ឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ៖ គោលនយោបាយថ្មីរបស់រាជរដ្ឋាភិបាល ផ្តល់អាហារូបករណ៍​ដល់កូនចៅប្រជាពលរដ្ឋ រៀនជំនាញបច្ចេកទេស

កម្មវិធីគោលនយោបាយអាទិភាព​ចំនួន៦ នឹង​ត្រូវ​រាជរដ្ឋាភិបាល​អាណត្តិទី៧ ដឹកនាំដោយ​ ឯកឧត្តមអគ្គទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត យក​មក​អនុវត្តបន្ទាន់ភ្លាមៗ​នៅ​ក្នុងឆ្នាំ​២០២៣នេះ ដោយ​ក្នុងនោះ ក៏​មាន​ការ​ផ្តល់អាហារូបករណ៍ដល់យុវជន​មក​ពី​គ្រួសារក្រីក្រចំនួន១លាន៥សែននាក់ ដើម្បីទទួលបានការ​បណ្តុះបណ្តាលជំនាញវិជ្ជាជីវៈដោយ​ឥតគិតថ្លៃ។

ថ្លែង​ក្នុងពិធីសំណេះសំណាលជាមួយ​កម្មករ កម្មការិនី នៅ​តំបន់ព្រៃស្ពឺ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២៩ ខែសីហា ឯកឧត្តមអគ្គទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃកម្ពុជា មានប្រសាសន៍ថា សុខភាព សុខមាលភាពប្រជាពលរដ្ឋគឺជាគោលនយោបាយអាទិភាពទី១ ហើយសុខភាព និង​សមត្ថភាព​ បូកបញ្ចូលគ្នា ទើបទទួលបានគុណភាព នៃមូលធន​មនុស្ស​ ។ «សុខភាពយើងគិតហើយ ឥឡូវគិតពីការបណ្តុះបណ្តាល១លាន៥សែននាក់ កូនចៅប្រជាពលរដ្ឋក្រីក្រនឹងទទួលបាននូវអាហារូបករណ៍នេះ ដើម្បីរៀនជំនាញ មានទាំងវគ្គខ្លី វគ្គជំនាញ វគ្គមធ្យម វគ្គវែង ហើយ​យើងគិតទាំង២ ទៅ៤ភាគរយនៃចំនួនសរុប ប្តូរទៅ​ឱ្យ​ខាងកេរ្តិ៍មរតកដូនតា ដើម្បីរក្សាវប្បធម៌របស់យើង»

បើតាមប្រសាសន៍របស់ឯកឧត្តមអគ្គទេសាភិបាលបណ្ឌិត ហ៊ុន ម៉ាណែត គោលនយោបាយថ្មីនេះ នឹងជួយ​កូនចៅ​ប្រជាពលរដ្ឋឱ្យ​រៀន​ជំនាញ​ដោយ​មិន​បង់ប្រាក់ ហើយ​ថែមទាំង​ទទួលបានប្រាក់ឧបត្ថម្ភថែមទៀត ដើម្បីជួយ​សម្រួលជីវភាព។ «អ្នកទៅរៀន​មិន​ត្រឹម​តែអត់បង់លុយទេ តែបានប្រាក់ឧបត្ថម្ភទៀត រដ្ឋចេញលុយ​ឱ្យ​គាត់ មិន​មែន​គាត់​ទៅ​រៀនអស់លុយទេ រៀនអត់អស់លុយហើយ បានលុយទៀត ព្រោះគាត់មានជីវភាពលំបាក…»

ជាមួយគ្នានេះ បើតាមនាយករដ្ឋមន្រ្តីកម្ពុជា បងប្អូន​កម្មករនិយោជិត ក៏​នឹង​ត្រូវ​ជួយ​សម្របសម្រួលចូលរៀនជំនាញវិជ្ជាជីវៈផងដែរ ដើម្បីលើក​កម្ពស់សមត្ថភាពជំនាញ បង្កើន​ផលិតភាព នៅក្នុងការ​បង្កើនប្រាក់ឈ្នួល ។ ហើយ​ក្នុងនោះ ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បាន​ណែនាំ​ដល់សាលាបណ្តុះបណ្តាលជំនាញវិជ្ជាជីវៈ ពង្រីក​ថ្ងៃបណ្តុះបណ្តាល​ឱ្យ​មានថ្ងៃសៅរ៍ និង​ថ្ងៃអាទិត្យ ដើម្បីបង្កលក្ខណៈងាយស្រួល​ដល់កម្មករកម្មការិនីដែលរវល់​ធ្វើការងារនៅ​ថ្ងៃចន្ទ ដល់ថ្ងៃសុក្រ អាច​ចូលរៀន​វគ្គបណ្តុះបណ្តាលបាន។ «ឧទាហរណ៍​យើងចង់ដូរការងារនៅក្នុងក្រុមហ៊ុន​មក​ជាការងារផ្សេងបានប្រាក់ខែខ្ពស់ … អញ្ចឹងសុំឱ្យ​និយោជកផ្តល់​ឱកាស​ឱ្យ​គាត់ ដោយ​យើងមានរៀបកម្មវិធីទាំងរៀនយប់ទៀត ព្រមជាមួយ​ចុងសប្តាហ៍… ព្រោះខ្លាចក្រែងបងប្អូនធ្វើការពីថ្ងៃចន្ទ ដល់សុក្រ… ចង់ប្តូរការងារបានប្រាក់ខែច្រើនជាងហ្នឹង ប្រសើរជាងហ្នឹង ទៅរៀនបន្ថែម…»

សូម​បញ្ជាក់ថា ការ​បណ្តុះបណ្តាលជំនាញបច្ចេកទេស គឺស្ថិត​នៅ​ក្នុង​មុំទី២ នៃបញ្ចកោណទី១ ក្នុងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយ​មានគោលដៅធ្វើបរិវត្តកម្មការបណ្តុះបណ្តាលជំនាញបច្ចេកទេស និង​វិជ្ជាជីវៈ, បង្កើន​ការ​ចុះឈ្មោះចូលរៀន, រៀបចំជំនាញឡើងវិញ និង​ការ​បង្កើន​ជំនាញ (Reskilling and Upskilling) , ការពង្រឹងប្រព័ន្ធអេកូឡូស៊ីអភិវឌ្ឍជំនាញ, ដោះស្រាយ​បញ្ហា​នៃភាព​មិន​ស៊ីសង្វាក់គ្នា រវាងការបណ្តុះបណ្តាល និងតម្រូវការ ទាំងប្រភេទ និង​គុណភាពជំនាញ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

រៀនថ្នាក់សញ្ញាបត្របច្ចេកទេស និងវិជ្ជាជីវៈ១ ឥតគិតថ្លៃ ចំនួន១៨០កន្លែង នៅ​វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​ព្រះវិហារ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 05/03/2026

សម្រាប់ឆ្នាំ២០២៦នេះ វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តព្រះវិហារ បានប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរភេទ (អាយុចាប់ពី១៥-៣៥ឆ្នាំ) ឱ្យ​ចូលរៀន​ឥតបង់ថ្លៃ លើជំនាញចំនួន៦ ដែលកំពុង​មានតម្រូវការ​ទីផ្សារការងារ។

ឱកាស​ចូលរួមកម្មវិធីបណ្តុះបណ្តាលយុវជនបរិស្ថានអាស៊ាន (AYGC) ឆ្នាំ២០២៦ នៅទីក្រុងហ្សាកាតា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 19/03/2026

អង្គការ ERIA (Regional Knowledge Centre for Marine Plastic Debris) សហការជាមួយ The Conversation Indonesia (TCID) បានប្រកាសបើកទទួលពាក្យសម្រាប់កម្មវិធី "ASEAN Young Green Communicators

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកំពង់ឆ្នាំង ជ្រើសរើស​សិស្ស​ចូលរៀន​ជំនាញ TVET ឥតគិតថ្លៃ ចំនួន៦៤០នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 15/07/2025

វិទ្យាស្ថាន​ពហុ​បច្ចេកទេស​ខេត្តកំពង់ឆ្នាំង ដែលជា​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​បច្ចេកទេស និង​វិជ្ជាជីវៈ​របស់រដ្ឋ​ កំពុង​ប្រកាស​ជ្រើសរើស​សិស្ស​ទាំងពីរ​ភេទ​ឱ្យ​ចូលរៀន​ជំនាញ​វិជ្ជាជីវៈ និងបច្ចេកទេស​ដោយ​ឥតគិតថ្លៃ​ទៅលើជំនាញ​ជាច្រើន ចំនួន ៦៤០នាក់

អាហារូបករណ៍សម្រាប់និស្សិតថ្នាក់បរិញ្ញាបត្រនៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញពី ធនាគា អ៊ូរី ឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 12/03/2025

សាកលវិទ្យាល័យភូមិន្ទភ្នំពេញ ប្រកាសដល់សិស្សនិស្សិតដែលកំពុងសិក្សាឆ្នាំទី២ ទី៣ និងទី៤ ក្នុងឆ្នាំសិក្សា២០២៤-២០២៥ អំពីការផ្ដល់អាហារូបករណ៍សាច់ប្រាក់ពី ធនាគារ អ៊ូរី (ខេមបូឌា) ម.ក សម្រាប់និស្សិតនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែងនៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដាឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 13/12/2024

គណៈកម្មាធិកាអាហារូបករណ៍សិស្ស-និស្សិតក្រីក្រសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន និង សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកាសផ្ដល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រ​ចំនួន​១០០កន្លែង​នៅសាកលវិទ្យាល័យ ពាណិជ្ជសាស្ត្រ អេស៊ីលីដា...

រដ្ឋាភិបាលចិន​ប្រកាស​ផ្តល់អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និងបណ្ឌិត MOFCOM 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/04/2026

ស្ថានទូតនៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា បានជូនដំណឹងជាផ្លូវការហើយ ពីការផ្តល់អាហារូបករណ៍របស់ក្រសួងពាណិជ្ជកម្មចិន (MOFCOM Scholarship) សម្រាប់ឆ្នាំសិក្សា ២០២៦

រៀនជំនាញកែច្នៃបន្លែ ផ្លែឈើ ដោយ​មិនគិតថ្លៃ​ពីវិទ្យាស្ថាន​ជាតិពហុបច្ចេកទេស​កម្ពុជា

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 31/03/2025

វិទ្យាស្ថានជាតិពហុបច្ចេកទេស​កម្ពុជា (NPIC) ប្រកាសជាថ្មី​ក្នុងការ​ជ្រើសរើស​សិក្ខាកាម​ចូលរៀនជំនាញកែច្នៃបន្លែផ្លែឈើ ដោយ​មិន​គិតថ្លៃ ក្រោម​កម្មវិធីបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ១.៥លាននាក់របស់រាជរដ្ឋាភិបាល។

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈឥតគិតថ្លៃ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 24/03/2025

វិទ្យាស្ថានបច្ចេកទេសឧស្សាហកម្មបន្តផ្ដល់ការសិក្សាជំនាញវិជ្ជាជីវៈ ជាច្រើនកន្លែងសម្រាប់ សិស្សានុសិស្ស និងសាធារណៈជន ចូលសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ។ ការសិក្សាផ្ដល់ជូនក្រោមកម្មវិធីសិក្សា ១លាន៥សែននាក់ ដែលគាំទ្រ...

ឱកាសសិក្សាអាហារូបករណ៍ជំនាញវិជ្ជាជីវៈជាច្រើនកន្លែងនៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2024

ឱកាសសិក្សាជំនាញវិជ្ជាជីវៈដោយឥតគិតថ្លៃ និងសិក្សារយៈពេលខ្លីសម្រាប់យុវជន យុវនារី ដែលមានជីវភាពខ្វះខាត នៅវិទ្យាស្ថានជាតិពាណិជ្ជសាស្ត្រ។ អាហារូបករណ៍ផ្ដល់ជូនការសិក្សាជំនាញជាច្រើនកន្លែងសម្រាប់យុវជន យុវនារី និងសាធារណៈជន...