ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ផ្តល់អាហារូបករណ៍​ដល់កូនចៅប្រជាពលរដ្ឋ រៀនជំនាញបច្ចេកទេស

កម្មវិធីគោលនយោបាយអាទិភាព​ចំនួន៦ នឹង​ត្រូវ​រាជរដ្ឋាភិបាល​អាណត្តិទី៧ ដឹកនាំដោយ​ ឯកឧត្តមអគ្គទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត យក​មក​អនុវត្តបន្ទាន់ភ្លាមៗ​នៅ​ក្នុងឆ្នាំ​២០២៣នេះ ដោយ​ក្នុងនោះ ក៏​មាន​ការ​ផ្តល់អាហារូបករណ៍ដល់យុវជន​មក​ពី​គ្រួសារក្រីក្រចំនួន១លាន៥សែននាក់ ដើម្បីទទួលបានការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយ​ឥតគិតថ្លៃ។

ថ្លែង​ក្នុងពិធីសំណេះសំណាលជាមួយ​កម្មករ កម្មការិនី នៅ​តំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឯកឧត្តមអគ្គទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា សុខភាព សុខមាលភាពប្រជាពលរដ្ឋគឺជាគោលនយោបាយអាទិភាពទី១ ហើយសុខភាព និង​សមត្ថភាព​ បូកបញ្ចូលគ្នា ទើបទទួលបានគុណភាព នៃមូលធន​មនុស្ស​ ។ «សុខភាពយើងគិតហើយ ឥឡូវគិតពីការបណ្តុះបណ្តាល១លាន៥សែននាក់ កូនចៅប្រជាពលរដ្ឋក្រីក្រនឹងទទួលបាននូវអាហារូបករណ៍នេះ ដើម្បីរៀនជំនាញ មានទាំងវគ្គខ្លី វគ្គជំនាញ វគ្គមធ្យម វគ្គវែង ហើយ​យើងគិតទាំង២ ទៅ៤ភាគរយនៃចំនួនសរុប ប្តូរទៅ​ឱ្យ​ខាងកេរ្តិ៍មរតកដូនតា ដើម្បីរក្សាវប្បធម៌របស់យើង»។

បើតាមប្រសាសន៍របស់ឯកឧត្តមអគ្គទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គោលនយោបាយថ្មីនេះ នឹងជួយ​កូនចៅ​ប្រជាពលរដ្ឋឱ្យ​រៀន​ជំនាញ​ដោយ​មិន​បង់ប្រាក់ ហើយ​ថែមទាំង​ទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដើម្បីជួយ​សម្រួលជីវភាព។ «អ្នកទៅរៀន​មិន​ត្រឹម​តែអត់បង់លុយទេ តែបានប្រាក់ឧបត្ថម្ភទៀត រដ្ឋចេញលុយ​ឱ្យ​គាត់ មិន​មែន​គាត់​ទៅ​រៀនអស់លុយទេ រៀនអត់អស់លុយហើយ បានលុយទៀត ព្រោះគាត់មានជីវភាពលំបាក…»។

ជាមួយគ្នានេះ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា បងប្អូន​កម្មករនិយោជិត ក៏​នឹង​ត្រូវ​ជួយ​សម្របសម្រួលចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីលើក​កម្ពស់សមត្ថភាពជំនាញ បង្កើន​ផលិតភាព នៅក្នុងការ​បង្កើនប្រាក់ឈ្នួល ។ ហើយ​ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បាន​ណែនាំ​ដល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពង្រីក​ថ្ងៃបណ្តុះបណ្តាល​ឱ្យ​មានថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ដើម្បីបង្កលក្ខណៈងាយស្រួល​ដល់កម្មករកម្មការិនីដែលរវល់​ធ្វើការងារនៅ​ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ អាច​ចូលរៀន​វគ្គបណ្តុះបណ្តាលបាន។ «ឧទាហរណ៍​យើងចង់ដូរការងារនៅក្នុងក្រុមហ៊ុន​មក​ជាការងារផ្សេងបានប្រាក់ខែខ្ពស់ … អញ្ចឹងសុំឱ្យ​និយោជកផ្តល់​ឱកាស​ឱ្យ​គាត់ ដោយ​យើងមានរៀបកម្មវិធីទាំងរៀនយប់ទៀត ព្រមជាមួយ​ចុងសប្តាហ៍… ព្រោះខ្លាចក្រែងបងប្អូនធ្វើការពីថ្ងៃចន្ទ ដល់សុក្រ… ចង់ប្តូរការងារបានប្រាក់ខែច្រើនជាងហ្នឹង ប្រសើរជាងហ្នឹង ទៅរៀនបន្ថែម…»។

សូម​បញ្ជាក់ថា ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស គឺស្ថិត​នៅ​ក្នុង​មុំទី២ នៃបញ្ចកោណទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយ​មានគោលដៅធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ, បង្កើន​ការ​ចុះឈ្មោះចូលរៀន, រៀបចំជំនាញឡើងវិញ និង​ការ​បង្កើន​ជំនាញ (Reskilling and Upskilling) , ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញ, ដោះស្រាយ​បញ្ហា​នៃភាព​មិន​ស៊ីសង្វាក់គ្នា រវាងការបណ្តុះបណ្តាល និងតម្រូវការ ទាំងប្រភេទ និង​គុណភាពជំនាញ៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍ ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/05/2024

ឱកាសសិក្សាពីកម្មវិធីអាហារូបករណ៍រដ្ឋាភិបាលចិន ផ្លូវសូត្រឆ្នាំ២០២៤ នៅសាកលវិទ្យាល័យហិរញ្ញវត្ថុ និងសេដ្ឋកិច្ចYUNNAN រយៈពេល២ឆ្នាំ។ អាហារូបករណ៍ផ្ដល់ជូនពីរដ្ឋាភិបាលចិនសម្រាប់និស្សិត...

អាហារូបករណ៍ព្រះមហាក្សត្រថៃ សិក្សានៅសាកលវិទ្យាបច្ចេកវិទ្យា SURANAREE ឆ្នាំសិក្សា២០២៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/02/2023

សាកលវិទ្យាល័យបច្ចេកវិទ្យា SURANAREE នៃប្រទេសថៃ បានបើកផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន២០កន្លែងដល់សិស្សនិស្សិតក្នុងតំបន់អាស៊ានពីកម្មវិធីអាហារូបករណ៍...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០នាក់ពី ស.ស.យ.ក រាជធានីភ្នំពេញ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/01/2024

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យឌីជីថលកម្ពុជាចំនួន៣០០កន្លែង ពីសហភាពសហព័ន្ធយុវជនកម្ពុជារាជធានីភ្នំពេញសម្រាប់ឆ្នាំសិក្សា២០២៣-២០២៤។...

ក្រសួងទេសចរណ៍ជ្រើសរើសគ្រូជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០នាក់ ទៅសិក្សានៅប្រទេសបារាំង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/02/2024

ក្រសួងទេសចរណ៍ប្រកាសជ្រើសរើសគ្រូបណ្ដុះបណ្ដាលជំនាញសម្រាប់សាលាវិជ្ជាជីវៈទេសចរណ៍ចំនួន១០រូប ដើម្បីចូលរួមវគ្គបណ្ដុះបណ្ដាលគ្រូជំនាញនៅ...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតនៅសាកលវិទ្យាល័យ Hubei ប្រទេសចិន

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/12/2023

ឱកាសសិក្សាអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិតពីអាហារូបករណ៍រដ្ឋាភិបាលចិននៅសាកលវិទ្យាល័យ Hubei ឆ្នាំសិក្សា២០២៤។ ...

អាហារូបករណ៍ថ្នាក់ឧត្ដមសិក្សានៅ GRIPS នៃប្រទេសជប៉ុន ឆ្នាំសិក្សា២០២៦-២០២៧

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/10/2025

ឱកាសសិក្សាអាហារូបករណ៍នៅ GRIPS នៃប្រទេសជប៉ុនសម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងថ្នាក់បណ្ឌិតសម្រាប់ឆ្នាំសិក្សា២០២៦-២០២៧។ អាហារូបករណ៍ផ្ដល់ជូនសម្រាប់សិក្សារយៈពេល១ឆ្នាំ(MP1) និង ២ឆ្នាំ(MP2) ៣ឆ្នាំ ឬ...

ឱកាសពង្រឹងសមត្ថភាពការងារ! កម្មវិធី OPEN បើកវគ្គបណ្ដុះបណ្ដាលភាសាអង់គ្លេសជំនាញ ៣ មុខវិជ្ជាដោយមិនគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/10/2026

បណ្តាញអប់រំភាសាអង់គ្លេសវិជ្ជាជីវៈតាមប្រព័ន្ធអនឡាញ (Online Professional English Network - OPEN) ដែលជាគម្រោងឧបត្ថម្ភគាំទ្រដោយក្រសួងការបរទេសសហរដ្ឋអាមេរិក

អ្នកជាប់ ឬធ្លាក់ថ្នាក់ទី១២ មានឱកាសទទួលបានអាហារូបករណ៍១០០%ដូចគ្នា នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/11/2024

សម្រាប់ប្អូនៗដែលមានបំណងចង់ទទួលយកអាហារូបករណ៍១០០% ក្នុងឆ្នាំ២០២៤-២០២៥ ប្រញាប់ឡើងចំនួនមានកំណត់ !!!