Window to the World ផ្តល់ឱកាសដល់សិស្សនៅតំបន់ដាច់ស្រយាលក្នុងខេត្តតាកែវចំនួន២០នាក់ មកទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញ

ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន (MJQE) ដែលមានដូចជាមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងសូហ្គូ (SOGO) បានរៀបចំកម្មវិធី «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» ឬ «Window to the World» ដោយផ្ដល់ឱកាសដល់សិស្សឆ្នើមចំនួន២០នាក់ មកពីវិទ្យាល័យព្រៃទប់ ស្ថិតក្នុងខេត្តតាកែវ មកធ្វើទស្សនកិច្ចសិក្សាអប់រំនៅរាជធានីភ្នំពេញរយៈពេល៤ថ្ងៃ គឺចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៤។

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន មានប្រសាសន៍ថា កម្មវិធី «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» ឬ «Window to the World» រៀបចំឡើងដើម្បីផ្តល់ឱកាសដល់សិស្សានុសិស្សដែលមានជីវភាពលំបាកនៅតាមជនបទក្នុងប្រទេសកម្ពុជាមកទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញ។ អ្នកឧកញ៉ាបន្តថា ការជ្រើសរើសយកសិស្សមកពីវិទ្យាល័យព្រៃទប់ ខេត្តតាកែវ ចាប់ពីថ្នាក់ទី១០ និងទី១១ មកចូលរួមទស្សនកិច្ចអប់រំនេះ គឺតាមរយៈការចុះវាយតម្លៃរបស់គណៈកម្មការរៀបចំកម្មវិធី ឃើញថា វិទ្យាល័យនេះស្ថិតក្នុងតំបន់ដាច់ស្រយាល និងមានសិស្សជួបការលំបាក។

កាលខ្ញុំរៀននៅពីក្មេងគេតែងរៀបចំកម្មវិធីនាំសិស្សតំបន់ក្រីក្រ តំបន់ដាច់ស្រយាល នាំមកទីក្រុងដើម្បីឱ្យស្គាល់អំពីទីក្រុង ការរស់នៅ ទិដ្ឋភាពទូទៅដើម្បីបំភ្លឺចំណេះដឹងរបស់សិស្ស ដូច្នេះហើយទើបខ្ញុំផ្ដួចផ្ដើមគំនិតបង្កើតកម្មវិធីនេះឡើង មានឈ្មោះថា កម្មវិធី «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» ឬ «Window to the World»

អ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន

អគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បញ្ជាក់បន្ថែមថា កម្មវិធី «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» នេះ មានគោលបំណងបង្ហាញសិស្សានុសិស្សដែលមកចូលរួមឱ្យស្គាល់ពីសាលារៀននៅរាជធានីភ្នំពេញ សាកលវិទ្យាល័យ ព្រះបរមរាជវាំង សារមន្ទីរជាតិ និងទីកន្លែងជាច្រើនទៀត។ លើសពីនេះ នាំពួកគេទៅភ្លក់រស់ជាតិម្ហូបអាហារដែលមិនធ្លាប់មាននៅជនបទ ដែលកម្មវិធីនឹងធ្វើឱ្យសិស្សមានភាពសប្បាយរីករាយ ផ្សារភ្ជាប់ទំនាក់ទំនងជាមួយសិស្សនៅទីក្រុង និងសិស្សនៅជនបទ ព្រមទាំងជាការផ្លាស់ប្ដូរបទពិសោធន៍ និងរៀនពីគ្នាទៅវិញទៅមក។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី រំពឹទុកថា កម្មវិធីមាគ៌ាឆ្ពោះទៅកាន់ពិភពលោកនេះ នឹងបន្តធ្វើទៅថ្ងៃមុខបន្តទៀត ព្រមទាំងមានសាលាផ្សេងៗមកចូលរួមជាមួយគ្នា ដើម្បីជួយចែករំលែកការលំបាករបស់សិស្សនៅតាមជនបទ។ ជាមួយគ្នានេះអ្នកឧកញ៉ា ក៏ជឿជាក់ថា សិស្សានុសិស្សដែលចូលរួមទាំង២០នាក់នេះ នឹងពាំនាំយកចំណេះដឹងទាំងនេះទៅចែករំលែកនូវភាពក្លាហាន និងចំណេះដឹងដែលគាត់មានទៅកាន់មិត្តភក្ដិដទៃទៀតផងដែរ។

យុវតី ទុយ សុជាត្តា ជាសិស្សថ្នាក់ទី១១ «ខ» នៃវិទ្យាល័យព្រៃទប់ ខេត្តតាកែវ និយាយថា រូបគេពិតជារំភើបដែលមានឱកាសបានចូលរួមនៅក្នុងកម្មវិធី Window to the World នេះ ព្រោះរូបគេមិននឹងស្មានថា អាចមានឱកាសល្អបែបនេះ ក្នុងការចូលរួមដំណើរទស្សនកិច្ចសិក្សាមករាជធានីភ្នំពេញ។ សុជាត្តា បន្តថា កម្មវិធីនេះ បានផ្ដល់ចំណេះដឹង បទពិសោធន៍ល្អៗ និងមានឱកាសស្គាល់ពីទីតាំងវប្បធម៌ និងប្រវត្តិសាស្រ្តមួយចំនួននៅរាជធានីភ្នំពេញដែលមិនធ្លាប់ស្គាល់ពីមុនមក។

យុវតី ឡុង អ៊ារ៉ូដែត ជាសិស្សថ្នាក់ទី១១ នៃវិទ្យាល័យព្រៃទប់ ខេត្តតាកែវ ក៏បានលើកឡើងដែរថា កម្មវិធី Window to the World ពិតជាល្អ និងផ្ដល់ឱកាសឱ្យរូបគេបានជួបផ្ទាល់ជាមួយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជានិមិត្តរូបក្នុងចិត្ត និងតែងតែគាំទ្រកន្លងមក។ យុវតី ឡុង អ៊ារ៉ូដែត បន្តថា រូបគេនឹងនាំយកចំណេះដឹង ក៏ដូចជាបទពិសោធន៍ថ្មីៗ ទស្សនៈល្អៗដែលរៀនបានពីកម្មវិធីនេះ ទៅចែករំលែកដល់មិត្តភក្ដិរួមថ្នាក់នៅខេត្តឱ្យបានដឹងអំពីភាពស៊ីវីល័យរបស់រាជធានីភ្នំពេញ ការសិក្សាអប់រំនៅសាលា AII និង AIS ទៅដល់សិស្សដែលមិនបានមកចូលរួមឱ្យបានដឹង។

អ៊ារ៉ូដែត ក៏បានអរគុណដល់ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលបានរៀបចំកម្មវិធីដ៏មានសារៈនេះឡើង ដើម្បីជួយដល់មកពីខេត្តបានស្គាល់អំពីបរិបទរស់នៅក្នុងទីក្រុង សកម្មភាពទីក្រុង និងស្គាល់ពីភាពរីកចម្រើនការអប់រំ។

គួរជំរាបជូនថា កម្មវិធី «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» បានរៀបចំលើកទី១ នៅឆ្នាំ២០១៩ ដោយផ្ដល់ឱកាសដល់សិស្សឆ្នើមចំនួន២០នាក់ មកពីវិទ្យាល័យចំនួន៣ ក្នុងស្រុកកងមាស ខេត្តកំពង់ចាម រួមមាន វិទ្យាល័យហ៊ុន សែនកងតាណឹង, វិទ្យាល័យ ហ៊ុន សែនខ្ចៅ និងវិទ្យាល័យ សម្ដេច ហ៊ុនសែន ពាមជីកង។ បន្ទាប់ពីខកខានរៀបចំកម្មវិធីនេះ ដោយសារវិបត្តិកូវីដ-១៩ ទើបនៅឆ្នាំ២០២៤នេះ កម្មវិធី «មាគ៌ាឆ្ពោះទៅកាន់ពិភពលោក» រៀបចំជាលើកទី២ ផ្ដល់ឱកាសដល់សិស្សឆ្នើមចំនួន២០នាក់ មកពីវិទ្យាល័យវិទ្យាល័យព្រៃទប់ ខេត្តតាកែវ។ ក្នុងដំណើរទស្សនកិច្ចសិក្សានៅរាជធានីភ្នំពេញ សិស្សឆ្នើមទាំង២០នាក់ បានស្វែងយល់អំពីប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់ប្រទេសកម្ពុជា តាមរយៈការទៅទស្សនាទីតាំងល្បីៗដូចជា ព្រះបរមរាជវាំង សារមន្ទីរជាតិ សារមន្ទីរសេដ្ឋកិច្ច និងរូបិយវត្ថុ ព្រះស្រីឦសានវរ្ម័ន(ស.ស.រ) វិមានឈ្នះឈ្នះ សាកលវិទ្យាល័យ និងការជួបពិភាក្សាជាមួយអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារផ្ដល់អាហារូបករណ៍វគ្គជំនាញ ១២០កន្លែង ឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តព្រះវិហារ បានប្រកាសផ្ដល់ជូនអាហារូបករណ៍ ១០០% ក្រោមកម្មវិធីអប់រំបណ្ដុះបណ្ដាលបច្ចេកទេសនិងវិជ្ជាជីវៈ (TVET) ១.៥លាននាក់ ចំនួន១២០កន្លែង...

អាហារូបករណ៍សិក្សាជំនាញវិជ្ជាជីវៈនៅវិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/05/2024

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ឆ្នាំងប្រកាសជ្រើសរើសយុវជន យុវនារីជាច្រើននាក់ទៅសិក្សាជំនាញវិជ្ជាជីវៈវគ្គខ្លីឥតគិតថ្លៃរយៈពេល៤ខែ និង១០ខែ។...

អាហារូបករណ៍សម្រាប់ជំនាញសិល្បៈ និងតន្រ្តី នៅសាកលវិទ្យាល័យ Edith Cowan ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/07/2024

កម្មវិធីអាហារូបករណ៍ Greg Benjamin WAAPA Music Entrance បានប្រកាស​ផ្តល់អាហារូបករណ៍ដែលមាន​តម្លៃរហូត​ដល់ ១ម៉ឺនដុល្លារ សម្រាប់និស្សិតភ្លេងព្យាណូ ...

ឱកាសអាហារូបករណ៍ចំនួន១០០កន្លែង ៖ អាហារូបករណ៍ ចេន ហ្ស៊ី (Chen Zhi) ចាប់ផ្តើមបើកទទួលពាក្យហើយ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 22/01/2024

ក្នុងរយៈពេលប្រាំពីរឆ្នាំកម្មវិធីរបស់ ព្រីនស៍ ហូលឌីង គ្រុប នឹងគាំទ្រដល់និស្សិតកម្ពុជាចំនួន ៤០០នាក់ ជាមួយនឹងការបរិច្ចាគដែលមានតម្លៃជាទឹកប្រាក់សរុបប្រមាណ ២ លានដុល្លារសហរដ្ឋអាមេរិក...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅប្រទេសឥណ្ឌាឆ្នាំសិក្សា ២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យល្បីៗចំនួន១២៦ប្រទេសពីអាហារូបករណ៍រដ្ឋាភិបាលឥណ្ឌានៃកម្មវិធីអាហារូបករណ៍ ICCR ឆ្នាំសិក្សា២០២៤...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Salford ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/05/2025

ឱកាសសម្រាប់សិស្ស និស្សិត​កម្ពុជា​ដែល​ចង់បន្តការសិក្សា​នៅ​ចក្រភពអង់គ្លេស ពេលនេះ កម្មវិធី Salford International Excellence Scholarship បានប្រកាសផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់...

កម្មវិធី MTCP ផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅប្រទេសម៉ាឡេស៊ីឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/06/2023

ភ្នំពេញ - កម្មវីធីអាហារូបករណ៍ THE MALAYSIAN TECHNICAL COOPERATION PROGRAMME ឬ MTCP ប្រកាសជ្រើសរើសនិស្សិតសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់មុនបណ្ឌិតនៅប្រទេសសឹង្ហបុរីឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យល្បីៗនៅប្រទេសសឹង្ហបុរីរយៈពេល៤ឆ្នាំ សម្រាប់ឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ ៥០ភាគរយ សម្រាប់មន្រ្តីរាជការបម្រើការនៅក្រសួងមហាផ្ទៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/11/2025

អាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា បាន​ប្រកាស​ផ្តល់​អាហារូបករណ៍ ៥០% សម្រាប់ការ​សិក្សា​ថ្នាក់​បរិញ្ញាបត្រ ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ (អនុបណ្ឌិត) និង​ថ្នាក់បណ្ឌិត សិក្សា​នៅ​សាកលវិទ្យាល័យ​អាស៊ីអឺរ៉ុប...