នាយករដ្ឋមន្រ្តី ៖ ធនធានមនុស្សជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ ជួយដល់ការអភិវឌ្ឍប្រកបដោយនិរន្តរភាព និងចីរភាព

ក្នុងពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិត នៃសាកលវិទ្យាល័យលីកុងវីង នាព្រឹកថ្ងៃទី១៣ មិថុនា សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា មានប្រសាសន៍ថា ធនធានមនុស្សជាទ្រព្យសំខាន់បំផុតសម្រាប់ប្រទេសជាតិ ។ បើតាមប្រសាសន៍សម្តេចធិបតី ធនធានមនុស្សគឺជាកត្តាកំណត់នូវអ្វីៗទាំងអស់ ហើយចំពោះការដឹកនាំកសាងប្រទេស គឺត្រូវការនូវធនធានមនុស្សដែលរស់រវើក ដូច្នេះ ធនធានមនុស្សជាទ្រព្យសំខាន់បំផុត ធ្វើឱ្យប្រទេសអាចអភិវឌ្ឍរីកចម្រើន ប្រកបដោយនិរន្តរភាព និងចីរភាព។

សម្តេចធិបតីមានប្រសាសន៍ដោយបញ្ជាក់បន្ថែមថា បើយើងចង់ឱ្យប្រទេសអភិវឌ្ឍរីកចម្រើនជានិច្ច គឺទាល់តែមានធនធានមនុស្សដែលរស់រវើក ដូច្នេះទើបបានជាក្រសួងអប់រំ យុវជន និងកីឡា ដាក់ចេញនូវគោលនយោបាយរួមជាមួយវិស័យឯកជនជាច្រើន ដើម្បីបណ្តុះបណ្តាលធនធានមនុស្សយើង។ សម្តេចក៏បានរំលេចដែរថា ធនធានមនុស្ស គឺអាចឱ្យប្រទេសយើងមានលទ្ធភាពប្រកួតប្រជែងជាមួយប្រទេសផ្សេងៗនៅក្នុងបរិបទសាកលភាវូពាណិជ្ជកម្ម ហើយធនធានមនុស្សក៏អាចឱ្យប្រទេសយើងចាប់ឱកាស និងកាត់បន្ថយគម្លាតជាមួយប្រទេសផ្សេងៗបាន ខណៈដែលកូនខ្មែរបច្ចុប្បន្ននេះ បានចេញទៅប្រឡងនៅក្រៅប្រទេសខាងបច្ចេកវិទ្យា ក៏ដូចជាវិទ្យាសាស្រ្ត រហូតទទួលបានជ័យលាភីល្អនៅក្នុងតំបន់ និងពិភពលោកថែមទៀត។

ប្រទេសយើងចេញពីសង្រ្គាម យើងយឺតជាងប្រទេសជិតខាងមួយចំនួន ប៉ុន្តែការបញ្ចប់សង្រ្គាម និងអភិវឌ្ឍធនធានមនុស្ស ប្រែក្លាយពីកម្លាំងដែលប្រមូលផ្តុំទៅសមរភូមិ មកជាកម្លាំងប្រមូលផ្តុំដើម្បីបង្កើនសមត្ថភាព… កូនខ្មែរយើងបច្ចុប្បន្នចេញទៅប្រឡងនៅក្រៅខាងបច្ចេកវិទ្យា នៅអាស៊ានយើងបានលេខ១ ទៅលើពិភពលោកយើងបានលេខ២ ឈ្នះប្រទេសជាច្រើន…

សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា

ជាមួយគ្នានេះ សម្តេចធិបតីក៏បានលើកឡើងអំពីសារៈសំខាន់នៃការអប់រំ ទៅដល់យុវជនកម្ពុជា ដោយក្នុងនោះរួមមាន ទី១. ការរៀនសូត្របង្កើននូវគុណវុឌ្ឍ, ទី២ ការរៀនសូត្រធ្វើយើងមានសមត្ថភាពក្នុងការប្រកួតប្រជែងជាមួយអ្នកដទៃ ទាំងក្នុង និងក្រៅប្រទេស, ទី៣ ការរៀនសូត្រអាចឱ្យយើងចាប់ឱកាសការងារបានច្រើន និង ទី៤ ការរៀនសូត្រ ធ្វើឱ្យយើងមានឯករាជ្យ និងម្ចាស់ការ។

បើតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត រាជរដ្ឋាភិបាលកម្ពុជាបានដាក់អាទិភាពយ៉ាងធំសម្បើមទៅលើការបណ្តុះបណ្តាលមូលធនមនុស្ស ដោយផ្តោតទៅលើសុខភាព និងការអប់រំ , ហេតុនេះហើយ នៅរយៈពេលចុងក្រោយនេះ ក្រសួងអប់រំបានធ្វើការកែទម្រង់ទាំងប្រព័ន្ធ និងកម្មវិធីសិក្សា ដោយធ្វើយ៉ាងណាឱ្យទាន់សម័យ ព្រមទាំងផ្តោតទៅលើបច្ចេកវិទ្យា ក៏ដូចជាវិទ្យាសាស្រ្តផ្សេងៗ។

ទន្ទឹមនឹងនេះ រាជរដ្ឋាភិបាល ក៏បានបើកឱកាសឱ្យមានការចូលរួមពីវិស័យឯកជនទាំងក្នុង និងក្រៅប្រទេស ហើយលើកទឹកចិត្តឱ្យមានការចាប់ដៃគ្នារវាងសាកលវិទ្យាល័យ ឬគ្រឹះស្ថានអប់រំផ្សេងៗ ជាមួយបណ្តាប្រទេសផ្សេងៗ ដើម្បីចែករំលែកបទពិសោធន៍ និងផ្ទេរចំណេះដឹង ព្រោះសិស្សរបស់យើងមិនមែនរៀនសម្រាប់តែកម្ពុជាទេ ប៉ុន្តែរៀនសម្រាប់កម្ពុជាត្រៀមប្រកួតប្រជែងជាមួយពិភពលោក៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

សាកលវិទ្យាល័យបូណាម៉ារី ផ្តល់អាហារូបករណ៍១០០% សម្រាប់ថ្នាក់បរិញ្ញាបត្រ ដល់​កូនៗ​របស់​វីរកងទ័ពពលី និង​ពិការ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/08/2025

ដើម្បី​ចូលរួម​ចំណែក​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា​ក្នុងការ​អភិវឌ្ឍធនធាន​មនុស្ស និង​ដើម្បី​ចូលរួម​សម្រាល​បន្ទុក​ហិរញ្ញវត្ថុ​ក្នុង​គ្រួសារ​វីរកងទ័ព សាកលវិទ្យាល័យ​បូណាម៉ារី (BMU) បានប្រកាស​ថា សាកលវិទ្យាល័យនឹង​ផ្តល់អាហារូបករណ៍ ១០០%

អាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រសិក្សានៅសាធារណរដ្ឋគូបាឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/06/2023

ក្រសួងអប់រំ យុវជន និងកីឡាប្រកាសដំណឹងជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់វេជ្ជបណ្ឌិតវេជ្ជសាស្ត្រនៅសាធារណរដ្ឋគូបាចំនួន០១កន្លែងសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤ ។...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់១៥កន្លែងនៅសាកលវិទ្យាល័យ Kasetsart University នៃប្រទេសថៃឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/05/2023

ស្ថានទូតនៃព្រះរាជាណាចក្រកម្ពុជាប្រចាំប្រទេសថៃឡង់ដ៍ បាន​ប្រកាស​ដល់សាធារណជន និងនិស្សិតកម្ពុជាថា សាកលវិទ្យាល័យ Kasetsart University...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

ឱកាសសិក្សាអាហារូបករណ៍១០០% លើជំនាញបច្ចេកវិទ្យានៅថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យា អាន-ANT

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/12/2023

ថ្នាក់បណ្ដុះបណ្ដាលបច្ចេកវិទ្យាអាន-ANT ប្រកាសផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកវិទ្យាវគ្គខ្លីចំនួន៧៥កន្លែ។ ការសិក្សាមានរយៈពេល១១ខែ...

អាហារូបករណ៍បរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Oxford ពីកម្មវិធី St Cross College Scholarship 2024

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/10/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាកវិទ្យាល័យ Oxford ពីកម្មវិធីអាហារូបករណ៍ St Cross College Scholarship 2024...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Manitoba ប្រទេសកាណាដា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2024

ឱកាសទទួលបានអាហារូបករណ៍សាច់ប្រាក់ដើម្បីសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតនៅសាកលវិទ្យាល័យ Manitoba នៃប្រទេសកាណាដា ឆ្នាំ២០២៤។

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

អាហារូបករណ៍សិក្សា​ជំនាញ​វិស្វកម្មឧស្សាហកម្ម នៅវិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/11/2025

ដោយ​មានការ​គាំទ្រពីគម្រោង​អភិវឌ្ឍន៍ជំនាញសម្រាប់សេដ្ឋកិច្ចនាពេលអនាគត (SFESDP) របស់ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ, វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកំពង់ស្ពឺ បានប្រកាស​ពីការ​បណ្តុះបណ្តាល​ឥតគិតថ្លៃ​ទៅលើ...