គណៈគ្រប់គ្រងសាលារៀន​នៅ​រាជធានីភ្នំពេញបង្ហាញក្តីបារម្ភចំពោះ​ផលប៉ះពាល់​របស់បារីអេឡិចត្រូនិច ចំពោះ​សិស្សា​នុសិស្ស

គណៈគ្រប់គ្រង​សាលា​រៀន​ដែលមានភូមិសាស្រ្ត​នៅ​រាជធានីភ្នំពេញ បានបង្ហាញ​ក្តីបារម្ភចំពោះការ​ចែកចាយ និង​ប្រើប្រាស់​បារីអេឡិចត្រូនិចក្នុងចំណោមយុវជនជា​សិស្សានុសិស្ស ដោយសារ​តែពួកគេមិនបានដឹងអំពីផលវិបាក និង​គ្រោះថ្នាក់ដែលបណ្តាល​មក​ពី​បារីអេឡិចត្រូនិចនេះ។

ក្នុងសិក្ខាសាលាផ្សព្វផ្សាយលទ្ធផលនៃការស្រាវជ្រាវស្ដីពីការបង្ការទប់ស្កាត់ហានិភ័យផ្នែកសុខភាពសិក្សា បង្កដោយការប្រើប្រាស់ និងចែកចាយបារីអេឡិចត្រូវនិចក្នុងចំណោមយុវជន កាលពីថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៤ ដែលមានការ​ចូលរួមពីគណៈគ្រប់គ្រងសាលាមធ្យមសិក្សា​ចំនួន៦៥នាក់ សុទ្ធសឹងតែបានលើកឡើងស្រដៀងគ្នាពី​បញ្ហា​សិស្ស​ប្រើប្រាស់​បារីអេឡិចត្រូនិច បើទោះជាមានការ​អប់រំ និង​ដាស់តឿន​ ប៉ុន្តែមិន​មាន​ប្រសិទ្ធភាពឡើយ។

លោក កែម សុកែវ នាយករងវិទ្យាល័យពងទឹក មានប្រសាសន៍ថា នៅសាលារៀនរបស់លោក មានបញ្ហាច្រើនទាក់ទងជាមួយសិស្សប្រើប្រាស់បារីអេឡិចត្រូនិច ហើយនៅដើមឆ្នាំ២០២៤នេះ មានការកើនឡើងនៃចំនួនសិស្សប្រើប្រាស់បារីអេឡិចត្រូនិច ដែលជាការព្រួយបារម្ភរបស់លោក ព្រោះសិស្សយល់ច្រឡំថា ការប្រើប្រាស់បារីអេឡិចត្រូនិច ជាភាពស្អាត សង្ហា ឬគិតថា បារីអេឡិចត្រូនិច ជាឧបករណ៍ផ្ដាច់បារី។ លោក សុកែវ បន្តថា កន្លងមកសាលា​ក៏​បានធ្វើការផ្សព្វផ្សាយពីផលប៉ះពាល់នៃការប្រើប្រាស់បារីអេឡិចត្រូនិចនោះដែរ ប៉ុន្តែសិស្សានុសិស្សដែលប្រើប្រាស់មិនព្រមឈប់ ហើយ​លួចប្រើប្រាស់ក្នុងបន្ទប់ទឹកតាមសាលា ។

លោក កែម សុកែវ នាយករងវិទ្យាល័យពងទឹក

ដោយឡែកលោក នាក់ សុទ្ធា នាយកវិទ្យាល័យឥន្រ្ទទេវី ក៏​បានលើក​ឡើងពីបញ្ហា​ស្រដៀងគ្នាដែរ ហើយ​ថា សម្រាប់សាលាលោក​តែងតែមានវិធានការនៅ​ពេល​រកឃើញសិស្ស​ណា​ដែល​ប្រើប្រាស់​បារីអេឡិចត្រូនិច ដោយ​បានអញ្ជើញ​ឪពុកម្តាយ​សិស្ស​មក​​ណែនាំ និង​ធ្វើកិច្ច​សន្យា​ជា​ដើម។

តាមការសិក្សាស្រាវជ្រាវមួយរបស់ក្រសួងអប់រំ យុវជន​ និងកីឡា កាលពីចុងឆ្នាំ២០២៣ ក្នុងចំណោម​យុវជនចំនួន ១៣១៧នាក់ បានបង្ហាញថា ៨២% នៃអ្នកចូលរួមសម្ភាសន៍បានប្រាប់ថា ពួកគេធ្លាប់ឃើញគេជក់បារីអេឡិចត្រូនិក ហើយភាគច្រើនពួកគេឃើញអ្នកជក់បារីអេឡិចត្រូនិកនៅតាមហាងកាហ្វេ/ភោជនីយដ្ឋាន និងសួនសាធារណៈ។ ក្នុងចំណោមអ្នកសម្ភាសន៍ទាំងអស់ មាន៤០%​បានឆ្លើយថា មិត្តភក្តិរបស់ពួកគេជាអ្នកជក់បារីអេឡិចត្រូនិកផ្ទាល់ ហើយភាគច្រើននៃមិត្តភក្តិរបស់ពួកគេមានមុខរបរជាសិស្សនិស្សិត។ ទន្ទឹមនោះ តាមរយៈចម្លើយផ្តល់សម្ភាសន៍ក៏បានបង្ហាញថា ភាគច្រើនលើសលប់នៃមិត្តភក្តិដែលបានប្រើប្រាស់បារីអេឡិចត្រូនិកមាន អាយុចន្លោះពី១៥ឆ្នាំ ទៅ ២៩ឆ្នាំ​ ដែលសុទ្ធតែជាយុវជនបន្តវេនអភិវឌ្ឍប្រទេសជាតិ។

ឧត្តមសេនី៍យ៍ឯក លឹម តុងហួត ប្រធាននាយកដ្ឋាននីតិកម្ម អប់រំ និងស្តារនីតិសម្បទា នៃអគ្គលេខាធិកាដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន មានប្រសាសន៍ថា លោកពិតជាទទួលស្គាល់អំពីក្ដីព្រួយបារម្ភ និងបញ្ហាដែលនាយកសាលា កំពុងជួបប្រទះដោយមានសិស្សប្រើប្រាស់បារីអេឡិចត្រូនិចច្រើន។ លោកបន្តថា កិច្ចការងារនេះ ពិតជាចាំបាច់ក្នុងការចូលរួមទាំងអស់គ្នា ក្នុងនោះការផ្សព្វផ្សាយអប់រំ គឺជាគោដៅចម្បងបំផុត ពោលគឺ ការអប់រំផ្សព្វផ្សាយក្នុងគ្រួសារ ក៏ដូចជាការរាយការណ៍ឱ្យចំគោលដៅ ដើម្បីឈានទៅដោះស្រាយបញ្ហាគ្រឿងញៀន ឬបញ្ហាផ្សេងៗក្នុងសហគមន៍។

លោក ឧត្តមសេនីយ៍ លឹម តុងហួត បញ្ជាក់បន្ថែមថា ពាក់ព័ន្ធជាមួយការទប់ស្កាត់បញ្ហាបារីអេឡិចត្រូនិចនេះ អជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀននឹងសិក្សាបន្ថែមទៀត ដើម្បីដាក់ចេញគោលការណ៍បន្ថែមឱ្យមានទៅក្នុងច្បាប់។ លោកបន្តថា អជ្ញាធរប្រយុទ្ធប្រឆាំងគ្រឿងញៀន ក៏នឹងត្រៀមដាក់ឱ្យដំណើរការនូវប្រព័ន្ធរាយការណ៍បន្ទាន់ ១២៣៣ ដើម្បីចូលរួមដោះស្រាយបញ្ហាសម្រាប់ប្រជាជនឱ្យទាន់ពេលវេលា។

លោកជំទាវ សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានលេខាធិការដ្ឋាននៃគណៈកម្មាធិការ​អន្តរក្រសួងសុខភាពសិក្សា លើកឡើងថា លទ្ធផលនៃសិក្ខាសាលាបានរកឃើញថា ១០០ភាគរយនៃសមាជិកគណៈគ្រប់គ្រងមធ្យមសិក្សាទាំងអស់នៅរាធានីភ្នំពេញ ទទួលស្គាល់ថាមានបញ្ហាលំបាកពាក់ព័ន្ធជាមួយសិស្សប្រើប្រាស់បារីអេឡិចត្រូនិច និងទទួលស្គាល់ថា បារីអេឡិចត្រូនិចនេះបន្កគ្រោះថ្នាក់ដល់សុខភាពសិស្ស ហើយក៏ជាផ្លូវនាំឱ្យយុវជនប្រើប្រាស់គ្រឿងញៀនទៅថ្ងៃអនាគត។

ជាមួយគ្នានេះ លោកជំទាវ សឿ សុជាតា ក៏​បានបញ្ជាក់ថា អំពីសំណូមពររបស់គណៈគ្រប់គ្រងសាលារៀន ដោយ​ស្នើ​ដល់រាជរដ្ឋាភិបាលកំណត់ចេញនូវច្បាប់ ឬលិខិតបទដ្ឋនគតិយុទ្ធ​ហាមឃាត់ ព្រមាន ឬដាក់ពិន័យ ចំពោះការលក់ដូរ ចរាចរណ៍ ប្រើប្រាស់បារីអេឡិចត្រូវនិចឱ្យបានតឹងរឹង, បង្កើនការអប់រំផ្សព្វផ្សាយពីផលប៉ះពាល់បារីអេឡិចត្រូនិចឱ្យដល់សហគមន៍ និងពង្រឹងប្រសិទ្ធភាពក្នុងការត្រួតពិនិត្យ អនុវត្តច្បាប់ របស់រដ្ឋអំណាចមូលដ្ឋាន ដើម្បីឱ្យសង្គម និងសុវត្ថិភាពរបស់សិស្សអាចឆ្លើយតបទៅនឹងគោលដៅនយោបាយ ភូមិឃុំមានសុវត្ថិភាពរបស់រាជរដ្ឋាភិបាល។

គួរបញ្ជាក់ថា បារីអេឡិចត្រូនិកជាផលិតផលដ៏មានគ្រោះថ្នាក់បំផុត ដោយ​វាមានផ្ទុកជាតិនីកូទីន ដែលធ្វើឱ្យអ្នកប្រើប្រាស់ញៀនខ្លាំង ជាពិសេសចំពោះយុវជន និងកុមារ ។ សារធាតុនីកូទីននេះ ក៏បង្កឱ្យមានការខូចខាតយ៉ាងធ្ងន់ធ្ងរដល់ការលូតលាស់ខួរក្បាល សតិបញ្ញា ស្មារតី និងការលូតលាស់រាងកាយរបស់កុមារផងដែរ ។ ចំពោះយុវជន នីកូទីន ធ្វើឱ្យការចងចាំមិនល្អ ភ្លេចភ្លាំង ពិបាកក្នុងការផ្ចង់អារម្មណ៍ ដែលនាំឱ្យប៉ះពាល់ដល់សមត្ថភាពការងារ និងរៀនសូត្ររបស់ពួកគេ។ ចំណែកសារធាតុផ្សេងទៀត ដូចជាប្រូពីលែនគ្លីកូល (Propylene glycol) និង គ្លីសេរីន (Glycerin) វាធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សួត និងបេះដូង៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកា​សសិក្សាជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ ឥតគិតថ្លៃ នៅ​វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តបន្ទាយមានជ័យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 10/02/2025

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្ត​បន្ទាយមានជ័យ បានប្រកាសផ្តល់អាហារូបករណ៍​ចំនួន ៩៩០កន្លែង សម្រាប់ការ​សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយ​ឥតបង់ថ្លៃដល់ប្រជាពលរដ្ឋ យុវជន យុវនារី កម្មករ កម្មការិនី និង​ជនចំណាកស្រុក​ដែល​មក​ពី​គ្រួសារក្រីក្រ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀប ចំនួន២០កន្លែងសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/09/2025

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែង នៅវិទ្យាស្ថានជាតិកសិកម្មព្រែកលៀបសម្រាប់ឆ្នាំសិក្សា២០២៥-២០២៦។ អាហារូបករណ៍សិក្សាក្រោមកម្មវិធីអាហារូបករណ៍អភិសន្តិបណ្ឌិត ស សុខា ពីការគាំទ្ររបស់ឯកឧត្ដមអភិសន្តិបណ្ឌិត...

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Flinders ឆ្នាំសិក្សា២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ដិតនៅសាកលវិទ្យាល័យ Flinders នៃប្រទេសអូស្ត្រាលីឆ្នាំសិក្សា២០២៤។...

អាហារូបករណ៍ រដ្ឋាភិបាលនូវែលសេឡង់ សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត សម្រាប់ឆ្នាំសិក្សា២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 23/03/2026

ក្នុងឆ្នាំ២០២៦នេះ រដ្ឋាភិបាល នៃប្រទេសនូវែលសេឡង់ នឹងផ្តល់អាហារូបករណ៍ចំនួន ៣៥កន្លែង ដល់ពលរដ្ឋកម្ពុជា ដើម្បីទៅបន្តការសិក្សា ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅ​តាម​សាកលវិទ្យាល័យ​នានា

បណ្ឌិត្យសភានគរបាល​កម្ពុជា ផ្តល់អាហារូបករណ៍សម្រាប់ការសិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត​វិទ្យាសាស្រ្តនគរបាល ចំនួន៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/01/2026

សម្រាប់មន្រ្តីនគរបាល​ ឬមន្រ្តីពន្ធនាគារ ដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បណ្ឌិត ពេលនេះ បណ្ឌិត្យសភានគរបាលកម្ពុជា បានប្រកាសជ្រើសរើស​និស្សិត​អាហារូបករណ៍សរុបចំនួន៤០កន្លែង...

ក្រសួងអប់រំប្រកាសប្រឡង​ជ្រើសរើសនិស្សិតអាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសឡាវ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/05/2023

ភ្នំពេញ - ក្រោមកិច្ចព្រមព្រៀងរវាងក្រសួងអប់រំ យុវជន និងកីឡា នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងអប់រំ និងកីឡា នៃសាធារណរដ្ឋប្រជាធិបតេយ្យប្រជាមានិតឡាវ...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តកំពង់ធំ ផ្ដល់អាហារូបករណ៍សិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ចំនួន ៥១០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 21/11/2023

ឱកាសសិក្សាជំនាញបច្ចេកទេស និងវិជ្ជាជីវៈដោយឥតគិតថ្លៃនៅវិទ្យាស្ថានពហុបច្ចេកទេសកំពង់ធំ ចំនួន៥១០នាក់ ដល់យុវជន យុវតី សិស្ស និស្សិត និងសាធារណជនដែលមកពី...

សាកលវិទ្យាល័យ Chulalongkorn ជ្រើសរើសនិស្សិតអាហារូបករណ៍ថ្នាក់បរិញ្ញបត្រជាន់ខ្ពស់ និងបណ្ឌិតឆ្នាំ២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/02/2023

សាកលវិទ្យាល័យ Chulalongkorn នៃប្រទេសថៃ បានប្រកាសជ្រើសរើសនិស្សិតមក​ពី​ប្រទេសក្នុងតំបន់អាស៊ាន និងក្រៅអាស៊ានឱ្យ​ប្រឡងយក​អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្រ្តាលី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 17/07/2025

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិត នៅសាកលវិទ្យាល័យ Murdoch ប្រទេសអូស្ត្រាលី ពីកម្មវិធីអាហារូបករណ៍ Murdoch University RTP Scholarship 2025 សម្រាប់ឆ្នាំសិក្សា២០២៥។