អ្នកស្រី អ៊ូច ជាច័ន្ទមល្លិកា បង្ហាញវិធី៤ចំណុចជួយយុវជនអាចស្វែងយល់ពីខ្លួនឯង

ក្នុងវេទិកាបំណិនជីវិតដែលរៀបចំឡើងដោយ​សហភាពសហព័ន្ធយុវជនកម្ពុជា​រាជធានីភ្នំពេញកាលពីពេលថ្មីៗនេះ អ្នកស្រី អ៊ូច ជាច័ន្ទមល្លិកា អនុប្រធានទីភ្នាក់ងារជាតិ មុខរបរ និងការងារ បានលើកឡើងគន្លឹះ ៤ចំណុចជួយយុវជនឱ្យស្វែងយល់ពីខ្លួនឯង។ កាលលើកឡើងនេះ សម្រាប់ជួយដល់ប្អូនសិស្សានុសិ្សដែលមិនទាន់ស្គាល់ពីខ្លួនឯង ដើម្បីអាចរកឃើញសក្កដានុពលរបស់ខ្លួន។

បើតាម អ្នកស្រី អ៊ូច ជាច័ន្ទមល្លិកា យុវជនអាចស្វែងយល់ពីខ្លួនឯង តាមរយៈការកត់សម្គាល់ចំនួន៤ចំណុច រួមមាន៖

ទី១. ស្វែងរកចំណង់ចំណូលចិត្ត ៖ ការស្វែងយល់អំពីចំណង់ចំណូលចិត្ត ដែលវាពិតជាសំខាន់ជួយឱ្យអ្នកដឹងថា ខ្លួនយើងចូលចិត្តអ្វី ? យើងចូលចិត្តអានសៀវភៅ ? យើងចូលចិត្តស្រាវជ្រាវ? ឬយើងចូលចិត្តបែបសិល្បៈ ចម្រៀង ឬចូលចិត្តផ្នែកគ្រឿងខ្ចៅខ្ចងជាដើម ដែលយុវជនត្រូវតែស្វែងយល់។ ឧទាហរណ៍ អ្នក​មិន​ចូលចិត្តស្វែង​យល់​គ្រប់រឿងទេ ប៉ុន្តែបើគេ​ឱ្យអ្នកធ្វើកិច្ចការទាក់ទងនឹងការថតរូប ឬ ផលិតវីដេអូ អ្នក​អាច​នឹង​ចំណាយ​ពេល​រាប់ម៉ោង​ផ្ចិតផ្ចង់ធ្វើវាដោយគ្មានការនឿយហត់។

ទី២. ស្វែងយល់ពីទេពកោសល្យរបស់ខ្លួន ៖ ទេពកោសល្យគឺជាលក្ខណៈ ឬ ភាពខ្លាំង ដែលអ្នកមានពីធម្មជាតិ ។ វាជាលំនាំដែលអ្នកធ្វើ គិត ឬ មានអារម្មណ៍ចេញមកពីធម្មជាតិក្នុងខ្លួនរបស់អ្នក និងជា​អ្វី​ដែលធ្វើឱ្យអ្នក​ខុស​ប្លែក​ពី​អ្នកដទៃ ព្រោះវាជាបុគ្គលិកលក្ខណៈពិសេសតែមួយគត់របស់អ្នក។ ទន្ទឹមគ្នានេះ យុវជនត្រូវស្វែងយល់ថាខ្លួនឯងខ្លាំងពូកែផ្នែកអ្វីពិតប្រាកដ តើអ្នកកំពុងធ្វើអ្វី? មានអារម្មណ៍យ៉ាងម៉េច ឬអ្នក​កំពុង​គិត​អ្វី​រាល់ថ្ងៃ? ដូច្នេះ ចូរសរសេរគ្រប់យ៉ាងអំពីអ្វីដែលជម្រុញអ្នកមានភាពខ្លាំង។

ទី៣. ស្គាល់គុណតម្លៃជីវិត ៖ ការស្គាល់ពីគុណតម្លៃជីវិតមានសារៈសំខាន់ ដោយមានន័យថា យើងឱ្យតម្លៃទៅលើអ្វីមួយដែលធ្វើឱ្យយើងមានកម្លាំងខំប្រឹងដើម្បីទៅរកក្ដីស្រមៃរបស់ខ្លួន។ ឧទាហរណ៍ យើងឱ្យតម្លៃទៅលើសៀវភៅ ឱ្យតម្លៃទៅលើការអាន ឱ្យតម្លៃទៅលើការនិយាយជាដើម។

ទី៤. ស្វែងយល់ពីបុគ្គលិកលក្ខណៈ ៖ បុគ្គលិកលក្ខណៈជាចរិត ឬ លក្ខណៈរបស់បុគ្គល ជាពិសេសសំដៅទៅលើរបៀបដែលមនុស្សសម្ដែងចំពោះអ្នកដទៃ។ ទន្ទឹមគ្នានេះ យើងអាចស្វែងយល់ពីបុគ្គលិកលក្ខណៈដោយសង្កេតមើលមកខ្លួនឯងជាមនុស្សបែបរួសរាយរាក់ទាក់ បែបហ្មត់ចត់ ឬបែបសិល្បៈជាដើម៕



About WordPress

របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារី ប្រកាសជ្រើសរើសនិស្សិតនារី ១២០នាក់ឱ្យទទួលបានការស្នាក់នៅក្នុងឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/08/2025

ដោយមានការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១២០នាក់ ឱ្យទទួលបានកន្លែងស្នាក់នៅបណ្ដោះអាសន្ន នៃអន្តេវាសិកនិស្សិតនារី ក្នុងឆ្នាំសិក្សា២០២៥-២០២៦។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ ផ្តល់ការបណ្តុះបណ្តាលជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ​ចំនួន ១២៦០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/09/2024

សម្រាប់បងប្អូន​ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និងជនសំណាកស្រុក ដែល​មក​ពី​គ្រួសារ​ក្រីក្រ គ្រួសារ​ងាយរងហានិភ័យ ដែល​ចង់ទទួលបានជំនាញ​មួយ​ពិតប្រាកដ​សម្រាប់ជីវិត ពេលនេះ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពី Erasmus University Rotterdam នៅប្រទេសហូឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/01/2026

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់នៅសាលាគ្រប់គ្រង Rotterdam នៃសាកលវិទ្យាល័យ Rotterdam ប្រទេសហូឡង់ ពីកម្មវិធីអាហារូបករណ៍ Erasmus ឆ្នាំសិក្សា២០២៦-២០២៧។

អាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/10/2023

ឱកាសសិក្សាអាហារូបករណ៍៥០% និង១០០% នៅពុទ្ធិកសាកលវិទ្យាល័យព្រះសីហមុនីរាជាសម្រាប់ឆ្នាំសិក្សា២០២៤។ អាហារូបករណ៍១០០% ផ្ដល់ជូនសម្រាប់ថ្នាក់បរិញ្ញាបត្ររយៈ....

តួកគី ផ្តល់អាហារូបករណ៍លើការ​បណ្តុះបណ្តាល ភាសា-វប្បធម៌ ដល់មន្ត្រីរាជការ និងបញ្ញវន្តកម្ពុជា សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/05/2026

សម្រាប់ឆ្នាំសិក្សា២០២៦-២០២៧ នេះ សាធារណៈរដ្ឋ​តួកគីយ៉េ ​បាន​ប្រកាស​ផ្តល់​អាហារូបករណ៍​ដល់​មន្ត្រីរាជការ និង​បញ្ញវន្ត​កម្ពុជា សិក្សា​រយៈ​ពេល ៨ ខែ​ពេញ​ លើ​ការ​បណ្ដុះបណ្ដាល​ភាសា​ និង​វប្បធម៌​តួកគីយ៉េ សិក្សា​នៅ​សាធារណរដ្ឋ​តួកគីយ៉េ។

តើអ្នកណាខ្លះអាចស្នើពាក្យប្រឡងអាហារូបករណ៍ Chevening ?

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 03/08/2023

កម្មវិធីអាហារូបករណ៍Chevening ជាមូលនិធិសិក្សាឥតគិតថ្លៃនៅចក្រភពអង់គ្លេស ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់សម្រាប់និស្សិតអន្តរជាតិ ។ តើបេក្ខជនត្រូវមានលក្ខខណ្ឌមស្រប់អ្វីខ្លះអាចស្នើ...

ឱកាសអាហារូបករណ៍ទៅ​សិក្សានៅប្រទេសហូឡង់ សម្រាប់ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/08/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យ Leiden ពីកម្មវិធីអាហារូបករណ៍ Minerva Scholarship Funds Foundation នៅប្រទេសហូឡង់...

ឱកាសសិក្សាជំនាញផលិត និង​តុបតែងគ្រឿងសង្ហារឹមឥតគិតថ្លៃ! សម្រាប់បងប្អូនអតីតពលករទេសន្តរប្រវេសន៍

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 26/11/2025

មជ្ឈមណ្ឌលពលករទេសន្តរប្រវេសន៍មាតុភូមិនិវត្តន៍កម្ពុជា (HRCC) បានប្រកាស​ជ្រើសរើសសិក្ខាកាម​ដែលជាអតីតពលករ​ទេសន្តរប្រវេសន៍ ធ្វើមាតុភូមិនិវត្តន៍​មក​ប្រទេស​កំណើតវិញ ឱ្យ​ចូលរួមវគ្គបណ្តុះបណ្តាលមុខវិជ្ជាផលិត...

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ៣០០កន្លែងពីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោឆ្នាំសិក្សា ២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/12/2023

ឱកាសទទួលបានអាហារូបករណ៍សិក្សាថ្នាក់បរិញ្ញាបត្រចំនួន៣០០កន្លែងពីកម្មវិធីអាហារូបករណ៍ទេពកោសល្យឌីជីថលតេជោថ្នាក់បរិញ្ញាបត្រឆ្នាំសិក្សា២០២៤ ពីសម្ដេចអគ្គ...