះ គួរតែក្លាយ​ជាផ្នែក​មួយ នៃការ​អំពាវនាវ​ជាបន្ទាន់​ដល់​សភា​អាម៉េរិក​ក្នុងការ​ធ្វើ​អន្តរាគមន៍ មុនពេល​រងផលប៉ះពាល់​រយៈពេល​វែង​កាន់​តែ​ធ្ងន់ធ្ងរ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យអាមេរិកាំងភ្នំពេញចំនួន១០០កន្លែងឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/12/2023

គណៈកម្មាធិការអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិតប្រកាសផ្ដល់អាហារូបករណ៍សិក្សានៅសាកលវិទ្យា...

ឱកាសផ្លាស់ប្ដូរការសិក្សា៨សប្ដាហ៍នៅសាកលវិទ្យាល័យក្យូតូ ប្រទេសជប៉ុនឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/12/2024

ឱកាសទទួលបានការផ្លាស់ប្ដូរការសិក្សានៅសាកលវិទ្យាល័យក្យូតូ នាប្រទេសជប៉ុនក្នុងឆ្នាំសិក្សា២០២៥ ពីកម្មវិធីអាហារូបករណ៍ 2025 Kyoto University Amgen Scholars Program។ កម្មវិធីផ្លាស់ប្ដូរការសិក្សាមានរយៈពេល៨សប្ដាហ៍...

រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ចំនួន២២ជំនាញ ឥតគិតថ្លៃ នៅ NPIC

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 16/06/2026

សម្រាប់យុវជនដែល​កំពុងស្វែង​រកឱកាស​សិក្សា​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ, វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា ឬហៅកាត់ថា NPIC នៃក្រសួងការងារ កំពុងផ្តល់អាហារូបករណ៍ចំនួន ៣ពាន់កន្លែង សិក្សា​ជំនាញ​រហូត

ឱកាស​អាហារូបករណ៍​ថ្នាក់អនុបណ្ឌិត បរិញ្ញាបត្រ និង​បរិញ្ញាបត្ររង ១០០% ចំនួន២៣០កន្លែង ពី ស.ស.យ.ក. រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/09/2024

សហភាពសហព័ន្ធយុវជន​កម្ពុជា​រាជធានីភ្នំពេញ (ស.ស.យ.ក. រាជធានីភ្នំពេញ) ក្រោម​កិច្ច​សហប្រតិបត្តិការ​ជាមួយវិទ្យាស្ថាន​ខ្មែរជំនាន់ថ្មី ផ្តល់ជូនអាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) ចំនួន៣០កន្លែង ថ្នាក់បរិញ្ញាបត្រ និង​ថ្នាក់បរិញ្ញាបត្ររង ចំនួន...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យតូក្យូ ADB ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/07/2023

កម្មវិធីអាហារូបករណ៍ The Asian Development Bank – Japan Scholarship Program (ADB-JSP) ផ្ដល់ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកល...

ឱកាសអាហារូបករណ៍ទៅសិក្សា​នៅប្រទេសសឹង្ហបុរី ពី SIM Global Education Diploma 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/12/2025

SIM Global Education (SIM GE) កំពុងផ្ដល់ជូននូវអាហារូបករណ៍ SIM Global Education Diploma Scholarship ឆ្នាំ២០២៦ ដល់និស្សិតអន្តរជាតិដែលមានលទ្ធផលសិក្សាឆ្នើម ដើម្បីបន្តការសិក្សានៅប្រទេសសឹង្ហបុរី។

ឱកាសសិក្សាអារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធីអាហារូបករណ៍ DREAM TOGETHER នៅប្រទេសកូរ៉េឆ្នាំសិក្សា ២០២៤-២០២៥។ អាហារូបករណ៍ជាការ...

ឱកាសសម្រាប់យុវតីកម្ពុជា អាហារូបករណ៍ SHE-CAN ផ្តើម​ទទួលពាក្យឆ្នាំសិក្សា ២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/07/2026

អាហារូបករណ៍ពេញថ្លៃសម្រាប់យុវតីកម្ពុជា សិក្សាថ្នាក់បរិញ្ញាបត្រនៅអាមេរិក ឆ្នាំសិក្សា២០២៦-២០២៧

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare នៃប្រទេសជប៉ុន ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/05/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតនៅសាកលវិទ្យាល័យ International University of Health and Welfare (IUHW) រយៈពេល៦ឆ្នាំនៃ...