ក្រសួងការងារ សហការជាមួយ ស.ស.យ.ក ជំរុញ​ការផ្សព្វផ្សាយ TVET ទៅ​កាន់យុវជន

ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ និងសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បាន​ចុះ​អនុស្សរណៈ នៃការយោគយល់គ្នា ដើម្បីជំរុញ​ការផ្សព្វផ្សាយ​អំពីវគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និង​បច្ចេកទេស (TVET) ទៅ​ដល់​យុវជន និងការ​ស្វែង​រក​ការងារធ្វើ។

ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ មានប្រសាសន៍ថា ការ​ចុះ​អនុស្សារណៈ នៃការ​យោគយល់គ្នា រវាង​ក្រសួងការងារ និង ស.ស.យ.ក. គឺមានគោលបំណង​បង្កើត​នូវ​ក្របខណ្ឌ នៃ​កិច្ច​សហប្រតិបត្តិការរវាងភាគីទាំងពីរ​ តាមរយៈ​ការ​បង្កើត​ការិយាល័យ​អាជីព និង​មុខរបរ សំដៅ​ជំរុញ​ការផ្សព្វផ្សាយ​ពី វគ្គបណ្តុះបណ្តាល​ជំនា​ញវិជ្ជាជីវៈ និង​បច្ចេកទេស ដល់យុវជន​មក​ពី​គ្រួសារក្រីក្រ និង​គ្រួសារងាយរងហានិភ័យ និង ការ​ចុះឈ្មោះស្វែងរក​ការងារ និង​ណែនាំអំពីអាជីព ជាពិសេស​ក្រោយ​​ទទួលបាន​ការ​បណ្តុះបណ្តាល​ជំនាញពីក្រសួង​ការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ស្របតាមផែនការយុទ្ធសាស្រ្ត​អភិវឌ្ឍន៍​វិស័យ​ការងារ សន្តិសុខ​សង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ ២០២៤-២០២៨ របស់ក្រសួងការងារ និង ផែនការ​យុទ្ធសាស្រ្ត​យុវជនក្នុងបុព្វហេតុ​ជាតិមាតុភូមិ​ ២០២៣-២០២៨ របស់សហភាពសហព័ន្ធយុវជន​កម្ពុជា។

បើតាម​កា​របញ្ជាក់របស់ ឯកឧត្តម កត្តា អ៊ន ដោយសារ​តែភាគីទាំងពីរ​មានឆន្ទៈ និង​ចក្ខុវិស័យ​រួមលើ​ការចូលរួម​អភិវឌ្ឍ​សង្គមជាតិ លោកយល់ឃើញថា កិច្ចសហប្រតិបត្តិការនេះ នឹងធ្វើឱ្យការផ្សព្វផ្សាយស្តីពីការបណ្តុះបណ្តាលជំនាញបច្ចេកទេស និងការប្រឹក្សាជំនាញនឹងកាន់តែទូលំទូលាយតាមរយៈវិសាលភាពនៃរចនាសម្ព័ន្ធរបស់ ស.ស.យ.ក. ដែលមានលក្ខណៈទូលំទូលាយ និងសាយភាយទូទាំងប្រទេស ដែលអាចផ្តល់ជាលទ្ធផលខ្ពស់ក្នុងការជំរុញ ក្នុងការផ្សព្វផ្សាយនូវកម្មវិធីបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់សមាជិក ស.ស.យ.ក. និងយុវជនទូទៅឱ្យកាន់តែមានសក្តានុពល។ ហើយកិច្ចសហការនេះ នឹងសម្របសម្រួលដល់សមាជិកសមាជិកា ស.ស.យ.ក. យុវជនទូទៅ អាចចុះឈ្មោះស្វែងរកការងារ បន្ទាប់ពីទទួលបានការផ្សព្វផ្សាយព័ត៌មានអំពីឱកាសការងាររបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ។

« វាជាយុទ្ធសាស្ត្រចំណេញទាំងសងខាងដោយសារម្ខាងមានវិសាលភាពផ្សព្វផ្សាយធំទូលាយ ហើយម្ខាងទៀតមានឱកាសការងារ» – ឯកឧត្តម កត្តា អ៊ន អ្នកនាំពាក្យ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ

ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជន​កម្ពុជា (ស.ស.យ.ក.) បានថ្លែង​អំណរគុណចំពោះ​ក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ ដែលបានជ្រើសរើស ស.ស.យ.ក. ដើម្បីជំរុញ​ការ​ផ្សព្វផ្សាយ​អំពី​វគ្គបណ្តុះបណ្តាល​ជំនាញវិជ្ជាជីវៈ និងបច្ចេកទេស ដល់យុវជន និង​ការ​ចុះឈ្មោះ​ស្វែងរក​ការងារ និង​ណែនាំអាជីព ។

សូមជម្រាបថា ស.ស.យ.ក. គឺជាអង្គការយុវជនមួយ ដែលបាន និងកំពុងបន្តបេសសកម្មពីសមាគមយុវជនកម្ពុជា និងសមាគមយុវជនសាមគ្គីសង្គ្រោះជាតិកម្ពុជាដែលបានបដិសន្ធិនាថ្ងៃទី០២ ខែធ្នូ ឆ្នាំ១៩៧៨។ បច្ចុប្បន្ននេះ ស.ស.យ.ក. មានរចនាសម្ព័ន្ធទូលំទូលាយទូទាំងប្រទេស ហើយតាមរយៈកិច្ចសហប្រតិបត្តិការនេះ នឹងអនុញ្ញាតឱ្យទីស្នាក់ការ ស.ស.យ.ក. នៅតាមបណ្តារាធានីខេត្ត ក្លាយជាប៉ូលការងារសម្រាប់យុវជនមកស្វែងរកព័ត៌មានដើម្បីទទួលបានឱកាស និងជំនាញពិតប្រាកដ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសអាហារូបករណ៍ ពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅវិទ្យាស្ថានសិក្សាអន្តរជាតិ និងគោលនយោបាយសាធារណៈ(វសនប) នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍សម្រាប់និស្សិតកម្ពុជា ទៅ​បន្តការ​សិក្សា​នៅ​ប្រទេស​ហុងគ្រី ៣០កន្លែង សម្រាប់ឆ្នាំ២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/11/2024

ក្រោមកម្មវិធី​អាហារូបករណ៍ Stipendium Hungaricum Programme របស់រដ្ឋាភិបាល នៃ​ប្រទេស​ហុងគ្រី នឹងផ្តល់អាហារូបករណ៍​ចំនួន ៣០កន្លែង​ដល់និស្សិត​កម្ពុជា ដើម្បី​បន្ត​ការ​សិក្សា​នៅ​តាម​សាកលវិទ្យាល័យ​នានា​ក្នុង​ប្រទេស​ហុងគ្រី...

ឱកាសកម្មសិក្សានៅផ្ទះយុវជន ដើម្បីមិត្តភាពកម្ពុជា-ចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/08/2025

ផ្ទះយុវជនដើម្បីមិត្តភាពកម្ពុជា-ចិន (YHCCF) កំពុងប្រកាសជ្រើសរើស និស្សិតសាកលវិទ្យាល័យដែលកំពុងសិក្សាផ្នែកសេដ្ឋកិច្ច សហគ្រាលឬអាជីវកម្ម ការគ្រប់គ្រងផ្នែកគ្រោង ឬផ្នែកដែលពាក់ព័ន្ធ

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ University of Luxembourg ឆ្នាំសិក្សា២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/02/2026

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រ និងបរិញ្ញាបត្រជាន់ខ្ពស់នៅសាកលវិទ្យាល័យលុចសំបួរ ពីកម្មវិធីអាហារូបករណ៍ជាច្រើន សម្រាប់ឆ្នាំសិក្សា២០២៦។ អាហារូបករណ៍ផ្ដល់ការសិក្សាពេញលេញ និងអត្ថប្រយោជន៍ជាច្រើនសម្រាប់...

វិទ្យាស្ថានជាតិអប់រំ ជ្រើសរើសគ្រូបង្រៀន ៤០នាក់ ចូលថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឯកទេសប្រឹក្សាគរុកោសល្យ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/04/2026

ជាឱកាស​សម្រាប់គ្រូបង្រៀនដែលចង់អភិវឌ្ឍសមត្ថភាព ! ពេលនេះ វិទ្យាស្ថានជាតិអប់រំ បានប្រកាស​ជ្រើសរើស​បេក្ខជនចំនួន ៤០នាក់ ឱ្យ​ចូលសិក្សា​ថ្នាក់បរិញ្ញាបត្រ​ជាន់ខ្ពស់ ឯកទេស​ប្រឹក្សា​គរុកោសល្យ សម្រាប់ជំនាន់ទី៧

អាហារូបករណ៍ KOICA’s 2026 សម្រាប់មន្រ្តីរាជការ​កម្ពុជា សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ នៅប្រទេសកូរ៉េ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/11/2025

កម្មវិធីអាហារូបករណ៍ KOICA (SP) ដែលត្រូវបានបង្កើតឡើងដើម្បីបណ្ដុះបណ្ដាលភាពជាអ្នកដឹកនាំដល់នៅក្នុងប្រទេសដៃគូ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម នៃប្រទេសកំណើតរបស់ខ្លួន...

ឱកាស​សិក្សា​នៅ​ប្រទេស​សឹង្ហបុរី ពី​កម្មវិធី SIM Global Education Diploma Scholarships

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/07/2024

សម្រាប់សិស្ស​និស្សិត​ដែល​កំពុង​ស្វែង​រក​អាហារូបករណ៍​ទៅ​សិក្សា​នៅ​ប្រទេសសឹង្ហបុរី លើជំនាញពាក់ព័ន្ធនឹងធុរកិច្ច ពេលនេះ​កម្មវិធីអាហារូបករណ៍ SIM Global Education Diploma Scholarships

វិទ្យាស្ថាន PSE ផ្តល់អាហារូបករណ៍ដល់សិស្សានុសិស្សក្រីក្រ​ចូលរៀនថ្នាក់ជំនាញចំនួន៣៥០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/06/2024

អង្គការ​ដើម្បីភាពញញឹម នៃកុមារ (PSE) ប្រកាស​ជ្រើសរើស​សិស្សានុសិស្ស​ក្រីក្រ ដើម្បីចូលរៀន​ថ្នាក់​ត្រៀម និង​ថ្នាក់​ជំនាញ​ចំនួន ៣៥០នាក់ សម្រាប់ឆ្នាំ​សិក្សា២០២៤-២០២៥ខាងមុខ។

ឱកាសអភិវឌ្ឍជំនាញស្រាវជ្រាវអន្តរជាតិ នៅ University of Jyväskylä ប្រទេសហ្វាំងឡង់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/06/2026

សាកលវិទ្យាល័យ University of Jyväskylä នៃប្រទេសហ្វាំងឡង់ កំពុងប្រកាសបើកទទួលពាក្យ​អាហារូបករណ៍​សម្រាប់កម្មវិធី JYU Visiting Fellow Programme 2027 ដល់​និស្សិត និងសាស្ត្រាចារ្យកម្ពុជានៅ​លើ​ការ​...