អ្នកជំនាញធនធានមនុស្ស ៖ បទពិសោធន៍ ជំនាញបច្ចេកវិទ្យា និងភាសាបរទស ជាអ្វីដែលក្រុមហ៊ុននានាត្រូវការ ពីអ្នកកំពុងរកការងារ

ដើម្បីត្រៀមខ្លួន ចូលរួមប្រកួតប្រជែងក្នុងទីផ្សារការងារ ដែលកំពុងមា​នការប្រកួតប្រជែង យុវជនចាំបាច់ត្រូវស្វែងយល់អំពីបច្ចេកវិទ្យា ភាសាបរទស និងបទពិសោធន៍ការងារ ព្រោះចំណេះដឹង និងចំណេះធ្វើទាំងបីនេះ គឺជាអ្វីដែលក្រុមហ៊ុន ក្នុងប្រទេសកម្ពុជាត្រូវការ, នេះបើតាមការលើកឡើងរបស់លោក លី វណ្ណារិទ្ធ ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន CAM HR ។

លោក វណ្ណារិទ្ធ បានប្រាប់ AMS Education នៅក្នុងពិព័រណ៍ការងារ និងផលិតភាពជាតិ ឆ្នាំ២០២៤ថា បើតាមទិន្នន័យ និងការសង្កេតរបស់លោក ជាអ្នកជំនាញធនធានមនុស្ស លោកមើលឃើញថា បច្ចុប្បន្នគ្រប់វិស័យទាំងអស់ គឺសុទ្ធតែមានតម្រូវការបុគ្គលិក យ៉ាងណាក៏ដោយ វិស័យដែលមានតម្រូវការបុគ្គលិកខ្ពស់ជាងគេ គឺវិស័យដឹកជញ្ជូន ខណៈកាលពីមុនវីរុសរាត្បាតកូវីដ វិស័យអចលនទ្រព្យ ជាវិស័យដែលមានតម្រូវការបុគ្គលិកខ្ពស់។

លោកសង្កត់ធ្ងន់ថា ត្បិតថា គ្រប់វិស័យសុទ្ធតែមានតម្រូវការ ប៉ុន្តែយុវជ​នត្រូវពង្រឹងសមត្ថភាពបច្ចេកវិទ្យា ព្រោះសម័យបច្ចុប្បន្ន គឺជាសម័យបច្ចេកវិទ្យា, ទន្ទឹមនឹងនេះ ជំនាញភាសាបរទេសក៏មានសារៈសំខាន់ខ្លាំងដែរ ហើយក្នុងលក្ខខណ្ឌបច្ចុប្បន្ន ភាសាចិន ជាភាសា ដែលកំពុងមានតម្រូវការខ្ពស់ ខណៈអ្នកជំនាញភាសាចិននៅមានចំនួនតិចនៅឡើយ។ ដោយឡែក ក្រុមហ៊ុន ក៏ត្រូវការបុគ្គលិក ដែលមានបទពិសោធន៍ផងដែរ ដូច្នេះ ដើម្បីទទួលបានបទពិសោធន៍ យុវជន អាចដាក់ពាក្យហាត់ការការងារ នៅក្រុមហ៊ុនផ្សេងៗ ឬដាក់ពាក្យធ្វើការងារ បើទោះបីជាក្នុងដំណាក់កាលដំបូង ទទួលបានចំណូលទាបក៏ដោយ។

លោក លី វណ្ណារិទ្ធ ប្រធានផ្នែកជ្រើសរើសបុគ្គលិក នៃក្រុមហ៊ុន CAM HR ។

លោក វណ្ណារិទ្ធ បន្តថា ចំពោះតួនាទីបច្ចុប្បន្ន ក្រុមហ៊ុនភាគច្រើន មានតម្រូវការ បុគ្គលិកផ្នែកលក់ច្រើនជាងផ្នែកផ្សេងៗ ព្រោះថា អ្នកជំនាញផ្នែកលក់ ជាអ្នកទាក់ទាញអតិថិជនឱ្យប្រើប្រាស់សេវាកម្ម ឬផលិតផល របស់ក្រុមហ៊ុន។

សម្រាប់ក្រុមហ៊ុន ផ្នែកដែលគេជ្រើសរើសច្រើនជាងគេ គឺផ្នែកលក់ ក្រុមហ៊ុននីមួយៗ ក្រុមហ៊ុនខ្លះ ជ្រើសរើស១០នាក់ក៏បានមានដែរ ដោយសារតែគាត់ត្រូវការបុគ្គលិកផ្នែកលក់ ដើម្បីចេញរកអតិថិជនឱ្យបានច្រើន។

អ្នកជំនាញផ្នែកធនធានមនុស្សរូបនេះ បានបញ្ជាក់បន្ថែមថា ប្រសិនបើយុវជន ត្រូវការការងារ ដែលស្របទៅតាមទីផ្សារការងារបច្ចុប្បន្ន។ ចំណុចសំខាន់ទី១ យុវជន ត្រូវតែពង្រឹងសមត្ថភាពបន្ថែម និងបន្តសិក្សាពេញមួយជីវិត, ចំណុចទី២ យុវជន ត្រូវក្រឡេកមើលចក្ខុវិស័យរបស់រដ្ឋាភិបាល ថា តើរដ្ឋាភិបាល មានគោលដៅអភិវឌ្ឍប្រទេស​ទៅរករូបភាពបែបណា។ លោកបន្តថា ការរៀនស្របទៅតាមចក្ខុវិស័យរដ្ឋាភិបាល យុវជន នឹងងាយស្រួលស្វែងរការងារ៕


របាយការណ៍ថ្មី

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ឱកាស​អាហារូបករណ៍ ១០០%​ ចំនួន១៦កន្លែង សម្រាប់សិស្សធ្លាក់ ឬជាប់បាក់ឌុប នៅ CGTI

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2025

វិទ្យាស្ថាន​បណ្តុះបណ្តាល​ឯកទេស​សម្រាប់​ឧស្សាហកម្ម​កាត់ដេរ (CGTI) កំពុង​ប្រកាស​ផ្តល់អាហារូបករណ៍​ចំនួន១៦កន្លែង សម្រាប់​សិស្ស​ដែលជាប់ ឬធ្លាក់ថ្នាក់ទី១២ គ្រប់ឆ្នាំសិក្សា​ទាំងអស់។

ក្រសួងការបរទេសកូរ៉េ ជ្រើសរើសយុវជនអាស៊ាន ចូលរួមកម្មវិធីបោះជំរំ YCAFE 2026

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 01/07/2026

ក្នុង​គោលដៅ​ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ ការយល់ដឹងអន្តរវប្បធម៌ និងភាពជាអ្នកដឹកនាំរវាងយុវជន និងយុវជន ក្រសួង​ការ​បរទេស​នៃ​សាធារណរដ្ឋ​កូរ៉េ បានកំពុង​​​ប្រកាស​ជ្រើសរើស​យុវជន​ពី​បណ្តា​ប្រទេស​អាស៊ាន...

រៀនជំនាញសេវាកម្មម្ហូបអាហារ និងភេសជ្ជៈ ឥតគិតថ្លៃ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 09/02/2026

ដើម្បីពង្រឹងសមត្ថភាព និងបង្កើនឱកាសក្នុងអាជីពផ្នែកបដិសណ្ឋារកិច្ច សមាគមមិត្តយើង (MYA) សហការជាមួយ វិទ្យាស្ថានបច្ចេកវិទ្យា និងកសិកម្មកម្ពុជា (CITA) ក្រុមហ៊ុន ខូហ្វី (KOFI Co., Ltd) និង សមាគមភោជនីយដ្ឋានកម្ពុជា (CRA)

ប្រទេសចិនផ្តល់អាហាររូបករណ៍​ជាច្រើន​កន្លែង​ដល់បុគ្គលិកអប់រំកម្ពុជា សម្រាប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ និង​បណ្ឌិត

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 18/04/2023

ក្រោម​កម្មវិធី​អាហារូបករណ៍របស់ MFCOM សាធារណរដ្ឋ​ប្រជាមានិតចិន បានប្រកាស​ផ្តល់​អាហារូបករណ៍​ជាច្រើន​កន្លែង​ដល់​មន្រ្តីរាជការ​កម្ពុជា ដើម្បី​ទៅ​បន្ត​ការ​សិក្សា​ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់...

គន្លឹះទាំង៥ដើម្បីត្រៀមខ្លួនក្នុងការសម្ភាសន៍អាហារូបករណ៍ Chevening

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 14/08/2023

វគ្គសម្ភាសន៍ជាដំណាក់កាលសំខាន់មួយក្នុងចំណោមវគ្គផ្សេងៗនៃការដាក់ពាក្យអាហារូបករណ៍គ្រប់ប្រភេទទាំងក្នុងប្រទេស និងក្រៅប្រទេស ។ បេក្ខជនជាច្រើនបានបាត់បង់ឱកាសទទួល...

អាហារូបករណ៍ថ្នាក់បរិញ្ញាបត្រចំនួន១០០កន្លែង សិក្សា​នៅ​សាកលវិទ្យាល័យសម្តេចព្រះមហាសង្ឃរាជ បូរ គ្រី

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 30/11/2023

ក្រោម​ការ​ឧបត្ថម្ភ និង​គាំទ្រ​ពី​ ឯកឧត្តម​អភិសន្តិបណ្ឌិត ស សុខា និងលោកជំទាវ សាកលវិទ្យាល័យសម្តេចព្រះសង្ឃរាជ បួរ គ្រី ផ្តល់ជូនអាហារូបករណ៍ដល់សិស្ស-និស្សិតសម្រាប់ឆ្នាំសិក្សា​២០២៣-២០២៤ ...

ឱកាសអាហារូបករណ៍ថ្នាក់ភាសាចិនរយៈពេល ១ ឆ្នាំ នៅសាកលវិទ្យាល័យ YUNNAN NORMAL UNIVERSITY ចំនួន ៣០ កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 28/02/2025

ជាឱកាស​សម្រាប់សិស្ស​និស្សិត ជាពិសេស​គ្រូបង្រៀនភាសាចិន ពេលនេះ​តាមរយៈ​សមាគម​និស្សិត​កម្ពុជា​ប្រចាំ​សាធាំរណរដ្ឋប្រជាមានិតចិន បានប្រកាស​ពីការផ្តល់អាហារូបករណ៍​ថ្នាក់ភាសាចិន​រយៈពេល​១ឆ្នាំ...

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ផ្តល់​អាហារូបករណ៍​សិក្សា​ជំនាញ​បច្ចេកទេស​ឥតគិតថ្លៃ ១០៧៤កន្លែង

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 20/11/2024

វិទ្យាស្ថាន​បច្ចេកទេស​ឧស្សាហកម្ម ប្រកាស​ពី​ការ​ផ្តល់​អាហារូបករណ៍​ឥតបង់ថ្លៃ ចំពោះ​ការរៀន​ជំនាញ​បច្ចេកទេស និង​វិជ្ជាជីវៈ កម្រិត​សញ្ញាបត្រ​ជាន់ខ្ពស់បច្ចេកទេស និងសញ្ញាបត្រ​បច្ចេកទេស និង​វិជ្ជាជីវៈ ២ និង៣ សរុបចំនួន ១០៧៤នាក់។

វិទ្យាស្ថានពហុបច្ចេកទេស​ខេត្តកោះកុង ផ្តល់អាហារូបករណ៍សិក្សា​ជំនាញ​ឥតគិតថ្លៃ ព្រមទាំងផ្តល់ជូនកន្លែងស្នាក់នៅ

ព័ត៌មានអាហារូបករណ៍, ព្រឹត្តិការណ៍

• 07/07/2025

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្តកោះកុង បានប្រកាស​ផ្តល់អាហារូបករណ៍ ១០០% ដល់យុវជន ពលករចំណាកស្រុក ក៏​ដូចជា​ប្រជាពលរដ្ឋទូទៅ​ដែល​ចង់ទទួលបានជំនាញ ដើម្បីប្រកប​របរចិញ្ចឹមជីវិត និង​ធ្វើការងារ​នៅ​តាម​សហគ្រាស​ឧស្សាហកម្ម​នានា។