បណ្ឌិត ហោ ប៊ុនឡេង ៖ អភិវឌ្ឍន៍៤ចំណុចជំរុញជីវិតឱ្យល្អប្រសើរនៅពេលអនាគត

ដើម្បីធ្វើឱ្យថ្ងៃស្អែក កាន់តែមានភាពល្អប្រសើរ អ្វីដែលយុវជនត្រូវធ្វើបន្ត គឺការអភិវឌ្ឍខ្លួនដោយការសិក្សារៀនសូត្រជាប្រចាំដើម្បីកែលម្អ អត្ដចរិត តួនាទី សមត្ថភាព និងកិត្តិយសកេរ្តិ៍ឈ្មោះ។ នេះជាការលើកឡើងរបស់ លោកបណ្ឌិត ហោ ប៊ុនឡេង សាស្រ្តាចារ្យ នៃសាកលវិទ្យាល័យ​កម្ពុជា។

យ៉ាងណាក៏ដោយ មុននឹងឈានទៅរកចំណុចសំខាន់ទាំងបួនដែលលោកបណ្ឌិតលើកឡើងខាងលើ ជាជំហានដំបូង យុវជន​ត្រូវអភិវឌ្ឍសុខភាពផ្លូវកាយ និងសុខភាពផ្លូវចិត្ត ហើយនឹងសុខុមាលភាពសង្គម។ លោកថា គ្មាននរណាម្នាក់ មិនត្រូវការសុខភាពនោះទេ ហើយសុខភាពទៀតសោធគឺមានតម្លៃណាស់ ព្រោះមានមនុស្ស ជាច្រើនបានបាត់បង់ជីវិត ដោយសារតែអត់មានលទ្ធភាពថែទាំសុខភាព។

ទន្ទឹមគ្នានោះ លោកបណ្ឌិត​ក៏​បានបញ្ជាក់លម្អិតបន្ថែម រាល់ចំណុចដែលត្រូវអភិវឌ្ឍន៍​ទាំង៤ចំណុច ដូចខាងក្រោមនេះ ៖

១ អត្ថចរិត ៖ នៅពេលដែលយុវជនចាប់ផ្តើមប្រឡូកនឹងការងារ គេយកមនុស្សដែលមានសមត្ថភាពទៅធ្វើការ  ប៉ុន្តែនៅពេលគេត្រូវជម្រុះបុគ្គលិកចេញវិញ មិនមែនជម្រុះដោយសារពួកគេអាក់សមត្ថភាពទេ គឺជម្រុះដោយសារចរិតមិនល្អ។ ចរិតមួយដែលល្អ គឺមានសុជីវធម៌ មានសីលធម៌ និងមានគុណធម៌ ដែលចំណុចទាំងនេះជាវិថីនាំខ្លួនឯងឱ្យមានភាពថ្លៃថ្នូរ។ ​បើមានចរិតល្អ នឹងទទួលបានការរាប់អាន និងការវិនិយោគពីអ្នកដទៃ។

២. សមត្ថភាព ៖ សមត្ថភាពត្រូវតែអភិវឌ្ឍន៍ ឱ្យក្លាយជាមនុស្សដែលគេត្រូវការ និងជាមនុស្សដែលគេចង់បាន ឬជាមនុស្សដែលគេខ្វះយើងមិនបាន។ បន្ទាប់មកអភិវឌ្ឍន៍ទេព​កោសល្យ​ ដែលមានពីធម្មជាតិ ប៉ុន្តែបើមិនអភិវឌ្ឍ គឺនៅតែជាធម្មជាតិអ៊ីចឹង។ ការអភិវឌ្ឍ ពីធម្មជាតិ ឱ្យទៅជាការអនុវត្ត ជាក់ស្តែង ឱ្យមានជំនាញ ដើម្បីឆ្ពោះទៅរកបទពិសោធបន្ថែម។

៣ តួនាទី ៖ អភិវឌ្ឍន៍នូវតួនាទី ឱ្យក្លាយទៅជាភាពល្អប្រសើរ ពង្រឹងជំនាញជាអ្នកគ្រប់គ្រង ឱ្យក្លាយទៅជាអ្នកដឹកនាំ ដើម្បីបង្កើនអំណាច ប៉ុន្តែមិនមែនអំណាចដើម្បីបំពានអ្នកដទៃនោះទេ អំណាចត្រង់នេះមានន័យថា គឺមានអំណាច និងសមត្ថភាពដើម្បីជួយគេ ។

៤ កិត្តិយស ៖ កិត្តិយស មានន័យថា អ្វីដែលយើងកំពុងតែធ្វើ យើងត្រូវច្នៃវាឱ្យល្អជាងមុន ឬក៏យើងបង្កើតថ្មីដើម្បីឱ្យគេទទួលស្គាល់ ឱ្យក្លាយទៅជាស្នាដៃមួយជំរុញជីវិតទៅរកភាពអស្ចារ្យ ។

លោក ហោ ប៊ុនឡេង បានបញ្ជាក់ថា កត្តាដែលយើងត្រូវអភិវឌ្ឍន៍ចំណុចទាំងនេះឡើង ព្រោះសុខភាព ជាមូលដ្ឋានគ្រឹះនៃជីវិតរបស់យើង ចំណេះដឹងជាទ្រព្យសម្បត្តិដែលចាយមិនចេះអស់ ចរិតជារស់ជាតិនៃជីវិត ដោយឡែកសមត្ថភាពជាខ្លឹមនៃជីវិត ហើយចំពោះទេពកោសល្យជាសក្តានុពលនៃជីវិត។

លោកបណ្ឌិតបន្ថែមថា ជាមនុស្សកើតមកត្រូវតែចេះមានការផ្លាស់ប្តូរ ចែករំលែក និងបន្សល់អ្វីមួយទុកមុនពេលលាចាគលោក ។ ហើយបើបងប្អូនចង់ក្លាយខ្លួនទៅជាបុគ្គលប្រសើរនៅក្នុងថ្ងៃអនាគត ត្រូវស្គាល់ទេពកោសល្យធម្មជាតិរបស់ខ្លួន ហើយបម្លែងទេពកោសល្យធម្មជាតិរបស់ខ្លួនឱ្យទៅជាការពិត ដើម្បីចាប់ផ្តើមពីភាពត្រឹមត្រូវ ទៅរកភាពល្អប្រសើរ ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

អាហារូបករណ៍​ថ្នាក់​បរិញ្ញាបត្រ​ចំនួន១៥​កន្លែង​នៅ​សាកលវិទ្យាល័យ​ជាតិ​គ្រប់គ្រង​ឆ្នាំ​សិក្សា​២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/11/2024

តាម​រយៈ​ការ​លើក​ស្ទួយ​ក្នុង​វិស័យ​អប់រំ ឯកឧត្ដម​អភិបណ្ឌិត ស សុខា និង លោកជំទាវ កែ សួនសុភី សហការ​ជាមួយ​សាកលវិទ្យាល័យ​ជាតិគ្រប់គ្រង ប្រកាស​ជ្រើសរើស​និស្សិត​ចំនួន១៥នាក់​ដើម្បី​សិក្សា​ថ្នាក់...

អាហារូបករណ៍ថ្នាក់ភាសាចិននៅសាធារណរដ្ឋប្រជាមានិតចិនចំនួន៥០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/12/2023

សមាគមនិស្សិតកម្ពុជាប្រចាំសាធារណរដ្ឋប្រជាមានិត(ស.ន​.ក.ច) មានកិត្តិយសជូនដំណឹងដល់សាធារណៈជន ជាពិសេសសិស្ស-និស្សិតអំពីអាហារូបករណ៍ថ្នាក់ភាសាចិន...

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

ក្រសួងអប់រំជ្រើសរើសបេក្ខជនជាង៣ពាន់នាក់ឱ្យ​ទទួល​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្ររង និង​ថ្នាក់បរិញ្ញាបត្រ លើជំនាញបច្ចេកទេស និងវិជ្ជាជីវៈ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/10/2025

តាមរយៈកម្មវិធី Competency Based ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ដែលបានប្រឡង​ជាប់សញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈកម្រិត៣ ​សរុបចំនួន ៣ ០២៥កន្លែង...

ឱកាសសិក្សាអាហារូបករណ៍សិក្សាជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធី Wefly Scholarship នៅប្រទេសថៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/02/2023

ឱកាសទទួលបានអាហារូបករណ៍ចាប់ពី៣០% ៥០% និង១០០% សិក្សាលើជំនាញវិស្វករថែទាំយន្តហោះពីកម្មវិធីអាហារូបករណ៍ Wefly Scholarship Program...

អាហារូបករណ៍រដ្ឋាភិបាលចិនប្រភេទ B ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំងឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/02/2025

កម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ប្រភេទ B ( CSC Type B) ប្រកាសជ្រើសរើសសិស្សនិស្សិតសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅវិទ្យាស្ថានបច្ចេកវិទ្យាប៉េកាំង សម្រាប់ឆ្នាំសិក្សា២០២៥។ ជំនាញដែលអាហារូបករណ៍ផ្ដល់ជូនរួមមាន...

ឱកាសសិក្សាអាហារូបករណ៍សិក្សាវគ្គខ្លីពី World Health Organization តាមរយៈ Online 

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/06/2024

តាមរយៈ OpenWHO អង្គការសុខភាពពិភពលោកផ្ដល់វគ្គសិក្សាតាម Internet ដោយឥតគិតថ្លៃសម្រាប់សិស្សនិស្សិតអន្តរជាតិទូទាំងពិភពលោក។ វគ្គ...

នូវែលសេឡង់ ជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលខ្លី ក្រោមប្រធានបទ “Public Health Management ASEAN Online 2026”

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍, អាហារូបករណ៍

• 07/07/2026

នូវែលសេឡង់ នឹងជ្រើសរើសមន្ត្រីរាជការកម្ពុជា ៤ រូប សិក្សាវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លី ក្រោមប្រធានបទ "Public Health Management ASEAN Online 2026"





អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *