រដ្ឋមន្រ្តីក្រសួងការងារ ៖ ពិព័រណ៍​ការងារ និងផលិតភាពជាតិ ជាអន្តរាគមន៍​ទីផ្សារ​ការងារ​ដ៏ចាំបាច់ ក្នុងដំណើរ​ការផ្តល់សេវាការងារ​ដែលមានលក្ខណៈ​ប្រមូលផ្តុំ​ព័ត៌មាន

ក្នុង​ឱកាស​បើកពិព័រណ៌​ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ ឯកឧត្តម​ ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ លើកឡើងថា ពិព័រណ៍​ការងារ និងផលិតភាពជាតិ គឺជា​អន្តរាគមន៍​ទីផ្សារ​ការងារ​ដ៏​ចាំបាច់​មួយ​នៅ​ក្នុង​ដំណើរ​ការ​ផ្តល់​សេវាការងារ​ដែលមានលក្ខណៈ​ប្រមូលផ្តុំ​នូវព័ត៌មាន និង​កាលានុវត្តភាព ហើយ​ត្រូវ​បាន​រៀបចំ​ឡើង​ក្នុង​មួយឆ្នាំម្តង បន្ថែម​ទៅលើ​ការផ្តល់​សេវាការងារ​ជា​ប្រចាំថ្ងៃ​របស់ទីភ្នាក់ងារ​ជាតិ​មុខរបរ និង​ការងារ នៃក្រសួងការងារ និង​បណ្តុះបណ្តាលវិជ្ជាជីវៈ។

តាមប្រសាសន៍​លើកឡើងរបស់ឯកឧត្តមរដ្ឋមន្រ្តី គោលបំណងសំខាន់បំផុតនៃព្រឹត្តិការណ៍នេះ គឺការនាំ​ឱ្យ​កាន់តែ​ខិតជិតគ្នា​រវាង​និយោជក ដែលមាន​ឱកាស​ការងារ​ច្រើន​សន្ធឹកសន្ធាប់ និង​អ្នក​ស្វែង​រក​ការងារ​ដែលមាន​សមត្ថភាព នៅមួយកន្លែង​ដោយ​ងាយស្រួល ដើម្បីធ្វើការ​ជ្រើសរើស​កម្លាំង​ពលកម្ម​តាម​តម្រូវការ ដាក់ពាក្យ​សុំ​ការងារ​ដែលខ្លួនចូលចិត្ត ទទួលបាន​ការ​ប្រឹក្សា​យោបល់អាជីព ការ​ត្រៀម​ខ្លួន​ចូល​ការងារ​យ៉ាង​សកម្ម និង​ការ​ស្វែង​យល់ពីការ​បង្កើន​ផលិតភាព។

ជាក់ស្តែង​ក្នុងឆ្នាំ​២០២៤នេះ មានក្រសួង-ស្ថាប័ន ក្រុមហ៊ុន សហគ្រាស គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល ដៃគូ​អភិវឌ្ឍន៍ និង​អង្គការ​ជាតិ-អន្តរជាតិ ចំនួន១៥០ចូលរួម ហើយបច្ចុប្បន្នពិព័រណ៍​ការងារ និងផលិតភាពជាតិ បានក្លាយ​ជា​ព្រឹត្តិការណ៍​ការងារ​ដ៏​ធំជាង​គេនៅកម្ពុជា ដោយ​បាន​នាំ​មក​នូវ​ព័ត៌មាន និង​ឱកាស​ការងារ និង​វគ្គ​អប់រំ​បណ្តុះបណ្តាល​គ្រប់ប្រភេទ ទាំងផ្នែករដ្ឋ, ឯកជន និង​អង្គការ​មិនមែន​រដ្ឋាភិបាល​ប្រមាណជាង ៦ម៉ឺនឧកាស​ការងារ ហើយ​ទទួល​បានការគាំទ្រ និង​ការ​ចូលរួម​កាន់តែទូលំទូលាយ ដែលត្រូវ​បាន​រំពឹងថា ចំនួនអ្នក​មក​ចូលរួម​ពិព័រណ៍​នេះ សរុបប្រមាណ ១០ម៉ឺននាក់ ដោយ​អ្នក​ចូលរួម​ដោយផ្ទាល់​ប្រមាណជាង ៤ម៉ឺននាក់ និង​អ្នក​ចូលរួម​តាមរយៈអនឡាញ ប្រមាណ ៦ម៉ឺននាក់​ក្នុងរយៈពេល​ពីរថ្ងៃនេះ។

សូម​បញ្ជាក់ដែរថា ជាមួយ​នឹង​ការខិតខំ​បង្កើត​ឱកាស​ការងារ​កាន់តែច្រើន រាជរដ្ឋាភិបាល​បាន​បន្ត​ការ​យកចិត្ត​ទុកដាក់​ខ្ពស់​លើ​ការ​ជួយ​បែងចែក​ឱកាសឱ្យ​បាន​ទៅដល់​ប្រជាជន​គ្រប់រូប​ប្រកប​ដោយ​តម្លាភាព និង​សមធម៌ សំដៅ​ប្រែក្លាយ​ឱកាស​ការងារដែលមានទាំងអស់ ឱ្យ​ទៅជា​មុខរបរកាន់តែល្អ​សម្រាប់ប្រជាជន​គ្រប់រូប។ ក្នុងន័យ​នេះ រាជរដ្ឋាភិបាល​កម្ពុជា​តាមរយៈ​ទីភ្នាក់ងារជាតិមុខរបរ និង​ការងារ (NEA) បានផ្តល់​សេវាការងារ​ជា​សាធារណៈ ក្នុងការ​ជួយ​ផ្គូផ្គង​ឱកាស​ការងារ​ឱ្យ​កាន់តែឆាប់រហ័ស ងាយស្រួល​រវាង​អ្នក​ស្វែង​រក​ការងារធ្វើ និង​និយោជក​ដែលមានតម្រូវការ​ជ្រើសរើស​កម្លាំង​ពលកម្ម បាន​កាន់តែឆាប់រហ័ស​ងាយស្រួល​នៅ​ពេល​ណា​ក៏​បាន និង​ពីទីកន្លែងណាក៏បាន។

ដើម្បីជំរុញ​ប្រសិទ្ធភាព​ការងារនេះ NEA បានផ្តល់​សេវាផ្គូផ្គង​ការងារ​នៅ​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែលមាន​គេហទំព័រ www.nea.gov.kh, កម្មវិធីទូរស័ព្ទ NEA Job Search, បណ្តាមជ្ឈមណ្ឌល​ការងារ​រាជធានី-ខេត្ត​ទាំង​១៤, ការិយាល័យ​អាជីព និងការងារ នៅ​តាមស្នាក់ការ​សហភាពសហព័ន្ធយុវជន​កម្ពុជា​នៅ​ខេត្ត​កំពង់ស្ពឺ និងខេត្តកណ្តាល និងមជ្ឈមណ្ឌលការងារចល័ត ព្រមទាំង​រៀបចំ​វេទិកា​ការងារនានា ដូចជា ពិព័រណ៍ការងារ ទិវា​ជ្រើសរើស​កម្លាំង​ពលកម្ម​ថ្នាក់ជាតិ ថ្នាក់ខេត្ត ថ្នាក់មូលដ្ឋាន និង​នៅតាម​គ្រឹះស្ថាន​អប់រំ​បណ្តុះបណ្តាល​នានា ដើម្បីបង្កលក្ខណៈ​ឱ្យ​អ្នក​ស្វែង​រក​ការងារធ្វើ និង​និយោជក​ជួបគ្នា​បាន​ដោយ​ជោគជ័យ និង​ងាយស្រួល៕




របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (ITC) មណ្ឌលវិមានឈ្នះ-ឈ្នះ ផ្តល់អាហារូបករណ៍ ១០០% ចំនួន ៤០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/09/2026

វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (សាលាតិចណូ - ITC) នឹងប្រឡងជ្រើសរើសនិស្សិតកម្រិតវិស្វករ នៅ មណ្ឌលវិមានឈ្នះ-ឈ្នះ ដោយផ្តល់ជូននូវអាហារូបករណ៍ពេញ ១០០% ចំនួន ៤០កន្លែង។

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ពីកម្មវិធី ROBERT KREMBIL Scholarship 2025

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 06/08/2025

តាមរយៈកម្មវិធី ROBERT KREMBIL Scholarship of MERIT 2025 ប្រកាសបើកទទួលពាក្យអាហារូបករណ៍ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ឆ្នាំសិក្សា២០២៥ នៅ Schulich School of Business នៃសាកលវិទ្យា YORK នៃប្រទេសកាណាដា។

ក្រសួងអប់រំជ្រើសរើស​និស្សិត​អាហារូបករណ៍​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ ទៅសិក្សា​នៅ​ប្រទេស​ចិនចំនួន ៦៥នាក់

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 27/11/2024

ក្រសួងអប់រំ យុវជន និងកីឡា កាលពីពេលថ្មីៗនេះ បានប្រកាស​ជ្រើសរើស​និស្សិតចំនួន ៦៥នាក់ ដើម្បីទទួល​អាហារូបករណ៍​របស់រដ្ឋាភិបាល នៃសាធារណរដ្ឋប្រជាមានិតចិន (CSC) សិក្សា​ថ្នាក់​បរិញ្ញាបត្រជាន់ខ្ពស់ និង​ថ្នាក់បរិញ្ញាបត្រ​ សម្រាប់ឆ្នាំសិក្សា​២០២៥-២០២៦។

ឱកាសសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា ចំនួន២០នាក់ឆ្នាំសិក្សា២០២៥-២០២៦

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/01/2025

ក្រសួងអប់រំ យុវជន និងកីឡា និង អង្គការយូណេស្កូ ប្រកាសជ្រើសរើសបុគ្គលិកអប់រំ ចូលសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំឯកទេសការអប់រំបឋមសិក្សា នៅវិទ្យាស្ថានគរុកោសល្យរាជធានីភ្នំពេញ ក្រោមកម្មពីធីពង្រឹងការអប់រំគ្រូបង្រៀននៅកម្ពុជា...

មូលនិធិព្រីនស៍ បញ្ចប់វគ្គសម្ភាសន៍ចុងក្រោយ ប្រកបដោយជោគជ័យ សម្រាប់អាហារូបករណ៍ ចេន ហ្ស៊ី ជំនាន់ទី៣

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 11/03/2024

មូលនិធិព្រីនស៍ដែលជាមូលនិធិមនុស្សធម៌នៃសម្ព័ន្ធក្រុមហ៊ុន ព្រីនស៍ ហូលឌីង គ្រុប ថ្មីៗនេះបានធ្វើបទសម្ភាសន៍ចុងក្រោយ សម្រាប់កម្មវិធីអាហារូបករណ៍ ចេន ហ្ស៊ី របស់ខ្លួន។

មជ្ឈមណ្ឌលអន្តេវាសិកនិស្សិតនារីប្រកាសជ្រើសរើសនិស្សិតនារីទទួលបានការស្នាក់នៅបណ្ដោះអាសន្នឆ្នាំសិក្សា២០២៤-២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/10/2024

តាមរយៈការគាំទ្រ និងលើកទឹកចិត្តដល់វិស័យអប់រំ ក្រសួងអប់រំ យុវជន និងកីឡា ប្រកាសជ្រើសរើសនិស្សិតនារីចំនួន១០៤នាក់...

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យផ្ដល់អាហារូបករណ៍២២០កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 29/05/2025

វិទ្យាស្ថានពហុបច្ចេកទេសខេត្តបន្ទាយមានជ័យបានប្រកាសផ្ដល់អាហារូបករណ៍ឥតបង់ថ្លៃ ១០០% ចំនួន២២០កន្លែង លើមុខជំនាញចំនួន១១មុខ ដល់ក្រុមយុវជនមកពីគ្រួសារក្រីក្រ និងគ្រួសារងាយរងហានិភ័យក្នុងខេត្តបន្ទាយមានជ័យ...

អាហារូបករណ៍កម្រិតសញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស នៅ​ប្រទេស​វៀតណាម សម្រាប់សិស្ស​ជាប់បាក់ឌុប​ឆ្នាំ២០២៥

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 08/09/2025

សាលា Thai Nguyen College នៃប្រទេស​វៀតណាម នឹងផ្តល់អាហារូបករណ៍​កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់​បច្ចេកទេស សិក្សា​រយៈពេល៤ឆ្នាំ ដល់​សិស្ស​កម្ពុជា​ចំនួន ៧២កន្លែង។

អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់បច្ចេកទេសចំនួន៥៥កន្លែងពី វិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរ (CGTI) ឆ្នាំសិក្សា២០២៣-២០២៤

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/11/2023

ឱកាសសិក្សាអាហារូបករណ៍ជំនាញបច្ចេកទេសពីវិទ្យាស្ថានបណ្ដុះបណ្ដាលវិស័យកាត់ដេរនៅកម្ពុជា ឬហៅថា CGTI ប្រកាស់ផ្ដល់អាហារូបករណ៍ថ្នាក់សញ្ញាបត្រជាន់ខ្ពស់ចំនួន៥៥កន្លែង...



អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *