នាយករដ្ឋមន្រ្តី ៖ ការប្រឡងជ្រើសរើសមន្រ្តីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់ ត្រូវប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់

ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និ​ងនេសាទ គ្រោងនឹងធ្វើការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន២៥០នាក់ នៅទូទាំងប្រទេស នាសប្តាហ៍ទី២ខែធ្នូ ឆ្នាំ២០២៣ខាងមុខនេះ, សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា ការប្រឡងជ្រើសរើសមន្រ្តីជំនាញកសិកម្ម​នៅ​តាម​ឃុំសង្កាត់ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាពខ្ពស់ និង​ត្រូវ​ផ្តល់លទ្ធភាពដល់អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដ។

ក្នុងពិធីប្រកាស​ដាក់​ឱ្យប្រើប្រាស់ជាផ្លូវការនូវគោលនយោបាយអាទិភាពទី៥ និងទី៦ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា នៅទីស្តីការក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ សម្តេចធិបតី ហ៊ុន​ ម៉ាណែត លើកឡើងថា ជាគោលការណ៍រាជរដ្ឋាភិបាលប្រកាស​ប្រឡងជ្រើសរើសមន្រ្តីកសិកម្មបម្រើ​ការងារ​នៅតាមឃុំ-សង្កាត់ ត្រឹមតែ២៥០នាក់ ប៉ុន្តែជាក់ស្តែងមានបេក្ខជនដាក់ឈ្មោះប្រឡងរហូត​ដល់ទៅជិត១ម៉ឺននាក់, ប៉ុន្តែទោះជាយ៉ាងណា ការប្រឡងនេះ ត្រូវ​ប្រាកន់ជំហរនូវតម្លាភាព យុត្តិធម៌ និង​សុក្រឹត្យភាព ពោល​គឺអ្នកជាប់ប្រកបដោយមោទនៈ ហើយអ្នកធ្លាក់ឱ្យគេអស់ចិត្ត។

ការប្រឡងជ្រើសរើសន្ត្រីជំនាញកសិកម្មនៅតាមឃុំ-សង្កាត់នាពេលខាងមុខនេះ ត្រូវតែប្រព្រឹត្តទៅប្រកបដោយគុណភាព​ខ្ពស់ ត្រូវផ្ដល់លទ្ធភាព​ដល់​អ្នកដែលមានឆន្ទៈខ្ពស់ពិតប្រាកដ…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា

បើតាមប្រសាសន៍ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និងនេសាទ កាលពីខែសីហា ឆ្នាំ២០២៣ រាជរដ្ឋាភិបាលបានផ្តល់​ការ​ឯកភាព​លើការជ្រើសរើសមន្រ្តីកសិកម្ម​ចំនួន១៦០០នាក់ ក្នុងរយៈពេល​៣ឆ្នាំ ក្នុងនោះ ក្នុងនោះ ២៥០នាក់ក្នុងឆ្នាំ២០២៣នេះ ៨០០នាក់ក្នុងឆ្នាំ២០២៤ និង ៥៥០នាក់ក្នុងឆ្នាំ២០២៥ ដើម្បីបែងចែកទៅតាមឃុំសង្កាត់ទូទាំងប្រទេសដែលមានសកម្មភាពកសិកម្ម ។ ឯកឧត្តមមានប្រសាសន៍បន្តថា មន្រ្តីកសិកម្មទាំងនេះនឹងឆ្លងកាត់វគ្គកម្មសិក្សាមួយឆ្នាំ មុននឹងក្លាយទៅជាមន្រ្តីរាជការពេញសិទ្ធ ដោយទទួលបានប្រាក់បៀវត្សតាមរបបគ្រូបង្រៀន ប៉ុន្តែមិនត្រូវបានអនុញ្ញាតឱ្យផ្លាស់ចេញពីតួនាទីមន្រ្តីកសិកម្ម ឃុំសង្កាត់ទេ។

ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

ពាក់ព័ន្ធនឹងការប្រឡងជ្រើសរើសមន្រ្តីកសិកម្មឃុំសង្កាត់ ឯកឧត្តម ឌិត ទីណា បញ្ជាក់ថា សម្រាប់ឆ្នាំ២០២៣ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ រួមសហការជាមួយក្រសួងមុខងារសាធារណៈ និងក្រសួងសេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បានរៀបចំការប្រឡងជ្រើសរើសប្រកបដោយតម្លាភាព ដែលគ្រោងនឹងធ្វើនៅក្នុងសប្តាហ៍ទី២ នៃខែធ្នូខាងមុខ ដើម្បីជ្រើសរើសមន្រ្តីកសិកម្ម ២៥០នាក់សម្រាប់ពង្រាយនៅតាមឃុំសង្កាត់ ក្នុងខេត្តចំនួន១៧ ដែលមានសក្តានុពលកសិកម្មដំណាំស្រូវ។ ឯកឧត្តមបញ្ជាក់ថា មន្រ្តីទាំងអស់នឹងត្រូវស្នាក់នៅជាអចិន្រ្តៃនៅមូលដ្ឋានតែម្តង ដើម្បីផ្សារភ្ជាប់ជីវភាពជាមួយនឹងប្រជាកសិករ និង​ស្វែងយល់ពីបញ្ហាប្រឈម និងសំណូមពរ ហើយដោះស្រាយបញ្ហាជូនប្រជាពលរដ្ឋឱ្យទាន់ពេលវេលា។

គួរបញ្ជាក់ដែរថា កាលពីចុងខែតុលា ក្រសួងមុខងារសាធារណៈ បានប្រកាសពីការជ្រើសរើសមន្រ្តីកសិកម្មឃុំ ចំនួន២៥០នាក់ សម្រាប់ប្រភេទក្របខណ្ឌ ក, ខ, គ ដែលមានជំនាញ/ឯកទេសកសិកម្ម​ចាប់ពីវិញ្ញាបនបត្រ បរិញ្ញាបត្ររង បរិញ្ញាបត្រ ឬសញ្ញាបត្រ​សមមូល ឱ្យ​ចូល​បម្រើ​ការងារ​នៅ​តាមឃុំ ស្រុក ខេត្ត​ក្នុងក្របខណ្ឌ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ សម្រាប់ឆ្នាំ២០២៣ ។ ក្នុងនោះក្រសួងបានលើកទឹកចិត្ត និងផ្តល់អាតិភាព​សម្រាប់​អ្នក​ដែលមាន​សញ្ញាបត្រជាន់ខ្ពស់​លើជំនាញកសិកម្ម, មានបទពិសោធន៍ការងារលើវិស័យកសិកម្ម, ស្រ្តីភេទ និងអ្នកដែលមានទីលំនៅអចិន្រ្តៃយ៍​ក្នុងឃុំ ស្រុក ខេត្ត ដែលត្រូវជ្រើសរើស​មន្រ្តីកសិកម្មឃុំ។

ក្នុងនោះ​អត្ថប្រយោជន៍​ការងារដែលទទួលបាន បេក្ខជនដែលបានប្រឡងជាប់ជាស្ថាពរ នឹង​ត្រូវធ្វើកម្មសិក្សា និងតាំងស៊ប់ក្នុងប្រភេទក្របខណ្ឌ ក, ខ, គ ផ្អែក​លើកម្រិតបណ្តុះបណ្តាលរបស់សាម៉ីខ្លួន, បេក្ខជន​ដែលបានប្រឡងជាប់ជាស្ថាពរ នឹងត្រូវទទួលបានប្រាក់បៀវត្សទាបបំផុតចាប់ពី ១លាន៤សែនរៀល នៅ​តាមប្រភេទក្របខណ្ឌ និង​ទទួលបានប្រាក់ឧបត្ថម្ភប្រចាំខែចំនួន ១៦ម៉ឺនរៀល​ក្នុងមួយខែ រួមទាំង​អត្ថប្រយោជន៍ផ្សេងៗ​ទៀត​របស់​មន្រ្តីរាជការស៊ីវិល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍រៀនជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ៧៤០កន្លែង នៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រៃវែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/11/2023

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តព្រៃវែង ប្រកាសផ្តល់អាហារូបករណ៍​១០០ភាគរយ ដល់​សិស្ស និស្សិត​រៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ​សម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ចំនួន ៧៤០នាក់។

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ Pisa ប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/04/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Pisa នៃប្រទេសអ៊ីតាលីឆ្នាំសិក្សា២០២៣ ។ ...

អាហារូបករណ៍៩០កន្លែងនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/03/2023

ឱកាសទទួលបានអាហារូបករណ៍​សិក្សា​នៅ​វិទ្យាស្ថានជាតិកសិកម្មព្រែកលៀបឆ្នាំសិក្សា២០២២-២០២៣ ចំនួន​៩០កន្លែង ។ អាហារូបករណ៍ផ្ដល់ជូនថ្នាក់បរិញ្ញាបត្...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររងនៅវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/02/2025

តាមរយៈគម្រោងជំនាញសម្រាប់ការប្រកួតប្រជែង (S4C) វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) ប្រកាសជ្រើសរើសសិស្សចូលរៀនអាហារូបករណ៍កម្រិតសញ្ញាបត្រជាន់ខ្ពស់បច្ចេកទេស (បរិញ្ញាបត្ររង) សម្រាប់ជំនាញវិស្វកម្មអគ្គិសនី...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេសឆ្នាំសិក្សា២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 02/01/2025

សាកលវិទ្យាល័យ Newcastle នៃចក្រភពអង់គ្លេស ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ចំនួន៣០កន្លែង សម្រាប់ឆ្នាំសិក្សា២០២៥។ អាហារូបករណ៍ផ្ដល់ជូន៥០% និង ១០០%ទៅតាមលទ្ធភាពជាក់ស្ដែង...

វិទ្យាស្ថាន​បច្ចេកទេស​ JVC ជ្រើសរើសយុវជន​ចូលរៀន​ជំនាញជួសជុលរថយន្ត ឥតគិតថ្លៃចំនួន៣០០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/04/2024

វិទ្យាស្ថានបច្ចេកទេស ហ៊ី វ៉េ សេ (JVC) បានប្រកាស​ជ្រើសរើស​យុវជន​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀនជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ១ ជំហានទី២ ដោយ​ឥតគិតថ្លៃ​ចំនួន៣០០កន្លែង។

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍សិក្សាជំនាញផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយ ពីមជ្ឈមណ្ឌលបុប្ផាណា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

មជ្ឈមណ្ឌលធនធានសោតទស្សន៍បុប្ផាណា ប្រកាសជ្រើសរើសសិស្សដែល​ចង់សិក្សាជំនាញផលិតភាពយន្ត និងពហុប្រព័ន្ធផ្សព្វផ្សាយ ក្នុងវគ្គបណ្ដុះបណ្ដាលផ្នែកផលិតភាពយន្តឯកសារ និងពហុប្រព័ន្ធផ្សព្វផ្សាយក្រោមការឧបត្ថម្ភពីមូនិធិហេនរីលូស៍...

ឱកាសផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនពីកម្មវិធី IATSS Forum Leadership Program 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/06/2025

កម្មវិធី IATSS Forum Leadership Program 2026 កំពុងប្រកាសជ្រើសរើសសិស្ស និស្សិត និងយុវជននៅក្នុងប្រទេសអាស៊ាន ទៅផ្លាស់ប្ដូរការសិក្សានៅប្រទេសជប៉ុនសម្រាប់ឆ្នាំ២០២៦។ កម្មវិធីផ្ដល់ឱកាសដល់បេក្ខជន យុវតី ដើម្បីអភិវឌ្ឍជំនាញ...